លោក ទុំ ណូ ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្ត​ព្រះ​សី​ហុន​រង​ការរិះគន់​កំពុង​ដើរ​តាម​គន្លង​ចាស់​?
(ថ្ងៃ ទី២៥ ខែកក្កដា ឆ្នាំ2017) ដោយៈ ទស្សនៈជាតិខ្មែរ
 
 
ខេត្ត​ព្រះសីហនុ ៖  លោក ទុំ ណូ ប្រធាន សាខា​គយ​និង​រដ្ឋាករ ខេត្ត​ព្រះសីហនុ ទើបតែ​ឡើងកាន់តំណែងុ ថ្មីៗ​ជំនួស​លោក យ៉ឹក យូ គួរឲ្យ​ភ្ញាក់ផ្អើល​បំផុ​តដោយសារតែ អំពើពុករលួយ និង​វប្បធម៌ អន្តរាគមន៍ ក្នុង​ការតែងតាំង និង​ផ្ទេរ​តំណែង ក្នុង​អគ្គនាយកដ្ឋាន គយ​និង​រដ្ឋាករ កំពុង​កើតមាន គេ​សង្កេតឃើញ មន្ត្រី​គយ​មុខ​ខ្លាញ់ មួយចំនួន បាន​ព្យាយាម​ចាយលុយ រាប់សិប​ដុំ ក្នុងការ​ជ្រែ​ឬ​ដេញថ្លៃ ឡើងកាន់​តំណែង​ល្អៗ បាន​ដោយ​ជោគជ័យ​។​

​ប្រភព​គេ​ឲ្យដឹង​ថា លោក ទុំ ណូ មាន​ទំនាក់ទំនង​ល្អ ជាមួយ​ឈ្មួញ ដ៏​មាន​អំណាច​ម្នាក់ ដែល​គេ​ល្បី​តៗ​គ្នា​ថា ឈ្មួញ​ម្នាក់​នោះ បាន​ចែក​ហ៊ុន ជាមួយ​ភរិយា​មន្ត្រី​គយ ជាន់ខ្ពស់​ម្នាក់ ក្នុង​ការរកស៊ី​នាំចូល ទំនិញ​ខុសច្បាប់ និង​គេចពន្ធ ហើយ​ឮ​ថា លោក ទុំ ណូ ទៅដល់​ទីណា ក៏​លេចមុខ​ឈ្មួញ​ម្នាក់​នោះ ទៅ​ប្រកប​ជំនួញ ម៉ៅការ​ដឹកជញ្ជូន​ទំនិញ មិន​ដែល​ខាន​ទេ​។ លោក ទុំ ណូ ធ្លាប់មាន​បទពិសោធន៍ ក្នុង​ការប្រមូល​លុយ ពី​អំពើ​គេចពន្ធ គួបផ្សំ​ជាមួយ ការ​មាន​ទំនាក់ទំនង​ល្អ ជាមួយ​ក្រុម​ឈ្មួញ មាន​លុយ មាន​អំណាច​ផង​នោះ គេ​ជឿ​ថា ក្នុង​តំណែង​ជា ប្រធាន​សាខាគយ ខេត្ត​ព្រះសីហនុ ប្រកបដោយ​សក្តានុពល លោក ទុំ ណូ អាច​ប្រមូល​លុយ​ស្រង់ដើម បាន​យ៉ាង​ងាយស្រួល​។​

