ច្រករបៀង​ជាច្រើន​របស់​នគរបាល ៩១១ សូរ ចាន់ណា​រី ជាទី​តាំង​ចរាចរ​ទំនិញ​គេច​ពន្ធ និង​ពលក​ឆ្លងដែន​យ៉ាង​ពេញបន្ទុក !
(ថ្ងៃ ទី១៨ ខែវិច្ឆិកា ឆ្នាំ2016) ដោយៈ ទស្សនៈជាតិខ្មែរ
 
 
យោង​សេចក្តីរាយការណ៍​បានឱ្យដឹង​ទៀត​ថា ចាប់ពី​ចំណុច​ឈរជើង​របស់​នគរបាល​វរៈ​ការពារ​ព្រំដែន​គោក​លេខ ៩១១ ទៅ រហូតទល់​នឹង​តំបន់​ប្រាំ​ចំកា​រគរ (​អូរ​បី​ជាន់​)​មាន​ច្រក របៀង​ប្រមាណ​ជាង ១០ បាន​ឃុបឃិត​ឱ្យ​ហូរ​ចូល​នូវ​ទំនិញ​គេច​ពន្ធ និង​នាំ​ទំនិញ​ចេញ​ពី​កម្ពុជា​ឆ្លងទៅ​ថៃ​រួម​និង ពលករ​ចំណាកស្រុក​ផង កំពុងតែ​សម្រុក​នាំ​ទំនិញ​គេច​ពន្ធ ចេញចូល​យ៉ាង អនាធិបតេយ្យ​បំផុត រួម​ទាំង​ហ្គាស​គេច​ពន្ធ​ផង ។​

​ប្រភព​បាន​បន្តទៀតថា ដូចជា​ច្រករបៀង​ដែល​ហូរ​ចូល​ទំនិញគេចពន្ធ​ច្រើនជាងគេ គឺ​ច្រក​បឹង​សាគូ​ជាដើម ថ្វីត្បិតតែ លោក សូរ ចាន់ណា​រី ជា​ប្រធាន​អង្គភាព ប៉ុន្តែ​មាន​ស័ក្តិ ៣ ម្នាក់​ទៀត​ជា​ដៃស្តាំ​ក្លាយទៅជា​អ្នកគ្រប់គ្រង ប្រមូល​ប្រាក់​នៅ​ច្រក​បឹង​សាគូ និង​គ្រប់គ្រង​ច្រក​ជាច្រើន ទៀត ថែម​ទាំង​ជា​អ្នក​ចេញ​មុខ​រកស៊ី​ដឹក​ហ្គាស​គេចពន្ធ​យ៉ាង​ធំ​ជាងគេ​ប្រចាំ​ ក្រុង​ប៉ោយ​ប៉ែត និង​បន្ត​យក​មក​ចែកចាយ​លក់​នៅ​ខេត្ត​បន្ទាយមានជ័យ​ទៀតផង ។​

​ច្រករបៀង​បឹង​សា​គូ នោះ​គឺ​ហូរ​ចូល​នូវ​ប្រភេទ​ហ្គាស​គេចពន្ធ ដែល​ជា​របស់​លោក ស័ក្តិ ៣ គ្រប់គ្រង​ទីនោះ ផ្ទាល់​បាន​នាំចូល​ពី​ទឹកដី​ថៃ និង​ប្រភេទ​ខោអាវ​គីប​ដែល​ឈ្មួញ​ដឹង​ឆ្លងកាត់​តាម​ឡាន​កូរ៉េ ឡាន​កាមរី​កែច្នៃ និង​ជា​ច្រក​ពលករ​ឆ្លងដែន​ខុសច្បាប់​ផងដែរ ។​

