លោក ​យ៉ែម ​ហេម​រ៉ា​ត ​មេ​គយ​ច្រក​តំបន់​អូរ​រំដួល​រង​ការរិះគន់​ប្រព្រឹត្ត​អំពើពុករលួយ​មិន​ខ្វល់​បទបញ្ជា​លេខ​០១.​ប​.​ប​?
(ថ្ងៃ ទី០១ ខែមិថុនា ឆ្នាំ2017) ដោយៈ ទស្សនៈជាតិខ្មែរ
 
 
ខេត្ត​បាត់ដំបង ៖ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​បទបញ្ជា​លេខ​០១​ប​.​ប ចុះ​ថ្ងៃ​ទី​០៩ ខែតុលា ឆ្នាំ​២០១៦ ចុះហត្ថលេខា​ដោយ​សម្ដេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ក្នុង​នោះ ហេតុផល​បញ្ចៀស​ការប៉ះពាល់​ដល់​ចំណូល​ពន្ធ​រដ្ឋ​និង​ការប្រកួតប្រជែង​ពាណិជ្ជកម្ម ដែល​ជា​តម្លាភាព​លើ​ការប្រមូល​ពន្ធ​យ៉ាង​តម្លាភាព​នោះ បែរ​ជា​កំពុង​កើត​មាន​ភាព​អសកម្ម​យ៉ាង​ពេញបន្ទុក​ក្នុង​ច្រក​តំបន់​អូរ​រំដួល​ដែលមាន​លោក យ៉ែម ហេម​រ៉ា​ត ជា​ប្រធាន​ច្រក ។​

​បើ​យោង​តាម​លិខិត​បទបញ្ជា​លេខ​០១​ប​.​ប​ខាងលើ​នោះ បាន​បញ្ជា​ដល់​កងកម្លាំង​គ្រប់​ប្រភេទ និង​អាជ្ញាធរ​ដែនដី​ឱ្យ​ចូលរួម​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស និង​សកម្ម​បំផុត​ក្នុងការ​ប្រតិបត្តិការ​បង្ក្រាប​ដែល​នឹង​ចែកចេញ​ជា​ពីរ​ប្រភេទ គឺ​ប្រភេទ​០១​លំដាប់​ថ្នាក់​ជាតិ​ដោយ​អន្តរក្រសួង​ឯ​ប្រភេទ​០២​លំដាប់ថ្នាក់​មធ្យម​ត្រឹម​ថ្នាក់​ខេត្ត​ដែល​មើល​ទៅ​ដូច​ជា​មិន​ធម្មតា​នោះ​ទេ ។ ផ្ទុយទៅវិញ​មកទល់ពេលនេះ គេ​កត់សម្គាល់​ថា​បទល្មើស​គេច​ពន្ធ​កើតមាន​ស្ទើតែ​គ្រប់​ច្រក​ចេញ​ចូល​តាម​តំបន់ព្រំ​ដែន​។​

​យោង​ប្រភពព័ត៌មាន​មន្ត្រី​គយ​នៅ​ស្រុក​ភ្នំព្រឹក​បានឲ្យ ដឹងថា សព្វថ្ងៃនេះ​លោក  យ៉ែម ហេម​រ៉ា​ត កំពុង​ប្រើ​អំណាច ប្រព្រឹត្ត​អំពើ​ពុករលួយ ដោយ​គ្មាន ខ្លាច​ច្បាប់​ប្រឆាំង​អំពើពុករលួយ​អ្វី​ទាំង អស់​តាមរយៈ ការបើក ដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល ទំនិញ គេចពន្ធ និង​ទំនិញ បង់ពន្ធ​មិន គ្រប់​កាន់ តែ​ខ្លាំង​ឡើង ៗ ហើយ​ករណី​ខ្លះ​មាន​ដល់​ក្លែង ឯកសារ​បន្លំ​ប្រភេទ​ទំនិញ ដើម្បី​ទទួល​ផលប្រយោជន៍​ពី ឈ្មួញ​។

