ឯកឧត្តម វេង សុខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម និង​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​គួរតែ​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ ដែល​កំពុង​កើតមាន​យ៉ាង​អនាធិបតេយ្យ​នៅ​ខេត្ត​រតនគីរី​
(ថ្ងៃ ទី០៦ ខែមេសា ឆ្នាំ2017) ដោយៈ ទស្សនៈជាតិខ្មែរ
 
 
ខេត្ត​រតនគិរី ៖ ស្ត្រី​ជា​មេ​ជំនួញ​ឈើ​ដ៍​ល្បី​ប្រចាំ​ខេត្ត​រតនគីរី​ឈ្មោះ ចែ​ច្រឹប បានចាប់ផ្ដើម​ក​ក្រើក​ឡើង​វិញ​ហើយ​បន្ទាប់ឈប់​មួយ​រយះ​ខ្លី​មក ឥឡូវនេះ​មេ​ជំនួញ​ឈើ​ដ៍​ល្បី​ប្រចាំ​ភូមិភាគ​ឦសាន​ឈ្មោះ​កា​ច្រឹប បាន​ប្រមូល​កម្មករ​ជំនាញៗ​ខាង​កាប់​បំផ្លាញ​ព្រៃឈើ​មកពីរ​ប្រទេស​វៀតណាម មក​ធ្វើ​ការកាប់បំផ្លាញ​ព្រៃឈើ​នៅ​ដែនជម្រកសត្វព្រៃ​លំផាត់​យ៉ាង​អ​នាធិ​បេត​យ្យ​នៅ់ ពេលនេះ ។​

​ប្រភព​បានឲ្យដឹងថា មេ​ឈ្មួញ​ឈើ​ដ៍​ល្បី​ឈ្មោះ​វ៉ាន់​ចា​ន្នី (​កា​ច្រឹប​) ប្ដី​ឈ្មោះ​មិន​ផុន (​ខ្លាធំ​) មាន​តួនាទី​ជា​មេ​ប៉ុស្តិ៍​ខ្លាធំ ដែល​ប្រើ​អំណាច​ជា​មន្ត្រី​កងកម្លាំង​ដាក់​គ្រឿងចក្រ និង​កម្មករ​ខ្មែរ និង​កម្មករ​យួន​ចូល​កាប់​ឈើ​ស្រុក​អូរយ៉ាដាវ និង​ស្រុក​លំផាត់​ពេញ​ព្រៃ​សហគមន៍ ។ មាន​បទ​ឧក្រិដ្ឋកម្ម​ព្រៃឈើ​សហគមន៍​នៅ​ខេត្ត​រតនគីរី​ចំនួន​ពីរ​ស្រុក នៅក្នុង​ចំណុច​ព្រៃ​សហគមន៍​អូរ​តាង និង​ព្រៃ​សហគមន៍​អូរ​លាវ កំពុងតែ​រង​ការកាប់បំផ្លាញ​យ៉ាង​រង្គាល ដោយ​មាន​ការឃុបឃិត​ពី​អាជ្ញាធរ​ដែនដី និង​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​លក្ខណះ​ជា​ប្រពន្ធ័ ។​