​មានការ​បង្ហើប​ថា អង្គភាព​នគរបាល​វរៈ​ការពារ​ព្រំដែន​គោក​លេខ ៩១១ ដែល​គ្រប់គ្រង​ដោយ​លោក សូរ ចាន់ណា​រី​បច្ចុប្បន្ន​កំពុង បង្ហាញ​ពី​ភាព​ធូររលុង បន្ទាប់​ពី​មាន​ការហូរចូល​ទំនិញគេចពន្ធ​រួមទាំង​ពលករ​ចំណាកស្រុក និង​ជនជាតិ​ថៃ ឆ្លងដែន ខុស​ច្បាប់​ចូល​មក​លេងល្បែង​ក្នុង​កាស៊ីណូ​នៅ​ក្រុង​ប៉ោយប៉ែត យ៉ាង​អនាធិបតេយ្យ ក្រោម​ការបិទបាំង​យ៉ាង​ស្ងាត់ស្ងៀម បំផុត​មិន​គួរ​ថ្នាក់លើ​មើលរំលង​នោះទេ ។​

​កាលពី​ពេល​ថ្មីៗ​លោក​អគ្គស្នងការ​រង​នគរបាលជាតិ​បាន​ណែនាំ​ឱ្យ​មន្ត្រី​ ប្រដាប់អាវុធ​គ្រប់​ផ្នែក​ចេញ​ឱ្យ​ផុត​ពី​បទល្មើស​គ្រប់​ប្រភេទ​ក៏ដោយ​ក៏​មេ ​វរៈ ៩១១ សូរ ចាន់ណា​រី ពុំ​បាន​អនុវត្ត​តាម​កំណែទម្រង់​ស៊ីជម្រៅ​របស់​រដ្ឋាភិបាល​ឡើយ ។

​ផ្ទៃក្នុង​ទម្លាយ​ថា លោក សូរ ចាន់ណា​រី ដែលជា​មេបញ្ជាការ​នគរបាល​វរៈ​ការពារ​ព្រំដែន​គោក​លេខ​៩១១ កំពុង​ទទួលបាន​ផល ប្រយោជន៍​ពី​ច្រករបៀង​ប្រមាណ​ជាង ១០​នោះ យ៉ាង​គ្រប់ទឹក​បំផុត​ជាប្រចាំ ហើយ​បើទោះជា​មាន​ការហាម ប្រាម​ពី​សំណាក់​តំណាង​រដ្ឋាភិបាល និង​គណៈ​អភិបាលខេត្ត​នេះ និង​ជាពិសេស​គឺ​គណៈ​អគ្គស្នងការ​នគរបាល​ជាតិ ក៏​ដោយ​ដែល​បាន​ណែនាំ ឱ្យ​មន្ត្រី​ប្រដាប់អាវុធ​គ្រប់​ផ្នែក​ចេញ​ឱ្យ​ផុត​ពី​បទល្មើស​គ្រប់​ប្រភេទ ​ក៏​មេ​វរៈ ៩១១ សូរ ចាន់ណា​រី ហាក់​សោះអង្គើយ​ពុំបាន​អនុវត្តន៍​តាម​កំណែទម្រង់​ស៊ីជម្រៅ​របស់​រដ្ឋាភិបាល និង​ការព្រមាន​របស់​នាយ​ឧត្តមសេនីយ៍​អគ្គស្នងកា​ររ​ង​កាលពី​ថ្មីៗ​នេះ​ទេ ។​