​ប្រភព​បាន​បន្ត​ឲ្យ ដឹង​ទៀត​ថា ទំនិញ​នាំចូល​តាម​ច្រក តំបន់​អូរ​រំដួល ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង សព្វថ្ងៃ​នេះ​បង់ពន្ធ​ពី​៣០%​ទៅ​៤០%​ប៉ុណ្ណោះ ក្រៅពីនេះ​គឺ​ឈ្មួញ​ឃុបឃិត​បែងចែក​ផលប្រយោជន៍​ជា​មួយ​លោក យ៉ែម ហេម​រ៉ា​ត មេ​គយ​ច្រក​អូរ​រំដួល យ៉ាង​សុខ ស្រួល​។​ករណី​នេះ​ឯកឧត្តម  អូន ព័ន្ធមុនីរ័ត្ន​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​និង​ឯកឧត្តម​គុណ​ញឹម​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា គួរ​ពិនិត្យ​ភាពមិនប្រក្រតី ដែល​កើតឡើង​នៅ ច្រក​តំបន់​អូរ​រំដួល ជាបន្ទាន់ ព្រោះ​លោក យ៉ែម ហេម​រ៉ា​ត មេ​គយ​ប្រចាំ​ច្រក​នេះ​កំពុង​ប្រព្រឹត្ត​អំពើ ពុករលួយ​បំបាត់​ចំណូល​ពន្ធ​រដ្ឋ​អស់​រាប់​សែន​ដុល្លារ​ក្នុង​មួយ​ខែៗ​.​។​

​ប្រភព​ពី​មន្ត្រី​ដែល​មិន​បាន​លាភ​ស​ក្ករៈ​បាន​មន្ត​ឲ្យដឹងថា លោក យ៉ែម ហេម​រ៉ា​ត បាន​ចំណាយ​ដើមទុន​យ៉ាងច្រើន​ដើម្បី​វិលត្រឡប់​មក​កាន់​តំណែង​ជា​ប្រធានការិយាល័យ​គយ នៅ​ច្រក​តំបន់​អូរ​រំដួល​ឡើងវិញ ហើយ​បន្ត​ប្រព្រឹត្ត​អំពើ​ពុករលួយ​ធ្វើឲ្យ​ចំណូល​ពន្ធគយ​ប្រចាំ​ច្រក​នេះ​ធ្លាក់ចុះ​យ៉ាង​គំហុក​។

​ប្រភព​បានឲ្យដឹង​ទៀតថា មួយ​រយៈពេល​កន្លង​ទៅ​នេះ​លោក យ៉ែម ហេម​រ៉ា​ត បាន​បើកដៃ​ឲ្យ​ឈ្មួញ​ជាច្រើន​នាក់​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​ខុស​ច្បាប់​យ៉ាង​ពេញបន្ទុក ដើម្បី​ប្រមូល​លុយ​ធ្វើ​មាន​ធ្វើ​បាន​បក្ខពួក់​ខ្លួន​រហូត​ដល់​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំ​ចូល​គ្រឿងចក្រ​ទៀតផង​។

​ទង្វើ​បែប​នេះ​កំពុង​ធ្វើឲ្យ​មាន​ការរិះគន់​យ៉ាង​ខ្លាំង​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត ព្រោះតែ​ការបែងចែក​ផលប្រយោជន៍​មិន​ស្មើភាព​គ្នា​រវាង​មន្ត្រី​គយ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ប្រចាំ​ច្រក​តំបន់​អូរ​រំដួល​។​

​ប្រភពពីរ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ស្រុក​ភ្នំព្រឹក​ក៏​បាន​ឲ្យដឹង​ដែរ​ថា រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ នេះ​ឈ្មួញ​បាន នាំចូល​ទំនិញ គេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់យ៉ាង​ពេញបន្ទុក​ដោយសារតែ​មាន​ការបើក​ដៃ​ពី​លោក យ៉ែម ហេម​រ៉ា​ត ដែល​គិតគូរ​តែ​រឿង​ផលប្រយោជន៍​ផ្ទាលខ្លួន​។ ការដែល​លោក យ៉ែម ហេម​រ៉ា​ត ហ៊ាន​ធ្វើ​អ្វី​ស្រេច​តែ​អំពើ​ចិត្ត គឺ​ដោយសារតែ​អាង​មាន​ខ្នងបង្អែក​យ៉ាងរឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ចាំ​ជួយ​ការពារ​គ្រប់ពេលវេលា​។​

