លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្ត​ប៉ៃលិន​រង​ការរិះគន់​ថា បើកដៃ​ឲ្យ​ក្រុម​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ធ្វើ​បាត់​ចំណូ​ចូល​រដ្ឋ​
(ថ្ងៃ ទី២៥ ខែវិច្ឆិកា ឆ្នាំ2016) ដោយៈ ទស្សនៈជាតិខ្មែរ
 
 
ខេត្ត​ប៉ៃលិនៈ ៖ ការ​ដែល​ក្រុម​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ និង​បង់ពន្ធ​មិន​គ្រប់ តាម​ច្រកព្រំដែន​ឬ​តាម​ច្រករបៀង​ខេត្ត​ប៉ៃលិន​ធ្វើ​អោយ​រដ្ឋ​ខាតបង់​ចំណូល​ជាច្រើន​ក្នុង​មួយខែៗ ។​

​បើ​យោង​តាម​ប្រភព​ពី​មន្ត្រី​កូច​តាច​ក្នុង​ខេត្ត​ប៉ៃលិន បាន​០​អំពាវនាវ​ឲ្យ​លោក​បណ្ឌិត គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ពិនិត្យ​មើល​ទង្វើ​មិន​ប្រក្រតី​របស់​លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្ត​ប៉ៃលិន​ខ្លះ​ផង ជា​ពិសេស​ពាក់ព័ន្ធ​ទៅ​នឹង​ការ​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​។ ប្រភព​បាន​បន្ត​ឲ្យដឹង​ទៀតថា ដោយសារ​មាន​ការបើក​ដៃ​ពី​លោក ទុំ ណូ ទើប​មន្ត្រី​គយ​ប្រចាំ​ច្រក​ព្រំដែន និង​ច្រករបៀង​នានា​ក្នុង​ខេត្ត​ប៉ៃលិន ហ៊ាន​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។

​ការ​ដែល​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​តាម​ច្រកព្រំដែន និង​ច្រករបៀង​ក្នុង​ខេត្ត​ប៉ៃលិន ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​ក្នុង​មួយ​ខែៗ​។​

​ប្រជា​ពលរដ្ឋ្ធ​ក្នុង​ខេត្ត​ប៉ៃលិន ក៏​បានឲ្យ​ដឹង​ដែរថា បើ​ប្រៀបធៀប​អំពី​បរិមាណ​ទំនិញ​ឆ្លងកាត់​ខេត្ត​ប៉ៃលិន និង​ចំណូល​ពន្ធគយ​ប្រចាំ​ខេត្ត​នេះ គឺ​ពុំ​មាន​តម្លាភាព​នោះ​ទេ ដូច្នេះ​សូម​ឯកឩត្តម អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គួរពិនិត្យមើល​ការបាត់បង់​ចំណូល​ពន្ធ​នៅក្នុង​ខេត្ត​ប៉ៃលិន​ផងដែរ​។ មន្ត្រី​គយ​តូចតាច​ក្នុង​ខេត្ត​ប៉ៃលិន បានឲ្យដឹងថា លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្ត​ប៉ៃលិន និង​មន្ត្រីក្រោមឱវាទ​មួយចំនួន​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ឈ្មួញ​ធំៗ ហើយ​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​តាម​ច្រកព្រំដែន និង​ច្រករបៀង​ក្នុង​ខេត្ត​ប៉ៃលិន​យ៉ាង​ពេញ់បន្ទុក​ដោយ​គ្មាន​ការទប់ស្កាត់​នោះឡើយ​។ ក្នុង​មួយ​ខែៗ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ធ្វើ​ការដឹកជញ្ជូន​រាប់រយ​រថយន្ត​ជា​ពិសេស់​រថយន្ត​យី​ឌុប​ធំៗ ហើយក៏​មាន​ឈ្មួញ​លួច​នាំ​ចូល​ទំនិញ​ខុស​ច្បាប់​ជាច្រើន​ទៀត់​ផងដែរ ដោយសារ​គេ​អាង​មាន​លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្ត​ប៉ៃលិន ជា​ខ្នងបង្អែក​។​

​ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រំដែន និង​ច្រករបៀង​ក្នុង​ខេត្ត​ប៉ៃលិន បាន​បន្ត​ឲ្យដឹងថា រយៈពេល​ប្រមាណ​២​ខែ​កន្លងទៅ​នេះ ឈ្មួញ​បាន​សម្រុក​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ពី​ទឹកដី​សៀម ឆ្លងកាត់​ខេត្ត​ប៉ៃលិន កាន់តែ​ច្រើនឡើងៗ​ដោយសារ​ពួកគេ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្ត​ប៉ៃលិន​។​ពាក់​ពន្ធ័​ពត័៏នេះ​មហាជន់​ធ្វើ​ការរិះគន់​ថា លោក ទុំ ណូ បាន​បើកដៃ​ឲ្យ​មន្ត្រីក្រោមឱវាទ​មួយចំនួន​ប្រើ​គ្រប់​វិធី​ដើម្បី​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​នាំចូល​ទំនិញ​ពី​ស្រុក​សៀម​តាម​ច្រកព្រំដែន និង​ច្រករបៀង​ក្នុង​ខេត្ត​ប៉ៃលិន ហើយ​គយ​ចល័ត​ក្នុង​ខេត្ត​ប៉ៃលិន ក៏​ទំនង​អាច​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត​ផ​ង្ដ​ដែរ ។​

 ប្រជាពលរដ្ឋ​សុំណុំ​ពរ​ឯកឩត្តម​ឱម យ៉ិនទៀង ដែល​ជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរពិនិត្យមើល​ភាព​មិន​ប្រក្រតី​របស់​លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្ត​ប៉ៃលិន ព្រោះ​មួយ​រយៈពេល​កន្លង​ទៅនេះ​ទំនិញ​គេច​ពន្ធ​និង​ទំនិញ​ខុសច្បាប់​ហូរ​ចូល​តាម​ច្រកព្រំដែន និង​ច្រករបៀង​ក្នុង​ខេត្ត​ប៉ៃលិន​យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​ការទប់ស្កាត់​បង្ក្រាប​កត្តា​ទាំងនេះ​ធ្វើ​អោយ​រដ្ឋ​ខាត​ចំណូ​យ៉ាង​សន្ធឹកសន្ធាប់​ក្នុង​មួយ​ខែ ៕  

 
 
