លោក​ខូង​ទីន​មេ​ប៉ុស្ដិ៍​នគ​បាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់​កំពុង​ល្បី​ខាង​ជំរិត​ពលរដ្ឋ​យកប្រាក់​តាម​ការ​ផ្ដល់​ប័ណ្ណ​ព្រំដែន​ខ្មែរ​.​ថៃ​?
(ថ្ងៃ ទី០៣ ខែកញ្ញា ឆ្នាំ2017) ដោយៈ ទស្សនៈជាតិខ្មែរ
 
 
ខេត្ត​ឧត្តមានជ័យ ៖ យោង​តាម​សេចក្កីរាយការណ៍​ពី​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់​ព្រំដែន​ខ្មែរ​.​ថៃ​.​បានឲ្យដឹងថា​លោក​វរៈសេនីយ៍ឯក ខូង ទីន  មេ​ប៉ុស្ដិ៍​នគ​បាល​អន្តោប្រវេសន៍ ប្រចាំ​នៅ​ច្រកទ្វារ​អន្ដរជាតិ​អូ​ស្មាច់ ខេត្ត​ឧត្តមានជ័យ កំពុង​រង​ការរិះគន់ ពី​ប្រជាពលរដ្ឋ​ទូទៅ​នៅ​ច្រកទ្វារ​អន្តរជាតិ​អូ​ស្មាច់ ថា​កំពុងតែ​ប្រើប្រាស់​មន្ដ្រីក្រោមឱវាទ ព្រួត​ដៃ​គ្នា​អារ​.​ក​ខ្យង​សម្រក់​យក​ឈាម​។​

​ជាក់ស្ដែង​នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០១៧ ប្រជាពលរដ្ឋ​ម្នាក់ ឈ្មោះ​ចាន់ សុភា អាយុ​៣៧​ឆ្នាំ មកពី​ខេត្ត​សៀមរាប បាន​លើកឡើង​ថា រូបគាត់​បាន​ធ្វើ​ប័ណ្ណ​ព្រំដែន​មួយ​ក្បាល​អស់​៧​ម៉ឺន​រៀល តាម​ការទាមទារ​របស់​មន្ត្រីនគរបាល​ដែល​បាន​ផ្ដល់​ប័ណ្ណ​។​

​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ផ្សេង​ទៀត ក៏បាន​លើកឡើង​ដូចគ្នានេះដែរ ដោយសារតែ​លោក ខូង ទីន មេ​ប៉ុស្ដិ៍​នគ​បាល​អន្តោប្រវេសន៍​ដោយ​យក​តួរ​នាទី​ស្ថាបណ្ណ័​របស់​ខ្លួន​មក​ធ្វើ​អាជីវកម្ម​លើ​ខ្នង​រាស្ដ្រ​ដោយ​ធ្វើ​ការគាបសង្កត់​ធ្វើបាប​ទារប្រាក់​តាម​តែ​បបូ​មាត់​និង​អំពើ​ចិត្ត​របស់​ខ្លួន​បាន​ធ្វើអោយ​ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​អូ​ស្មាច់​ក្រុង​សំរោង​ខេត្ដ​មានជ័យ​និង​ប្រជាពលរដ្ឋ​មកពី​តាម​បណ្ដា​ខេត្ដ​ផ្សេង​មិន​ពេញចិត្ត​។​

​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​បាន​សូម​អំពាវនាវ​ដល់​ក្រសួងមហាផ្ទៃ និង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ជាពិសេស​ឯកឧត្តម​ស​រថា​វី​អភិបាល​នៃ​គ​ណះ​អភិបាល​ខេត្ដឧត្តមានជ័យ​ជួយ​សម្រួល​ដល់​នគរ​បាល​អន្តោប្រវេសន៍​ប្រចាំ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​អូ​ស្មាច់់​អនុវត្ត​ទៅ​តាម​សៀវភៅ​បន្ទុក​ដែល​ជា​អនុក្រិដ្ឋ​របស់​ក្រសួង​ផង​។​

​បើ​ធ្វើ​អ្វី​តាមតែ​បបូរមាត់ និង​តាមតែ​ចិត្ត​ទាមទារ​ចង់បាន បំពាន​ច្បាប់​ដើម្បី​បំពេញ​តម្រូវការ​មេ​អង្គភាព និង​បក្ខពួក​របស់​ខ្លួន​បែបនេះ ងាប់​រាស្ដ្រ​ខ្មែរ​អស់ហើយ​។​

