​ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្ត​សៀមរាប​រង​ការរិះគន់ សម្ងំ​ប្រមូល​លុយ​ពី​ទំនិញ​ខុសច្បាប់​និង​ទំនិញ​បង់ ពន្ធ​មិន​គ្រប់​
(ថ្ងៃ ទី២៤ ខែមីនា ឆ្នាំ2017) ដោយៈ ទស្សនៈជាតិខ្មែរ
 
 
​ខេត្តសៀមរាប ៖ រាជរដ្ឋាភិបាល​បាន​ចេញ​បទបញ្ជ​លេខ​០១​ប​.​ប ចុះ​ថ្ងៃ​ទី​០៩ ខែតុលា ឆ្នាំ​២០១៦ ចុះហត្ថលេខា​ដោយ​សម្ដេច​តេជោ ហ៊ុន សែន ផ្ទាល់​ក្នុង​ហេតុផល​បញ្ជៀ​ស​ការប៉ះពាល់​ដល់​ចំណូល​ពន្ធ​រដ្ឋ និង​ការប្រគួតប្រជែង​ពាណិជ្ជកម្ម ដែល​ជា​តម្លាភាព​លើ​ការប្រមូល​ពន្ធ​យ៉ាង​ត​ម្លា ភាព​នោះ បែរ​ជា​កំពុង​កើត​មាន​ភាព​អសកម្ម​យ៉ាង​ពេញបន្ទុក​ក្នុង​ខេត្ត​សៀមរាប ដែល​មាន​ឈ្មោះ​លោក សុខ សុ​ដា​រ៉ា ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្ត​សៀមរាប ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើ​ពុក រលួយ​យូរ​មក​ហើយ​ប៉ុន្តែ​មិន​ទាន់​ឃើញ​ឯកឧត្តម គុណ ញឹម ដែល​ជា​អគ្គនាយក​នៃ​អគ្គ​នា យក​ដ្ឋា​ន​គយ​និង​រដ្ឋាករ​កម្ពុជា​ចាត់វិធានការ​ទប់ស្កាត់​នៅឡើយ​។​

​ប្រភព​ពី​មន្ត្រី​គយ តូចតាច​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តសៀមរាប បានឲ្យដឹង​ថា​ឈ្មួញ​ទាំង​តូចទាំង​ធំ​អាច​នាំ ទំនិញ​ខុសច្បាប់​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ពី​ប្រទេស​សៀម​និង​ពី​ប្រទេស​យួន​មក​លក់​ចែកចាយ​លើ ទីផ្សារ​ក្នុង​ខេត្តសៀមរាប តាម​អំពើ​ចិត្ត​។​

​បើ​យោង​តាម​លិខិត​បទបញ្ជា​លេខ​០១​ប​.​ប​ខាងលើ​នោះ បាន​បញ្ជា​ដល់​កងកម្លាំង​គ្រប់​ប្រភេទ និង​អាជ្ញាធរ​ដែនដី​ឲ្យចូល​រួម​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​និង​សកម្ម​បំផុត​ក្នុង​ការបើក​ប្រតិបត្តិការ​បង្ក្រាប ដែល​និង​ចែកចេញ​ជា​ពី​ប្រភេទ​គឺ​ប្រភេទ​ទី​០១​លំដាប់​ថ្នាក់​ជាតិ​ដោយ​អន្តរក្រសួង​ឯ​ប្រភេទ​ទី​០២​លំដាប់ថ្នាក់​មធ្យម​ត្រឹម​ថ្នាក់​ខេត្ត​ដែល​មើល​ទៅ​ដូច​ជា​មិន​ធម្មតា​នោះ​ទេ​។​ផ្ទុយទៅវិញ​មកទល់ពេលនេះ​គេ​កត់សម្គាល​ថា​បទល្មើស​គេច​ពន្ធ​កើតមាន​ស្ទើតែ​គ្រប់​ច្រក​ចេញ​ចូល​តាម​ព្រំដែន​។​

