​លោក​អី​ចំរើន​ប្រធាន​ប៉ុស្តិ៍​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដា​វ​ល្បី​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដោយ​គ្មាន​ខ្លាច​ច្បាប់​?
(ថ្ងៃ ទី១៤ ខែធ្នូ ឆ្នាំ2016) ដោយៈ ទស្សនៈជាតិខ្មែរ
 
 
ខេត្ត​រតនគិរី ៖ រាជរដ្ឋាភិបាល​អាណត្តិ​ទី​៥ ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​អំពើពុករលួយ ដោយ​គ្មាន​ងាករេ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទទួលស្គាល់ថា អំពើពុករលួយ គឺ​ឩ​បស​គ្គ​ក្នុង​ការអភិវឌ្ឍ ឧបសគ្គ​សម្រាប់​ការរីកលូតលាស់​សេដ្ឋកិច្ច និង​ការកាត់បន្ថយ​ភាពក្រីក្រ ដែល​ត្រូវតែ​គាស់​រំលើង​ជាដាច់ខាត ។  សម្ដេច​តេជោ ក៏បាន​ក្រើនរម្លឹក​ដល់​មន្ត្រី​ក្រោម​ឱវាទ ដែល​ជា​មេដឹកនាំ​ក្រសួង​ប្រធាន​ស្ថាប័ន និង​មន្ត្រី​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ រាប់​ទាំង​វិស័យ​ឯកជន​ផង ឱ្យ​បោសសម្អាត​ផ្ទះ​របស់​ខ្លួន​តាមរយៈ​ការ​ឆ្លុះកញ្ចក់ មុជទឹក ដុះ​ក្អែល់ ឱ្យបាន​ស្អាត ចេញ​ពី​អំពើ​ពុករលួយ ។ ទោះបី​មាន​ការ​ដាក់​បំរាម​យ៉ាង​ណា ទៅលើ​មន្ត្រី​ក្រោម​ឱវាទ ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល​យ៉ាង​ក៏ដោយ ក៏​មាន​មន្ត្រី​មួយចំនួន​នៅតែ​ប្រព្រឹត្ត​អំពើ​ពុករលួយ ប្រឆាំង​នឹង​បទបញ្ជា​សម្ដេច​តេជោ ហ៊ុន សែន ដោយ​បើកចំហរ​ផងដែរ ។​

​យោងតាម​ប្រភព​ព័ត៌មាន​ពី​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ ខេត្ត​រតនគីរី បានឲ្យដឹងថា លោក អ៊ី ចំរើន ប្រធាន​ប៉ុស្តិ៍​ច្រកទ្វារ អន្តរជាតិ​អូរយ៉ាដាវ ដែល​ទើប​ឡើង​ថ្មី កំពុង​បំពេញ​ការងារ តាមរបៀប ជិះសេះ​លែងដៃ ដើម្បី​ប្រមុល​លុយ​ស្រង់ដើម ក្នុងការ​ចាយ​លុយ​ទិញ​ប៉ុស្តិ៍ ក្នុងនោះ មាន​ប្រភព​ចំណូល​ជាច្រើ ន​ដែល​លោក អ៊ី ចំរើន កំពុង​សុខ​ស្រួល ក្នុង​ការ​យក​ទៅ ធ្វើ​មាន​ធ្វើ​បាន​ផ្ទាល់ខ្លួន ដូចជា ការ​គាប​ជំរិត​ប្រជាពលរដ្ឋ ដែល​ដឹក​ជញ្ជូន​កសិផល ទៅ​លក់​នៅ​ព្រំដែន​វៀតណាម រួម​ទាំង​ការឃុបឃិត អោយ​ក្រុម​ឈ្មួញ ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ចេញ​តាម ច្រករបៀង​ភូមិ​ភិ និង​ច្រករបៀង ភូមិ​ឡំ និង​ច្រកទ្វារ​អន្តរជាតិ អូរយ៉ាដាវ យ៉ាង​គគ្រឹកគគ្រេង​ដោយ​គ្មាន​ធ្វើការ​បង្ក្រាប​នោះទេ ភាព​អសកម្ម​ទាំងនេះ ថ្នាក់លើ មិន​គួរ​មើលរំលង​នោះឡើយ​។​