​ប្រភព​បានឲ្យដឹង​ទៀតថា ឈ្មួញ​ឈើ​ឈ្មោះ ស្រី​កា​ច្រឹប ដែល​មាន​ប្តី​ឈ្មោះ ផុន ជា​នាយ​នគរបាល​ប៉ុស្តិ៍​ច្រក​ខ្លាធំ និង​មេ​វរៈ​៦២៣.៧២៣.៧២៧.​ឈ្មោះ​ងួន​សុ​វណ្ណា​ហៅ​ពួកគេ​
​បាន​ជួល​កម្មករ​មកពី​ប្រទេស​វៀតណាម ជាច្រើន​រយ​នាក់ ដែល​ប្រដាប់​ដោយរ​ណា​យន្ត ដែល​គេ​កែច្នៃ​មិន​ឲ្យ​លឺ​សម្លេង​ហើយ​មាន​សម្លេង​ស្ងាត់ៗ រួម​ទាំង​គោយន្ត សម្រាប់​ដឹក​ឈើ​ចេញ​ជា​ច្រើន​គ្រឿង​ដែ ល​ដឹកចេញទៅ​លក់​នៅ​ប្រទេស​វៀតណាម តាម​ច្រក​អូរ​ថ្ម​.​ច្រក​ខ្លាធំ​..​ច្រក​គោក​ភ្ន​ង​ដែល​ជា​ច្រក​គ្រប់គ្រង ដោយ​លោក ផុន ដែល​ជា​ប្តី​របស់​មេ​ឈ្មួញ​ខាង​នេះ​ទៀត​ផង គឺ​ស្ថិតនៅ​ចំណុច​អូរ​បោក អូរ​ច្រាប អូរផ្តៅ ក្នុងភូមិ​-​ឃុំ​សមុទ្រ​សេ​ដា​លើ និង​សមុទ្រ​សេ​ដា​ក្រោម ជាពិសេស​ក្រុម​ឈ្មួញ​ឈើ​បានរៀបចំ ឃ្លាំង​សម្រាប់​ស្តុក​ឈើ ដែល​ពួកគេ​បាន​កាប់​លាក់ទុក​នៅ​ទីនោះ ដើម្បី​ដឹក​បន្ត​ទៅ​ប្រទេស​វៀតណាម តាម​ប្រភពពីរ​ប្រជាពលរដ្ឋ​បានឲ្យដឹងថា មេ​ឈ្មួញ​រកស៊ី​ឈើ​ឈ្មោះ​កា​ច្រឹប​និង​ប្តី​ឈ្មោះ ផុន មេ​ប៉ុស្តិ​ខ្លាធំ គ្រាន់តែ​ជា​កូនជឹង​របស់​ថៅ​យួន​តែប៉ុណ្ណោះ ដែល​ពួក​យួន​វា​ចង់​បំផ្លាញ​ខ្មែរ​តាមរយៈ​ខ្ចីដៃ​កូន​ខ្មែរ ឬ​សមត្ថកិច្ច​ខ្មែរ​នៅ​តាម​បន្ទាត់​ព្រំដែន​ខ្មែរ​យួន យកមក​ធ្វើ​ជា​កូនជឹង​ដើម្បី​បំផ្លាញ​ព្រៃឈើ​ស្រុក​ខ្មែរ​អោយ​វិនាស​នៅពេល​ដ៍​ខ្លី​ខាងមុខ ។​

​ប្រភព​បន្តទៀតថា ថៅកែ​យួន​បាន​ចំណាយ​លុយ​រាប់សិប​លាន​ដុល្លា​អាមេរិក​ដើម្បី​បិទមាត់​បិទ​ភ្នែក​បិទ​ត្រជៀក​សមត្ថកិច្ច​ពាក់​ពន្ធ័​តាមរយះ​មេ​ឈ្មួញ​ឈ្មោះកា​ច្រឹប​ជា​អ្នក​បោះ​មេ​ចែកចាយ​លំដាប់​ខ្ពស់ ។​

​មតិ​មហាជន​និយាយ​ថា​មេ​ឈ្មួញ​ឈើ​ឈ្មោះ កា​ច្រឹប​នៅតែ​ឈ​លំដាប់​ជួរមុខ ក្នុង​ការកាប់​បំផ្លាញ​ព្រៃឈើ​ព្រោះ​ពួកគេ ដាក់ មេការ​ជា​ជនជាតិ​វៀតណាម សម្រាប់​មើល​ការខុសត្រូវ និង​ដឹកឈើ​ទៅ​លក់​ប្រទេស​វៀតណាម​បាន​យ៉ាង​រលូន​ព្រោះ​មេ​ឈ្មួញ​ឈើ​កា​ច្រឹប​មាន​ទិច​និច​ខ្ពស់​ចាត់ចែង​ការងារ​ឲ្យ ឈ្មោះ ឡែ​ប និង​ទុង បាន​ដាក់​គ្រឿងចក្រ​និង​កម្មករ មាន​ទាំង​ខ្មែរ និង​វៀតណាម​ពេញ​ព្រៃ សហគមន៍ ក្នុង​ស្រុក​លំផាត់ បន្ត​ដល់​ស្រុក​អូយ៉ាដាវ ខេត្ត​រតនៈគីរី កាប់បំផ្លាញ​ព្រៃឈើ​យ៉ាង​អនាធិបតេយ្យ ដោយ​គ្មាន​ការហាមឃាត់ ពី​សំណាក់​សមត្ថកិច្ច​ពាក់​ពន្ធ័ ណាមួយ​នោះ​ឡើយ ។​