​ប្រភព​បានឲ្យដឹង​ទៀតថា ឈ្មួញ​ទាំងនោះ​ឃុប​ឈិត ជាមួយ​មន្ត្រី​គយ​និង​សមត្ថកិច្ច​ជាច្រើន​ស្ថាប័ន​នៅ​ច្រក​ព្រំដែន​. ក៏ដូចជា​ឃុបឃិត​ជាមួយ​គយ ចល័ត និង​ប្រធាន​សាខាគយ​ខេត្តសៀមរាប ទើប​អាច​ដឹក​ទំនិញ​ចូលដល់​ក្រុង​សៀម ហើយ លក់​ចែកចាយ​លើ​ទីផ្សារ​យ៉ាង​រលូន​។​

​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក សុខ សុ​ដា​រ៉ា ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្ត​សៀមរាប បានឲ្យដឹង ថា ទំនិញ​បង់ពន្ធ​មិន​គ្រប់​ដែល​ឈ្មួញ​នាំចូល​ពី​សៀម​និង​ពី​យួន​មក​លក់​ក្នុង​ខេត្ត​សៀមរាប មាន ដូចជា​គ្រឿងសំណង់ គ្រឿង​អេឡិចត្រូនិក ទំនិញ​ចាប់ហួយ និង​ទំនិញ​ចម្រុះ​ជាច្រើន​ប្រភេទ ហើយក៏​មាន​ប្រេងសាំង​គេច​ពន្ធ​ផងដែរ​។
​ទំនិញ​ជា​ច្រើន​ត្រូវ​ឈ្មួញ​ដឹក​យក​មក​ស្តុក​ក្នុង​ឃ្លាំង ធំៗ​ក្នុង​ក្រុង​សៀមរាប​ដើម្បី​ចែកចាយ​បន្ត ហើយ​មិន​ដែល​ឃើញ​សមត្ថកិច្ច​គយ​ខេត្តសៀមរាប ចាត់វិធានការ​ត្រួតពិនិត្យ​ឲ្យបាន​ត្រឹមត្រូ​វ​នោះទេ​។ ប្រការ​នេះ​កំពុង​ធ្វើឲ្យ​ខាត​ចំណូល​ពន្ធរ​ដ្ឋ ក្នុង​មួយ​ខែៗ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ព្រោះ​ទំនិញ​ខុសច្បាប់​និង​ទំនិញគេចពន្ធ​ហូរ​ចូលកាន់ តែ​ច្រើន​ពី​ប្រទេស​សៀម​និង​ប្រទេស​យួន មក​ចែកចាយ​ក្នុង​ខេត្ត​សៀមរាប​។​

​មន្ត្រី​គយ​តូចតាច​បាន​អំពាវនាវ​ឲ្យ​ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋ កិច្ច​និង​ហិរញ្ញវត្ថុ ពិនិត្យមើល​រឿងអាស្រូវ​ពុករលួយ​របស់លោក សុខ សុ​ដា​រ៉ា ប្រធាន​សាខា គយ​និង​រដ្ឋាករ​ខេត្តសៀមរាប ខ្លះ​ផង​កុំឲ្យ​បំផ្លាញ​ចំណូលព​ន្ធ​រដ្ឋ​តាម​អំពើ​ចិត្ត​ទៀត​។ ដោយហេតុ​ថា ឈ្មួញ​ធំៗ​មួយចំនួន​អាច​ដឹកជញ្ជូន​ទំនិញ​ខុសច្បាប់​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ពី​ប្រទេស​សៀម តាម​ច្រកព្រំដែន​ក្នុង​ខេត្ត​បន្ទាយមានជ័យ ខេត្ត​ឧត្តរមានជ័យ និង​ខេត្ត​ព្រះវិហារ មក​ចែក ចាយ​ក្នុង​ខេត្តសៀមរាប គឺ​មាន​ការឃុបឃិត​ពី​លោក សុខ សុ​ដា​រ៉ា យ៉ាង​ពេញទំហឹង​។ ជាង នេះ​ទៅទៀត​មាន​ឈ្មួញ​ដឹក​ទំនិញ​ខុសច្បាប់​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​បង្កប់​តាម​រថយន្តក្រុង​ពី​ប្រទេស​យួន​យកមកចែក​ចាយ​ក្នុង​ខេត្តសៀមរាប កាន់តែ​ច្រើនឡើងៗ​។ មិនតែប៉ុណ្ណោះ​នៅ ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប ក៏​មាន​ឈ្មួញ​នាំចូល​ទំនិញ​ខុសច្បាប់​និង​ទំនិញ​បង់ ពន្ធ​មិន​គ្រប់​ផង​ដែរ​។​