​ប្រជាពលរដ្ឋ ដែល​រកស៊ី ដឹកជញ្ជូន​កសិផល មាន​ដំឡូង​មី​ជាដើម ចេញ​ទៅ​លក់ នៅ​ព្រំដែន​វៀតណាម ត្រូវ កូនចៅ​លោក អ៊ី ចំរើន គាប​ជំរិត​ឱ្យ​បង់ប្រាក់ ក្នុង​ឡានធំ ២០​ម៉ឺន​រៀល ទៅ ២៥​ម៉ឺន​រៀល ឡានតូច​កែឆ្នៃ​១០ ម៉ឺន​រៀល ទៅ ១៥​ម៉ឺន​រៀល ព្រមទាំង​មាន​ដែក ចាក់​រាវរក​ឈើ រំខាន​ការរកស៊ី​ជាច្រើន​ម៉ោង​។ តែ​ចំពោះ​រថយន្ត ដឹក​ឈើ​ខុសច្បាប់​វិញ មិន​មាន​ការ ចាក់​រាវ ឬ​ពិនិត្យ​អ្វី​នោះ​ទេ ព្រោះ​មេការ​ឈ្មួញ​ឈើ បាន​រត់ការ​បង់លុយ រួច​អស់​ទៅហើយ​។ លើស​នេះ​ទៀត ចំពោះ ពលរដ្ឋ​ឆ្លងដែន ទៅ​ប្រទេស​វៀតណាម មាន​ប៉ាស្ពែរ ចេញ​បង់ ៥​ដុល្លារ ចូល​បង់ ៥​ដុល្លារ សរុប​១០​ដុល្លារ ចំពោះ​ពលរដ្ឋ គ្មាន​ប៉ាស្ព័​របង់ ២០​ដុល្លារ ទាំង​ទៅ​ទាំង​មក​។​

​ប្រភព​ពី​មន្ត្រី​ក្រោម​ឱវាទ​ដែល​មិនសូវ​បាន​ផលប្រយោជន៍​បាន​លួចខ្សឹប​ប្រាប់​ឱ្យដឹងថា ប្រាក់​ចំណូល​ទាំងអស់ គឺ​យក​ជូន​លោក អ៊ី ចំរើន ដែល​ជា​មេ​ប៉ុស្តិ៍ គ្មាន​នរណា​ហ៊ាន​កិប​កេង សូម្បីតែ​មួយ​រៀល​។​ប្រជាពលរដ្ឋ បាន​អះអាង​ថា ជាគោលការណ៍ ការដឹកជញ្ជូន​កសិផល មិន​តម្រូវ​ឱ្យមាន ការបង់ពន្ធ ឬ​បង់ថ្លៃ​ផ្លូវ ឱ្យ​ក្រុម​កុងត្រូល​ជជុះ​នោះ​ទេ ប៉ុន្តែ​លោក អ៊ី ចំរើន បាន​ចាត់តាំង មន្ត្រី​របស់​គាត់​ឱ្យ​ចុះ​ប្រមូល​លុយ ពី​រថយន្ត​ដឹក​កសិផល យ៉ាង​អនាធិបតេយ្យ ដើម្បី​ប្រមុល​លុយ ស្រង់ដើម​ក្នុង ការទិញ​ប៉ុស្តិ៍ និង​រក្សា​មុខ​តំណែង​បន្តទៀត​។​

​ប្រភព​បាន​បន្ត​ឱ្យដឹងទៀតថា មួយរយៈ​កន្លងទៅនេះ ឈ្មួញ​បាន​សម្រុក​ដឹកឈើ ចេញ​ទៅព្រំ្​ំ​ុ​ដែន​វៀតណាម តាម​ច្រកទ្វារ អន្តរជាតិ​អូរយ៉ាដាវ យ៉ាង​ពេញបន្ទុក ដោយសារតែ មាន​ការឃុបឃិត​បើកដៃ​ពី​មេៗ​នៅ​ច្រក​នេះ ជាពិសេស​លោក អ៊ី ចំរើន ក្នុង​រយៈពេល ១​ខែ ឈ្មួញ​អាច​ដឹកឈើ​ប្រណីត ចេញ​ទៅ​វៀតណាម ប្រមាណ ១០០​រថយន្ត ហើយ​ពុំ​មាន​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ចាត់វិធានការ បង្ក្រាប​នោះ​ទេ​។​

