លោក​វ៉ា​សុធា​រង​ការរិះគន់​ធុំក្លិន​មិន​សូវ​ល្អ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​គួរ​ដាក់​ការ​ស៊ើបអង្កេត​?
(ថ្ងៃ ទី០៦ ខែសីហា ឆ្នាំ2017) ដោយៈ ទស្សនៈជាតិខ្មែរ
 
 
ភ្នំពេញ ៖ យោង​ប្រភព​ពី​សាលា​រាជធានី​ភ្នំពេញ​បានឲ្យដឹងថា នៅ​ពេល​ថ្មីៗ​នេះ​មាន​ការរិះគន់​និង​ខ្សឹបខ្សៀវ​លោក វ៉ា សុធា ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​សាលា​រាជធានី​ភ្នំពេញ​រួម​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​មិន​ខ្លាច​ញញើត​ទៅនឹង​ច្បាប់​អង្គភាព​ប្រឆាំង​អំពើពុរលួយ​ដែល​ដឹក  នាំ​ដោយ​ឯកឧត្តម​ឱម​យុិនទៀង​ជា​ប្រធាន​អង្គភាព ។​

​ប្រភព​បន្តថា​លោក​វ៉ា​សុធា​ប្រព្រឹត្ត​អំពើ​ពុករលួយ​ជា​យូរ​មក​ហើយ​មិន​ទាន់​មាន​ថ្នាក់លើ​មើលឃើញ​ទង្វើ​របស់​លោក​វ៉ា​សុធា​នោះទេ​។

​ក្រុម​មន្ត្រី​បំរើ​ការងារ​ក្នុង​សាលាក្រុង​ភ្នំពេញ​សង្ឃឹមថា​បន្ទាប់​ពី​មាន​ការផ្លាស់ប្ដូរ​លោក​ប៉ា​សុជាតិ​វង្ស​អភិបាល​រាជធានី​ភ្នំពេញ​ដែល​ត្រូវ​ចូលនិវតន៍​ជំនួស​មក​វិញ​ឯកឧត្ត​ម​ឃួ​ង​ស្រេង​ជា​អភិបាល​នៃ​គណ​អ​ភិល​រាជធានី​ភ្នំពេញ​ដឹកនាំ​ក្បាលម៉ាស៊ីន​រចនាសម្ព័ន្ធ​ការងារ​មួយចំនួន​ក្នុង​សាលា​រាជធានី ភ្នំពេញ​នឹង​មាន​ការប្រសើ​ឡើង​ជាង​ជំនាន់​លោកប៉ា​សុជាតិ្ត​វង្ស​ដឹកនាំ​ជា​អភិបាលរាជ​ធា​នី​ភ្នំពេញ​នា​ពេលកន្លងមក​។​ប្រភព​បន្ត​ឲ្យដឹង​ទៀត​ថា​ក្រុមមន្ត្រី្ដ ដែល​ប្រព្រឹត្ត​អំពើ​ពុករលួយ​កំពុង​តែ​ចាប់ផ្តើម​មាន​ភាព​រំជើប​រំជួល​ស្លន់ស្លោ​ស្វែងរក​ខ្នងបង្អែក​ថ្មី ។​

​កាលពី​សម័យ​លោកប៉ា​សុជាតិ​វង្ស​ដឹកនាំ​គ្រប់គ្រង​មន្ត្រី​នៅ​សាលាក្រុង​គេ​ឃើញ​ហាក់ដូចជា គ្មាន​តម្លាភាព សូម្បីតែ​លោក វ៉ា សុធា ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​សាលា​រាជធានី​ភ្នំពេញ ក៏​ពុំ​សូវ​ស្តាប់​តាម​បទបញ្ជា​របស់​លោក​ប៉ា​សុជាតិ​វង្ស់​អភិបាល​រាជធានី​ភ្នំពេញ​ឱ្យមាន​ប្រសិទ្ធភាព​ផងដែរ ។​