​អ្នកតាមដាន​បទល្មើស​ព្រៃឈើ​កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​បំផុត​ចាំមើល​ចំណាត់ការ​របស់ លោក ថង សាវុន អ​ភិ បាល​ខេត្ត​រតនគីរី តើ​មាន​វិធានការ​បែបណា ចំពោះ​បទល្មើស​កាប់​បំផ្លាញ​ព្រៃឈើ ស្ថិតនៅ ចំណុច​អូរ​បោក អូរ​ច្រាប អូរផ្តៅ ក្នុងភូមិ​-​ឃុំ​សមុទ្រ​សេ​ដា​លើ និង​សមុទ្រ​សេ​ដា​ក្រោម ដែល​កំពុង​កើតឡើង ។​

​ប្រជាពលរដ្ឋ​ធ្វើ​ការរិះគន់​ថា លោក​ផុន និង​លោក​សុ​វណ្ណា ក្នុងនាម​ជា​កងកម្លាំង​ប្រដាប់អាវុធ​ការពារ​ព្រំដែន​ការពារ​បូរណៈភាព​ទឹកដី​និង​សុខ​សុ​វត្ថ​ភាព​ជូន​ប្រជាពលរដ្ឋ​បែរ​ជា​ទៅ​ប្រព្រឹត្ត​បទល្មើស  ព្រៃឈើ​ផ្ទុយ​បទបញ្ជា​កងកម្លាំង​ដែល​ថ្នាក់លើ​ជា​ពិសេស​ប្រឆាំ​បទបញ្ជា​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​សម្ដេច​បាន​បង្កើត​គណៈកម្មកា​រ​ទប់ស្កាត់​បង្ក្រាប​បទ​ល្មើស​ធនធានធម្មជាតិ​ដឹកនាំ​ដោយ​នាយ​ឧត្តមសេនីយ៍​សៅ​សុខា​មេ​បញ្ជាការ​កងរាជអាវុធហត្ថ​លើផ្ទ​ប្រទេស ។ ទោះបី​មាន​បទបញ្ជា​យ៉ាងណា​ក៍ដោយ ក៍​បទល្មើស​ព្រៃឈើ​នៅ​តែ​បន្ត​កើតមាន​យ៉ាង​អនាធិបតេយ្យ ដោយ​ខ្វះ​ការសហការ​ពី​សមត្ថកិច្ច​ពាក់​ពន្ធ័ ជាពិសេស​សមត្ថកិច្ច​ជំនាញ​បង្ក្រាប ពួកគេ​បែរជា​ចូលរួមួ​ប្រព្រឹត្តបទ​ល្មើស​ទៅ​វិញ ។ មេ​ឈ្មូញ​ឈើ​ដ៍មាន​ឥទ្ធិពល​ប្រចាំ​ខេត្ត​រតនគីរី ឈ្មោះ​កា​ច្រឹប គាត់​ពូកែ​ទំនាក់ទំនង​មិន​ថា តែ​សមត្ថកិច្ច​ពាក់​ពន្ធ័​នោះ​ទេ សូម្បី​អ្នកកាសែត​មួយចំនួន​ក៏​ចូល​ខ្លួន​សុំ​ធ្វើ​ជា​បរិ​វ៉ា​អោយ​ដែរ ។​

​ប្រភព​បាន​បន្ត​ឲ្យដឹង​ទៀតថា មាន​ស្រី​ម្នាក់​ជា​អ្នកកាសែត​នៅ​អង្គភាព​មួយ​បាន​តាំងខ្លួន​ជា​មេការ​ឲ្យ​មេ​ឈ្មួញ​កា​ច្រឹប សំរាប់​ដោះស្រាយ​ជាមួយ​សមត្ថកិច្ច និង​ជាមួយ​អ្នកកាសែត​នៅពេល​ដែល​អ្នកកាសែត​ខ​ល​ទៅ​ចង់​ដឹង​អំពី​ព័ត៌មាន​មុខ​ជំនួញ​រកស៊ី​បទល្មើស​ព្រៃឈើ​របស់​ចែ​ច្រឹប បុគ្គល​តាំងខ្លួន​ជា​អ្នកកាសែត តែងតែ​និយាយ​ពី​នេះ​ពី​នោះ ខុស​ពី​ប្រធានបទ ។ ស្ត្រី​រូប​តែងតែ​និយាយ​អំពី​ប្ដី​ហេង​ស៑យ​របស់គេ​ជា​អ្នកកាសែត​ដែរ ។ សូម​រំលឹក​ថា កាលពី​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៧ នៅក្នុង​ឱកាស​អបអរ​សាទរ​ពិធី​ជូ​ប​ជុំ​លើក​ទី​១ រវាង​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជាមួយ​អ្នក​សារព័ត៏មាន​ក្នុង​ស្រុក​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​សម្ដេច​បាន​មានប្រសាសន៍​យ៉ាងច្បាស់​ថា​ធ្វើ​អ្នកកាសែត​ឲ្យចំ​ជា​អ្នកកាសែត​កុំ​ធ្វើ​ខុស​វិជ្ជាជីវៈ កុំ​កាង​បទល្មើស​កុំ​ដាក់​កុងត្រូល​ឃាត់​ឡាន​យកលុយ វា​ខុស​ទៅ​និង​ច្បាប់​អ្នកកាសែត សម្ដេច​តេ​ជោបាន​បញ្ជា​ឲ្យ​កងកម្លាំង​វៃ​ខ្នោះ​ទៀតផង កុំ​លើកលែង​សម្រាប់​អ្នកកាសែត​ធ្វើបែបនេះ ។​

