ចែ​ច្រឹប​មេ​ឈ្មួញ​ឈើ​ប្រណីត​ដ៏​មាន​ឥទ្ធិពល​ល្បី​ប្រចាំ​ខេត្ត​រតនគីរី ព្រោះ​មាន​លោក អ៊ី ចំរើន ប្រធាន​ប៉ុស្តិ៍​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ បើកភ្លើង​ខៀវ​? មិន​ខ្លាច​បទបញ្ជា​សម្ដេច​តេជោ ហ៊ុន សែន​
(ថ្ងៃ ទី២១ ខែធ្នូ ឆ្នាំ2016) ដោយៈ ទស្សនៈជាតិខ្មែរ
 
 
​ខេត្ត​រតនគិរី ៖ ទោះបី​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្ដេច​បាន​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់ ឲ្យ​សមត្ថកិច្ច​ពាក់​ពន្ធ័​យកចិត្តទុកដាក់​ធ្វើ​ការបង្ក្រាប​បទល្មើស​ព្រៃ​ឈើ ដែល​ក្រុម​ឈ្មួញ​រកស៊ី​ខុសច្បាប់ ធ្វើ​ការដឹកជញ្ជូន​យកទៅលក់​នៅ​ព្រំដែន​ប្រទេស​វៀតណាម ជា​កន្លែង​ទី​ផ្សារ​លក់​ឈើ​ប្រណីត ។ ប្រមុខ​រដ្ឋាភិបាល​បាន​ដាក់បទបញ្ជា​ជា​បន្តបន្ទាប់​យ៉ាងណាក៏ដោយ ក៏​បទល្មើស​ជំនួញ​ឈើ​ប្រណីត​ពុំ​មាន​ការ​ថមថយ​នោះដែរ ដោយសារតែ​សមត្ថកិច្ច​ពាក់ព័ន្ធ​តាម​គោលដៅ ពិសេស​ប្រធាន​ច្រកទ្វារ​ធ្វើការ​សម្របសម្រួល​ជាមួយ​ក្រុម​ឈ្មួញ បើកភ្លើង​ខៀវ​អោយ​ក្រុម​ឈ្ម​ញ​ធ្វើ​ការដឹកជញ្ជូន​ឈើ​ប្រណីត​តាម​ច្រក​ដែល​ខ្លួន​គ្រប់គ្រង​ដោះដូរ​និង​លាភ​សក្កា​រះ​ធ្វើឲ្យ​មាន​បទល្មើស​កើតឡើង​យ៉ាង​ពេញបន្ទុក ភ្លេច​ពី​តួនាទី​របស់​ខ្លួន និង​ហា៑ន​ប្រឆាំង​បទបញ្ជា​សម្ដេច​តេជោ ដោយ​គ្មាន​ខ្លាចញញើត​និង​ច្បាប់​បន្តិច​ណា​ឡើយ ។​

​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹងថា រថយន្ត​ដឹក​ឈើប្រណិត​នៅតែ​បន្ត​ចេញ  តាម​ច្រកទ្វារ​អន្តរជាតិ អូរយ៉ាដាវ​ចេញ​ទៅ​ព្រំដែន​ប្រទេស​វៀ​ត​ណាម​ដោយ​ជោគជ័យ ដោយ​គ្មាន​ការបង្ក្រាប ពី​ជំនាញ​រដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នោះទេ ពិសេស​គឺ​ប្រធាន​ច្រក អូរយ៉ាដាវ​តែម្តង ដែល​ចាំតែ​រាប់​ក្បាល​ឡាន​យកលុយ ទោះ​បី​ជា​ប្រមុខ​រាជរដ្ឋាភិបាល បាន​ចេញ​បទបញ្ជា ឲ្យ​បង្ក្រាប​ការនាំ​ឈើ​ចេញ​ខុសច្បាប់ ដែល​ជា​បទល្មើ​ស​ឧក្រិដកម្ម​ឆ្លងដែន​ក៏ដោយ ។​