​ឈើ​ប្រណីត ដែល​ត្រូវ​គេ​ដឹក តាម​ផ្លូវជាតិ​លេខ​៧៨ ចេញពី​ស្រុក​តា​វែង វ៉ឺ​ន​សៃ និង ស្រុក​កូន មុំ ដោយ​រថយន្ត ប្រភេទ​តា​កូម៉ា វី​ហ្គោ ធូ​នដ្រា ឡិច​ស៊ី​ស សាំង​យ៉ុង និង​ឡង់​គ្រីស័រ ត្រូវបាន​ក្រុម​ឈ្មួញ បង់​ឱ្យ​សមត្ថកិច្ច ប្រចាំ​ច្រក​ព្រំដែន ក្នុង​មួយ​រថយន្ត​ចាប់ពី ៥០ ទៅ ១០០​ដុល្លារ ។​

​ប្រភព​ដដែល​បាន​ឱ្យដឹងថា ក្នុង​១​ខែៗ​លោក អ៊ី ចំរើន អាច​ប្រមូល​លុយ បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ពី​ការឃុបឃិត​ឱ្យ​ឈ្មួញ ដឹកជញ្ជូន​ឈើ ប្រណីត​ឆ្លងកាត់​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ​ទៅ​លក់​ប្រទេស​វៀតណាម ។​
​ដើម្បី​កាត់បន្ថយ​អំពើពុករលួយ​មាន​តែ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដាក់​ការស៊ើបអង្កេត​ចាប់​ជន​ប្រព្រឹត្ត​អំពើពុករលួយ​ទាំងអស់នោះ​មក​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់​។​

​ពាក់​ពន្ធ័​ព័ត៌មាន​ខាងលើ យើងខ្ញុំ​មិនអាច​សុំ​ការបំភ្លឺ​ពី​លោក​អី​ចំរើន​ប្រធាន​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ​បាន​ទេ នៅពេលនេះ យើងខ្ញុំ​នឹង​ព្យាយាម​បន្ត​សុំ​ការបំភ្លឺ​នៅពេល​ក្រោយ ៕
​  

 
 