​សកម្មភាព​ទាំងនេះ ស្តែង​ឱ្យឃើញ​ពី​ការ​មិនសូវ​គោរព ឬ​គោរព​តែ​នៅ​ចំពោះ​មុខ​ប៉ុណ្ណោះ តែ​នៅ​ពីក្រោយ​ធ្វើ​ព្រងើយ កន្តើយ​ទៅវិញ​ បុគ្គល វ៉ា សុធា បាន​ធ្វើ​រឹក​យ៉ាង​សម្បើម​ដាក់​មន្ត្រីៗ​ធ្វើ​ការងារ​នៅ​សាលា រាជធានី​ភ្នំពេញ យ៉ាង​ក្រអឺតក្រទម​បំផុត តាមរបៀប​បក្ខពួកនិយម ។​

​ក្រុម​មន្ត្រី​ដដែល​បាន​បន្ត​ថា​ពួកគាត់​ចាំ​មើល​របៀប​ដឹកនាំ​ឯកឧត្តម​ឃួង​ស្រេង​អភិបាលនៃ​គណ​អភិបាល​រាជធានី​ភ្នំពេញ​ទើប​តែ​ឡើងកាន់តំណែង​ថ្មីៗ​នេះ​និង​រៀបចំ​រចនាសម្ព័ន្ធ​នៅ​ក្នុង​សាលា​រាជធានី​ភ្នំពេញ​ឲ្យមាន​តម្លាភាព​និង​ចាត់ការ​ក្រុមមន្ត្រី​ប្រព្រឹត្ត​អំពើពុករលួយ​កិបកេង​ថវិកាជាតិ​ជាក់​ជា​ពុំខាន​ឡើយ​។​

​ប្រភព​ព័ត៌មាន​ដដែល​បាន​លើកឡើង​ថា បុគ្គល វ៉ា សុធា ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នៃ​សាលា​រាជធានី​ភ្នំពេញ ដែល​បាន​កាន់​អំណាច​តួនាទី​ប្រព្រឹត្ត​អំពើពុករលួយ​ដុះ​ស្លែ ពេញទំហឹង​ដោយ​គ្មាន​នរណា​ចាត់ការ​ឡើយ ។

​ដោយ​លោក វ៉ា សុធា ចេះ​ចាត់ចែង​លាភសក្ការៈ​ឲ្យ​មេ​កើយ​របស់ខ្លួន​ទើប​រក្សា​តំណែង​រហូត​ដល់​សព្វថ្ងៃ ។ កាលពីរ​អំឡុង​អំណាច​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ លោក​វ៉ា​សុធា បានធ្វើ​សកម្មភាព​កេងប្រវ័ញ្ច​ស៊ី​ឡាក់ កឹ​បកេង ស៊ី​ពីលើ​ជំនាញ​តាមរយៈ​លទ្ធកម្ម​គ្រប់សព្វ​សារពើ​នៃ សាលា​រាជធានី​ភ្នំពេញ ទើប​ធ្វើឱ្យ​លោក​វ៉ា សុធា គ្រប់ទឹក​គ្រប់​ធ្វើ​មាន​ធ្វើ​បាន​សល់​លុយ​កាក់​ឡាន ដី​ឡូតិ៍ ភូមិគ្រឹះ​រហូត​គាត់​ក្លាយជា​អ្នក​មាន​ទ្រព្យសម្បត្តិ​យ៉ាង​ស្តុកស្តម្ភ​មហាសាល​ហ៊ី​ហារ​មិន​ចាញ់​ឧត្តម​មន្ត្រី​ឧកញ៉ា​នោះឡើយ ។

​កត្តា​ទាំងអស់​នេះ បាន​ធ្វើអោយ​គណបក្ស​ប្រជាជន​កម្ពុជា​បាត់​សម្លេង​ឆ្នោត​ពីរ​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ​ជា​បន្តបន្ទាប់ ដោយសារ​មន្ត្រី​ថ្នាក់ក្រោម​មិន​អនុវត្ត​តាម​បទ​បញ្ជា​ថ្នាក់លើ​មេ​កើយ​របស់ខ្លួន ប្រឆាំង​ទៅនឹង​កំណែទម្រុង​ស៊ីជម្រៅ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ដឹកនាំ ដោយ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នឹង​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ។​