ពត៌មានផ្សេងៗទៀត
​សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង​លោក​ម៉ាប់
ភ្នំពេញ ៖ សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​នៅ​តែ​អំពាវនាវ​ដល់​សាធារណជន​នៅ​កម្ពុជា​ប្រុងប្រយ័ត្ន​និង​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ការ
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
​សារលិខិត​ថ្លែង​អំណរ​
នៅ​ថ្ងៃ​សុក្រ ៤ កើត ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ​២០២០ នេះ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ទូល​ថ្វាយ​នូវ​សារលិខិត
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក
​ភ្នំពេញ​៖ ថ្ងៃ​សុក្រ ៤​កើត ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២០ នៅ​ទីស្ដីការក្រសួង លោកជំទាវ មឹន មាណ​វី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
សង្វៀន មាន់​ជល់ បៀ​អាប៉ោង ក្នុង​ចំការ​ស្វាយ ចន្ទី​
​ខេត្ត​កំពង់ចាម ៖ យោងតាម​ប្រភព​រាយការណ៍​ពី​ប្រជា ពលរដ្ឋ​ថ្មីៗ​នេះ​បាន​បង្ហើប​ឲ្យដឹងថា បច្ចុប្បន្ន​នៅ​ក្នុង ភូមិ​ទើត ឃុំឃ្លើន ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម​មាន​បើក​សង្វៀន​ជល់​មាន់​បៀ
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
ប្រយុទ្ឋ​ប្រឆាំង​យក​ឈ្នះ ជំងឺ​កូវី​ដ ១៩ ដំណាក់កាល​ទី ១ បាន​ជោគជយ័​
​ភ្នំពេញៈ ពិត​ជា​ដំណឹង​ល្អ​ដែល​មនុស្ស​គ្រប់​គ្នា​រង់ចាំ​យូរហើយ ពេលនេះ ក្រសួង​សុខាភិបាល អះអាងថា គិត​ត្រឹម​ម៉ោង ៧ និង ០០ នាទី ព្រឹក​ថ្ងៃ​ទី ១៦ ខែ ឧសភា ឆ្នាំ ២០២០
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
លោក​វរៈសេនីយ៍ឯក រុំ សុវិជ្ជា
​ភ្នំពេញ​៖ ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការ​រង​នគរបាលជាតិ ទទួលបន្ទុក​ការងារ​អនុវត្តន៍​ច្បាប់​ចរាចណ៍ បានអោយដឹងថា​! ពាក់ព័ន្ធ​នឹង​អំពើ​ល្មើស​ច្បាប់​របស់
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង​របស់លោក ម៉ាប់
​ភ្នំពេញ​៖ ទោះបីមានការហាមឃាត់ពីសំណាក់ប្រមុខថ្នាក់នាំរដ្ឋាភិបាលនិងក្រសួងសុខាភិបាលមិនអោយមានការជួបជុំជៀសវៀងពីជំងឺឆ្លងកូវីដ១៩ដែលពិភពលោកកំពុងខ្វាយខ្វល់ពីងឺដ៏កាចសាហាវកូវីដ១៩នេះជាពិសេសប្រមុខថ្នាក់ដឹកនាំកម្ពុជាបានក្រើនរម្លឹកជាបន្តបន្ទាប់អោយប្រជាពលរដ្ឋរស់នៅមានអនាម័យលាងដៃនិងសាប៊ូ អាកុល ជែលនិងគម្លៀតសុវត្ថិភាព គម្លៀតសង្គមដើម្បីជៀសវៀងជំងឺកូវីដ១៩ ។ទោះយ៉ាងនេះក៏ដោយក៏សង្វៀន​ជល់​មាន់ បៀ​រ អាប៉ោង របស់លោកមាម់ បើកលេងគ្មានខ្លាចញញើតនិងបំរាមរបស់ប្រមុខថ្នាក់ដឹកនាំដែលមានសម្ដេចតេជោសែនជានាយករដ្ឋមន្ត្រី សម្ដេចបានខិតខំយកចិត្តទុកដាក់ពីសុខទុករបស់ប្រជាពលរដ្ឋលោកមិនគិតពីការនើយហត់នោះឡើយ ។ តែផ្ទុយទៅវិញលោកម៉ាម់និងបក្ខពួកបានបើក​ល្បែងលេង​នៅ​ចំណុច ​វិថីឧកញ៉ា​ឌួង​ងៀប​ ​( II) សង្កាត់​ស្ទឹងមានជ័យ​ទី​(៣)​ខណ្ឌ​មានជ័យ​រាជធានី​ភ្នំពេញ ។ ទីតាំង​ល្បែង មាន​ដី​មួយកន្លែង ហ៊ុំ​ពទ្ធ័
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
ទេសរដ្ឋមន្ដ្រី និង​រដ្ឋមន្ដ្រី សរុប​ទាំង ០៩​រូប
​ភ្នំពេញ​៖ ទេសរដ្ឋមន្ដ្រី និង​រដ្ឋមន្ដ្រី សរុប​ទាំង​០៩​រូប ដែល​ត្រូវបាន​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ​តែងតាំង និង​កែសម្រួល​សមាសភាព​រាជ​រដ្ឋាភិបាល ក្រោយ​ពី​រដ្ឋសភា បាន​បើក​កិច្ចប្រជុំ​ផ្ដល់
(ថ្ងៃ ទី០១ ខែមេសា ឆ្នាំ2020)
សម្ដេច​តេជោ​ហ៊ុន សែន​
​ភ្នំពេញ ​៖ ​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​នៅក្នុង​សន្និសីទ​មួយ នៅឯ​វិមាន​រដ្ឋ​សភា នា​ព្រឹក​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០២០ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​វិសាមញ នៃ​រដ្ឋសភា ដើម្បី​បោះឆ្នោត​ផ្តល់
(ថ្ងៃ ទី០១ ខែមេសា ឆ្នាំ2020)
200318a
ភ្នំពេញ ៖ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា​បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៧ ខែ​មីនា ឆ្នាំ​២០២០ ដោយ​ក្នុង
(ថ្ងៃ ទី១៨ ខែមីនា ឆ្នាំ2020)