​ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្ត​សៀមរាប​រង​ការរិះគន់ សម្ងំ​ប្រមូល​លុយ​ពី​ទំនិញ​ខុសច្បាប់​និង​ទំនិញ​បង់ ពន្ធ​មិន​គ្រប់​?
(ថ្ងៃ ទី២៦ ខែកញ្ញា ឆ្នាំ2017) ដោយៈ ទស្សនៈជាតិខ្មែរ
 
 
ខេត្តសៀមរាប ៖ រាជរដ្ឋាភិបាល​បាន​ចេញ​បទបញ្ជ​លេខ​០១​ប​.​ប ចុះ​ថ្ងៃ​ទី​០៩ ខែតុលា ឆ្នាំ​២០១៦ ចុះហត្ថលេខា​ដោយ​សម្ដេច​តេជោ ហ៊ុន សែន ផ្ទាល់​ក្នុង​ហេតុផល​បញ្ជៀ​ស​ការប៉ះពាល់​ដល់​ចំណូល​ពន្ធ​រដ្ឋ និង​ការប្រគួតប្រជែង​ពាណិជ្ជកម្ម ដែល​ជា​តម្លាភាព​លើ​ការប្រមូល​ពន្ធ​យ៉ាង​ត​ម្លា ភាព​នោះ បែរ​ជា​កំពុង​កើត​មាន​ភាព​អសកម្ម​យ៉ាង​ពេញបន្ទុក​ក្នុង​ខេត្ត​សៀមរាប ដែល​មាន​ឈ្មោះ​លោក សុខ សុ​ដា​រ៉ា ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្ត​សៀមរាប ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើ​ពុក រលួយ​យូរ​មក​ហើយ​ប៉ុន្តែ​មិន​ទាន់​ឃើញ​ឯកឧត្តម គុណ ញឹម ដែល​ជា​អគ្គនាយក​នៃ​អគ្គ​នា យក​ដ្ឋា​ន​គយ​និង​រដ្ឋាករ​កម្ពុជា​ចាត់វិធានការ​ទប់ស្កាត់​នៅឡើយ​។​

​ប្រភព​ពី​មន្ត្រី​គយ តូចតាច​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តសៀមរាប បានឲ្យដឹង​ថា​ឈ្មួញ​ទាំង​តូចទាំង​ធំ​អាច​នាំ ទំនិញ​ខុសច្បាប់​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ពី​ប្រទេស​សៀម​និង​ពី​ប្រទេស​យួន​មក​លក់​ចែកចាយ​លើ ទីផ្សារ​ក្នុង​ខេត្តសៀមរាប តាម​អំពើ​ចិត្ត​។​

​បើ​យោង​តាម​លិខិត​បទបញ្ជា​លេខ​០១​ប​.​ប​ខាងលើ​នោះ បាន​បញ្ជា​ដល់​កងកម្លាំង​គ្រប់​ប្រភេទ និង​អាជ្ញាធរ​ដែនដី​ឲ្យចូល​រួម​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​និង​សកម្ម​បំផុត​ក្នុង​ការបើក​ប្រតិបត្តិការ​បង្ក្រាប ដែល​និង​ចែកចេញ​ជា​ពី​ប្រភេទ​គឺ​ប្រភេទ​ទី​០១​លំដាប់​ថ្នាក់​ជាតិ​ដោយ​អន្តរក្រសួង​ឯ​ប្រភេទ​ទី​០២​លំដាប់ថ្នាក់​មធ្យម​ត្រឹម​ថ្នាក់​ខេត្ត​ដែល​មើល​ទៅ​ដូច​ជា​មិន​ធម្មតា​នោះ​ទេ​។​ផ្ទុយទៅវិញ​មកទល់ពេលនេះ​គេ​កត់សម្គាល​ថា​បទល្មើស​គេច​ពន្ធ​កើតមាន​ស្ទើតែ​គ្រប់​ច្រក​ចេញ​ចូល​តាម​ព្រំដែន​។​

​ប្រភព​បានឲ្យដឹង​ទៀតថា ឈ្មួញ​ទាំងនោះ​ឃុប​ឈិត ជាមួយ​មន្ត្រី​គយ​និង​សមត្ថកិច្ច​ជាច្រើន​ស្ថាប័ន​នៅ​ច្រក​ព្រំដែន​. ក៏ដូចជា​ឃុបឃិត​ជាមួយ​គយ ចល័ត និង​ប្រធាន​សាខាគយ​ខេត្តសៀមរាប ទើប​អាច​ដឹក​ទំនិញ​ចូលដល់​ក្រុង​សៀម ហើយ លក់​ចែកចាយ​លើ​ទីផ្សារ​យ៉ាង​រលូន​។​

