​លោក​សូ​ប្លាតុ​ង​អភិបាល​ក្រុង​សៀមរាប រង​ការរិះគន់​៖ យកឈ្មោះ​ឧបនាយក​រដ្ឋមន្ត្រី​មក​កាង​ប្រើ​…​សូម្បី​អភិបាលខេត្ត​សៀមរាប​ក៏​មិន​ហ៊ាន​ប៉ះពាល់​រោមជើង សូ ប្លាតុ​ង​ដែរ​… !
(ថ្ងៃ ទី០៤ ខែឧសភា ឆ្នាំ2017) ដោយៈ ទស្សនៈជាតិខ្មែរ
 
 
​ខេត្តសៀមរាប ៖ ប្រភព​ក្រុមមន្ត្រី​សាលាក្រុង​សៀមរាប​ខេត្តសៀមរាប​បាន​ទម្លាយ​ព័ត៌មាន​អាស្រូវ​របស់លោក សូ ប្លាតុ​ង អោយ​ការិយាល័យ​យើង​ដឹង​ថា ៖ តាម​ការ​បែកធ្លាយ​ត្រឹម​ក្រុម​សហ​ភាត្តរ បាន​ចេញផ្សាយ​កន្លងមក​នោះ នូវ​ពុំទាន់​ត្រូវ​គ្រប់គ្រាន់​ចំៗ​ចំណុច​ពុករលួយ​ទាំងអស់​ទេ គឺ​នូវមាន​រឿងអាស្រូវ​ពុករលួយ​ជាប់​ពាក់ព័ន្ធ​ជាច្រើន​ទៀត ដែល​មន្ត្រី​ជា​ប្រភព​បាន​នឹង​កំពុងតែ​បំបែក​ទម្លាយ​រឿង​មិន​ប្រក្រតី​ទាំងនោះ​ជា​បន្តបន្ទាប់​រឿង​លោក សូ ប្លាតុ​ង ជា​អភិបាលក្រុង​សៀមរាប​ប្រើ​អំណាច​ពី​លើ​ជា​ឧបនាយករដ្ឋមន្ត្រី ដែល​យើង​ពុំ​ទាន់​បញ្ចេញ​ឈ្មោះ​ទៅ​ពាំង​គំរាម​មន្ត្រី​ថ្នាក់ក្រោម​នឹង​ក្រុម​អាជ្ញាធរ​ដែល​សូម្បី​តែ​គ​ណះ​អភិបាលខេត្ត​សៀមរាប លោក ឃឹម ប៑ុន​សុង ក៏​មិន​ហ៊ាន​ក្អក​ប៉ះពាល់​រោមជើង​លោក សូ ប្លាតុ​ង ដែរ ព្រោះ​តែ​ខ្លាច​អំណាច​ស្រមោល​ឧបនាយក​រដ្ឋមន្ត្រី​ដ៏​ធំ​នូវ​ពីក្រោយ​នោះ​។​

​តាម​ប្រភព​បាន​ទម្លាយ​អោយដឹង​ទៀត​ថា ៖ លោក សូ ប្លាតុ​ង ក្រៅពី​ប្រើ​អំណាចប្ដា​ច់ការ​ទៅគាប​កនា​យក​រដ្ឋបាល​សាលាក្រុង អោយ​ស្ដាប់​បង្គាប់​ប្រព្រឹត្ត​អំពើពុករលួយ​បំប៉ោង​គម្រោង​របៀប​ជិះសេះ​លែងដៃ​តាម​មហិច្ឆតា​របស់​ខ្លួន​យ៉ាង​អសមត្ថភាព​បំផុត​។​ហើយ ដែល​បញ្ហា​នេះ​មិនគួរ​បើ​លោក ទេសរដ្ឋមន្ត្រី ជា សុ​ផា​រា ដែល​ជាប់​ឈ្មោះ​ល្បីល្បាញ​ជា​មន្ត្រី​ស្អប់ខ្ពើម​អំពើពុករលួយ​នោះ​មើល​រលង​ពី​សកម្មភាព​អសមត្ថភាព​បក្ខពួកនិយម ពុករលួយ ផ្ដាច់ការ របស់​បុគ្គល សូ ប្លាតុ​ង នោះទេ ។​