​ប្រភព​ព័ត៌មាន​បាន ឲ្យដឹងថា​រថយន្ត​ដឹក​ឈើ​ទាំងនោះ ត្រូវបាន​គេ​ស្គាល់​ថា​_​ជា​របស់​ថៅកែ​ស្រី​ជើង​ខ្លាំង​ប្រចាំ​ខេត្ត​រតនគីរី​ឈ្មោះ ចែ ច្រឹប  ដែល​ជា​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ទៅ​ស្រុក​យួន​តាម​ច្រក​អូរយ៉ាដាវ ជា​យូរ់​ឆ្នាំ​មកហើយ ហើយ​មិន​ដែល​មាន​សមត្ថកិច្ច ឬ​មន្ត្រី​ជំនាញ​ណា​ហ៊ាន​ប៉ះពាល់​នោះឡើយ ព្រោះ​ចែ​ច្រឹប​បាន​បងលុយ់​ប្រចាំខែ​អោយ​សមត្ថកិច្ច​ពាក់​ពន្ធ័​រួច​អស់ហើយ​។​

​សេចក្តីរាយការណ៍ ខាងលើ​ឲ្យដឹងថា ការដឹកជញ្ជូន​ឈើ ប្រណីត​ឆ្ពោះទៅ​ស្រុក​យួន​របស់​មេ​ឈ្មួញ​ល្បីឈ្មោះ ចែ ច្រឹប បាន​ដោយ​រលូន​នេះ ព្រោះតែ​មេព្រៃ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ត្រូវបាន​សម្របសម្រួល​ជា​ប្រពន្ធ័ ចាំតែ​ទទួល​លាភសក្ការៈ​ពី​ចែ​ច្រឹប​តែប៉ុណ្ណោះ​។​

​ប្រភព​រាយការណ៍​បន្ថែ​ម​ថា ចែ ច្រឹប គឺជា​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ ដែល​ចេះ​សម្របសម្រួល​គ្រប់​សមត្ថកិច្ច  និង​មន្ត្រី​ជំនាញ​ទាំងអស់​ក្នុង​ខេត្ត​រតនគីរី ទើប​ធ្វើ​ឲ្យ​មុខរប​រខុស​ច្បាប់​របស់ ចែ ច្រឹប បានរ​លូន គឺ​ដោយសារតែ​បង់លុយ ដាក់​ខែ​ឲ្យ​គ្រប់​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ សំខាន់​លោក​ប្រធាន​ច្រក​អូរយ៉ាដាវ ដែល​ល្បី​ខាង​ពុករលួយ ពាក់ព័ន្ធ​បើក​ច្រក​ឲ្យ​ឈ្មួញ​នាំ​ឈើ​ចេញ​ទៅ​ស្រុក​យួន ។​

​ចែ ច្រឹប ជា​ឈ្មួញ​ឈើ​មិន​ណ​យ​នោះទេ ព្រោះ​មន្ត្រី​ជំនាញ​តូចតាច  ចែ ច្រឹប ខ្ពើម​មើល​មុខ​តែ​សមត្ថកិច្ច​ធំ ឬ​ជំនាញ​ព្រៃឈើ ទើប​ចែ​ច្រឹប​សុំ​ស្គាល់​និង​សម្របសម្រួល   ជា​ហេតុ​ធ្វើ​ឲ្យ​មុខរបរ​ជួញ​ឈើ​ខុស​ច្បាប់​របស់​គាត់​ទទួលបាន​ជោគជ័យ និង​ដឹកជញ្ជូន​ជា​ចំហរ ព្រោះថា សមត្ថកិច្ច​មន្ត្រី​ជំនាញ​ទាំងអស់​ត្រូវ​បាន​ចែ​ច្រឹប​លួងលោម​បាន​ហើយ  ដូច្នេះ រឿង​អី​គាត់​ត្រូវ​ខ្លាច ឬ​លាក់បាំង​មុខរបរ​ខុសច្បាប់​នោះ ។​

​ប្រជាពលរដ្ឋ​រាយការណ៍​បន្ថែមថា ចែ ច្រឹប បាន​ដឹក​ជញ្ជូន​ឈើ​ស្ទើរ​រាល់​ថ្ងៃ​ចេញ​ទៅ​វៀតណាម តាម​ច្រក​អូរយ៉ាដាវ ហើយ​គេ​មិនដែល​ឃើញ ឡាន​ដឹក​ឈើ ចែ ច្រឹប ត្រូវ​សមត្ថកិច្ច​ឬ​មន្ត្រី​ជំនាញ​ណា​ឃាត់​ម្តង​ឡើយ  សូម្បី​តែ​ប្រធាន​ច្រក​អូរយ៉ាដា​វក៏​សម្ងំស្ងៀម​ផងដែរ ព្រោះ​តែ​ម្នាក់ៗ ទទួល​សំណែន​ពី ចែ ច្រឹប ឡើង​ឆ្អែត​អស់ហើយ ។​