​ប្រភព​បាន​បង្ហើប​ឲ្យដឹង​ទៀតថា លោក វ៉ា សុធា តែងតែ​ប្រព្រឹត្ត​សកម្មភាព​ទុច្ចរិត​ដោយ​ឃុបឃិត​គ្នា​ប្រើ​ល្បិច​កឹបកេងប្រវញ្ច​ដក​យក​ផលប្រយោជន៍​ទៅ​តាម​ជំនាញ​រៀងៗ​ខ្លួន ពី​គម្រោង​សាងសង់​អគារ​ហេ​ដ្ឋា​រចនាសម្ពន្ធ័​នានា​តាមខ​ណ្ឌក្នុង​រាជធានី​ភ្នំពេញ ដោយ​ភូតភរ​កុហក​កេងប្រវញ្ច័​យក​ថវិកា​របស់​រដ្ឋ តាមរយៈ​ការស្ថាបនា​សួនច្បារ​ការដាក់​លូ​តូចធំ ការស្ថាបនា​ផ្លូវ​ថ្នល់​ស្ពាន​ផ្លូវ​ក្រវាត់ក្រុង​ប្រព្រឹត្ត​អំពើ​ពុករលួយ​ពី​ការរៀបចំ​កែលំអ​អំពូល​ភ្លើង​បង្គោល​ភ្លើង​និង​ជួសជុល​អ្វីៗ​ផ្សេងៗ​ទៀត​ក្នុង​ក្រុង ។​ល​។ ទង្វើ​ទាំងអស់នេះ គឺ​បាន​ផ្ទុយ​ពី​គោលនយោបាយ​កំណែ​ទម្រង់​របស់​រាជរដ្ឋាភិបាល​ប្រឆាំង​ទៅនឹង​បទ​បញ្ជា ០១ ចុះ​ថ្ងៃ​ទី​០៩ ខែតុលា ឆ្នាំ​២០១៦ របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​ពាក់​ពន្ធ័​ព័ត៏មានដ៍​រសើប​ខាង​លើ​នេះ សារព័ត៏មាន​យើង​ព្យាយា​សុំ​ការបកស្រាយ​ពី​លោក​វ៉ា​សុធា​ដែរ​តែ​គ្មាន​លេខ​ទូរស័ព្ទ​ទំនាក់ទំនង​យើងខ្ញុំ​ព្យាយាម​បន្ត ៕  

 
 