​តាម​ការអះអាង​របស់​ប្រភព គឺ​ដាច់ខាត​ក្រុម​មេខ្យល់ ត្រូវតែ​បង់​លុយ​ឱ្យ​មន្ត្រីនគរបាល​គ្រប់គ្រង​ច្រក​បឹង​សាគូ ក្នុង​ម្នាក់​ចាប់ពី ៧០​បាត ដល់ ២០០​បាត ។ ឯ​ចំណែក​ពលករ​ចំណាកស្រុក ទៅ​ព្រឹក​វិល​ល្ងាច​ក៏ត្រូវ​បង់​ម្នាក់ៗ​ចាប់ពី ២០​បាត ទៅ ៥០​បាត ។ ដូច​ជា​ការព្រួយបារម្ភ​អំពី​សន្តិសុខ ក៏ដូចជា បញ្ហា​ព្រំដែន​សម្រាប់​ច្រក​ដើម​ស្រ​ល់ និង​បឹង​សាគូ​នេះ ក៏​ហូរ​ចូល​នូវ​ជនជាតិ​ថៃ​ឆ្លងដែន​ខុសច្បាប់​ភាគច្រើន​ជា​មន្ត្រីរាជការ​ដែល ​ចូល​មក​លេង​កាស៊ីណូ ដោយ​មិន​បាន​ឆ្លងកាត់​តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែ​ត​ឡើយ ក្នុង​គោលបំណង​គេចវេស​ពី​កាមេរ៉ា​របស់​សមត្ថកិច្ច​ថៃ ដែល​ពួកនេះ​អាច​ជា​ក្រុម​ជនសង្ស័យ​មិនគួរ​ក្រសួង​មហាផ្ទៃ​មើលរំលង​ក្រុម​ ភេរវកម្ម​ឆ្លង​ដែន​នោះ​ទេ​។​

​ប្រភព​បន្តទៀតថា ភាពមិនប្រក្រតី​ទន្ទឹមនឹង​ការហូរចូល​នូវ​ទំនិញ​គេច​ពន្ធ​នោះ គឺ​សូរ ចាន់ណា​រី ទំនង​ឆ្លៀត​ឱ្យដៃ​ស្តាំ​របស់​ខ្លួន ឈ្មោះ សឿន ហៅ​សឿន​ផែនដី ជា​អ្នក​ចេញ​មុខ​រកស៊ី​ដោយ​ផ្ទាល់​ក្នុង​ការនាំ​ហ្គាស​គេចពន្ធ​ចូល​ក្រុង​ ប៉ោយ​ប៉ែត និង​បន្ត​ចែកចាយ​នៅ​ខេត្ត បន្ទាយមានជ័យ​ដើម្បី​ចែក​ហ៊ុន​គ្នា​ទៀត​ផង ។​

​ករណី​ពាក់ព័ន្ធ​នឹង​ទំនិញ​ហូរ​ចូល​ខុសច្បាប់ និង​ពលករ​ចំណាកស្រុក និង ជនជាតិ​ថៃ​ឆ្លងដែន​ខុសច្បាប់​វិញ ដែល​គេ​សង្ស័យថា អាច​ជា​មុខ​ជំនួញ​បន្ថែម​ពាក់​ស្រោម​មុខ​របស់​លោក សូរ ចាន់ណា​រី និង​សឿន​ផែនដី​នោះ ហើយ​ដែល​គួរតែ​អង្គភាព​ប្រឆាំង អំពើពុករលួយ​ដាក់​ការសង្ស័យ​និង​ធ្វើការ​ស៊ើបអង្កេត​ជា​បន្ទាន់​ផង ។

​ដោយឡែក​ពាក់ព័ន្ធ នឹង​ករណី​ពលករ​ចំណាកស្រុក​វិញ គឺ​ជា​ប្រពៃណី របស់គាត់​យូរ​មក​ហើយ​ដែល ៩១១ តែងតែ​ធូររលុង​ឱ្យ​ចេញ​ចូល​លោតឆ័ត្រ ស្វែងរក​ការងារ​ធ្វើ ។ ប៉ុន្តែ​សម្រាប់​លោក សូរ ចាន់ណា​រី វិញ វា​ក៏​ជា​ចំណូល​លុយ​ខុស​ច្បាប់​មួយ​ឱ្យ​គេ​ធ្វើ​មានបាន​យ៉ាង​ងាយ​ក្នុង​ តំណែង​ជា​ប្រធាន ៩១១ នោះ ។ ហើយ​ដែល​ករណី​នេះ វា​ជា​ការផ្គើន​នឹង​បទបញ្ជា​របស់​អគ្គស្នងកា​រ និង​ក្រសួង​មហាផ្ទៃ យ៉ាង​ព្រហើន​បំផុត មិនគួរ​បើ​គេ​មើលស្រាល​នោះទេ ។

