លោក ខូង ទីន មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មា​ចរង​ការរិះគន់់​ប្រមូល​លុយ​ពុករលួយ ធ្វើ​មានបាន​ផ្ទាល់ខ្លួន !
(ថ្ងៃ ទី១២ ខែកញ្ញា ឆ្នាំ2017) ដោយៈ ទស្សនៈជាតិខ្មែរ
 
 
ខេត្ត​ឧត្តរមានជ័យ ៖ តាម​ភព​ប្រជាពលរដ្ឋ​បាន​ធ្វើ​ការរិះគន់​យ៉ាងខ្លាំងៗ​ថា ៖ លោក ខួ​ង ទីន ដែលជា​មេ​នគរបាល​អន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​អូរ​ស្មាច់​ខេត្ត​ឧត្តរមានជ័យ នោះ គឺ​មាន​ភាពល្បីល្បាញ​ខាង​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​យក​ទៅ​ចែក​បក្ខពួក  ធ្វើ​មានបាន​ផ្ទាល់ខ្លួន​អស់​រយៈពេល​ច្រើន​ឆ្នាំ​មកហើយ ក៏​ប៉ុន្តែ​រហូតមកដល់​ពេល​នេះ​គេ​មិនទាន់​ឃើញ​ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ និង ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍​លោកនាយ​ឧត្តកសេនីយ៏ សុខ ផល  ចាត់​វិធានការ​បែបណា​ទៅលើ​មន្ត្រី​ពុករលួយ​រូបនេះ​នៅឡើយ​ទេ​មកទល់ពេលនេះ​។​

​តាម​ប្រភព​ផ្ទៃក្នុង​ច្រកទ្វារ​បាន​ឲ្យ​ការិយាល័យ​របស់​យើង​ដឹង​ទៀតថា ៖ លោក ខួ​ង ទីន ជា​មេ​អន្ដោ​ប្រវេ​ស​ន៏​ប្រចាំ​ច្រកទ្វារ​អន្ដរជាតិ អូរ​ស្មាច់ ដែល​អួត​ពើងទ្រូង​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​គ្មាន​ទីបញ្ចប់​នោះ ដោយសារតែ​គាត់​មាន​ខ្នងបង្អែក​យ៉ាងរឹងមាំ ពី​អគ្គនាយក​អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ​ផង​ដែរ ទើប​បុគ្គល ខួ​ង ទីន ហ៊ាន​ក្រអឺតក្រទម​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ប្រើ​អំណាច​ប្រមូល​លុយ​ពុករលួយ​យ៉ាង​គឃ្លើន​ទៅ​ចែក​បក្ខពួក នឹង ធ្វើ​មានបាន​ផ្ទាល់​ខ្លួន​យ៉ាង​អនាធិបតេយ្យ​បំផុត​មិនគួ​របើ​អគ្គស្នងការ​នគរបាល​ជាតិ​មើលរំលង​នោះទេ ។​