​ទោះបី​ប្រមុខ​រាជរដ្ឋាភិបាល​បាន​ខិតខំ​យកចិត្តទុកដាក់​ចំពោះ​ការប្រមូល​ពន្ធគយ​ចូល​ថវិកា​ជាតិ​យ៉ាងសំខាន់​បំផុត​កាលពី​ថ្ងៃ​ទី​៩​ខែតុលា​ឆ្នាំ​២​ឲ​១៦​រាជរដ្ឋាភិបាល​បាន​ចេញ​សេចក្កីសម្រេ​ចមួយ​បង្កើត​ក្រុមការ​ងារ​ថ្នាក់​ជាតិ​ទទួលខុ​សត្រូវ​ដោ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​នឹង​ថ្នាក់​ខេត្ត​ទទួលខុសត្រូវ​ដោយ​ចៅហ្វាយខេត្ត​ដើម្បី​ធ្វើការ​ទប់ស្កាត់​បង្ក្រាប​ប​ទ​ល្មើស​គេចពន្ធ​និង​ជម្រុញ​ការប្រមូល​ពន្ធគយ​អោយបាន​កាន់តែ​ប្រសើរ​ឡើង​ផងដែរ​។​ហេតុ​ដូច្នេះ​ថ្នាក់ជាតិ​និង​ថ្នាក់​ខេត្ត​កុំ​មើល​រុំលង​អោយ​សោះ​នូវ​ច្រក​មួយ​នេះ​ធ្វើ​ការទប់ស្កាត់​អោយខាងតែបាន​។​

​សូម​រម្លឹកថា​៖ លោក ទុំ ណូ​អតីត ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​ប៉ៃលិន​បាន​បើកដៃ​ឲ្យ ក្រុម​ឈ្មួញ នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ចូល​តាម​ច្រក​ព្រំដែន​អន្តរជាតិ​និង​ច្រករបៀង​នានា​ក្នុង​ខេត្ត​ប៉ៃលិន​ធ្វើអោយ​បាត់​ចំណូល​ចូល​រដ្ឋ​យ៉ាង​សន្ធឹកសន្ធាប់​ក្នុង​មួយ​ខែៗ ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន​បក្ខពួករ​បស់​ខ្លួន​។​លោក​ទុំណូ​ធ្លាប់​មាន​កំហុស​បច្ចេក​ទេស​ក្នុង​ធ្វើឲ្យ​បាត់​ចំណូល​ពន្ធគយ​យ៉ង​សន្ធឹកសន្ធាប់​បែបនេះហើយ ទើប​មន្ត្រី​ក្រោម​ឱវាទ​ក្នុង​ខេត្ត​ប៉ៃលិន​បាន​អំពាវនាវ​ឲ្យ​លោក​បណ្ឌិត គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ពិនិត្យ​មើល​ទង្វើ​មិន​ប្រក្រតី​របស់​លោក​ទុំ​ណូ​។​

​ពាក់​ពន្ធ័​ក្នុង​ការតែងតាំង​ផ្លាស់ផ្ដូរ​លោក​ទុំណូ​អតីត​ជា​ប្រធាន​សាខាគ​យ​និង​រដ្ឋាករ​ខេត្ត​ប៉ៃលិន ដែល​មាន​រឿងអាស្រូវ​ជាច្រើន​ក្នុង​ខេត្ត​ប៉ៃលិន ទៅកាន់​ជា​ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ មាន​មន្ត្រី​តូចតាច​មួយ​ចំនួន​បាន​សុំណុំ​ពរ ឯកឩត្តម ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដាក់​ការស៊ើបអង្កេត​ករណី​ខាងលើ​នេះ​ផង​ទាន​។​

​ទាក់ទង​ព័ត៌មាន​ខាងលើ សារព័ត៏មាន​យើង​មិន​អាច​សុំ​ការបកស្រាយ​ពី​លោក ទុំ ណូ ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ និង​អ្នក​ពាក់​ពន្ធ័​មួយ​ចំនួន​ទៀត​បាន​ទេ នៅពេល​នេះ​សារព័ត៌មាន​និង​ព្យាយាម​ទាក់ទង​បន្តទៀត ៕  

 

 
 