​ប្រជាពលរដ្ឋ​បន្តទៀតថា​ពួក​គាត់​ចូល​ទៅ​ស្រុកថៃ សុទ្ធតែ​អ្នកក្រីក្រ និង​អ្នក​ទៅ​ព្យាបាល​ជំងឺ​មិនគួរ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់​ជំរិត​ទារប្រាក់​បែបនេះ​នោះទេ់​។​

​ប្រជាពលរដ្ឋ​រាប់រយ​នាក់ បាន​លើកឡើង​ថា សៀវភៅ​មួយ​ក្បាល​អស់​៧​ម៉ឺន​រៀល​ឯណោះ​ខុសពីរ​សៀវភៅ​បន្ទុក​២.៥០០០​រៀល​។

​រីឯ​មន្ដ្រីនគរបាល​នៅ​កន្លែង​ផ្ដល់​ប័ណ្ណ​បាន​និយាយថា ក្នុង​មួយ​នាក់​៧​ម៉ឺន​រៀល​ទូទៅ​មិន​អាច​យក​តាម​សៀវភៅ​បន្ទុក​បានទេ នេះ​ជា​បទបញ្ជា​របស់​មេ​។​ប្រជាពលរដ្ឋ​សំណូមពរ​ដល​នាយ​ឧត្តមសេនីយ៍​សុខ​ផល​ដាក់​ការសុីបអង្កេត​មន្ត្រី​នគរបាល​អន្តោប្រវេស​ន៍​នៅ​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់​ជាពិសេស​ឯកឧត្តម​ឱម​យិុនទៀង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដាក់​ការស៊ើបអង្កេត​ជាបន្ទាន់​ករណី​ខាងលើ​នេះ ប្រយោជន៍​ជួយ​រាស្ត្រ​ក្រីក្រ​កំពុង​ជួប​ទុក្ខលំបាក ពី​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ ។​

​ពាក់ព័ន្ធ​ករណី​ខាងលើ​សារព័ត៏មាន​មិនអាច​សុំ​ការបំភ្លឺ​ពី​លោក​ខូង​ទីន​មេ​ប៉ុសិ៍្ត​នគរបាលអ​ន្តោ​ប្រ​វេសន៍​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់​បានទេ​នៅពេលនេះ ៕

 
 