​ជាងនេះទៅទៀត​ផ្ទៃក្នុង​មន្ត្រីនគរបាល​នៅ​ក្នុង​អង្គភាព​នេះ ក៏បាន​លើកឡើង​ផងដែរ​ថា លោក សូរ ចាន់ណា​រី ធ្លាប់​បាន​អគ្គស្នងការ នគរបាល​ជាតិព្រមាន និង​ស្តីបន្ទោស​ម្តង​ជា​ពីរ​ដង​មកហើយ ។ ជុំវិញ​ភាព​ធូររលុង​អសមត្ថភាព និង​ពុករលួយ​នោះ ប៉ុន្តែ ដោយសារ​អំណាច​លុយ​របស់​លោក សូរ ចាន់ណា​រី ច្រើន នោះ​ទើប​ធ្វើឱ្យ​អគ្គស្នងការ​នគរបាល ជាតិ​រក្សា តំណែង​របស់​លោក សូ ចាន់ណា​រី ឱ្យ​កាន់​អង្គភាព​នេះ បណ្តោះអាសន្ន​បន្តទៀត ដោយសារតែ​លោក សូរ ចាន់ណា​រី ជា​មនុស្ស ស្គាល់​អំពី​ទីតាំង អង្គភាព​នេះ សម្រាប់​ការពារ​ព្រំដែន និង​ចេះ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដឹង​មេ​ដឹង​កើយ​យ៉ាង​ស្ទាត់ ជំនាញ​មិនចេះ​ភ្លេច​នោះ ។​

​ផ្ទុយទៅវិញ ជាមួយនឹង​ការ​អនុញ្ញាត​ឱ្យ​ជនជាតិ​ថៃ​ឆ្លងដែន​ខុសច្បាប់​វិញ ដែល​ជា​ប្រចាំ​ថ្ងៃ​ត្រូវ​បាន​ប្រភព មន្ត្រី​នគរបាល​របស់ សូរ ចាន់ណា​រី អះអាង​ទៀតថា ពិតជា​មាន​ទំនាក់ទំនង​ល្អ​ជាមួយ នឹង​កាស៊ីណូ​ផ្កាយ ៥ ជាមួយ លោក ទៀ ចាង ជា​ប្រធាន​សន្តិសុខ​កាស៊ីណូ​ផ្កាយ ៥ ជា​អ្នក​ចាំ​ទទួលយក​ជនជាតិ​ថៃ​ឆ្លងដែន​ខុស​ច្បាប់​ទាំងនោះ​មក​លេង ក្នុង​កាស៊ីណូ​ផ្កាយ ៥ ពិតប្រាកដ​មែន ដូច្នេះ លោក សូរ ចាន់ណា​រី គឺ​ចាំ​ទទួល​តែ​ប្រយោជន៍​ពី​កាស៊ីណូ​ផ្កាយ ៥  និង​សេវា​អនុញ្ញាត​ឱ្យ​ជនជាតិ ថៃ ឆ្លងដែន​រួមទាំង​ទំនិញ​ខុសច្បាប់​ឆ្លងដែន​តាម​អន្តោប្រវេសន៍​ខុស​ច្បាប់​ ទាំងនោះ ស្ទើរ​គ្រប់​រូបភាព​ជា​ការ​ស្រេច ដែល​ចំណូល​នេះ គឺ​ចូល​ហោប៉ៅ​លោក សូរ ចាន់ណា​រី ផ្ទាល់​តែម្តង ។​