​អ្នកវិភាគ​ឯករាជ​បាន​លើក​ថា​បទបញ្ជា​សម្ដេច​តេជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី ហាក់ដូចជា​ពុំ​មាន​ប្រសិទ្ធភាព​មក​លើ​មន្ត្រី​ថ្នាក់​ក្រោម​នោះ​ទេ​? គេ​សង្កេតឃើញ​បទល្មើស​ព្រៃឈើ​ក្រុម​ឈ្មួញ​ផ្អាក​សកម្មភាព​ដឹកជញ្ជូន​នៅពេល​តែ​សម្ដេច​ដាក់បទបញ្ជា​ខ្លាំងៗ​បាន​តែ​ពីរ​បី​ថ្ងៃ​តែប៉ុណ្ណោះ ក្រោយមក​បទល្មើស​ការ​ជួញដូរ​ឈើ​ប្រណីត​ខុសច្បាប់​យកទៅលក់​ព្រំដែន​ប្រទេស​វៀតណាម​កើតឡើង​ទ្វេរ​ដង មិន​ខុស​ពី​សុភាសិត​ខ្មែរ​ពោលថា (​កោ​កៗ​សឹក​ម៉ាត់​ត្រដោក ឆ្អែត​ពោះគោ​ពោះ​ក្របី​នោះទេ​) ។ កត្តា​ទាំងអស់​នេះ​បទល្មើស​ព្រៃឈើ​មិន​អាច​ធ្វើ​ការទប់ស្កាត់​នោះទេ វា​ប្រឈម​បាត់បង់​ព្រៃឈើ​នៅ​ដ៍​ខ្លី​ខាងមុខនេះ​មិនខានឡើយ បើ​ការទប់ស្កាត់​គ្មាន​ប្រសិទ្ធភាព ។ ការបាត់បង់​ព្រៃឈើ​កម្ពុជា​ប្រឈម​នូវ​គ្រោះ​ធម្មជាតិ​គ្រប់បែបយ៉ាង ។​ល​។​
​ប្រជាពលរដ្ឋ​ដែល​ស្រឡាញ់​ព្រៃឈើ សំណូមពរ​សុំឲ្យ គណកម្មាធិការ​បង្ក្រាប​បទល្មើស​ព្រៃឈើ ដែល​មាន​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា ជា​ប្រធាន ត្រូវ​ចេញ​មុខ​បង្ក្រាប​ជំនួញ​ឈើ​ខុសច្បាប់​របស់​ចែ​ច្រឹប  ថៅកែ​ឈើ​ដុះ​ស្លែ​ប្រចាំ​ខេត្ត​រតនគីរី​នេះ​ផង ។​

​ពាក់​ពន្ធ័​ពត័៏មាន​ខាងលើ​យើងខ្ញុំ​ពុំ​អាច​សុំ​ការបំភ្លឺ​ពី លោក​ប្រធាន​ច្រក​អូរយ៉ាដាវ​បាន​ទេ ទូរស័ព្ទតេ​ចូល តែ​គ្មាន​អ្នកទទួល ៕  

 
 