ពត៌មានផ្សេងៗទៀត
​សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង​លោក​ម៉ាប់
ភ្នំពេញ ៖ សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​នៅ​តែ​អំពាវនាវ​ដល់​សាធារណជន​នៅ​កម្ពុជា​ប្រុងប្រយ័ត្ន​និង​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ការ
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
​សារលិខិត​ថ្លែង​អំណរ​
នៅ​ថ្ងៃ​សុក្រ ៤ កើត ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ​២០២០ នេះ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ទូល​ថ្វាយ​នូវ​សារលិខិត
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក
​ភ្នំពេញ​៖ ថ្ងៃ​សុក្រ ៤​កើត ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២០ នៅ​ទីស្ដីការក្រសួង លោកជំទាវ មឹន មាណ​វី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
សង្វៀន មាន់​ជល់ បៀ​អាប៉ោង ក្នុង​ចំការ​ស្វាយ ចន្ទី​
​ខេត្ត​កំពង់ចាម ៖ យោងតាម​ប្រភព​រាយការណ៍​ពី​ប្រជា ពលរដ្ឋ​ថ្មីៗ​នេះ​បាន​បង្ហើប​ឲ្យដឹងថា បច្ចុប្បន្ន​នៅ​ក្នុង ភូមិ​ទើត ឃុំឃ្លើន ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម​មាន​បើក​សង្វៀន​ជល់​មាន់​បៀ
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
ប្រយុទ្ឋ​ប្រឆាំង​យក​ឈ្នះ ជំងឺ​កូវី​ដ ១៩ ដំណាក់កាល​ទី ១ បាន​ជោគជយ័​
​ភ្នំពេញៈ ពិត​ជា​ដំណឹង​ល្អ​ដែល​មនុស្ស​គ្រប់​គ្នា​រង់ចាំ​យូរហើយ ពេលនេះ ក្រសួង​សុខាភិបាល អះអាងថា គិត​ត្រឹម​ម៉ោង ៧ និង ០០ នាទី ព្រឹក​ថ្ងៃ​ទី ១៦ ខែ ឧសភា ឆ្នាំ ២០២០
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
លោក​វរៈសេនីយ៍ឯក រុំ សុវិជ្ជា
​ភ្នំពេញ​៖ ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការ​រង​នគរបាលជាតិ ទទួលបន្ទុក​ការងារ​អនុវត្តន៍​ច្បាប់​ចរាចណ៍ បានអោយដឹងថា​! ពាក់ព័ន្ធ​នឹង​អំពើ​ល្មើស​ច្បាប់​របស់
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង​របស់លោក ម៉ាប់
​ភ្នំពេញ​៖ ទោះបីមានការហាមឃាត់ពីសំណាក់ប្រមុខថ្នាក់នាំរដ្ឋាភិបាលនិងក្រសួងសុខាភិបាលមិនអោយមានការជួបជុំជៀសវៀងពីជំងឺឆ្លងកូវីដ១៩ដែលពិភពលោកកំពុងខ្វាយខ្វល់ពីងឺដ៏កាចសាហាវកូវីដ១៩នេះជាពិសេសប្រមុខថ្នាក់ដឹកនាំកម្ពុជាបានក្រើនរម្លឹកជាបន្តបន្ទាប់អោយប្រជាពលរដ្ឋរស់នៅមានអនាម័យលាងដៃនិងសាប៊ូ អាកុល ជែលនិងគម្លៀតសុវត្ថិភាព គម្លៀតសង្គមដើម្បីជៀសវៀងជំងឺកូវីដ១៩ ។ទោះយ៉ាងនេះក៏ដោយក៏សង្វៀន​ជល់​មាន់ បៀ​រ អាប៉ោង របស់លោកមាម់ បើកលេងគ្មានខ្លាចញញើតនិងបំរាមរបស់ប្រមុខថ្នាក់ដឹកនាំដែលមានសម្ដេចតេជោសែនជានាយករដ្ឋមន្ត្រី សម្ដេចបានខិតខំយកចិត្តទុកដាក់ពីសុខទុករបស់ប្រជាពលរដ្ឋលោកមិនគិតពីការនើយហត់នោះឡើយ ។ តែផ្ទុយទៅវិញលោកម៉ាម់និងបក្ខពួកបានបើក​ល្បែងលេង​នៅ​ចំណុច ​វិថីឧកញ៉ា​ឌួង​ងៀប​ ​( II) សង្កាត់​ស្ទឹងមានជ័យ​ទី​(៣)​ខណ្ឌ​មានជ័យ​រាជធានី​ភ្នំពេញ ។ ទីតាំង​ល្បែង មាន​ដី​មួយកន្លែង ហ៊ុំ​ពទ្ធ័
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
ទេសរដ្ឋមន្ដ្រី និង​រដ្ឋមន្ដ្រី សរុប​ទាំង ០៩​រូប
​ភ្នំពេញ​៖ ទេសរដ្ឋមន្ដ្រី និង​រដ្ឋមន្ដ្រី សរុប​ទាំង​០៩​រូប ដែល​ត្រូវបាន​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ​តែងតាំង និង​កែសម្រួល​សមាសភាព​រាជ​រដ្ឋាភិបាល ក្រោយ​ពី​រដ្ឋសភា បាន​បើក​កិច្ចប្រជុំ​ផ្ដល់
(ថ្ងៃ ទី០១ ខែមេសា ឆ្នាំ2020)
សម្ដេច​តេជោ​ហ៊ុន សែន​
​ភ្នំពេញ ​៖ ​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​នៅក្នុង​សន្និសីទ​មួយ នៅឯ​វិមាន​រដ្ឋ​សភា នា​ព្រឹក​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០២០ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​វិសាមញ នៃ​រដ្ឋសភា ដើម្បី​បោះឆ្នោត​ផ្តល់
(ថ្ងៃ ទី០១ ខែមេសា ឆ្នាំ2020)
200318a
ភ្នំពេញ ៖ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា​បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៧ ខែ​មីនា ឆ្នាំ​២០២០ ដោយ​ក្នុង
(ថ្ងៃ ទី១៨ ខែមីនា ឆ្នាំ2020)