​លោក ស្រ៊ុន ផឹង​ឡាយ មេបញ្ជាការរង​ប៉េអឹម​ស្រុក​មេមត់​រង​ការរិះគន់​កាក់កប​ក្នុង​ជំនួញ​រកស៊ី​បទល្មើស​ព្រៃឈើ​យកទៅ​លក់​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​តើ​នាយ​ឧត្តមសេនីយ៍សៅ​សុខាមា​ន​វិធានការ​យ៉ាងណាដែរ ?
(ថ្ងៃ ទី១០ ខែសីហា ឆ្នាំ2017) ដោយៈ ទស្សនៈជាតិខ្មែរ
 
 
ខេត្ត​ត្បូងឃ្មុំ ៖ មាន​សេចក្ដីរាយការណ៍​ឲ្យដឹងថា លោក ប៉េអឹម​ឈ្មោះ ស្រ៊ុន ផឹង​ឡាយ មេ​ប៉​អឹម​រង​ស្រុក​មេមត់​រកស៊ី​បទល្មើស​ព្រៃឈើ​យ៉ាង​ពេញបន្ទុក ហើយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ហាក់បីដូច​គ្មាន​ការចាប់អារម្មណ៍​ធ្វើការ​ទប់ស្កាត់​បង្ក្រាប​ឲ្យមាន​ប្រសិទ្ធិភាព​នោះទេ​គេ​ឃើញ​ឈ្មួញ​ធ្វើការ​ដឹក​ជញ្ជួន​ឈើប្រណីត​តាម​រថយន្ត​តូច​ធំ​ពី​ខេត្ត​នានា តំបន់​រលួស​.​តំបន់​ស្រែ​ស្បូវ​ស្រុក​សំបូរ​ខេត្តក្រចេះ​ចេញ​ទៅ​លក់​ស្រុក​យួន តាម​ច្រកព្រំដែន​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ចូល​តាម​ច្រក​បឹង​ជ្រោ​ង​.​ច្រក​ចាន់​មូល​ស្រុក​មេមត់​ខេត្ត​ត្បូងឃ្មុំ​យ៉ាង​រលូន​។​

​ប្រភព​បន្តថា នៅតាម​ដងផ្លូវ​មេ​ឈ្មួញ​ឈើ​ជា​មន្ត្រី​ប៉េអឹម​ឈ្មោះ ស្រ៊ុន ផឹង​ឡាយ ធ្វើ​ការដឹកជញ្ជូន​ឈើ គ្មាន​សមត្ថកិច្ច​ណា​ហា៑ន​ក្អក​នោះទេ ទោះបី​មាន​ប៉ុសិ៍្ត​សមត្ថកិច្ច​ត្រួតពិនិត្យ​ជា​ច្រើន​កន្លែ​ងក៍​ដោយ​ព្រោះ​មេ​ឈ្មួញ​ជា​មន្ត្រី​ប៉េអឹម​រូប​នេះ​មាន​មេៗ​ថ្នាក់លើ​រងចាំ​អន្តរាគមណ៍​ផង​ដែរ ។​

​ប្រភព​ពី​សមត្ថកិច្ច​តូចតាច​នៅក្នុង​ខេត្ត​ត្បូងឃ្មុំ​បាន​បន្ត​ឲ្យដឹងថា​មេ​ឈ្មួញ​ឈើប្រណិត​ឈ្មោះ ស្រ៊ុន ផឹង​ឡាយ ជា​មេ​ប៉េអឹម​រង​ស្រុក​មេមត់​នឹង​ជា​ជំនិត​លោក វ៉ា សារិទ្ធ ជា​មេ​ប៉េអឹម​ខេត្ត​ត្បូងឃ្មុំ​ទើប​មេ​ឈ្មួញ​ឈើប្រណិត​ឈ្មោះ​ស្រ៊ុន​ផឹង​ឡាយ​ជា​ប៉េអឹម​រូបនេះ​ដឹកជញ្ជូន​ឈើប្រណិត​យកទៅលក់​ស្រុក​យួន​បាន​យ៉ាង​រលូន​បែបនេះ​។​