​ប្រភព​បាន​បន្តទៀតថា គេ​សង្កេតឃើញ​មាន​ក្រុម​អ្នកកាសែត​មួយចំនួន​បាន​ដើរ​រក​លាភសក្ការៈ តាម​បណ្ដា​ខេត្ត តែងតែ​កាង​បទល្មើស ហើយ​តាំងខ្លួន​ជា​ឯកឧត្តម មេ​កាសែត​ស្រុក​ខ្មែរ ខ្លះ​ទៀត​តាំងខ្លួន​ជា​ឯកឧត្តម បណ្ឌិត​កាសែត ងាយស្រួល​បោកប្រាស់​ក្រុម​ឈ្មួញ​រកស៊ី បទល្មើស និង​ងាយ​បោក​បងប្អូន​ប្រជាពលរដ្ឋ​ស្លូតត្រង់ ។ កត្តា​ទាំងអស់​នេះ មានតែ​ក្រសួង​ព័ត៌មាន​ចាត់​ក្រុម​អធិការកិច្ច​ចុះ​ស៊ើបអង្កេត​ករណី អស់លោក​មេ​កាសែត​ទាំងអស់​នេះ​ផង បើ​ទុក​ពួកគេ​ដើរ​ធ្វើ​តែ​របៀប​នេះ​តទៅទៀត តម្លៃ​កាសែត​ស្រុក​ខ្មែរ​រិត​តែ​ស្រុតចុះ​បាត់​តម្លៃ​ជាក់​ជា​មិនខានឡើយ ។​

​ពាក់​ពន្ធ័​បទល្មើស​ព្រៃឈើ​ខាងលើ​សារព័ត៌មា​នខាង​លើ យើងខ្ញុំ​ពុំមាន​លេខ​ទូរ​សព្ទ័​ធ្វើការ​ទំនាក់ទំនង​សុំ​ការបកស្រាយ​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ទេ​នៅ​ពេល​នេះ​។ យើងខ្ញុំ​រង់ចាំ​ការបកស្រាយ​ជានិច្ច​រាល់​ម៉ោង​ធ្វើការ ៕  

 
 