​ជាងនេះទៅទៀត មតិ​សាធារណៈ​បាន​លើកឡើង​ថា ៖ គេ​មិន​រំពឹងថា ស្ថាប​ន័គ​យ​ដែល​ជា​សាខា​គយ​និង​រដ្ឋាករ​ខេត្ត​សៀមរាប​អាច​រក​ចំណូល​ថវិការ​ជាតិ​ចូល​រដ្ឋ​នឹង​មាន​ការយកចិត្តទុកដាក់​ឲ្យបាន​ខ្ពស់​តាម​ផែនការ​រដ្ឋ​ដាក់ចុះ​យ៉ាង​មាន​តម្លាភាព​នោះ​ទេ​។​ហើយ​ដើម្បី​ទប់ស្កាត់​នូវ​បទល្មើស​នានា​អោយមាន​ប្រសិទ្ធិភាព​នោះ​គួរតែ​ថ្នាក់​លើ​គយ​លើក​តំកើង​សា្ម​រតី​បទបញ្ជា​លេខ​០១​ប​.​ប​ក៍៏ដូចជា​ការបង្កើន​ដាក់​ការ​សុីបអង្កេត​លើ​ក្រុម​គយ​ក្នុង​ខេត្ត​នេះ​ជា​បន្ទាន់​ផង​ដើម្បី​បង្កើន​ការប្រមូល​ពន្ធ​ឲ្យមាន​សមភាព​ក្នុង​ការប្រគួតប្រជែង​ធ្វើ​អាជីវកម្ម​ជា​ការលើ​ក​ទឹកចិត្ត​ដល់​វិនិយោគគិន​សុច្ចរិត​ផងដែរ ៕

 
 