​ពាក់ព័ន្ធ​ទៅនឹង​លោក​ស័ក្តិ ៣ មួយ​រូប​នៅ​ក្នុង​អង្គភាព​នគរបាល​វរៈ​ការពារ​ព្រំដែន​គោក​លេខ ៩១១ រកស៊ី​ហ្គាស​គេចពន្ធ និង​ពលរដ្ឋ​ខ្មែរ​ចំណាកស្រុក នាំ​ជនជាតិ​ថៃ​ឆ្លងដែន​ខុសច្បាប់ និង​អនុញ្ញាត​ឱ្យ​ខោអាវ​គីប​ហូរ​ចូល​ទៅ​ទឹកដី​ថៃ​របៀប​លោត ឆ័​ត្រនេះ​វិញ  វា​គឺជា​ការឃុបឃិត​គ្នា គៃបំបាត់​ពន្ធ​រដ្ឋ​មួយ​កើតមានឡើង​យូរ​ឆ្នាំ​មកហើយ មិនមែន​ទើបតែ​កើតមាន​នោះ​ទេ ! ។​

​ជាក់ស្តែង​ថ្មីៗ​នេះ គណៈ​អភិបាលខេត្ត គោ ស៊ុំ​សារឿ​ត និង​អគ្គស្នងការ​រង​នគរបាលជាតិ ខេង សុមេត និង​ព្រះរាជអាជ្ញា ខេត្ត​នេះ​ធ្លាប់​ហៅ មន្ត្រី​សមត្ថកិច្ច​តាម​ព្រំដែន​ទាំងអស់​មក​ដុះក្អែល និង​រិះគន់​ឱ្យ​លុប​បំបាត់​ចំពោះ​ការហូរចូល​ទំនិញ​គេច​ពន្ធ​ពី តាម​ច្រករបៀង ព្រមទាំង​កម្ទេច​បំផ្លាញ​ចោល​នូវ​ឧបករណ៍​សម្ភារៈ​មួយចំនួន​ដូចជា ស្ពាន ខ្សែ​រ៉​ត​ជា​ដើម ប៉ុន្តែ​រូបភាព​ដដែល​នេះ​ទំនង​កើតមាន​ជា​ថ្មី ដោយសារ​តែ​ភាព​ធូររលុង​របស់លោក សូរ ចាន់ណា​រី ជា​មេបញ្ជាការ​នគរបាល​វរៈ​ការពារ​ព្រំដែន​គោក​លេខ​៩១១ នេះ​តែម្តង ។​

​ពាក់ព័ន្ធ​ព័ត៌មាន​ខាងលើ​សារព័ត៌មាន​យើង​សុំ​ការបំភ្លឺ​ពី​លោក សូរ ចាន់ណា​រី ប្រធាន​នគរបាល​វរៈ​ការពារ​ព្រំដែន គោក ៩១១ តាម​ទូរស័ព្ទ​លោក​ឆ្លើយ​ថា ពុំ​មាន​ករណី​ដូច​ការចោទប្រកាន់​នោះ​ទេ ព្រោះ​ធ្វើ​របង​ថ្ម ឬ​លួស​ពីរ​បី​ជាន់​ឯណោះ ។ លោក សូរ ចាន់ណា​រី បន្តថា ចង់ដឹង​ច្បាស់​ព័ត៌មាន​នេះ សូមតេ​ទៅ​មេ​របស់​លោក​ទៅ​តែ​លោក សូរ ចាន់ណា​រី មិន​ប្រាប់​ឈ្មោះ​មេ​របស់​លោក​ទេ ! តែ​លោក​ប្រាប់​លេខ​ទូរស័ព្ទ​ដែល​មាន​លេខ​..................... ។​