​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក សុខ សុ​ដា​រ៉ា ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្ត​សៀមរាប បានឲ្យដឹង ថា ទំនិញ​បង់ពន្ធ​មិន​គ្រប់​ដែល​ឈ្មួញ​នាំចូល​ពី​សៀម​និង​ពី​យួន​មក​លក់​ក្នុង​ខេត្ត​សៀមរាប មាន ដូចជា​គ្រឿងសំណង់ គ្រឿង​អេឡិចត្រូនិក ទំនិញ​ចាប់ហួយ និង​ទំនិញ​ចម្រុះ​ជាច្រើន​ប្រភេទ ហើយក៏​មាន​ប្រេងសាំង​គេច​ពន្ធ​ផងដែរ​។
​ទំនិញ​ជា​ច្រើន​ត្រូវ​ឈ្មួញ​ដឹក​យក​មក​ស្តុក​ក្នុង​ឃ្លាំង ធំៗ​ក្នុង​ក្រុង​សៀមរាប​ដើម្បី​ចែកចាយ​បន្ត ហើយ​មិន​ដែល​ឃើញ​សមត្ថកិច្ច​គយ​ខេត្តសៀមរាប ចាត់វិធានការ​ត្រួតពិនិត្យ​ឲ្យបាន​ត្រឹមត្រូ​វ​នោះទេ​។ ប្រការ​នេះ​កំពុង​ធ្វើឲ្យ​ខាត​ចំណូល​ពន្ធរ​ដ្ឋ ក្នុង​មួយ​ខែៗ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ព្រោះ​ទំនិញ​ខុសច្បាប់​និង​ទំនិញគេចពន្ធ​ហូរ​ចូលកាន់ តែ​ច្រើន​ពី​ប្រទេស​សៀម​និង​ប្រទេស​យួន មក​ចែកចាយ​ក្នុង​ខេត្ត​សៀមរាប​។​

​មន្ត្រី​គយ​តូចតាច​បាន​អំពាវនាវ​ឲ្យ​ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋ កិច្ច​និង​ហិរញ្ញវត្ថុ ពិនិត្យមើល​រឿងអាស្រូវ​ពុករលួយ​របស់លោក សុខ សុ​ដា​រ៉ា ប្រធាន​សាខា គយ​និង​រដ្ឋាករ​ខេត្តសៀមរាប ខ្លះ​ផង​កុំឲ្យ​បំផ្លាញ​ចំណូលព​ន្ធ​រដ្ឋ​តាម​អំពើ​ចិត្ត​ទៀត​។ ដោយហេតុ​ថា ឈ្មួញ​ធំៗ​មួយចំនួន​អាច​ដឹកជញ្ជូន​ទំនិញ​ខុសច្បាប់​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ពី​ប្រទេស​សៀម តាម​ច្រកព្រំដែន​ក្នុង​ខេត្ត​បន្ទាយមានជ័យ ខេត្ត​ឧត្តរមានជ័យ និង​ខេត្ត​ព្រះវិហារ មក​ចែក ចាយ​ក្នុង​ខេត្តសៀមរាប គឺ​មាន​ការឃុបឃិត​ពី​លោក សុខ សុ​ដា​រ៉ា យ៉ាង​ពេញទំហឹង​។ ជាង នេះ​ទៅទៀត​មាន​ឈ្មួញ​ដឹក​ទំនិញ​ខុសច្បាប់​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​បង្កប់​តាម​រថយន្តក្រុង​ពី​ប្រទេស​យួន​យកមកចែក​ចាយ​ក្នុង​ខេត្តសៀមរាប កាន់តែ​ច្រើនឡើងៗ​។ មិនតែប៉ុណ្ណោះ​នៅ ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប ក៏​មាន​ឈ្មួញ​នាំចូល​ទំនិញ​ខុសច្បាប់​និង​ទំនិញ​បង់ ពន្ធ​មិន​គ្រប់​ផង​ដែរ​។​

​ជាងនេះទៅទៀត មតិ​សាធារណៈ​បាន​លើកឡើង​ថា ៖ គេ​មិន​រំពឹងថា ស្ថាប​ន័គ​យ​ដែល​ជា​សាខា​គយ​និង​រដ្ឋាករ​ខេត្ត​សៀមរាប​អាច​រក​ចំណូល​ថវិការ​ជាតិ​ចូល​រដ្ឋ​នឹង​មាន​ការយកចិត្តទុកដាក់​ឲ្យបាន​ខ្ពស់​តាម​ផែនការ​រដ្ឋ​ដាក់ចុះ​យ៉ាង​មាន​តម្លាភាព​នោះ​ទេ​។​ហើយ​ដើម្បី​ទប់ស្កាត់​នូវ​បទល្មើស​នានា​អោយមាន​ប្រសិទ្ធិភាព​នោះ​គួរតែ​ថ្នាក់​លើ​គយ​លើក​តំកើង​សា្ម​រតី​បទបញ្ជា​លេខ​០១​ប​.​ប​ក៍៏ដូចជា​ការបង្កើន​ដាក់​ការ​សុីបអង្កេត​លើ​ក្រុម​គយ​ក្នុង​ខេត្ត​នេះ​ជា​បន្ទាន់​ផង​ដើម្បី​បង្កើន​ការប្រមូល​ពន្ធ​ឲ្យមាន​សមភាព​ក្នុង​ការប្រគួតប្រជែង​ធ្វើ​អាជីវកម្ម​ជា​ការលើ​ក​ទឹកចិត្ត​ដល់​វិនិយោគគិន​សុច្ចរិត​ផងដែរ ៕
​  