ពត៌មានផ្សេងៗទៀត
​សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង​លោក​ម៉ាប់
ភ្នំពេញ ៖ សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​នៅ​តែ​អំពាវនាវ​ដល់​សាធារណជន​នៅ​កម្ពុជា​ប្រុងប្រយ័ត្ន​និង​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ការ
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង​របស់លោក ម៉ាប់
​ភ្នំពេញ​៖ ទោះបីមានការហាមឃាត់ពីសំណាក់ប្រមុខថ្នាក់នាំរដ្ឋាភិបាលនិងក្រសួងសុខាភិបាលមិនអោយមានការជួបជុំជៀសវៀងពីជំងឺឆ្លងកូវីដ១៩ដែលពិភពលោកកំពុងខ្វាយខ្វល់ពីងឺដ៏កាចសាហាវកូវីដ១៩នេះជាពិសេសប្រមុខថ្នាក់ដឹកនាំកម្ពុជាបានក្រើនរម្លឹកជាបន្តបន្ទាប់អោយប្រជាពលរដ្ឋរស់នៅមានអនាម័យលាងដៃនិងសាប៊ូ អាកុល ជែលនិងគម្លៀតសុវត្ថិភាព គម្លៀតសង្គមដើម្បីជៀសវៀងជំងឺកូវីដ១៩ ។ទោះយ៉ាងនេះក៏ដោយក៏សង្វៀន​ជល់​មាន់ បៀ​រ អាប៉ោង របស់លោកមាម់ បើកលេងគ្មានខ្លាចញញើតនិងបំរាមរបស់ប្រមុខថ្នាក់ដឹកនាំដែលមានសម្ដេចតេជោសែនជានាយករដ្ឋមន្ត្រី សម្ដេចបានខិតខំយកចិត្តទុកដាក់ពីសុខទុករបស់ប្រជាពលរដ្ឋលោកមិនគិតពីការនើយហត់នោះឡើយ ។ តែផ្ទុយទៅវិញលោកម៉ាម់និងបក្ខពួកបានបើក​ល្បែងលេង​នៅ​ចំណុច ​វិថីឧកញ៉ា​ឌួង​ងៀប​ ​( II) សង្កាត់​ស្ទឹងមានជ័យ​ទី​(៣)​ខណ្ឌ​មានជ័យ​រាជធានី​ភ្នំពេញ ។ ទីតាំង​ល្បែង មាន​ដី​មួយកន្លែង ហ៊ុំ​ពទ្ធ័
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
គយ​ច្រកទ្វារព្រំដែន​ម៉ឺន​ជ័យ
​ខេត្ត​ព្រៃវែង​៖ យោង​ប្រភពពី​ក្រុម​អ្នក​ដឹក​ទំនិញ​ចេញ​តាម​ច្រក​អន្តរជាតិ​ម៉ឺន​ជ័យ ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង បានឧ្យដឹងថា រថយន្ត​ធុន​តូច ឬ ធំ ដែល​ដឹក​ទំនិញ​ជាច្រើន​ប្រភេទ​ចេញ​តាម​ច្រក
(ថ្ងៃ ទី០៩ ខែមីនា ឆ្នាំ2020)
ជល់មាន់កែប
ខេត្ត​កែប ៖ ប្រភព​ពី​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​ចំការ​ដូង ស្រុក​ដំណាក់ ចង្អើរ ខេត្ត​កែប បាន​បង្ហើប​ឲ្យដឹងថា សង្វៀន ជល់​មាន់ បៀ អាប៉ោង យូគី បើក​លេង​គគ្រឹកគគ្រេង​ជា​រៀងរាល់ថ្ងៃ មាន​អ្នកញៀន​ល្បែង​រាប់រយ​នាក់​ជិះ​ម៉ូតូ​រថយន្ត​ច​លូ​ទៅលេង​ភ្នាល់​ដាក់​លុយ