ពត៌មានផ្សេងៗទៀត
​សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង​លោក​ម៉ាប់
ភ្នំពេញ ៖ សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​នៅ​តែ​អំពាវនាវ​ដល់​សាធារណជន​នៅ​កម្ពុជា​ប្រុងប្រយ័ត្ន​និង​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ការ
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
​សារលិខិត​ថ្លែង​អំណរ​
នៅ​ថ្ងៃ​សុក្រ ៤ កើត ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ​២០២០ នេះ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ទូល​ថ្វាយ​នូវ​សារលិខិត
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក
​ភ្នំពេញ​៖ ថ្ងៃ​សុក្រ ៤​កើត ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២០ នៅ​ទីស្ដីការក្រសួង លោកជំទាវ មឹន មាណ​វី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
សង្វៀន មាន់​ជល់ បៀ​អាប៉ោង ក្នុង​ចំការ​ស្វាយ ចន្ទី​
​ខេត្ត​កំពង់ចាម ៖ យោងតាម​ប្រភព​រាយការណ៍​ពី​ប្រជា ពលរដ្ឋ​ថ្មីៗ​នេះ​បាន​បង្ហើប​ឲ្យដឹងថា បច្ចុប្បន្ន​នៅ​ក្នុង ភូមិ​ទើត ឃុំឃ្លើន ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម​មាន​បើក​សង្វៀន​ជល់​មាន់​បៀ
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
ប្រយុទ្ឋ​ប្រឆាំង​យក​ឈ្នះ ជំងឺ​កូវី​ដ ១៩ ដំណាក់កាល​ទី ១ បាន​ជោគជយ័​
​ភ្នំពេញៈ ពិត​ជា​ដំណឹង​ល្អ​ដែល​មនុស្ស​គ្រប់​គ្នា​រង់ចាំ​យូរហើយ ពេលនេះ ក្រសួង​សុខាភិបាល អះអាងថា គិត​ត្រឹម​ម៉ោង ៧ និង ០០ នាទី ព្រឹក​ថ្ងៃ​ទី ១៦ ខែ ឧសភា ឆ្នាំ ២០២០
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
លោក​វរៈសេនីយ៍ឯក រុំ សុវិជ្ជា
​ភ្នំពេញ​៖ ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការ​រង​នគរបាលជាតិ ទទួលបន្ទុក​ការងារ​អនុវត្តន៍​ច្បាប់​ចរាចណ៍ បានអោយដឹងថា​! ពាក់ព័ន្ធ​នឹង​អំពើ​ល្មើស​ច្បាប់​របស់
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង​របស់លោក ម៉ាប់
​ភ្នំពេញ​៖ ទោះបីមានការហាមឃាត់ពីសំណាក់ប្រមុខថ្នាក់នាំរដ្ឋាភិបាលនិងក្រសួងសុខាភិបាលមិនអោយមានការជួបជុំជៀសវៀងពីជំងឺឆ្លងកូវីដ១៩ដែលពិភពលោកកំពុងខ្វាយខ្វល់ពីងឺដ៏កាចសាហាវកូវីដ១៩នេះជាពិសេសប្រមុខថ្នាក់ដឹកនាំកម្ពុជាបានក្រើនរម្លឹកជាបន្តបន្ទាប់អោយប្រជាពលរដ្ឋរស់នៅមានអនាម័យលាងដៃនិងសាប៊ូ អាកុល ជែលនិងគម្លៀតសុវត្ថិភាព គម្លៀតសង្គមដើម្បីជៀសវៀងជំងឺកូវីដ១៩ ។ទោះយ៉ាងនេះក៏ដោយក៏សង្វៀន​ជល់​មាន់ បៀ​រ អាប៉ោង របស់លោកមាម់ បើកលេងគ្មានខ្លាចញញើតនិងបំរាមរបស់ប្រមុខថ្នាក់ដឹកនាំដែលមានសម្ដេចតេជោសែនជានាយករដ្ឋមន្ត្រី សម្ដេចបានខិតខំយកចិត្តទុកដាក់ពីសុខទុករបស់ប្រជាពលរដ្ឋលោកមិនគិតពីការនើយហត់នោះឡើយ ។ តែផ្ទុយទៅវិញលោកម៉ាម់និងបក្ខពួកបានបើក​ល្បែងលេង​នៅ​ចំណុច ​វិថីឧកញ៉ា​ឌួង​ងៀប​ ​( II) សង្កាត់​ស្ទឹងមានជ័យ​ទី​(៣)​ខណ្ឌ​មានជ័យ​រាជធានី​ភ្នំពេញ ។ ទីតាំង​ល្បែង មាន​ដី​មួយកន្លែង ហ៊ុំ​ពទ្ធ័
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
ទេសរដ្ឋមន្ដ្រី និង​រដ្ឋមន្ដ្រី សរុប​ទាំង ០៩​រូប
​ភ្នំពេញ​៖ ទេសរដ្ឋមន្ដ្រី និង​រដ្ឋមន្ដ្រី សរុប​ទាំង​០៩​រូប ដែល​ត្រូវបាន​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ​តែងតាំង និង​កែសម្រួល​សមាសភាព​រាជ​រដ្ឋាភិបាល ក្រោយ​ពី​រដ្ឋសភា បាន​បើក​កិច្ចប្រជុំ​ផ្ដល់
(ថ្ងៃ ទី០១ ខែមេសា ឆ្នាំ2020)
សម្ដេច​តេជោ​ហ៊ុន សែន​
​ភ្នំពេញ ​៖ ​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​នៅក្នុង​សន្និសីទ​មួយ នៅឯ​វិមាន​រដ្ឋ​សភា នា​ព្រឹក​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០២០ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​វិសាមញ នៃ​រដ្ឋសភា ដើម្បី​បោះឆ្នោត​ផ្តល់
(ថ្ងៃ ទី០១ ខែមេសា ឆ្នាំ2020)
200318a
ភ្នំពេញ ៖ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា​បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៧ ខែ​មីនា ឆ្នាំ​២០២០ ដោយ​ក្នុង
(ថ្ងៃ ទី១៨ ខែមីនា ឆ្នាំ2020)