​ប្រភព​ព័ត៌មាន​ដដែល បានឱ្យដឹង​ទៀត​ថា ៖  លោក សូ ប្លាតុ​ង ដែល​គេ​ស្គាល់​ថា ជា​អភិបាលក្រុង​សៀមរាប ដែល​ទើបបាន​ទទួល​តួនាទី ជិត​មួយ​អាណត្តិ​រដ្ឋាភិបាល​នេះ គឺ​កំពុងតែ​ត្រូវប៉ាន់ នឹង រួមដៃគ្នា ឃុបឃិត​គ្នា ជា​លក្ខណៈ​ប្រព័ន្ធ បង្កើត គ្រួសារនិយម បក្ខពួកនិយម យ៉ាង​ពេញបន្ទុក នៅក្នុង​រដ្ឋបាល​សាលាក្រុង​ទៅលើ​ការចុះបញ្ជី​ការ​ការងារ​ដីធ្លី និង ការ​កាត់​ប្លង់ បំបែក​ប្លង់ ក្បាល​ដី​ជា​ដើម ។​ល​។ ដោយ​អោយ​មន្ត្រី​ណា​ជា​ខ្សែ ហ របស់​ខ្លួន​ទទួល​ការងារ ត្រូវប៉ាន់ បង្ក​ភាពអនាធិបតេយ្យ នៅក្នុង​ការិយាល័យ​រដ្ឋ​បាល ដោយ​មិន​គោរព​ច្បាប់​ការងារ​រដ្ឋបាល​របស់​រដ្ឋ​សូម្បី​បន្តិច​។ មិន​តែ​ប៉ុណ្ណោះ​គឺ​លោក សូ ប្លាតុ​ង បាន​បង្ក នូវ​ភាព​ទំនាស់​ផ្ទៃ  ក្នុង​ការងារ​ក្នុង​អង្គភាព​នាំអោយ​មាន​ការបែកបាក់​ក្រោម​ការដឹកនាំ​របស់​ខ្លួន យ៉ាង​អសមត្ថភាព​បំផុត ពោល​គឺ​លោក សូ  ប្លាតុ​ង បាន​ដឹកនាំ​អង្គភាព​តាមរបៀប​បែប​អគតិ នឹង ផ្តាច់ការ​បំផុត​មិនគួរ នឹង មើលរំលង​នោះទេ ។​

​បើ​តាម​ប្រភព​ដដែល បានឱ្យដឹង​ទៀត​ថា ៖ លោក សូ ប្លាតុ​ង បាន​វាយឫក លេង​រាង​ក្រអឺតក្រទម មិន​ប្រគល់​ការងារ​ទៅ​អោយ​មន្ត្រី​ក្រោម​ឱវាទ​ណា​ដែល​មិន​ចេះ​ឯបអប​ឧិ​ន​ក្បាល​គោរព​ខ្លួន​នោះទេ​។​ហើយ​ជាងនេះទៅទៀត​បើ​ទោះបីជា​មន្ត្រី​រូប​នោះ​ជា​មន្ត្រី​ជំនាញ​ខិតខំ​បំពេញ​ការងារ​តាម​តួនាទី​របស់​ខ្លួន​ការងារ​ជូន​ប្រជាពលរដ្ឋ យ៉ាង​សកម្ម​យ៉ាងណាក៏ដោយ ជាក់ស្ដែង​ ​ដូចជា លោក ឌី ប៊ុន​ហាក់ ដែល​ជា​មន្ត្រី​ស្លូតត្រង់ មាន​អតីតភាព​បំរើ​ការងារ ជា​មន្ត្រី​ជំនាញ​មក​ ​ដល់​បច្ចុប្បន្ន​នេះ​គេ​បែរ​ជា​ឃើញ​លោក សូ​ប្លាតុ​ង ដក​គាត់​ដាក់​បញ្ឈរជើង​ដោយ​ដាក់ជំនួស​មកវិញ នូវ​បក្ខពួក​របស់​ខ្លួន​ដើម្បី​ងាយស្រួល​ប្រព្រឹត្ត​អំពើ​ពុករលួយ​គៃបំបាត់​ពន្ធ​រដ្ឋ​យក​ទៅ​ធ្វើ​មានបាន​ចែក​បក្ខពួក​ខ្លួន​ដែល​បញ្ហា​នេះ​គួរតែ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មាន​វិធានការ​ដាក់​ការស្រាវជ្រាវ​ស៊ើបអង្កេត​ជា​បន្ទាន់​ផង ដើម្បី​ជួយ​ទប់ស្កាត់ នឹង ក៏ដូចជា​ជួយ​លុបបំបាត់​ពី​ភាព​រំជើបរំជួល​អោយ​មន្ត្រី​ផ្ទៃ​ក្នុង​ការងារ​បាន​អស់​ចិត្ត​ផង ។​