​ជាក់ស្តែង ប្រជាពលរដ្ឋ​ដែល​ឆ្លងដែន​ចូល​ទឹកដី​សៀម​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ បាន​រិះគន់​យ៉ាង​ចំៗ​ថា ៖ លោក ខូង ទីន បានដាក់​កំហិត​បើកដៃ​អោយ​មន្ត្រី​កំណត់​លើ​តម្លៃ​ធ្វើ​ប័ណ្ណឆ្លងដែន​តាម​បបូរមាត់​របស់​ខ្លួន​ជា​លេស​កោសរូស​យកលុយ​ពី ប្រជាពលរដ្ឋ ឈ្មួញ ឆ្លងដែន​យ៉ាង​ជំលើយ​បំផុត​ដោយ​មិន​ខ្វល់​ពី​ការឈឺចាប់ នឹង ការរិះគន់​របស់​ប្រជាពលរដ្ឋ ឫ កោតខ្លាច​ច្បាប់​ប្រឆាំង​អំពើពុករលួយ​សូម្បី​បន្ដិច ។​
​មិនតែប៉ុណ្ណោះ​ប្រភពពី​ប្រជាពលរដ្ឋ​មកពី​បណ្តា​ខេត្ត​នានា​ដែល​ធ្វើ​ប័ណ្ណឆ្លងដែន​នៅ​ច្រក​ទ្វារ​អន្តរជាតិ​អូរ​ស្មាច់​ដើម្បី​ចូល​ទៅ​ពិនិត្យ​ជំងឺ​នៅ​មន្ទីរពេទ្យ​ក្នុង​ខេត្ត​សុរិន្ទ​ប្រទេស​សៀម​បានលើកឡើង​រិះគន់​ស្រដៀងៗ​គ្នា​អោយ​ដឹង​ទៀត​ថា ៖ បច្ចុប្បន្ន​មេ​នគរបាល​អន្ត​ប្រវេ​សន៍​ក្រោម​ការគ្រប់គ្រង​របស់​លោក ខូង ទីន បាន​គាប​ជម្រឹត​ឲ្យ​ពួកគាត់​ប្រជាពលរដ្ឋ​ត្រូវតែ​បង់​លុយ​ក្នុង​ម្នាក់ៗ​៨០០០០​រៀល​សម្រាប់​ធ្វើ​ប័ណ្ណឆ្លងដែន​មួយ​ក្បាល និង បង់លុយ​ថ្លៃ​វាយ​ត្រា ៥០០០ ទៅ ១០០០​ពាន់​រៀល​ថែម​ទៀត ដែល​ស្មើ ៨៥០០០ ទៅ​១០០០០ រៀល  ( មិនបាច់​អាប់​ត្រឡប់ ) ដែល​នេះ​ជា​សំដី​របស់​មន្ត្រី​ធំ ឆ្លងដែន​ម្នាក់​បាន​និយាយ​លើកឡើង​ឃើញ​ពី​ការពិត​អាណិតអាសូរ​ដល់​ប្រជាពលរដ្ឋ ក្រីក្រ​ដែល​រកស៊ី​ឆ្លងដែន ទៅ​ស៊ីឈ្នួល​ជា​កម្មករ​បោចស្មៅ​អោយ​ថៃ​ព្រឹក ឆ្លង ល្ងាច ត្រឡប់ ។​

​បើ​តាម​ប្រភព​ដដែល​បាន​ទម្លាយ​អោយដឹងទៀតថា ៖ ការតម្រូវ​ឲ្យ​បង់លុយ​ពី​សំណាក់​មន្ត្រី​នគរបាល​អន្តោប្រវេសន៍​ប្រចាំ​ច្រក​អូរ​ស្មាច់ ខាងលើ​គឺ​លើស​ពី​អ្វី​ដែល​ក្រសួង​ពាក់ព័ន្ធ​បាន​កំណត់ ហើយ​គឺជា​អំពើពុករលួយ​មួយ​យ៉ាង​ពេញបន្ទុក បន្ថែម​ពីលើ​ការសម្របសម្រួល​ជាមួយ​ក្រុម​ឈ្មួញ ជាមួយ នឹង ក្រុម​មន្ត្រី​នានា​តាម​ច្រកទ្វារ ហើយ​ដែល​បញ្ហា​នេះ គួរតែ​ថ្នាក់លើ​ដាក់​ការស៊ើបអង្កេត​ជា​បន្ទាន់​ផង ។​

​ជាងនេះទៅទៀត ប្រភព​មន្ត្រី​ច្រកទ្វារ​ក្រោម​ឃ្លៀក​របស់លោក ខូង ទីន ដដែល​នូវបាន​ទម្លាយ​រិះគន់​អោយដឹងទៀតថា ៖ អ្វី​ដែល​ជា​ការ​គួរអោយ​ញាក់សាច់​នោះ​គឺ​មន្ត្រី​អ​ន្រោ្ប​វេសន៏​ច្រកទ្វារ​នេះ​បាន​ដើរតួនាទី​ជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំ​ចូល​នូវ​ទំនិញគេចពន្ធ និង ទំនិញ​បង់ពន្ធ​មិន​គ្រប់​ស្ទើ​គ្រប់​ប្រភេទ តាម​ច្រក​អូរ​ស្មាច់​យ៉ាង​ពេញបន្ទុក​ផងដែរ​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍ លុយ​ជើង​បង់​ខែ​យ៉ាង​សកម្ម​បំផុត ក្នុង​មួយ​ខែៗ​រាប់សឹប​ម៉ឺន​ដុល្លារ ដែល​មិន​គួរ នឹង​មើលរំលង​សកម្មភាពរ​បស់​គាត់​នោះ​ទេ ។​