(ថ្ងៃ ទី០៥ ខែមីនា ឆ្នាំ2020)
​បង្ក្រាប​សង្វៀន​ជល់​មាន់ អាប៉ោង និង​យូគី លោក តន
ខេត្ត​រតនគីរី ៖​ទីតាំង​ល្បែង​ជល់​មាន់ អាប៉ោង និង​យូគី មួយ​កន្លែង​ចូល​តាម​ចំការកៅស៊ូរ​លោក​ពៅ​សៀក ដែល​ស្ថិតនៅ​ចំណុច​ភ្នំ​អូរ​ត្រាវ​ក្រុង​បាន​លុង ខេត្ត​រតនគីរី កំពុងបើក​លែង​យ៉ាង​គគ្រឹកគគ្រេង​អាជ្ញាធរ
(ថ្ងៃ ទី១៦ ខែកុម្ភៈ ឆ្នាំ2020)
​រណ្ដៅ​ដី​ដ៏​ធំ
ខេត្ត​កណ្ដាល​៖ រណ្ដៅ​ដី​ដ៏​ធំ មួយកន្លែង ដែល​គេ​ស្គាល់​ថា​ជា​របស់​ឈ្មួញ​លក់​អាចម៍ដី​ធំ​ម្នាក់ រម្យ​ងារ​ជា​ឧកញ៉ា​និង​ជា​មន្ត្រី​យោធា​ក្នុង​កង​អង្គរក្ស​គឺ​លោក​ឧកញ៉ា ម៉ៅ សុផល ជា​មន្ត្រី​យោធា ជាន់ខ្ពស់​ក្នុង​កង​អង្គរក្ស​របស់ លោកនាយ​ឧត្តមសេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង
(ថ្ងៃ ទី២១ ខែមិថុនា ឆ្នាំ2019)
 លោក យី ថុល គយ​ច្រក​អន្តរជាតិ​ព្រែក​ចាក
ខេត្ត​កំពត ៖ ថ្មីៗ​នេះ​មាន​ការប្រទុសរាយ​គ្នា​រវៀង​ប្រធាន​ក្លឹប​អ្នកការសែត ឯក រាជ្យ លោក ហ៊ុន សុខា​និង​លោក យី ថុល ប្រធានការិយាល័យ​គយ​ច្រក​ព្រែក​ចាក ធ្វើឲ្យ​ផ្អើល​ដល់​សង្គម​ហ្វេស​ប៊ុក​
(ថ្ងៃ ទី០១ ខែមិថុនា ឆ្នាំ2019)
ព្រៃឈើ​នៅ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់
ខេត្ត​ពោធិ៍សាត់ ៖ យោង​ប្រភពពី​ស្រុក​ភ្នំក្រវាញ បានឲ្យដឹងថា ព្រៃឈើ​នៅ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់ តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​សំ​កុស
(ថ្ងៃ ទី៣០ ខែឧសភា ឆ្នាំ2019)
ហ្គេម​បាញ់​ត្រី​ខុសច្បាប់ នៅ​ផ្សារ​ស្ទឹង​ជ័យ​ថ្មី​
ហ្គេម​បាញ់​ត្រី​ខុសច្បាប់ នៅ​ផ្សារ​ស្ទឹង​ជ័យ​ថ្មី​បើក​លេង​យ៉ាង​ពេញបន្ទុក​ទំនង​សមត្ថកិច្ច​ទទួល​លាភសក្ការៈ​អស់​ហើយ​ទើប​មិន​ធ្វើ​ការបង្ក្រាប !
(ថ្ងៃ ទី០១ ខែឧសភា ឆ្នាំ2019)
លោក យូ ហេង
ខេត្ត​បាត់ដំបង​៖ បច្ចុប្បន្ន​មាន​ទំនិញ​គេច​ពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ ក៏​ដូច​នាំ​ទំនិញ​«​ផ្សេង » ប្រកាស​ពន្ធ​«​ផ្សឹ​ង » បន្លំ​ពន្ធ​ក្លាយ​ជា​វប្បធម៌ ចែករំលែក​គ្នា​ហែក​ពី​ចំណូល​ពន្ធ​របស់​រដ្ឋ
(ថ្ងៃ ទី០១ ខែឧសភា ឆ្នាំ2019)