​សូម​រម្លឹកថា​កន្លងមក​លោក យ៉ែម ហេម​រ៉ា​ត ត្រូវបាន​ថ្នាក់លើ​បញ្ឈរជើង​មួយរយៈ​ដោយ សារ​ពាក់ព័ន្ធ​នឹង​រឿង​ក្លែងបន្លំ​ឯកសារ​កេងប្រវ័ញ្ញ​ចំណូល​ពន្ធគយ​ក្នុង​មួយ​ខែៗ​រាប់សែន​ដុល្លារ​យក​ទៅ​ធ្វើ​មាន​ធ្វើ​បាន​ផ្ទាល់ខ្លួន​។ ប៉ុន្តែ​ថ្នាក់លើ​ដក​លោក យ៉ែម ហេម​រ៉ា​ត បញ្ឈរជើង​ត្រឹម​មួយ​រយៈពេល​ខ្លី ក៏​បញ្ជូន​មក​កន្លែង​ដើម​វិញ ហេតុនេះហើយ​ទើប​លោក យ៉ែម ហេម​រ៉ា​ត​មាន​ឱកាស ធ្វើ​សកម្មភាព​ប្រព្រឹត្ត​អំពើ​ពុករលួយ​មន្ត្ត​។​

​មតិ​សាធារណៈ​បាន​លើកឡើង​ថា​៖​គេ​មិន​រំពឹង​ថា​មេ​គយ​ច្រក​តំបន់​អូរ​រំដួល​អាច​រក​ចំណូល​ថវិការ​ជាតិ​ចូល​រដ្ឋ​នឹង​មាន​ការយកចិត្តទុកដាក់​ឲ្យបាន​ខ្ពស់​តាម​ផែនការ​រដ្ឋ​ដាក់ចុះ​យ៉ាង​មាន​តម្លាភាព​នោះ​ឡើយ ។ ហើយ​ដើម្បី​ទប់ស្កាត់​នូវ​បទល្មើស​នានា​អោយមាន​ប្រសិទ្ធភាព​នោះ​គួរតែ​ថ្នាក់​លើ​គយ​លើក​តំកើង​ស្មារតី​បទបញ្ជា​លេខ​០១.​ប​.​បក៍​ដូច​ជា​ការបង្កើន​ដាក់​ការស៊ើបអង្កេត​លើ​ក្រុម​គយ​ច្រក​អូរ​រំដួល​ជាបន្ទាន់​ផង ដើម្បី​បង្កើន​ការប្រមូល​ពន្ធ​ឲ្យមាន​សមភាព​ក្នុង​ការប្រកូតប្រជែង​ធ្វើ​អាជីវកម្ម​ជា​ការលើ​ក​ទឹកចិត្ត​ដល់​វិនិយោគគិន​សុច្ចរិត​ផងដែរ ។ បញ្ហា​នេះ​ដែរ គួរតែ​ឯកឧត្តម​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម ឱម យ៉ិនទៀង​មិនគួរ​នឹង​មើលរម្លង​ពី​សកម្មភាព​របស់​មេគ​យ​តំបន់​ច្រក​អូរ​រំដួល​លោក​យ៉ែម​ហេម​រ៉ា​ត​នោះទេ​។​

​ពាក់​ពន្ធ័​ករណី​ខាងលើ​សារព័ត៏មាន​យើង​មិនអាច​សុំ​ការបំភ្លឺ​ពី​លោក​យ៉ែម​ហេម​រ៉ា​ត​បាន​ទេ​នៅពេលនេះ ៕
​  

 
 