​ដោយឡែក មេ​នោះ​នៅ​ពេល​សារព័ត៌មាន​យើង​ធ្វើ​បទសម្ភាសន៍​ជាមួយ ហើយ​សុំ​ស្គាល់​ឈ្មោះ​មេ​ដែល​មាន​លេខ ទូរស័ព្ទ​........... លោក​មិន​ប្រាប់​ឈ្មោះ​ទេ តែ​លោក​ឆ្លើយថា លោក​ជា​ស្នងការរង ហើយ​ពាក់ព័ន្ធ​ព័ត៌មាន ច្រករបៀង នូវ​ចំណុច​ខាងលើ​លោក​មានប្រសាសន៍ថា កន្លងមក លោក​បាន​ធ្វើ​លិខិត​ស្នាម​បិទ​ច្រក​ទាំងអស់នោះ ហើយ​ហេតុអ្វី​បាន​ជា​កើត មាន​ទៀត ? លោក​នឹង​ចុះ​ទៅ​ត្រួតពិនិត្យ​មើល​ទៀត ។ លោក​បន្ត​ទៀត​ថា ច្រករបៀង​នៅតាម​បន្ទាន់​ព្រំដែន​ពិតជា​មាន​ច្រើន មែន ប៉ុន្តែ​មួយ​កាត់​ទាហាន​ការពារ​មួយ​គាត់​ទៀត គឺ​នគរបាល​ការពា​រលោក ស្នងការរង​បញ្ជាក់ថា ទាហាន​នៅ​ខាង​មុខ នគរបាល​នៅ​ខាងក្រោយ​ការពារ​បន្ទាត់​ព្រំដែន​ខ្មែរ​-​ថៃ​នេះ ។

​ពាក់ព័ន្ធ​នឹង​រឿង​ច្រករបៀង​ខាងលើនេះ មានតែ​ថ្នាក់លើ​របស់​ក្រសួងសាមី​ពាក់ព័ន្ធ និង​អង្គភាព​ប្រឆាំង​អំពើ​ពុក រលួយ​ទេ ! ដាក់​ការស៊ើបអង្កេត​ក្នុង​ករណី​ខាងលើ​ស្វែងរក​ការពិត និង​លុបបំបាត់​មន្ត្រី​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដើម្បី​កែ​ទម្រង់ ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៥ នេះ ៕​

 

 
 