​ដោយឡែក ប្រភព​បាន​បន្តទៀតថា ៖ បច្ចុប្បន្ន ការដឹកនាំ​រដ្ឋបាល​ការងារ​ផ្ទៃក្នុង​កំពុងតែ​កើត​មាន​ការ​កុងកាច់​គ្នា​យ៉ាង​ពេញបន្ទុក​រវាង​លោក ឌី ប៊ុន​ហាក់ និង លោក សូ ប្លាតុ​ង​ដែល​ជា​អភិបាលក្រុង សៀម រាប​នោះ​។ ដោយសារតែ​លោក ឌី ប៊ុន​ហាក់ មាន​ប្រជាប្រិយភាព​៕  

 
 
ពត៌មានផ្សេងៗទៀត
​លោក ខៀវ សារឿ​ន
ខេត្ត​ស្វាយរៀង​៖ យោង​តាម​សេចក្តី​រាយ​កាណ៍ ពី​ខេត្ត​ស្វាយរៀង បានឲ្យដឹងថា បច្ចុប្បន្ន មាន​ក្រុម ឈ្មួញ​នាំ​ចូល​ទំនិញ គេចពន្ធ ទំនិញ​បងពន្ធ​មិន​គ្រប់ ចូល​ប្រទេស​កម្ពុជា តាម​ច្រក​អន្តរជាតិ​បាវិត និង​របៀង​មួយចំនួន
(ថ្ងៃ ទី០៥ ខែវិច្ឆិកា ឆ្នាំ2019)
​រណ្ដៅ​ដី​ដ៏​ធំ
ខេត្ត​កណ្ដាល​៖ រណ្ដៅ​ដី​ដ៏​ធំ មួយកន្លែង ដែល​គេ​ស្គាល់​ថា​ជា​របស់​ឈ្មួញ​លក់​អាចម៍ដី​ធំ​ម្នាក់ រម្យ​ងារ​ជា​ឧកញ៉ា​និង​ជា​មន្ត្រី​យោធា​ក្នុង​កង​អង្គរក្ស​គឺ​លោក​ឧកញ៉ា ម៉ៅ សុផល ជា​មន្ត្រី​យោធា ជាន់ខ្ពស់​ក្នុង​កង​អង្គរក្ស​របស់ លោកនាយ​ឧត្តមសេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង
(ថ្ងៃ ទី២១ ខែមិថុនា ឆ្នាំ2019)
 លោក យី ថុល គយ​ច្រក​អន្តរជាតិ​ព្រែក​ចាក
ខេត្ត​កំពត ៖ ថ្មីៗ​នេះ​មាន​ការប្រទុសរាយ​គ្នា​រវៀង​ប្រធាន​ក្លឹប​អ្នកការសែត ឯក រាជ្យ លោក ហ៊ុន សុខា​និង​លោក យី ថុល ប្រធានការិយាល័យ​គយ​ច្រក​ព្រែក​ចាក ធ្វើឲ្យ​ផ្អើល​ដល់​សង្គម​ហ្វេស​ប៊ុក​
(ថ្ងៃ ទី០១ ខែមិថុនា ឆ្នាំ2019)
ព្រៃឈើ​នៅ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់
ខេត្ត​ពោធិ៍សាត់ ៖ យោង​ប្រភពពី​ស្រុក​ភ្នំក្រវាញ បានឲ្យដឹងថា ព្រៃឈើ​នៅ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់ តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​សំ​កុស
(ថ្ងៃ ទី៣០ ខែឧសភា ឆ្នាំ2019)
ហ្គេម​បាញ់​ត្រី​ខុសច្បាប់ នៅ​ផ្សារ​ស្ទឹង​ជ័យ​ថ្មី​