ពត៌មានផ្សេងៗទៀត
​សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង​លោក​ម៉ាប់
ភ្នំពេញ ៖ សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​នៅ​តែ​អំពាវនាវ​ដល់​សាធារណជន​នៅ​កម្ពុជា​ប្រុងប្រយ័ត្ន​និង​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ការ
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
​សារលិខិត​ថ្លែង​អំណរ​
នៅ​ថ្ងៃ​សុក្រ ៤ កើត ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ​២០២០ នេះ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ទូល​ថ្វាយ​នូវ​សារលិខិត
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក
​ភ្នំពេញ​៖ ថ្ងៃ​សុក្រ ៤​កើត ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២០ នៅ​ទីស្ដីការក្រសួង លោកជំទាវ មឹន មាណ​វី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
សង្វៀន មាន់​ជល់ បៀ​អាប៉ោង ក្នុង​ចំការ​ស្វាយ ចន្ទី​
​ខេត្ត​កំពង់ចាម ៖ យោងតាម​ប្រភព​រាយការណ៍​ពី​ប្រជា ពលរដ្ឋ​ថ្មីៗ​នេះ​បាន​បង្ហើប​ឲ្យដឹងថា បច្ចុប្បន្ន​នៅ​ក្នុង ភូមិ​ទើត ឃុំឃ្លើន ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម​មាន​បើក​សង្វៀន​ជល់​មាន់​បៀ
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
ប្រយុទ្ឋ​ប្រឆាំង​យក​ឈ្នះ ជំងឺ​កូវី​ដ ១៩ ដំណាក់កាល​ទី ១ បាន​ជោគជយ័​
​ភ្នំពេញៈ ពិត​ជា​ដំណឹង​ល្អ​ដែល​មនុស្ស​គ្រប់​គ្នា​រង់ចាំ​យូរហើយ ពេលនេះ ក្រសួង​សុខាភិបាល អះអាងថា គិត​ត្រឹម​ម៉ោង ៧ និង ០០ នាទី ព្រឹក​ថ្ងៃ​ទី ១៦ ខែ ឧសភា ឆ្នាំ ២០២០
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
លោក​វរៈសេនីយ៍ឯក រុំ សុវិជ្ជា
​ភ្នំពេញ​៖ ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការ​រង​នគរបាលជាតិ ទទួលបន្ទុក​ការងារ​អនុវត្តន៍​ច្បាប់​ចរាចណ៍ បានអោយដឹងថា​! ពាក់ព័ន្ធ​នឹង​អំពើ​ល្មើស​ច្បាប់​របស់
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង​របស់លោក ម៉ាប់
​ភ្នំពេញ​៖ ទោះបីមានការហាមឃាត់ពីសំណាក់ប្រមុខថ្នាក់នាំរដ្ឋាភិបាលនិងក្រសួងសុខាភិបាលមិនអោយមានការជួបជុំជៀសវៀងពីជំងឺឆ្លងកូវីដ១៩ដែលពិភពលោកកំពុងខ្វាយខ្វល់ពីងឺដ៏កាចសាហាវកូវីដ១៩នេះជាពិសេសប្រមុខថ្នាក់ដឹកនាំកម្ពុជាបានក្រើនរម្លឹកជាបន្តបន្ទាប់អោយប្រជាពលរដ្ឋរស់នៅមានអនាម័យលាងដៃនិងសាប៊ូ អាកុល ជែលនិងគម្លៀតសុវត្ថិភាព គម្លៀតសង្គមដើម្បីជៀសវៀងជំងឺកូវីដ១៩ ។ទោះយ៉ាងនេះក៏ដោយក៏សង្វៀន​ជល់​មាន់ បៀ​រ អាប៉ោង របស់លោកមាម់ បើកលេងគ្មានខ្លាចញញើតនិងបំរាមរបស់ប្រមុខថ្នាក់ដឹកនាំដែលមានសម្ដេចតេជោសែនជានាយករដ្ឋមន្ត្រី សម្ដេចបានខិតខំយកចិត្តទុកដាក់ពីសុខទុករបស់ប្រជាពលរដ្ឋលោកមិនគិតពីការនើយហត់នោះឡើយ ។ តែផ្ទុយទៅវិញលោកម៉ាម់និងបក្ខពួកបានបើក​ល្បែងលេង​នៅ​ចំណុច ​វិថីឧកញ៉ា​ឌួង​ងៀប​ ​( II) សង្កាត់​ស្ទឹងមានជ័យ​ទី​(៣)​ខណ្ឌ​មានជ័យ​រាជធានី​ភ្នំពេញ ។ ទីតាំង​ល្បែង មាន​ដី​មួយកន្លែង ហ៊ុំ​ពទ្ធ័
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
ទេសរដ្ឋមន្ដ្រី និង​រដ្ឋមន្ដ្រី សរុប​ទាំង ០៩​រូប
​ភ្នំពេញ​៖ ទេសរដ្ឋមន្ដ្រី និង​រដ្ឋមន្ដ្រី សរុប​ទាំង​០៩​រូប ដែល​ត្រូវបាន​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ​តែងតាំង និង​កែសម្រួល​សមាសភាព​រាជ​រដ្ឋាភិបាល ក្រោយ​ពី​រដ្ឋសភា បាន​បើក​កិច្ចប្រជុំ​ផ្ដល់
(ថ្ងៃ ទី០១ ខែមេសា ឆ្នាំ2020)
សម្ដេច​តេជោ​ហ៊ុន សែន​
​ភ្នំពេញ ​៖ ​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​នៅក្នុង​សន្និសីទ​មួយ នៅឯ​វិមាន​រដ្ឋ​សភា នា​ព្រឹក​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០២០ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​វិសាមញ នៃ​រដ្ឋសភា ដើម្បី​បោះឆ្នោត​ផ្តល់
(ថ្ងៃ ទី០១ ខែមេសា ឆ្នាំ2020)
200318a
ភ្នំពេញ ៖ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា​បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៧ ខែ​មីនា ឆ្នាំ​២០២០ ដោយ​ក្នុង
(ថ្ងៃ ទី១៨ ខែមីនា ឆ្នាំ2020)