​ប្រមុខ​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​សម្ដេច​តេជោ​សែន​បាន​ប្ដេជ្ញា ក្នុង​ការទប់ស្កាត់​បង្ក្រាប​បទល្មើស​ព្រៃឈើ​ឲ្យមាន​ប្រសិទ្ធភាព​សម្ដេច​ថែមទាំង​បាន​បង្កើត​គណៈកម្មការ​ជាតិ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្ម​ជាត្ិ​ដែល​មាននាយ​ឧត្តមសេនីយ៍​សៅ​សុខា​មេ​បញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ជា​ប្រធាន​ដឹកនាំ​ធ្វើ​ការបង្ក្រាប​បទល្មើស ។ ទោះបីជា​មាន​ច្បាប់​ទប់ស្កាត់​បទល្មើស និង​ដឹកជញ្ជូន​ឈើ​ប្រណីត​យកទៅលក់​ប្រទេស​វៀតណាម​យ៉ាងណាក៏ដោយ​ក៏​បទល្មើស​ព្រៃឈើ​ពុំ​មាន​ការ​ថមថយ​នោះ​ទេ នៅតែ​បន្ត​កើតឡើង​យ៉ាង​អនាធិបតេយ្យ ដោយ​មាន​ការឃុបឃិត​បើកភ្លើង​ខៀវ​ពី​អាជ្ញាធរ​ពាក់ព័ន្ធ ជាពិសេស​ជំនាញ​រដ្ឋ្ឋ​បាល​ព្រៃឈើ ។

​សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណីត​យកទៅលក់​នៅ​ស្រុក​យួន​នេះដែរ បាន​កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក​ទៅហើយ​នៅ​ខេត្ត្ត​ត្បូងឃ្មុំ​គេ​សង្ករត​ឃើញ​ឈ្មួញ​រកស៊ី​បទល្មើស​ព្រៃឈើ​ឡើង​ដុះ​ស្លែ​ប្រចាំ​ខេត្ត​ត្បូងឃ្មុំ ជា​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​មេមត់​ឈ្មោះ​ស្រ៊ុន​ផឹង​ឡាយ​រកស៊ី​បទល្មើស​ព្រៃឈើ​បាន​យ៉ាង​រលូន​គ្មាន​សម្ត្ថកិច្ច​ណា​មក​រុំខាន​នោះឡើយ​។​ប្រភព​បាន​បន្ត​ឲ្យដឹងថា​លោកឡាយ​រកស៊ី​បទល្មើស​ឈើ​ប្រណីតបាន​រហូតមក​ដោយសារ​ខ្លួន​គេ​ជា​មន្ត្រីេ​ប៉​អឹម​ក្រោម​ការគ្រប់គ្រង​របស់ លោក​វ៉ា​សារិទ្ធ​មេ​ប៉េអឹម​ខេត្ត​ត្បូងឃ្មុំ​ជា​អ្នក​បើក​ភ្លើង​ខៀវ​អោយ​កើតមាន​បទល្មើស​ជំនួញ​ឈើ​ប្រណីត​យកទៅ​លក់​ស្រុក​យួន​បាន​ដោយ​រលូន​។ 

​ប្រភព​បន្ត​ឲ្យដឹងទៀតថា ក្រុម​ឈ្មួញ​រកស៊ី​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ត្រូវតែ​ចូលខ្លួន​មក​ធ្វើ​ការទំនាក់ទំនង​ល្អ​ជាមួយ​លោក​វ៉ា​សារិទ្ធ​មេ​ប៉េអឹម​ខេត្ត​បើ​ពុំ​ដូច្នោះ​ទេ​មិន​អាច​ឈរជើង​រកស៊ី​បទល្មើស​ព្រៃឈើ​ឆ​ង​កាត់​ខេត្ត​នេះ​បាន​នោះទេ​។​លោក​ស្រ៊ុន​ផឹង​ឡាយ​ចេះ​ផ្ដល់​លាភ​ស​ក្ករៈ​ឲ្យ​លោក នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ លោក អភិបាលខេត្ត​ត្បូងឃ្មុំ​និង​សមត្ថកិច្ច​ពាក់​ពន្ធ័​មួយ​ចំនួន​ទៀត​បិទ​ភ្នែក​បិទ​ច្រមុះ​ដើម្បី​ងាយស្រួល​ក្នុង​ការដឹកជញ្ជូន​ឈើប្រណិត របស់​ពួកគេ​បាន​យ៉ាង​រលូន​ទៅ​លក់​ស្រុក​យួន​តាម​រថយន្ត​ប្រភេទ​យី​ឌុប និង​រថយន្ត​ផ្សេងៗ​ទៀត​កត្តា​ទាំង​នេះ​បណ្តាល​ឲ្យ​វិនាស​ហិនហោ​ច​ព្រៃឈើ​និង​ខូចខាត​ផ្លូវលំ ផ្លូវជាតិ យ៉ាងខ្លាំង​ដោយសារ​ការដឹកជញ្ជូន​ឈើ​ប្រណីត​យកទៅ​លក់​ស្រុក​យួន​ធ្វើ​អោយ​រដ្ឋ​ខាតបង់​ថវិកា​រាបម៉ុឺន​ដុល្លា​ក្នុង​ការជួសជុល​ធ្វើ​ផ្លូវ​ជា​រៀងរាល់ឆ្នាំ​។​

