​ល្បី​ថា​លោក​ឧកញ៉ា ហ៊ុន ជា សម្រុក​ដឹកឈើ​យកទៅ​លក់​ប្រទេស​វៀតណាម​តាម​ច្រក​អូរយ៉ាដាវ​បាន​យ៉ាង​រលូន​?
(ថ្ងៃ ទី២៥ ខែវិច្ឆិកា ឆ្នាំ2016) ដោយៈ ទស្សនៈជាតិខ្មែរ
 
 
ខេត្ត​រតនគិរី​៖ បទល្មើស​ដឹកជញ្ជូន​ឈើ​ប្រណីត​យកទៅលក់​នៅ​ប្រទេស​វៀតណាម បានក​កើ​ក​ឡើងវិញ​យ៉ាង​ពេញបន្ទុក​នៅ​ខេត្ត​រតនគីរី​ក្រោយពីរ​មាន​ភាពស្ងាត់ស្ងៀម​រយះពេល​មួយ​ដង្ហើមចង្រិត​នោះមក ។ ក្រោយពីរ​សម្ដេច​តេជោ ហ៊ុន សែន បាន​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់ សម្ដេច​តេ​ជោបាន​បញ្ជា​ឯកឧត្តម សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដឹកនាំ​កម្លាំង​អាវុធហត្ថ​ចុះបង្ក្រាប​ក្រុម​ឈ្មួញ​រកស៊ី​បទល្មើស​ព្រៃឈើ​នៅ​តាម​បណ្ដា​ខេត្ត ដែល​កំពុង​កើតមាន​បទល្មើស​ព្រៃឈើ​។ សម្ដេច​បាន​ដាក់បទបញ្ជា​យ៉ាងច្បាស់​ថា ប្រសិនបើ​ក្រុម​ឈ្មួញ​ណា​ប្រឆាំង​ជាមួយ​សមត្ថកិច្ច ត្រូវ​តែ​បាញ់​កម្ទិច​ពីលើ​អាកាស់​តែម្ដងទៅ ទោះបី​ប្រើ​វិធី​ណា​ក៍​ដោយ​ត្រូវ​បង្ក្រាប​ក្រុម​ឈ្មួញ​រកស៊ី​បទ​ព្រៃឈើ​ទាំងអស់​នោះ​អោយ​ខាងតែបាន​។​

​យោងតាម​ប្រភព​រាយ​ការណ៏​ពី​ច្រកទ្វារ​អន្តរជាតិ  អូរយ៉ាដាវ​ឲ្យដឹងថា ឈ្មួញ​ធំៗ​កំពុង​សម្រុក​ដឹក​ជញ្ជួន​ឈើ​យកទៅលក់​ប្រទេស​វៀតណាម​បាន​យ៉ាង​រលូន​គ្មាន​សមត្ថកិច្ច​ណា​ធ្វើ​ការបង្ក្រាប​នោះទេ​? ក្រុម​ឈ្មួញ​រកស៊ី​បទល្មើស​ព្រៃឈើ​ទាំងនោះ​មាន ដួច​ជា​ឧកញ៉ា   ហ៊ុន ជា  ក៏​សម្រុក​ដឹកជញ្ជូន​ឈើ ចេញ​ទៅ​លក់​ប្រទេស​វៀតណាម​តាម​ច្រក  ទ្វារ​អន្តរជាតិ​អូរយ៉ាដាវ   យ៉ាង​ពេញបន្ទុក​ដែរ  ដោយ​ពុំ​មាន មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ប៉ះពាល់​ឡើយ​ព្រោះ​លោកឩ​កញ៉ា​ខ្នងបង្អែក​ក្រាស់​ណាស់​ហើយ​លោកឩ​កញ៉ាក៍​រកស៊ី​ដឹក​ជញ្ជូ​ន​ឈើប្រណីត​ពី​រ​ខេត្ត​មណ្ឌល​គី​រី​ទៅ​ប្រទេស​វៀតណាម​តាម​ច្រក​ដាក់​ដាំ​ផងដែរ   ។​