ពត៌មានផ្សេងៗទៀត
​សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង​លោក​ម៉ាប់
ភ្នំពេញ ៖ សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​នៅ​តែ​អំពាវនាវ​ដល់​សាធារណជន​នៅ​កម្ពុជា​ប្រុងប្រយ័ត្ន​និង​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ការ
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
​សារលិខិត​ថ្លែង​អំណរ​
នៅ​ថ្ងៃ​សុក្រ ៤ កើត ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ​២០២០ នេះ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ទូល​ថ្វាយ​នូវ​សារលិខិត
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក
​ភ្នំពេញ​៖ ថ្ងៃ​សុក្រ ៤​កើត ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២០ នៅ​ទីស្ដីការក្រសួង លោកជំទាវ មឹន មាណ​វី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
សង្វៀន មាន់​ជល់ បៀ​អាប៉ោង ក្នុង​ចំការ​ស្វាយ ចន្ទី​
​ខេត្ត​កំពង់ចាម ៖ យោងតាម​ប្រភព​រាយការណ៍​ពី​ប្រជា ពលរដ្ឋ​ថ្មីៗ​នេះ​បាន​បង្ហើប​ឲ្យដឹងថា បច្ចុប្បន្ន​នៅ​ក្នុង ភូមិ​ទើត ឃុំឃ្លើន ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម​មាន​បើក​សង្វៀន​ជល់​មាន់​បៀ
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
ប្រយុទ្ឋ​ប្រឆាំង​យក​ឈ្នះ ជំងឺ​កូវី​ដ ១៩ ដំណាក់កាល​ទី ១ បាន​ជោគជយ័​
​ភ្នំពេញៈ ពិត​ជា​ដំណឹង​ល្អ​ដែល​មនុស្ស​គ្រប់​គ្នា​រង់ចាំ​យូរហើយ ពេលនេះ ក្រសួង​សុខាភិបាល អះអាងថា គិត​ត្រឹម​ម៉ោង ៧ និង ០០ នាទី ព្រឹក​ថ្ងៃ​ទី ១៦ ខែ ឧសភា ឆ្នាំ ២០២០
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
លោក​វរៈសេនីយ៍ឯក រុំ សុវិជ្ជា
​ភ្នំពេញ​៖ ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការ​រង​នគរបាលជាតិ ទទួលបន្ទុក​ការងារ​អនុវត្តន៍​ច្បាប់​ចរាចណ៍ បានអោយដឹងថា​! ពាក់ព័ន្ធ​នឹង​អំពើ​ល្មើស​ច្បាប់​របស់
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង​របស់លោក ម៉ាប់
​ភ្នំពេញ​៖ ទោះបីមានការហាមឃាត់ពីសំណាក់ប្រមុខថ្នាក់នាំរដ្ឋាភិបាលនិងក្រសួងសុខាភិបាលមិនអោយមានការជួបជុំជៀសវៀងពីជំងឺឆ្លងកូវីដ១៩ដែលពិភពលោកកំពុងខ្វាយខ្វល់ពីងឺដ៏កាចសាហាវកូវីដ១៩នេះជាពិសេសប្រមុខថ្នាក់ដឹកនាំកម្ពុជាបានក្រើនរម្លឹកជាបន្តបន្ទាប់អោយប្រជាពលរដ្ឋរស់នៅមានអនាម័យលាងដៃនិងសាប៊ូ អាកុល ជែលនិងគម្លៀតសុវត្ថិភាព គម្លៀតសង្គមដើម្បីជៀសវៀងជំងឺកូវីដ១៩ ។ទោះយ៉ាងនេះក៏ដោយក៏សង្វៀន​ជល់​មាន់ បៀ​រ អាប៉ោង របស់លោកមាម់ បើកលេងគ្មានខ្លាចញញើតនិងបំរាមរបស់ប្រមុខថ្នាក់ដឹកនាំដែលមានសម្ដេចតេជោសែនជានាយករដ្ឋមន្ត្រី សម្ដេចបានខិតខំយកចិត្តទុកដាក់ពីសុខទុករបស់ប្រជាពលរដ្ឋលោកមិនគិតពីការនើយហត់នោះឡើយ ។ តែផ្ទុយទៅវិញលោកម៉ាម់និងបក្ខពួកបានបើក​ល្បែងលេង​នៅ​ចំណុច ​វិថីឧកញ៉ា​ឌួង​ងៀប​ ​( II) សង្កាត់​ស្ទឹងមានជ័យ​ទី​(៣)​ខណ្ឌ​មានជ័យ​រាជធានី​ភ្នំពេញ ។ ទីតាំង​ល្បែង មាន​ដី​មួយកន្លែង ហ៊ុំ​ពទ្ធ័
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
ទេសរដ្ឋមន្ដ្រី និង​រដ្ឋមន្ដ្រី សរុប​ទាំង ០៩​រូប
​ភ្នំពេញ​៖ ទេសរដ្ឋមន្ដ្រី និង​រដ្ឋមន្ដ្រី សរុប​ទាំង​០៩​រូប ដែល​ត្រូវបាន​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ​តែងតាំង និង​កែសម្រួល​សមាសភាព​រាជ​រដ្ឋាភិបាល ក្រោយ​ពី​រដ្ឋសភា បាន​បើក​កិច្ចប្រជុំ​ផ្ដល់
(ថ្ងៃ ទី០១ ខែមេសា ឆ្នាំ2020)
សម្ដេច​តេជោ​ហ៊ុន សែន​
​ភ្នំពេញ ​៖ ​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​នៅក្នុង​សន្និសីទ​មួយ នៅឯ​វិមាន​រដ្ឋ​សភា នា​ព្រឹក​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០២០ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​វិសាមញ នៃ​រដ្ឋសភា ដើម្បី​បោះឆ្នោត​ផ្តល់
(ថ្ងៃ ទី០១ ខែមេសា ឆ្នាំ2020)
200318a
ភ្នំពេញ ៖ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា​បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៧ ខែ​មីនា ឆ្នាំ​២០២០ ដោយ​ក្នុង
(ថ្ងៃ ទី១៨ ខែមីនា ឆ្នាំ2020)