ហ្គេម​បាញ់​ត្រី​ខុសច្បាប់ នៅ​ផ្សារ​ស្ទឹង​ជ័យ​ថ្មី​បើក​លេង​យ៉ាង​ពេញបន្ទុក​ទំនង​សមត្ថកិច្ច​ទទួល​លាភសក្ការៈ​អស់​ហើយ​ទើប​មិន​ធ្វើ​ការបង្ក្រាប !
(ថ្ងៃ ទី០១ ខែឧសភា ឆ្នាំ2019)
លោក យូ ហេង
ខេត្ត​បាត់ដំបង​៖ បច្ចុប្បន្ន​មាន​ទំនិញ​គេច​ពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ ក៏​ដូច​នាំ​ទំនិញ​«​ផ្សេង » ប្រកាស​ពន្ធ​«​ផ្សឹ​ង » បន្លំ​ពន្ធ​ក្លាយ​ជា​វប្បធម៌ ចែករំលែក​គ្នា​ហែក​ពី​ចំណូល​ពន្ធ​របស់​រដ្ឋ
(ថ្ងៃ ទី០១ ខែឧសភា ឆ្នាំ2019)
ការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត
បន្ទាយមានជ័យ​៖ យោង​ប្រភព​ពី​មន្ត្រី​គយ​នៅ​ខេត្ត​បន្ទាយមានជ័យ មួយចំនួន​បាន​បង្ហើប​ឲ្យដឹងថា ក្រោយពេល​ទទួលបាន​តំណែង​ជា​ប្រធាន​ការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត
(ថ្ងៃ ទី២៤ ខែមេសា ឆ្នាំ2019)
​លោក​ទុំ ណូ
​ខេត្ត​ព្រះសីហនុ ៖ យោង​ប្រភព​ពី​មន្ត្រី​គយ​លួចខ្សឹប​ថា លោក ទុំ ណូ ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ ដែល​ធ្លាប់​មាន​រឿងអាស្រូវ​កាល​ពី​កាន់ដំណែង ប្រធាន​សាខាគយ នៅ​ខេត្ត​ប៉ៃលិន បាន​ដើរ
(ថ្ងៃ ទី២២ ខែមីនា ឆ្នាំ2019)
លោក កឹង ឃន
ខេត្ត​ស្វាយរៀង ៖ នគរបាល​ក្រោម​ឱវាទ​ជាង ២០​រូប និង​ប្រជាពលរដ្ឋ ចោទ​ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង គឺ​លោក កឹង ឃ​ន ថា រំលោភ​អំណាច ប្រព្រឹត្ត​អំពើ​ពុករលួយ និង​ទទួល​សំណូក​ពី​ឈ្មួញ​ជនជាតិ​វៀតណាម
(ថ្ងៃ ទី១៧ ខែមីនា ឆ្នាំ2019)
ស្រេង សុខា
ភ្នំពេញ​៖ អ្វីៗ​ពិតជា​មិន​ខុសពី​ការប៉ាន់ស្មាន​របស់​បង​ប្អូន​មហាជន​មែន ដោយ​ម្សិលមិញ​នេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ចេញ​លិខិត​មួយច្បាប់ ដោយ​នឹង​បើក​ការស៊ើបអង្កេត ដូចគ្នា​ទៅ​នឹង​ករណី​លោក គីម រស្មី
(ថ្ងៃ ទី២៨ ខែកុម្ភៈ ឆ្នាំ2019)