ពត៌មានផ្សេងៗទៀត
​សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង​លោក​ម៉ាប់
ភ្នំពេញ ៖ សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​នៅ​តែ​អំពាវនាវ​ដល់​សាធារណជន​នៅ​កម្ពុជា​ប្រុងប្រយ័ត្ន​និង​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ការ
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
​សារលិខិត​ថ្លែង​អំណរ​
នៅ​ថ្ងៃ​សុក្រ ៤ កើត ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ​២០២០ នេះ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ទូល​ថ្វាយ​នូវ​សារលិខិត
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក
​ភ្នំពេញ​៖ ថ្ងៃ​សុក្រ ៤​កើត ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២០ នៅ​ទីស្ដីការក្រសួង លោកជំទាវ មឹន មាណ​វី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
សង្វៀន មាន់​ជល់ បៀ​អាប៉ោង ក្នុង​ចំការ​ស្វាយ ចន្ទី​
​ខេត្ត​កំពង់ចាម ៖ យោងតាម​ប្រភព​រាយការណ៍​ពី​ប្រជា ពលរដ្ឋ​ថ្មីៗ​នេះ​បាន​បង្ហើប​ឲ្យដឹងថា បច្ចុប្បន្ន​នៅ​ក្នុង ភូមិ​ទើត ឃុំឃ្លើន ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម​មាន​បើក​សង្វៀន​ជល់​មាន់​បៀ
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
ប្រយុទ្ឋ​ប្រឆាំង​យក​ឈ្នះ ជំងឺ​កូវី​ដ ១៩ ដំណាក់កាល​ទី ១ បាន​ជោគជយ័​
​ភ្នំពេញៈ ពិត​ជា​ដំណឹង​ល្អ​ដែល​មនុស្ស​គ្រប់​គ្នា​រង់ចាំ​យូរហើយ ពេលនេះ ក្រសួង​សុខាភិបាល អះអាងថា គិត​ត្រឹម​ម៉ោង ៧ និង ០០ នាទី ព្រឹក​ថ្ងៃ​ទី ១៦ ខែ ឧសភា ឆ្នាំ ២០២០
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
លោក​វរៈសេនីយ៍ឯក រុំ សុវិជ្ជា
​ភ្នំពេញ​៖ ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការ​រង​នគរបាលជាតិ ទទួលបន្ទុក​ការងារ​អនុវត្តន៍​ច្បាប់​ចរាចណ៍ បានអោយដឹងថា​! ពាក់ព័ន្ធ​នឹង​អំពើ​ល្មើស​ច្បាប់​របស់
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង​របស់លោក ម៉ាប់
​ភ្នំពេញ​៖ ទោះបីមានការហាមឃាត់ពីសំណាក់ប្រមុខថ្នាក់នាំរដ្ឋាភិបាលនិងក្រសួងសុខាភិបាលមិនអោយមានការជួបជុំជៀសវៀងពីជំងឺឆ្លងកូវីដ១៩ដែលពិភពលោកកំពុងខ្វាយខ្វល់ពីងឺដ៏កាចសាហាវកូវីដ១៩នេះជាពិសេសប្រមុខថ្នាក់ដឹកនាំកម្ពុជាបានក្រើនរម្លឹកជាបន្តបន្ទាប់អោយប្រជាពលរដ្ឋរស់នៅមានអនាម័យលាងដៃនិងសាប៊ូ អាកុល ជែលនិងគម្លៀតសុវត្ថិភាព គម្លៀតសង្គមដើម្បីជៀសវៀងជំងឺកូវីដ១៩ ។ទោះយ៉ាងនេះក៏ដោយក៏សង្វៀន​ជល់​មាន់ បៀ​រ អាប៉ោង របស់លោកមាម់ បើកលេងគ្មានខ្លាចញញើតនិងបំរាមរបស់ប្រមុខថ្នាក់ដឹកនាំដែលមានសម្ដេចតេជោសែនជានាយករដ្ឋមន្ត្រី សម្ដេចបានខិតខំយកចិត្តទុកដាក់ពីសុខទុករបស់ប្រជាពលរដ្ឋលោកមិនគិតពីការនើយហត់នោះឡើយ ។ តែផ្ទុយទៅវិញលោកម៉ាម់និងបក្ខពួកបានបើក​ល្បែងលេង​នៅ​ចំណុច ​វិថីឧកញ៉ា​ឌួង​ងៀប​ ​( II) សង្កាត់​ស្ទឹងមានជ័យ​ទី​(៣)​ខណ្ឌ​មានជ័យ​រាជធានី​ភ្នំពេញ ។ ទីតាំង​ល្បែង មាន​ដី​មួយកន្លែង ហ៊ុំ​ពទ្ធ័
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
ទេសរដ្ឋមន្ដ្រី និង​រដ្ឋមន្ដ្រី សរុប​ទាំង ០៩​រូប
​ភ្នំពេញ​៖ ទេសរដ្ឋមន្ដ្រី និង​រដ្ឋមន្ដ្រី សរុប​ទាំង​០៩​រូប ដែល​ត្រូវបាន​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ​តែងតាំង និង​កែសម្រួល​សមាសភាព​រាជ​រដ្ឋាភិបាល ក្រោយ​ពី​រដ្ឋសភា បាន​បើក​កិច្ចប្រជុំ​ផ្ដល់
(ថ្ងៃ ទី០១ ខែមេសា ឆ្នាំ2020)
សម្ដេច​តេជោ​ហ៊ុន សែន​
​ភ្នំពេញ ​៖ ​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​នៅក្នុង​សន្និសីទ​មួយ នៅឯ​វិមាន​រដ្ឋ​សភា នា​ព្រឹក​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០២០ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​វិសាមញ នៃ​រដ្ឋសភា ដើម្បី​បោះឆ្នោត​ផ្តល់
(ថ្ងៃ ទី០១ ខែមេសា ឆ្នាំ2020)
200318a
ភ្នំពេញ ៖ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា​បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៧ ខែ​មីនា ឆ្នាំ​២០២០ ដោយ​ក្នុង
(ថ្ងៃ ទី១៨ ខែមីនា ឆ្នាំ2020)