ពត៌មានផ្សេងៗទៀត
​សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង​លោក​ម៉ាប់
ភ្នំពេញ ៖ សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​នៅ​តែ​អំពាវនាវ​ដល់​សាធារណជន​នៅ​កម្ពុជា​ប្រុងប្រយ័ត្ន​និង​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ការ
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
​សារលិខិត​ថ្លែង​អំណរ​
នៅ​ថ្ងៃ​សុក្រ ៤ កើត ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ​២០២០ នេះ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ទូល​ថ្វាយ​នូវ​សារលិខិត
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក
​ភ្នំពេញ​៖ ថ្ងៃ​សុក្រ ៤​កើត ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២០ នៅ​ទីស្ដីការក្រសួង លោកជំទាវ មឹន មាណ​វី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
សង្វៀន មាន់​ជល់ បៀ​អាប៉ោង ក្នុង​ចំការ​ស្វាយ ចន្ទី​
​ខេត្ត​កំពង់ចាម ៖ យោងតាម​ប្រភព​រាយការណ៍​ពី​ប្រជា ពលរដ្ឋ​ថ្មីៗ​នេះ​បាន​បង្ហើប​ឲ្យដឹងថា បច្ចុប្បន្ន​នៅ​ក្នុង ភូមិ​ទើត ឃុំឃ្លើន ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម​មាន​បើក​សង្វៀន​ជល់​មាន់​បៀ
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
ប្រយុទ្ឋ​ប្រឆាំង​យក​ឈ្នះ ជំងឺ​កូវី​ដ ១៩ ដំណាក់កាល​ទី ១ បាន​ជោគជយ័​
​ភ្នំពេញៈ ពិត​ជា​ដំណឹង​ល្អ​ដែល​មនុស្ស​គ្រប់​គ្នា​រង់ចាំ​យូរហើយ ពេលនេះ ក្រសួង​សុខាភិបាល អះអាងថា គិត​ត្រឹម​ម៉ោង ៧ និង ០០ នាទី ព្រឹក​ថ្ងៃ​ទី ១៦ ខែ ឧសភា ឆ្នាំ ២០២០
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
លោក​វរៈសេនីយ៍ឯក រុំ សុវិជ្ជា
​ភ្នំពេញ​៖ ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការ​រង​នគរបាលជាតិ ទទួលបន្ទុក​ការងារ​អនុវត្តន៍​ច្បាប់​ចរាចណ៍ បានអោយដឹងថា​! ពាក់ព័ន្ធ​នឹង​អំពើ​ល្មើស​ច្បាប់​របស់
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង​របស់លោក ម៉ាប់
​ភ្នំពេញ​៖ ទោះបីមានការហាមឃាត់ពីសំណាក់ប្រមុខថ្នាក់នាំរដ្ឋាភិបាលនិងក្រសួងសុខាភិបាលមិនអោយមានការជួបជុំជៀសវៀងពីជំងឺឆ្លងកូវីដ១៩ដែលពិភពលោកកំពុងខ្វាយខ្វល់ពីងឺដ៏កាចសាហាវកូវីដ១៩នេះជាពិសេសប្រមុខថ្នាក់ដឹកនាំកម្ពុជាបានក្រើនរម្លឹកជាបន្តបន្ទាប់អោយប្រជាពលរដ្ឋរស់នៅមានអនាម័យលាងដៃនិងសាប៊ូ អាកុល ជែលនិងគម្លៀតសុវត្ថិភាព គម្លៀតសង្គមដើម្បីជៀសវៀងជំងឺកូវីដ១៩ ។ទោះយ៉ាងនេះក៏ដោយក៏សង្វៀន​ជល់​មាន់ បៀ​រ អាប៉ោង របស់លោកមាម់ បើកលេងគ្មានខ្លាចញញើតនិងបំរាមរបស់ប្រមុខថ្នាក់ដឹកនាំដែលមានសម្ដេចតេជោសែនជានាយករដ្ឋមន្ត្រី សម្ដេចបានខិតខំយកចិត្តទុកដាក់ពីសុខទុករបស់ប្រជាពលរដ្ឋលោកមិនគិតពីការនើយហត់នោះឡើយ ។ តែផ្ទុយទៅវិញលោកម៉ាម់និងបក្ខពួកបានបើក​ល្បែងលេង​នៅ​ចំណុច ​វិថីឧកញ៉ា​ឌួង​ងៀប​ ​( II) សង្កាត់​ស្ទឹងមានជ័យ​ទី​(៣)​ខណ្ឌ​មានជ័យ​រាជធានី​ភ្នំពេញ ។ ទីតាំង​ល្បែង មាន​ដី​មួយកន្លែង ហ៊ុំ​ពទ្ធ័
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
ទេសរដ្ឋមន្ដ្រី និង​រដ្ឋមន្ដ្រី សរុប​ទាំង ០៩​រូប
​ភ្នំពេញ​៖ ទេសរដ្ឋមន្ដ្រី និង​រដ្ឋមន្ដ្រី សរុប​ទាំង​០៩​រូប ដែល​ត្រូវបាន​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ​តែងតាំង និង​កែសម្រួល​សមាសភាព​រាជ​រដ្ឋាភិបាល ក្រោយ​ពី​រដ្ឋសភា បាន​បើក​កិច្ចប្រជុំ​ផ្ដល់
(ថ្ងៃ ទី០១ ខែមេសា ឆ្នាំ2020)
សម្ដេច​តេជោ​ហ៊ុន សែន​
​ភ្នំពេញ ​៖ ​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​នៅក្នុង​សន្និសីទ​មួយ នៅឯ​វិមាន​រដ្ឋ​សភា នា​ព្រឹក​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០២០ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​វិសាមញ នៃ​រដ្ឋសភា ដើម្បី​បោះឆ្នោត​ផ្តល់
(ថ្ងៃ ទី០១ ខែមេសា ឆ្នាំ2020)
200318a
ភ្នំពេញ ៖ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា​បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៧ ខែ​មីនា ឆ្នាំ​២០២០ ដោយ​ក្នុង
(ថ្ងៃ ទី១៨ ខែមីនា ឆ្នាំ2020)