 
 
ពត៌មានផ្សេងៗទៀត
12
ភ្នំពេញ​៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន នៅ​ថ្ងៃ​ទី​០៤ ខែ​ធ្នូ ឆ្នាំ​២០១៩​នេះ បាន​ចេញ​អនុក្រឹត្យ​លេខ​១៩២ អនក្របក ស្តី​ពី​ការកែប្រែ​តម្លៃ​ឯ​កតា​នៃ​ស​ន្ទ​ស្សន៍​បៀវត្ស​មូលដ្ឋាន របស់​មន្ត្រីរាជការ ឆ្នាំ​២០២០​។​
(ថ្ងៃ ទី០៥ ខែធ្នូ ឆ្នាំ2019)
​សម្ដេច​ក្រឡាហោម ស ខេង​អបអរសាទរ​ក្រុមបាល់ទាត់​គោព្រៃ​កម្ពុជា
ភ្នំពេញ​៖ នៅ​ថ្ងៃ​នេះ​សម្ដេច​ក្រឡាហោម ស ខេង បាន​ផ្ញើរ​សារ​តាម​បណ្ដាញ​សង្គម​របស់​សម្ដេច
(ថ្ងៃ ទី០៥ ខែធ្នូ ឆ្នាំ2019)
​បណ្ឌិត ប៊ិន ឈិន
ភ្នំពេញ​៖ នា​រសៀល​ថ្ងៃ​ទី​៣ ខែ​ធ្នូ ឆ្នាំ​២០១៩ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី
(ថ្ងៃ ទី០៥ ខែធ្នូ ឆ្នាំ2019)
សារធាតុ​ញៀន​ខុសច្បាប់
ភ្នំពេញ ៖ កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​ក្រសួង​មហាផ្ទៃ សហការ​ជាមួយ​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ លោក ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន
(ថ្ងៃ ទី០៥ ខែធ្នូ ឆ្នាំ2019)
2
ភ្នំពេញ ​៖ អគារ​កម្ពស់​៩​ជាន់​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​កសាង​រួចរាល់​រយៈពេល​២​ឆ្នាំ​ខាងមុខនេះ​ជំនួស​អគារ​ចាស់​សម្រាប់ឲ្យ​មន្ត្រី​នគរបាល​រាជធានី​ភ្នំពេញ​មាន​កន្លែង​ធ្វើ​ការងារ​ឲ្យបាន​សមរម្យ
(ថ្ងៃ ទី០១ ខែធ្នូ ឆ្នាំ2019)
1
ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ សមត្ថកិច្ច​ខណ្ឌ​ដូនពេញ ឃាត់ខ្លួន​បាន​មនុស្ស ៦​នាក់ និង​ដកហូត​បាន​ស្លាក​លេខ​ក្លែងក្លាយ​ជាច្រើន ព្រម​ទាំង​ឧបករណ៍​សម្រាប់​ធ្វើ​ស្លាក​លេខ​មួយចំនួន​ទៀត​ផង​ដែរ​។​
(ថ្ងៃ ទី០២ ខែធ្នូ ឆ្នាំ2019)
គម្រោង​ស្ថាបនា​ផ្លូវជាតិ​លេខ​៥
​ក្រសួង​សូម​ធ្វើ​ការឆ្លើយបំភ្លឺ​ករណី ការលើកឡើង​ពី​សំណាក់​មតិ​មួយចំនួន ចំពោះ​គម្រោង​ស្ថាបនា​កំណាត់​ផ្លូវជាតិ​លេខ​៥ ភាគខាងត្បូង ចាប់​ពី​
(ថ្ងៃ ទី២៦ ខែវិច្ឆិកា ឆ្នាំ2019)
ស្នងការរង​ចំនួន ៦​រូ
ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ១៤​រោច ខែ​កត្តិក ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​សាលប្រជុំ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ
(ថ្ងៃ ទី២៦ ខែវិច្ឆិកា ឆ្នាំ2019)
ការសេព​ការជួញដូរ​គ្រឿងញៀន
​ខេត្ត​កំពង់ស្ពឺ ៖ ក្រោម​កិច្ច​សហការ​រៀបចំ​ពី​ក្រសួង​កិច្ចការនារី នៅ​សាលាឃុំ​សំបូរ និង​សាលាឃុំ​រលាំងគ្រើល នៃ​ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ មាន​បើក​វេទិកា​ក្រោម​ប្រធានបទ
(ថ្ងៃ ទី២៦ ខែវិច្ឆិកា ឆ្នាំ2019)
សត្វ​ជ្រូក​រាប់រយ​ក្បាល​ងាប់ នឹង​របួស ស្រែក​ពេញ​ផ្លូវ !
ខេត្ត​ពោធិ៍សាត់ : ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ​នៅលើ​ផ្លូវជាតិ​លេខ​៥​ស្ថិត នៅ​ស្រុក​ក្រគរ​ខេត្ត​ពោធិ៍សាត់ ។
(ថ្ងៃ ទី២៦ ខែវិច្ឆិកា ឆ្នាំ2019)