លោក ទូច និង​ចែ​ណាត ជា​មេ​ឈ្មួញ​ឈើ​ដ៍​ល្បីឈ្មោះ​ប្រចាំ​ខេត្ត​រតនគីរី ដឹកយក​ទៅ​លក់​នៅ​ស្រុក​យួន គ្មាន​សមត្ថកិច្ច​ហា៑ន​បង្ក្រាប ព្រោះ​បាន​លាភសក្ការៈ​រួច​អស់ហើយ​!
(ថ្ងៃ ទី១២ ខែមេសា ឆ្នាំ2017) ដោយៈ ទស្សនៈជាតិខ្មែរ
 
 
​ខេត្ត​រតនគិរី​៖ តាម​ភ្នាក់ងារ​រាយការណ៍​ព័ត៌មាន​មក​ថា បទល្មើស​ព្រៃឈើ​នៅ​ខេត្ត​រតនគិរី ពុំ​មាន​ការ​ថមថយ​ចុះ​ទេ ចាប់តាំងពី​មាន​គណកម្មការ​បង្ក្រាប​បទល្មើស​ដែល​បាន​បង្កើតឡើង​ដោយ​រដ្ឋាភិបាល​រួច​មក​វា​ហាក់បីដូចជា​កើតមាន​ច្រើន​ឡើងៗ ដោយសារ​ការ​មិន​យកចិត្តទុកដាក់​ក្នុង​ការបង្ក្រាប​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ ដែល​មាន​តែ​ឈ្មោះ ហើយ​ដាក់​ពង្រាយ​នៅ​គ្រប់​ទីកន្លែង ដែល​ដេក​ចាំតែ​ទទួល​ផល​ពី​បទល្មើស ដោយ​មិន​រវីរវល់​ក្នុង​ការបង្ក្រាប​យូៗ​ម្ត៉​ង​គេ​ឃើញ​មានការ​បង្ក្រាប​ទៅលើ​ទីកន្លែង​ស្តុក​ឈើ​ដោយសារ​តែ​លេចលឺ​ថា​មាន​ទំនាស់​រឿង​ផលប្រយោជន៍​។

​នៅ​ពេល​ថ្មីៗ​នេះ ភ្នាក់ងារ​យើង​បាន​បាញ់​រូបភាព​ពី​សកម្មភាព​ដឹកជញ្ជូន​ឈើ តាម​ទន្លេសេសាន​ហើយ​មក​ឡើងគោក​នៅ​ចំណុច​ភូមិ​ភ្នំ​កុក​ឃុំ​ប៉ក់​ញ៉ៃ​ក្រុង​បាន​លុង​ក្នុង​ខេត្តរតនគិរី​ហើយ​ដឹកជញ្ជូន​បន្តរ​ដោយ​រថយន្ត​ពណ៌​ខ្មៅ​មក​ដាក់​ផ្ទះ​របស់​ខ្លួន​ដែល​ស្ថិតនៅ​ក្នុង​ក្រុង​បាន​លុង​ហើយ​បន្តរ​ដឹក​ទៅកាន់​ប្រទេស​វៀតណាម​ដោយ​រលូន​មិន​មាន​សមត្ថកិច្ច​ណា​ម្នាក់​មក​សួរនាំ តាម​ពី​ត​ទៅ​ប្រហែលជា​មាន​ការ​ត្រូវ​រូ​វ​គ្នា​រួចហើយ​បាន​មិន​បង្ក្រាប ប្រភព​បាន​បញ្ជាក់​ថា​ថៅកែ​ឈើ​ទាំង​ពីរ​នាក់​នោះ​ជា​ប្តី​ប្រពន្ធ ប្តី​ឈ្មោះ​ទូច​ចំណែក​ប្រពន្ធ​ឈ្មោះ​ណាត ករណី​នេះ​គួ​តែ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ធ្វើការ​ស៊ើបអង្កេត ចំពោះ​លោក​កែប កត់ ជា​មេ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ និង​លោក ថង​សាវុន​អភិបាលខេត្ត​រតនគិរី​ថា​ហេតុ​អី​បាន​មិនមាន​ចំណាត់ការ​បង្ក្រាប បើ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ធ្លាប់បាន​ប្រកាស​ហើយ​ថា​ត្រូវតែ​បង្ក្រាប ទោះជា​ក្នុង​ករណី​ណា​ក៍​ដោយ វា​មិនមែន​គ្រឿងញៀន​ទេ​ដែល​ពិបាក​រក​នោះ​ជា​ឈើ​ចឹង​មិន​ពិបាក​រកទេ តែ​ពួកគេ​មិន​បង្ក្រាប​៕ អ៊ិន សុ​វណ្ណា ពីរ​រតនគិរី​  

 
 