ពត៌មានផ្សេងៗទៀត
​លោក ខៀវ សារឿ​ន
ខេត្ត​ស្វាយរៀង​៖ យោង​តាម​សេចក្តី​រាយ​កាណ៍ ពី​ខេត្ត​ស្វាយរៀង បានឲ្យដឹងថា បច្ចុប្បន្ន មាន​ក្រុម ឈ្មួញ​នាំ​ចូល​ទំនិញ គេចពន្ធ ទំនិញ​បងពន្ធ​មិន​គ្រប់ ចូល​ប្រទេស​កម្ពុជា តាម​ច្រក​អន្តរជាតិ​បាវិត និង​របៀង​មួយចំនួន
(ថ្ងៃ ទី០៥ ខែវិច្ឆិកា ឆ្នាំ2019)
​រណ្ដៅ​ដី​ដ៏​ធំ
ខេត្ត​កណ្ដាល​៖ រណ្ដៅ​ដី​ដ៏​ធំ មួយកន្លែង ដែល​គេ​ស្គាល់​ថា​ជា​របស់​ឈ្មួញ​លក់​អាចម៍ដី​ធំ​ម្នាក់ រម្យ​ងារ​ជា​ឧកញ៉ា​និង​ជា​មន្ត្រី​យោធា​ក្នុង​កង​អង្គរក្ស​គឺ​លោក​ឧកញ៉ា ម៉ៅ សុផល ជា​មន្ត្រី​យោធា ជាន់ខ្ពស់​ក្នុង​កង​អង្គរក្ស​របស់ លោកនាយ​ឧត្តមសេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង
(ថ្ងៃ ទី២១ ខែមិថុនា ឆ្នាំ2019)
 លោក យី ថុល គយ​ច្រក​អន្តរជាតិ​ព្រែក​ចាក
ខេត្ត​កំពត ៖ ថ្មីៗ​នេះ​មាន​ការប្រទុសរាយ​គ្នា​រវៀង​ប្រធាន​ក្លឹប​អ្នកការសែត ឯក រាជ្យ លោក ហ៊ុន សុខា​និង​លោក យី ថុល ប្រធានការិយាល័យ​គយ​ច្រក​ព្រែក​ចាក ធ្វើឲ្យ​ផ្អើល​ដល់​សង្គម​ហ្វេស​ប៊ុក​
(ថ្ងៃ ទី០១ ខែមិថុនា ឆ្នាំ2019)
ព្រៃឈើ​នៅ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់
ខេត្ត​ពោធិ៍សាត់ ៖ យោង​ប្រភពពី​ស្រុក​ភ្នំក្រវាញ បានឲ្យដឹងថា ព្រៃឈើ​នៅ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់ តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​សំ​កុស
(ថ្ងៃ ទី៣០ ខែឧសភា ឆ្នាំ2019)
ហ្គេម​បាញ់​ត្រី​ខុសច្បាប់ នៅ​ផ្សារ​ស្ទឹង​ជ័យ​ថ្មី​
ហ្គេម​បាញ់​ត្រី​ខុសច្បាប់ នៅ​ផ្សារ​ស្ទឹង​ជ័យ​ថ្មី​បើក​លេង​យ៉ាង​ពេញបន្ទុក​ទំនង​សមត្ថកិច្ច​ទទួល​លាភសក្ការៈ​អស់​ហើយ​ទើប​មិន​ធ្វើ​ការបង្ក្រាប !
(ថ្ងៃ ទី០១ ខែឧសភា ឆ្នាំ2019)
លោក យូ ហេង
ខេត្ត​បាត់ដំបង​៖ បច្ចុប្បន្ន​មាន​ទំនិញ​គេច​ពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ ក៏​ដូច​នាំ​ទំនិញ​«​ផ្សេង » ប្រកាស​ពន្ធ​«​ផ្សឹ​ង » បន្លំ​ពន្ធ​ក្លាយ​ជា​វប្បធម៌ ចែករំលែក​គ្នា​ហែក​ពី​ចំណូល​ពន្ធ​របស់​រដ្ឋ
(ថ្ងៃ ទី០១ ខែឧសភា ឆ្នាំ2019)
ការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត
បន្ទាយមានជ័យ​៖ យោង​ប្រភព​ពី​មន្ត្រី​គយ​នៅ​ខេត្ត​បន្ទាយមានជ័យ មួយចំនួន​បាន​បង្ហើប​ឲ្យដឹងថា ក្រោយពេល​ទទួលបាន​តំណែង​ជា​ប្រធាន​ការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត
(ថ្ងៃ ទី២៤ ខែមេសា ឆ្នាំ2019)
​លោក​ទុំ ណូ
​ខេត្ត​ព្រះសីហនុ ៖ យោង​ប្រភព​ពី​មន្ត្រី​គយ​លួចខ្សឹប​ថា លោក ទុំ ណូ ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ ដែល​ធ្លាប់​មាន​រឿងអាស្រូវ​កាល​ពី​កាន់ដំណែង ប្រធាន​សាខាគយ នៅ​ខេត្ត​ប៉ៃលិន បាន​ដើរ
(ថ្ងៃ ទី២២ ខែមីនា ឆ្នាំ2019)
លោក កឹង ឃន
ខេត្ត​ស្វាយរៀង ៖ នគរបាល​ក្រោម​ឱវាទ​ជាង ២០​រូប និង​ប្រជាពលរដ្ឋ ចោទ​ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង គឺ​លោក កឹង ឃ​ន ថា រំលោភ​អំណាច ប្រព្រឹត្ត​អំពើ​ពុករលួយ និង​ទទួល​សំណូក​ពី​ឈ្មួញ​ជនជាតិ​វៀតណាម
(ថ្ងៃ ទី១៧ ខែមីនា ឆ្នាំ2019)
ស្រេង សុខា
ភ្នំពេញ​៖ អ្វីៗ​ពិតជា​មិន​ខុសពី​ការប៉ាន់ស្មាន​របស់​បង​ប្អូន​មហាជន​មែន ដោយ​ម្សិលមិញ​នេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ចេញ​លិខិត​មួយច្បាប់ ដោយ​នឹង​បើក​ការស៊ើបអង្កេត ដូចគ្នា​ទៅ​នឹង​ករណី​លោក គីម រស្មី
(ថ្ងៃ ទី២៨ ខែកុម្ភៈ ឆ្នាំ2019)