​ប្រជាពលរដ្ឋ​និង​ឈ្មួញ​ឈើ​តូចតាច​រិះគន់ថា លោក ស្រ៊ុន ផឹង​ឡាយ ជា​ប៉េអឹម​មាន​តួរ​នាទី​បង្ក្រាប​បទល្មើស​ព្រៃឈើ​បែរជា​ទៅ​រកស៊ី​បទល្មើស​ទំនង​ជា​មេៗ​ថ្នាក់លើ​បញ្ជា​អោយ​រកស៊ី​ចែកគ្នា​ធ្វើ​មានបាន​ហើយ​មើលទៅ​?​ទើប​ធ្វើ​ការដឹកជញ្ជូន​ឈើ​ប្រណីត​យកទៅលក់​ស្រុក​យួន​បាន​យ៉ាង​រលូន​បែបនេះ​។​

​ក្រុមអ្នកតាមដាន​បទ​ល្មើស​ព្រៃឈើ​បាន​លើកឡើងថា​បើ​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​យកចិត្តទុកដាក់​បង្ក្រាប​អោយមាន​ប្រសិទ្ធិភាព​នោះ​ទេ​ព្រៃឈើ​ស្រុក​ខ្មែរ​និង​វិនាស​អន្តរាយ​ក្នុងពេល​ដ៍​ខ្លី​ខាងមុខ ។ បើ​បាត់បង់​ព្រៃឈើ​កម្ពុជា​នឹង​ជួប​គ្រោះ​ម​ហ​ត្តរា​យ​ភាព​រាំងស្ងួត​ទឹកជំនន់​រន្ទះបាញ់​ខ្យល់ក​ន្ទ្រា​ក់ ។​ល​។​

​ប្រពល​រដ្ឋ​ធ្វើ​ការ​សុំណូមពរ​ដល់​នាយឧ​ត្ត​ម​សេនីយ៍​សៅ​សុខា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​.​ឯកឧត្តម​វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​និង ឯកឧត្តម ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​គួរ​ដាក់​ការ​សុើបអង្កេត​ចាត់ការ​តាមច្បាប់​។​

​ពាក់ព័ន្ធ​ករណី​ខាងលើ នេះ​សារព័ត៏មាន​យើង​មិន​អាច​សុំ​ការបំភ្លឺ​ពី​រ​ស្រ៊ុន​ផឹង​ឡាយ​និង​សមត្ថកិច្ច​ពាក់​ពន្ធ័​ផ្សេង​ទៀត​បាន​ទេ​នៅ​ពេល​នេះ​ដោយឡែក​លោក​វ៉ា​សារិទ្ធ​មេ​ប៉េអឹម​ខេត្ត​ត្បូងឃ្មុំ​ក្រុមការងារ​ធ្វើ​ការទំនាក់ទំនង​តាម​ទូរ​សព្ទ័​លោក​ដែរ​តែ​ការ​ឆ្លើយឆ្លង​ស្ដាប់​គ្នា​មិន​បាន​ទំនង​ជា​លោក​មេបញ្ជាការ​នៅ​កន្លែង​កម្មវិធី​អ្វីមួយ​៕
​  

 
 