​បញ្ហា​នោះ​មិន​ទាន់​និយាយ​ពី​ប្រភព​មន្ត្រី​តូចតាច​ប្រចាំ​ច្រកទ្វារ​អូរ​ស្មាច់ ដែល​បាន​ទម្លាយ​បញ្ជាក់​ពី​អំពី​ពុករលួយ​របស់លោក ខូង ទីន ជា​មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្ដរជាតិ​អូរ​ស្មាច់ និង បក្ខពួក​អង្គុយចាំ​កើប​លុយ​ចែក​គ្នា​ធ្វើ​មាន​បាន​ជា​រៀងរាល់ថ្ងៃ រាល់​ខែ​រាប់​ឆ្នាំ​មក​នោះ​ផង ។​

​ជាពិសេស​ទៅទៀត​នោះ ការ​គាប​យកលុយ​ពី​ពលរដ្ឋ​ទៅ​ធ្វើ់​ប័ណ្ណឆ្លងដែន​លើស​ពី​សៀវភៅ​បន្ទុក​កំណត់ នឹង ការ​គាប​ជម្រឹត​ទារលុយ​ថ្លៃ​បាយ​ក្រោម​តុ​គឺជា​រឿង​ដដែលៗ​មួយ​ដែល​ក្រុមនគរបាល​អន្ដោ​ប្រវេ​ស​ន៏ ក្រោម​ការដឹកនាំ​របស់ លោក ខួ​ង ទីន បាន​ប្រព្រឹត្ត​យ៉ាង​ជិះសេះ​លែង​ដៃ ។ ហើយ​ដែល​គួរតែ​ថ្នាក់លើ​អន្ដោ​ប្រវេ​ស​ន៏​ដាក់​ការស៊ើបអង្កេត​ជា​បន្ទាន់ ព្រោះថា​បញ្ហា​នេះ​វា​បាន​ធ្វើអោយ​ប៉ះពាល់​ដល់​មុខមាត់​របស់​អង្គភាព អគ្គនាយកដ្ឋាន​នគ​បាល​អន្តោ​ប្រវេ​ស​ន៏ យ៉ាង​ធ្ងន់ធ្ងរ​បំផុត ដែល​មិន​គួរ​ក្រសួង​មហាផ្ទៃ​បណ្ដែតបណ្ដោយ​មើលរំលង​ភាព​អសកម្ម​របស់​ក្រុមមន្ដ្រី​អន្ដ​ប្រវេ​ស​ន៏ ច្រកទ្វារ​អន្ដរជាតិ អូរ​ស្មាច់ នោះទេ ! ៕  

 
 