​ក្រុម​ឈ្មួញ  ដឹកជញ្ជូន​ឈើ​ប្រណីត​ចេញ​យក  ទៅ​លក់​ប្រទេស​វៀតណាម​តាម​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ  និង​ច្រករបៀង​ក្បែរៗ​នោះ កើតឡើង​យ៉ាង​អនាធិបតេយ្យ ។ កត្តា​ទាំង​នេះ​ទើប​ធ្វើអោយ​មាន​បទល្មើស​កាប់​ឈើ​ក្នុង​ស្រុក​លំផាត់ ស្រុក​កូន​មុំ ស្រុក​អណ្ដូង​មាស ស្រុក​តា​វែង និង​ស្រុក​អូរយ៉ាដាវ កំពុង​រាលដាល​យ៉ាង​ពេញបន្ទុក​។​

​ចំណែក​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតនគិរី និង​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី មិន​យកចិត្តទុកដាក់​អនុវត្តន៍​តាម​បទបញ្ជា​របស់​សម្តេច ហ៊ុន សែន ក្នុង​ការទប់ស្កាត់​បទ​ល្មើស​រត់ពន្ធ​ឈើ​ប្រណីត​ទៅ​លក់​ប្រទេស​វៀតណាម​នោះ​ទេ​។ ហើយ​បែរជា​រក្សា​ភាព​ស្ងៀមស្ងាត់​បណ្ដោយ​ឲ្យ​បទល្មើ​សដឹក​ជញ្ជូន​ឈើ​ប្រណីត​យក​លក់​នៅ​ប្រទេស​វៀតណាម​បាន​យ៉ាង​រលូន​ខណៈ​មាន​ការរិះគន់​ថា​មានការ​ឃុបឃិត​ជា​ប្រពន្ធ័​ពី​ថ្នាក់​ក្រោម​រហូតដល់​លើ​ជា​ថ្នូរ​លាភ​សក្កា​រះ​។​

​ប្រភព​បន្ត្ត​អោយដឹងទៀតថា លោក អ៊ី ចំរើន មេ​ប៉ុស្ដិ៍​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ  កំពុង​ល្បីល្បាញ​ខាង​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​ជាច្រើន​នាក់​ដឹកជញ្ជូន​ឈើ​ប្រណីត​ទៅ​លក់​ប្រទេស​វៀតណាម​ដើម្បី​ជា​ថ្នូរ​នឹង​លាភ​សក្កា​រះ​។ ដោយសារតែ​មាន​ការបើក​ដៃ​ពី​លោក អ៊ី ចំរើន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត ទើប​ឈ្មួញ​អាច​ដឹក​ជញ្ជូន​ឈើ​តាម​រថយន្ត​កាមរី​បា​ឡែន កាមរី​ឆ្លាម ធុន​ដ្រា និង​រថយន្ត​សាំ​យ៉ុង​ជាដើម​ដឹក ចេញ​ទៅ​លក់​ប្រទេស​វៀតណាម​តាម​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ​យ៉ាង​គគ្រឹកគគ្រេង​។ ហេតុនេះហើយ​ទើប​មាន​ការរិះគន់​ចំៗ​ថា​លោក អ៊ី ចំរើន ចូលកាន់​តំណែង​ជា​មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ ជំនួស​លោក ឡុង រុក្ខា មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង​ក៏​ចាប់ផ្ដើម​ឃុបឃិត​ឲ្យ​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​យកទៅលក់​ប្រទេស​វៀតណាម​បាន​យ៉ាង​រលូន​។​

​ប្រភព​ពពី​មន្ត្រី​តូចតាច​ដែល​មិន​បាន​លាភ​សក្កាះ​ក្នុងស្រុក​អូរយ៉ាដាវ បាន​ខ្សឹបប្រាប​ឲ្យដឹងថា បច្ចុប្បន្ន​មិនមែន​តែ​នៅ​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ​នោះទេ ដែល​ឈ្មួញ​កំពុង​សម្រុក​ដឹកឈើ​ប្រណីត​ចេញទៅ​លក់​ប្រទេស​វៀត​ណាត​ដោយ​គ្មាន​ការទប់ស្កាត់ គឺ​នៅ​ច្រករបៀង​ភូមិ​ភិ ច្រករបៀង​ភូមិ​ឡំ ក៏​មាន​បទល្មើស​ដឹកជញ្ជូន​ឈើ​ទៅ​លក់​ប្រទេស​វៀតណាម​ដែរ​។ ឈ្មួញ​ដែល​កំពុង​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​តាម​ច្រក​អូរយ៉ាដាវ និង​ច្រករបៀង​ក្បែរៗ​នោះ មានដូចជា​ឈ្មោះ ស្រី​ល័ក្ខណ៍ ឈ្មោះ ស្រី​ម៉ី  ។​