ពត៌មានផ្សេងៗទៀត
12
ភ្នំពេញ​៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន នៅ​ថ្ងៃ​ទី​០៤ ខែ​ធ្នូ ឆ្នាំ​២០១៩​នេះ បាន​ចេញ​អនុក្រឹត្យ​លេខ​១៩២ អនក្របក ស្តី​ពី​ការកែប្រែ​តម្លៃ​ឯ​កតា​នៃ​ស​ន្ទ​ស្សន៍​បៀវត្ស​មូលដ្ឋាន របស់​មន្ត្រីរាជការ ឆ្នាំ​២០២០​។​
(ថ្ងៃ ទី០៥ ខែធ្នូ ឆ្នាំ2019)
​សម្ដេច​ក្រឡាហោម ស ខេង​អបអរសាទរ​ក្រុមបាល់ទាត់​គោព្រៃ​កម្ពុជា
ភ្នំពេញ​៖ នៅ​ថ្ងៃ​នេះ​សម្ដេច​ក្រឡាហោម ស ខេង បាន​ផ្ញើរ​សារ​តាម​បណ្ដាញ​សង្គម​របស់​សម្ដេច
(ថ្ងៃ ទី០៥ ខែធ្នូ ឆ្នាំ2019)
​បណ្ឌិត ប៊ិន ឈិន
ភ្នំពេញ​៖ នា​រសៀល​ថ្ងៃ​ទី​៣ ខែ​ធ្នូ ឆ្នាំ​២០១៩ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី
(ថ្ងៃ ទី០៥ ខែធ្នូ ឆ្នាំ2019)
សារធាតុ​ញៀន​ខុសច្បាប់
ភ្នំពេញ ៖ កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​ក្រសួង​មហាផ្ទៃ សហការ​ជាមួយ​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ លោក ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន
(ថ្ងៃ ទី០៥ ខែធ្នូ ឆ្នាំ2019)
2
ភ្នំពេញ ​៖ អគារ​កម្ពស់​៩​ជាន់​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​កសាង​រួចរាល់​រយៈពេល​២​ឆ្នាំ​ខាងមុខនេះ​ជំនួស​អគារ​ចាស់​សម្រាប់ឲ្យ​មន្ត្រី​នគរបាល​រាជធានី​ភ្នំពេញ​មាន​កន្លែង​ធ្វើ​ការងារ​ឲ្យបាន​សមរម្យ
(ថ្ងៃ ទី០១ ខែធ្នូ ឆ្នាំ2019)
1
ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ សមត្ថកិច្ច​ខណ្ឌ​ដូនពេញ ឃាត់ខ្លួន​បាន​មនុស្ស ៦​នាក់ និង​ដកហូត​បាន​ស្លាក​លេខ​ក្លែងក្លាយ​ជាច្រើន ព្រម​ទាំង​ឧបករណ៍​សម្រាប់​ធ្វើ​ស្លាក​លេខ​មួយចំនួន​ទៀត​ផង​ដែរ​។​
(ថ្ងៃ ទី០២ ខែធ្នូ ឆ្នាំ2019)
គម្រោង​ស្ថាបនា​ផ្លូវជាតិ​លេខ​៥
​ក្រសួង​សូម​ធ្វើ​ការឆ្លើយបំភ្លឺ​ករណី ការលើកឡើង​ពី​សំណាក់​មតិ​មួយចំនួន ចំពោះ​គម្រោង​ស្ថាបនា​កំណាត់​ផ្លូវជាតិ​លេខ​៥ ភាគខាងត្បូង ចាប់​ពី​
(ថ្ងៃ ទី២៦ ខែវិច្ឆិកា ឆ្នាំ2019)
ស្នងការរង​ចំនួន ៦​រូ
ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ១៤​រោច ខែ​កត្តិក ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​សាលប្រជុំ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ
(ថ្ងៃ ទី២៦ ខែវិច្ឆិកា ឆ្នាំ2019)
ការសេព​ការជួញដូរ​គ្រឿងញៀន
​ខេត្ត​កំពង់ស្ពឺ ៖ ក្រោម​កិច្ច​សហការ​រៀបចំ​ពី​ក្រសួង​កិច្ចការនារី នៅ​សាលាឃុំ​សំបូរ និង​សាលាឃុំ​រលាំងគ្រើល នៃ​ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ មាន​បើក​វេទិកា​ក្រោម​ប្រធានបទ
(ថ្ងៃ ទី២៦ ខែវិច្ឆិកា ឆ្នាំ2019)
សត្វ​ជ្រូក​រាប់រយ​ក្បាល​ងាប់ នឹង​របួស ស្រែក​ពេញ​ផ្លូវ !
ខេត្ត​ពោធិ៍សាត់ : ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ​នៅលើ​ផ្លូវជាតិ​លេខ​៥​ស្ថិត នៅ​ស្រុក​ក្រគរ​ខេត្ត​ពោធិ៍សាត់ ។
(ថ្ងៃ ទី២៦ ខែវិច្ឆិកា ឆ្នាំ2019)