ពត៌មានផ្សេងៗទៀត
សម្តេច ហ៊ុន សែន
ភ្នំពេញ​ ៖ ​អ្នកសារព័ត៌មាន​ទាំងឡាយណា ដែល​សរសេរ​ព័ត៌មាន​ដោយ​គោរព​តាម​ក្រម​សីលធម៌​វិជ្ជាជីវៈ ប៉ុន្តែ​ពេល​ផ្សព្វផ្សាយ​ចេញទៅ​ត្រូវ​គេ​ប្តឹង​ទៅ​វិញ​នោះ នឹង​ត្រូវ​ទទួលបាន​សិទ្ធិ​ការពារ​ក្តី ពី​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​
(ថ្ងៃ ទី១៥ ខែមករា ឆ្នាំ2020)
សម្តេច ហ៊ុន សែន
​ភ្នំពេញ​៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ស្នើ​ដល់​ឱ្យ​អ្នកព័ត៌មាន​ប្រើប្រាស់​នូវ​វិជ្ជាជីវៈ​របស់​ខ្លួន​ចូលរួម​កាន់តែច្រើន
(ថ្ងៃ ទី១៥ ខែមករា ឆ្នាំ2020)
ឯ​កត្តម អី​វ លាង
ភ្នំពេញ​៖ ព្រឹក​ថ្ងៃ​អង្គារ ៥​រោច ខែ​បុស្ស ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​. ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែ​មករា ឆ្នាំ​២០២០ ​ឯកឧត្តម អី​វ លាង អគ្គាធិការ នៃ​អគ្គាធិការដ្ឋាន
(ថ្ងៃ ទី១៥ ខែមករា ឆ្នាំ2020)
៧ មករា ឆ្នាំ​១៩៧៩-៧ មករា​ឆ្នាំ​២០២០
ភ្នំពេញ​៖ ក្នុងឱកាស ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​៤១​ឆ្នាំ នៃ​ទិវា​ជ័យជម្នះ​៧​មករា នៅ​ព្រឹក​ថ្ងៃទី​០៧ ខែ​មករា ឆ្នាំ​២០២០​នេះ សម្ដេច​តេជោ ហ៊ុន សែន ក៏​បាន​អរគុណ​បងប្អូន​ជនរួមជាតិ
(ថ្ងៃ ទី០៧ ខែមករា ឆ្នាំ2020)
ឧបត្ថម្ភ​ជូន ក្រុមគ្រួសារ អ្នកស្លាប់ ជាង ៥​ម៉ឺន​ដុល្លារ
​ខេត្ត​កែប ៖ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បានប្រកាស​ឧបត្ថម្ភ​ថវិកា​ភ្លាមៗ ដល់​ជនរងគ្រោះ និង​អ្នករងរបួស​នៅ ក្នុងករណី បាក់​រលំ​អគារ នៅ​ខេត្ត​កែប ដោយ​សព​ជនរងគ្រោះ​ម្នាក់ៗ
(ថ្ងៃ ទី០៤ ខែមករា ឆ្នាំ2020)
ករណី​បាក់​រលំ​អគារ​នៅ​ខេត្ត​កែប
ខេត្ត​កែប​៖ រហូតដល់​ម៉ោង​៥៖០០​នាទី​ព្រឹក ថ្ងៃទី​០៤ ខែ​មករា ឆ្នាំ​២០២០​នេះ ក្រុម​អ្នក​ជួយសង្គ្រោះ​ចម្រុះ បាន​រក​ឃើញ​ជនរងគ្រោះ​ដែល​កប់​នៅក្នុង​គំនរ​អគារ​កម្ពស់​៧​ជាន់ រលំ​បាក់​នៅ​ខេត្ត​កែប
(ថ្ងៃ ទី០៤ ខែមករា ឆ្នាំ2020)
191229c
​ខេត្ត​រតនគីរី ៖ នៅ​ថ្ងៃ​សៅរ៍ ៣​កេ​ី​ត ខែ​បុស្ស ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​. ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១៩ វេលា​ម៉ោង ០៩​និង​០០​នាទី មាន​រៀបចំ​ពិធី
(ថ្ងៃ ទី២៩ ខែធ្នូ ឆ្នាំ2019)
191229b
​ភ្នំពេញ ៖ លោក​វរសេនីយ៍ទោ ម៉ន វុធី អត្តលេខ​៦២៦៤៤ អធិការរង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ត្រូវបាន​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង
(ថ្ងៃ ទី២៩ ខែធ្នូ ឆ្នាំ2019)
២៩អេ
ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​សុក្រ ២​កើត ខែ​បុស្ស ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៩​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា
(ថ្ងៃ ទី២៩ ខែធ្នូ ឆ្នាំ2019)
២០១៩១២២១
​ខេត្ត​ព្រៃវែង ៖ ក្រោយ​ពី​បើក​ដំណើរការ​អស់​រយៈពេល​២​ថ្ងៃ​រួច​មក សិក្ខាសាលា​ស្តីពី សុខភាព​នគរបាល ត្រូវបាន​ប្រារព្វ​ពិធី​បិទ​នៅ​ថ្ងៃ​សុក្រ ៩​រោច ខែ​មិគសិរ ឆ្នាំ​កុរ
(ថ្ងៃ ទី២១ ខែធ្នូ ឆ្នាំ2019)