​សូម​រម្លឹក​បន្តិច​ចុះ សព្វថ្ងៃ មាន​ក្រុម​អ្នកកាសែត​នឹង​ក្រុម​អ្នកយក​ព័ត៌មាន​អោយ​ទូរទស្សន៍​ល្បីៗ​ក្នុងស្រុក​មួយ​ចំនួន​ដើរ​កាង​អោយ​ក្រុម​ឈ្មួញ​រកស៊ី​បទល្មើស​ព្រៃឈើ បទល្មើស​នេសាទ ល្បែង​ស៊ី​ខុសច្បាប់ ជល់​មាន់ បៀ​រ អាប៉ោង ៘ កត្តា​ទាំងអស់​គួរតែបញ្ឈប់​បាន​បញ្ឈប់​ទៅ ហើយ​ប្រធាន​សា្ថប័ន ឬ​ប្រធាន​អង្គភាព គួរ​កែតម្រូវ​ឡើងវិញ​ជៀសវាង​ក្រុម​ឈ្មួញ​រកស៊ី​ល្មើស​ទាំងអស់នោះ យក​ស្ថាប័ន​កាសែត​ធ្វើ​ឈ្នាន់ ឬ​ក​ជា​ឩ​បករ​ណ៍​ពួកគេ​ធ្វើអោយ​បាត់បង់​កិត្តិយស​ដល់​អ្នកកាសែត ដែល​គេ​ត្រឹមត្រូវ​ជា​ពិសេស​ក្រសួង​ព័ត៌មាន ។ អ្នកកាសែត និង​អ្នក​ទូរទស្សន៍ កាង​បទល្មើស​ទាំងនោះ​បាន​ស្គាល់​ឈ្មោះ​ស្គាល់​អង្គភាព​ច្បាស់​អស់ហើយ ។​

​ពាក់​ពន្ធ័​ព័ត៌មាន​ខាងលើ យើងខ្ញុំ​មិនអាច​សុំ​ការបកស្រាយ​បានទេ ដោយ​គ្មាន​លេខ​ទូរ​សព្ទ័​យើងខ្ញុំ​ព្យាយាម​បន្ត​ទៀត​នៅពេល​ក្រោយ ៕  

 
 