ពត៌មានផ្សេងៗទៀត
​រណ្ដៅ​ដី​ដ៏​ធំ
ខេត្ត​កណ្ដាល​៖ រណ្ដៅ​ដី​ដ៏​ធំ មួយកន្លែង ដែល​គេ​ស្គាល់​ថា​ជា​របស់​ឈ្មួញ​លក់​អាចម៍ដី​ធំ​ម្នាក់ រម្យ​ងារ​ជា​ឧកញ៉ា​និង​ជា​មន្ត្រី​យោធា​ក្នុង​កង​អង្គរក្ស​គឺ​លោក​ឧកញ៉ា ម៉ៅ សុផល ជា​មន្ត្រី​យោធា ជាន់ខ្ពស់​ក្នុង​កង​អង្គរក្ស​របស់ លោកនាយ​ឧត្តមសេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង
(ថ្ងៃ ទី២១ ខែមិថុនា ឆ្នាំ2019)
 លោក យី ថុល គយ​ច្រក​អន្តរជាតិ​ព្រែក​ចាក
ខេត្ត​កំពត ៖ ថ្មីៗ​នេះ​មាន​ការប្រទុសរាយ​គ្នា​រវៀង​ប្រធាន​ក្លឹប​អ្នកការសែត ឯក រាជ្យ លោក ហ៊ុន សុខា​និង​លោក យី ថុល ប្រធានការិយាល័យ​គយ​ច្រក​ព្រែក​ចាក ធ្វើឲ្យ​ផ្អើល​ដល់​សង្គម​ហ្វេស​ប៊ុក​
(ថ្ងៃ ទី០១ ខែមិថុនា ឆ្នាំ2019)
ព្រៃឈើ​នៅ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់
ខេត្ត​ពោធិ៍សាត់ ៖ យោង​ប្រភពពី​ស្រុក​ភ្នំក្រវាញ បានឲ្យដឹងថា ព្រៃឈើ​នៅ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់ តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​សំ​កុស
(ថ្ងៃ ទី៣០ ខែឧសភា ឆ្នាំ2019)
ហ្គេម​បាញ់​ត្រី​ខុសច្បាប់ នៅ​ផ្សារ​ស្ទឹង​ជ័យ​ថ្មី​
ហ្គេម​បាញ់​ត្រី​ខុសច្បាប់ នៅ​ផ្សារ​ស្ទឹង​ជ័យ​ថ្មី​បើក​លេង​យ៉ាង​ពេញបន្ទុក​ទំនង​សមត្ថកិច្ច​ទទួល​លាភសក្ការៈ​អស់​ហើយ​ទើប​មិន​ធ្វើ​ការបង្ក្រាប !
(ថ្ងៃ ទី០១ ខែឧសភា ឆ្នាំ2019)
លោក យូ ហេង
ខេត្ត​បាត់ដំបង​៖ បច្ចុប្បន្ន​មាន​ទំនិញ​គេច​ពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ ក៏​ដូច​នាំ​ទំនិញ​«​ផ្សេង » ប្រកាស​ពន្ធ​«​ផ្សឹ​ង » បន្លំ​ពន្ធ​ក្លាយ​ជា​វប្បធម៌ ចែករំលែក​គ្នា​ហែក​ពី​ចំណូល​ពន្ធ​របស់​រដ្ឋ
(ថ្ងៃ ទី០១ ខែឧសភា ឆ្នាំ2019)
ការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត
បន្ទាយមានជ័យ​៖ យោង​ប្រភព​ពី​មន្ត្រី​គយ​នៅ​ខេត្ត​បន្ទាយមានជ័យ មួយចំនួន​បាន​បង្ហើប​ឲ្យដឹងថា ក្រោយពេល​ទទួលបាន​តំណែង​ជា​ប្រធាន​ការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត
(ថ្ងៃ ទី២៤ ខែមេសា ឆ្នាំ2019)
​លោក​ទុំ ណូ
​ខេត្ត​ព្រះសីហនុ ៖ យោង​ប្រភព​ពី​មន្ត្រី​គយ​លួចខ្សឹប​ថា លោក ទុំ ណូ ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ ដែល​ធ្លាប់​មាន​រឿងអាស្រូវ​កាល​ពី​កាន់ដំណែង ប្រធាន​សាខាគយ នៅ​ខេត្ត​ប៉ៃលិន បាន​ដើរ
(ថ្ងៃ ទី២២ ខែមីនា ឆ្នាំ2019)
លោក កឹង ឃន
ខេត្ត​ស្វាយរៀង ៖ នគរបាល​ក្រោម​ឱវាទ​ជាង ២០​រូប និង​ប្រជាពលរដ្ឋ ចោទ​ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង គឺ​លោក កឹង ឃ​ន ថា រំលោភ​អំណាច ប្រព្រឹត្ត​អំពើ​ពុករលួយ និង​ទទួល​សំណូក​ពី​ឈ្មួញ​ជនជាតិ​វៀតណាម
(ថ្ងៃ ទី១៧ ខែមីនា ឆ្នាំ2019)
ស្រេង សុខា
ភ្នំពេញ​៖ អ្វីៗ​ពិតជា​មិន​ខុសពី​ការប៉ាន់ស្មាន​របស់​បង​ប្អូន​មហាជន​មែន ដោយ​ម្សិលមិញ​នេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ចេញ​លិខិត​មួយច្បាប់ ដោយ​នឹង​បើក​ការស៊ើបអង្កេត ដូចគ្នា​ទៅ​នឹង​ករណី​លោក គីម រស្មី
(ថ្ងៃ ទី២៨ ខែកុម្ភៈ ឆ្នាំ2019)
saing norn
ខេត្ត​បន្ទាយមានជ័យ​៖ យោង​ប្រភពពី​ក្រុម​ឈ្មួញ​និង​អាជីវករ ដែល ដឹកជញ្ជូន​ទំនិញតាម​ផ្លូវជាតិ​លេខ​ ៥ ចំណុច ប៉ុស្តិ៍ភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ាយប៉ែត រង​ការគាបសង្កត់​ពី ក្រុម​គយ​ច​លត័​បាន​អំពាវនាវ​ឲ្យ ឯកឧត្តម ឱម យ៉ិន ទៀង ប្រធាន​អង្គភាព​ប្រឆាំង
(ថ្ងៃ ទី២៥ ខែកុម្ភៈ ឆ្នាំ2019)