ពត៌មានផ្សេងៗទៀត
សម្តេច ហ៊ុន សែន
ភ្នំពេញ​ ៖ ​អ្នកសារព័ត៌មាន​ទាំងឡាយណា ដែល​សរសេរ​ព័ត៌មាន​ដោយ​គោរព​តាម​ក្រម​សីលធម៌​វិជ្ជាជីវៈ ប៉ុន្តែ​ពេល​ផ្សព្វផ្សាយ​ចេញទៅ​ត្រូវ​គេ​ប្តឹង​ទៅ​វិញ​នោះ នឹង​ត្រូវ​ទទួលបាន​សិទ្ធិ​ការពារ​ក្តី ពី​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​
(ថ្ងៃ ទី១៥ ខែមករា ឆ្នាំ2020)
សម្តេច ហ៊ុន សែន
​ភ្នំពេញ​៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ស្នើ​ដល់​ឱ្យ​អ្នកព័ត៌មាន​ប្រើប្រាស់​នូវ​វិជ្ជាជីវៈ​របស់​ខ្លួន​ចូលរួម​កាន់តែច្រើន
(ថ្ងៃ ទី១៥ ខែមករា ឆ្នាំ2020)
ឯ​កត្តម អី​វ លាង
ភ្នំពេញ​៖ ព្រឹក​ថ្ងៃ​អង្គារ ៥​រោច ខែ​បុស្ស ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​. ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែ​មករា ឆ្នាំ​២០២០ ​ឯកឧត្តម អី​វ លាង អគ្គាធិការ នៃ​អគ្គាធិការដ្ឋាន
(ថ្ងៃ ទី១៥ ខែមករា ឆ្នាំ2020)
៧ មករា ឆ្នាំ​១៩៧៩-៧ មករា​ឆ្នាំ​២០២០
ភ្នំពេញ​៖ ក្នុងឱកាស ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​៤១​ឆ្នាំ នៃ​ទិវា​ជ័យជម្នះ​៧​មករា នៅ​ព្រឹក​ថ្ងៃទី​០៧ ខែ​មករា ឆ្នាំ​២០២០​នេះ សម្ដេច​តេជោ ហ៊ុន សែន ក៏​បាន​អរគុណ​បងប្អូន​ជនរួមជាតិ
(ថ្ងៃ ទី០៧ ខែមករា ឆ្នាំ2020)
ឧបត្ថម្ភ​ជូន ក្រុមគ្រួសារ អ្នកស្លាប់ ជាង ៥​ម៉ឺន​ដុល្លារ
​ខេត្ត​កែប ៖ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បានប្រកាស​ឧបត្ថម្ភ​ថវិកា​ភ្លាមៗ ដល់​ជនរងគ្រោះ និង​អ្នករងរបួស​នៅ ក្នុងករណី បាក់​រលំ​អគារ នៅ​ខេត្ត​កែប ដោយ​សព​ជនរងគ្រោះ​ម្នាក់ៗ
(ថ្ងៃ ទី០៤ ខែមករា ឆ្នាំ2020)
ករណី​បាក់​រលំ​អគារ​នៅ​ខេត្ត​កែប
ខេត្ត​កែប​៖ រហូតដល់​ម៉ោង​៥៖០០​នាទី​ព្រឹក ថ្ងៃទី​០៤ ខែ​មករា ឆ្នាំ​២០២០​នេះ ក្រុម​អ្នក​ជួយសង្គ្រោះ​ចម្រុះ បាន​រក​ឃើញ​ជនរងគ្រោះ​ដែល​កប់​នៅក្នុង​គំនរ​អគារ​កម្ពស់​៧​ជាន់ រលំ​បាក់​នៅ​ខេត្ត​កែប
(ថ្ងៃ ទី០៤ ខែមករា ឆ្នាំ2020)
191229c
​ខេត្ត​រតនគីរី ៖ នៅ​ថ្ងៃ​សៅរ៍ ៣​កេ​ី​ត ខែ​បុស្ស ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​. ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១៩ វេលា​ម៉ោង ០៩​និង​០០​នាទី មាន​រៀបចំ​ពិធី
(ថ្ងៃ ទី២៩ ខែធ្នូ ឆ្នាំ2019)
191229b
​ភ្នំពេញ ៖ លោក​វរសេនីយ៍ទោ ម៉ន វុធី អត្តលេខ​៦២៦៤៤ អធិការរង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ត្រូវបាន​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង
(ថ្ងៃ ទី២៩ ខែធ្នូ ឆ្នាំ2019)
២៩អេ
ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​សុក្រ ២​កើត ខែ​បុស្ស ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៩​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា
(ថ្ងៃ ទី២៩ ខែធ្នូ ឆ្នាំ2019)
២០១៩១២២១
​ខេត្ត​ព្រៃវែង ៖ ក្រោយ​ពី​បើក​ដំណើរការ​អស់​រយៈពេល​២​ថ្ងៃ​រួច​មក សិក្ខាសាលា​ស្តីពី សុខភាព​នគរបាល ត្រូវបាន​ប្រារព្វ​ពិធី​បិទ​នៅ​ថ្ងៃ​សុក្រ ៩​រោច ខែ​មិគសិរ ឆ្នាំ​កុរ
(ថ្ងៃ ទី២១ ខែធ្នូ ឆ្នាំ2019)