ពត៌មានផ្សេងៗទៀត
​សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង​លោក​ម៉ាប់
ភ្នំពេញ ៖ សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​នៅ​តែ​អំពាវនាវ​ដល់​សាធារណជន​នៅ​កម្ពុជា​ប្រុងប្រយ័ត្ន​និង​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ការ
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
​សារលិខិត​ថ្លែង​អំណរ​
នៅ​ថ្ងៃ​សុក្រ ៤ កើត ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ​២០២០ នេះ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ទូល​ថ្វាយ​នូវ​សារលិខិត
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក
​ភ្នំពេញ​៖ ថ្ងៃ​សុក្រ ៤​កើត ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២០ នៅ​ទីស្ដីការក្រសួង លោកជំទាវ មឹន មាណ​វី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
សង្វៀន មាន់​ជល់ បៀ​អាប៉ោង ក្នុង​ចំការ​ស្វាយ ចន្ទី​
​ខេត្ត​កំពង់ចាម ៖ យោងតាម​ប្រភព​រាយការណ៍​ពី​ប្រជា ពលរដ្ឋ​ថ្មីៗ​នេះ​បាន​បង្ហើប​ឲ្យដឹងថា បច្ចុប្បន្ន​នៅ​ក្នុង ភូមិ​ទើត ឃុំឃ្លើន ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម​មាន​បើក​សង្វៀន​ជល់​មាន់​បៀ
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
ប្រយុទ្ឋ​ប្រឆាំង​យក​ឈ្នះ ជំងឺ​កូវី​ដ ១៩ ដំណាក់កាល​ទី ១ បាន​ជោគជយ័​
​ភ្នំពេញៈ ពិត​ជា​ដំណឹង​ល្អ​ដែល​មនុស្ស​គ្រប់​គ្នា​រង់ចាំ​យូរហើយ ពេលនេះ ក្រសួង​សុខាភិបាល អះអាងថា គិត​ត្រឹម​ម៉ោង ៧ និង ០០ នាទី ព្រឹក​ថ្ងៃ​ទី ១៦ ខែ ឧសភា ឆ្នាំ ២០២០
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
លោក​វរៈសេនីយ៍ឯក រុំ សុវិជ្ជា
​ភ្នំពេញ​៖ ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការ​រង​នគរបាលជាតិ ទទួលបន្ទុក​ការងារ​អនុវត្តន៍​ច្បាប់​ចរាចណ៍ បានអោយដឹងថា​! ពាក់ព័ន្ធ​នឹង​អំពើ​ល្មើស​ច្បាប់​របស់
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង​របស់លោក ម៉ាប់
​ភ្នំពេញ​៖ ទោះបីមានការហាមឃាត់ពីសំណាក់ប្រមុខថ្នាក់នាំរដ្ឋាភិបាលនិងក្រសួងសុខាភិបាលមិនអោយមានការជួបជុំជៀសវៀងពីជំងឺឆ្លងកូវីដ១៩ដែលពិភពលោកកំពុងខ្វាយខ្វល់ពីងឺដ៏កាចសាហាវកូវីដ១៩នេះជាពិសេសប្រមុខថ្នាក់ដឹកនាំកម្ពុជាបានក្រើនរម្លឹកជាបន្តបន្ទាប់អោយប្រជាពលរដ្ឋរស់នៅមានអនាម័យលាងដៃនិងសាប៊ូ អាកុល ជែលនិងគម្លៀតសុវត្ថិភាព គម្លៀតសង្គមដើម្បីជៀសវៀងជំងឺកូវីដ១៩ ។ទោះយ៉ាងនេះក៏ដោយក៏សង្វៀន​ជល់​មាន់ បៀ​រ អាប៉ោង របស់លោកមាម់ បើកលេងគ្មានខ្លាចញញើតនិងបំរាមរបស់ប្រមុខថ្នាក់ដឹកនាំដែលមានសម្ដេចតេជោសែនជានាយករដ្ឋមន្ត្រី សម្ដេចបានខិតខំយកចិត្តទុកដាក់ពីសុខទុករបស់ប្រជាពលរដ្ឋលោកមិនគិតពីការនើយហត់នោះឡើយ ។ តែផ្ទុយទៅវិញលោកម៉ាម់និងបក្ខពួកបានបើក​ល្បែងលេង​នៅ​ចំណុច ​វិថីឧកញ៉ា​ឌួង​ងៀប​ ​( II) សង្កាត់​ស្ទឹងមានជ័យ​ទី​(៣)​ខណ្ឌ​មានជ័យ​រាជធានី​ភ្នំពេញ ។ ទីតាំង​ល្បែង មាន​ដី​មួយកន្លែង ហ៊ុំ​ពទ្ធ័
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
ទេសរដ្ឋមន្ដ្រី និង​រដ្ឋមន្ដ្រី សរុប​ទាំង ០៩​រូប
​ភ្នំពេញ​៖ ទេសរដ្ឋមន្ដ្រី និង​រដ្ឋមន្ដ្រី សរុប​ទាំង​០៩​រូប ដែល​ត្រូវបាន​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ​តែងតាំង និង​កែសម្រួល​សមាសភាព​រាជ​រដ្ឋាភិបាល ក្រោយ​ពី​រដ្ឋសភា បាន​បើក​កិច្ចប្រជុំ​ផ្ដល់
(ថ្ងៃ ទី០១ ខែមេសា ឆ្នាំ2020)
សម្ដេច​តេជោ​ហ៊ុន សែន​
​ភ្នំពេញ ​៖ ​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​នៅក្នុង​សន្និសីទ​មួយ នៅឯ​វិមាន​រដ្ឋ​សភា នា​ព្រឹក​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០២០ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​វិសាមញ នៃ​រដ្ឋសភា ដើម្បី​បោះឆ្នោត​ផ្តល់
(ថ្ងៃ ទី០១ ខែមេសា ឆ្នាំ2020)
200318a
ភ្នំពេញ ៖ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា​បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៧ ខែ​មីនា ឆ្នាំ​២០២០ ដោយ​ក្នុង
(ថ្ងៃ ទី១៨ ខែមីនា ឆ្នាំ2020)