លោក​ធី (​ហៅ​ធី​កា​ប៉ូ​) ជា​មេ​ឈ្មួញ​ប្រចាំ​ខេត្ត​ក្រចេះ​ដឹកឈើ​ប្រណីត​យកទៅលក់​ប្រទេស​វៀតណាម យ៉ាងសកម្ម មិន​រំខាន​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ​?
(ថ្ងៃ ទី១៧ ខែវិច្ឆិកា ឆ្នាំ2016) ដោយៈ ទស្សនៈជាតិខ្មែរ
 
 
​ខេត្ត​ក្រចេះ ៖ ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ផ្លូវជាតិ​លេខ 7A កំពុង​ធ្វើ​ការរិះគន់​យ៉ាងខ្លាំង​ទៅលើ​សមត្ថកិច្ច​ជំនាញ ដែល​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ ជាពិសេស គឺ​មេព្រៃ និង​ប៉េអឹម ដែល​លើក​ស្នាក់​ការ​តាម​ដងផ្លូវ  ចាប់ពី​ចំណុច​អូ​គ្រៀង​ក្នុងស្រុក​សំបូរ   រហូតដល់​ខេត្ត​ត្បូងឃ្មុំ  ។​

​ពលរដ្ឋ​ដែល​រស់នៅ​តាម​ដងផ្លូវ​ជាតិ​លេខ 7A បាន​លើកឡើង​ថា ជា​រៀងរាល់​យប់ គេ​សង្គេត​ឃើញ​មាន​ឡាន​ដឹក​ឈើ​ប្រណីត​ជាច្រើន​គ្រឿង ម៉ាក​បា​ឡែន សាំ​យុង ហាយ​លែ​ន​ឌ៏​រ  និង​ធុន​ដ្រា បាន​ដឹក​ឈើ​ចេញពី​ចំណុច  អូ​ព្រះ  កោះ​ខ្ញែ និង​អូ​គ្រៀង  ។​

​ប​;​តាម​ប្រភព​ពី​ប៉ូលិស​ច​រ៉ា​ចរណ៍​នឹង​ជាតិ​ផ្ទុះ ដែល​ឈរជើង​ចំណុច ៧៩  ក្នុងស្រុក​ស្នួល​បាន​ប្រាប់​យ៉ាងច្បាស់​ថា  នៅ​ម៉ោង ៤​ទាបភ្លឺ  ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៦  ថា ឡាន​ទាំងនេះ គឺជា​ឡាន​របស់​ថៅកែ​ដ៏​ល្បី​ម្នាក់  រស់នៅ​ភូមិ​កា​ប៉ូ សង្កាត់​អូ​ឫស្សី ខេត្ត​ក្រចេះ   ដែលមាន (​ឈ្មោះ​ធី​) (​ហៅ​ធី​កា​ប៉ូ​) ហើយ​ឡាន​ទាំងនេះ ក្រុមការងារ​ដែល​ធ្វើការ​ពេល​យប់​មិន​ហ៊ាន​ប៉ះពាល់​ទេ ព្រោះ​មេ​ឈ្មួញ​រូបនេះ​គេ​ប្រាប់ថា គេ​បាន​ជួប​ថ្នាក់លើ​អស់ហើយ គ្មាន​ចន្លោះ​ទេ នៅក្នុង​ខេត្ត បាន​បង់​ជា​ខែ​រួច​ហើយ តែ​គាត់​មិន​បាន​បញ្ចាក់​ថា បង់​មួយ​ខែ​ប៉ុន្មាន​នោះ​ទេ​ក្នុង​មួយ​ស្ថាប័ន​។​

​នៅ​ជុំវិញ​រឿងនេះ ភ្នាក់ងារ​យើង​បាន​សាកសួរ​ទៅ​នាយ​ផ្នែក​លោក ប៊ួយ រតនា លោក​ថា អត់​បាន​ដឹង​ទេ ព្រោះ​លោក​ជាប់រវល់​នៅ​ភ្នំពេញ ឯ​លោក​អ៊ុយ​ស្រី នាយផ្នែក ស្រុក​ស្នួល និង​ស្រុក​ឆ្លូង  មិនអាច​សុំ​ការ បំភ្លឺ​បាន​ទេ  ព្រោះ​ទូរស័ព្ទ​របស់​លោក​តេ​ចូល​ជា​ច្រើន​ដង​ហើយ  តែ​គ្មាន​នាក់​ទទួល​។​

​ចំណុច​នេះ​ផង​ដែរ ប្រជាពលរដ្ឋ​កំពុង​ដាក់​ការសង្ស័យថា ប្រហែលជា​មាន​ការឃុបឃឹត​គ្នា​ជា​លក្ខណៈ​ជា​ប្រព័ន្ធ​រួច​អស់​ទៅហើយ រវាង​អាជ្ញាធរ និង​សមត្ថកិច្ច  ដែល​ពាក់ព័ន្ធ​នៅក្នុង​ខេត្ត ទើប​ឈ្មួញ​រូប​នេះ​ដឹក​បាន​យ៉ាង​រលូន​បែបនេះ  ។​

​ប្រជាពលរដ្ឋ​ក៏​បាន​សំណូមពរ​ដល់ ឯកឧត្តម អភិបាល​នៃ​គណៈ​អភិបាលខេត្ត  ឯកឧត្តម ស ចំ​រ៉ុង  ជា​គណៈបញ្ជាការ ឯកភាព​ខេត្ត មេត្តា​ជួយ​ទប់ស្កាត់​ឈ្មួញ​រូបនេះ និង​មន្ដ្រីក្រោមឱវាទ​មួយចំនួន តូច ដែល​ខិលខូច និង​កុងត្រូលជជុះ  ដែល​ដាក់​ក្បាល​ឡាន​ចាំ​ប្រដេញ​នឹង​មើលផ្លូវ​ឱ្យ​បទល្មើស ពេលយប់​នៅ​ចំ​ស្ពាន​ទេ នឹង​កែង​ផ្លូវបំបែក​ខ្លា​ស្ទុះ​ជា​រៀងរាល់​យប់​ផង ៕  

 

 
 
ពត៌មានផ្សេងៗទៀត
​សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង​លោក​ម៉ាប់
ភ្នំពេញ ៖ សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​នៅ​តែ​អំពាវនាវ​ដល់​សាធារណជន​នៅ​កម្ពុជា​ប្រុងប្រយ័ត្ន​និង​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ការ
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង​របស់លោក ម៉ាប់
​ភ្នំពេញ​៖ ទោះបីមានការហាមឃាត់ពីសំណាក់ប្រមុខថ្នាក់នាំរដ្ឋាភិបាលនិងក្រសួងសុខាភិបាលមិនអោយមានការជួបជុំជៀសវៀងពីជំងឺឆ្លងកូវីដ១៩ដែលពិភពលោកកំពុងខ្វាយខ្វល់ពីងឺដ៏កាចសាហាវកូវីដ១៩នេះជាពិសេសប្រមុខថ្នាក់ដឹកនាំកម្ពុជាបានក្រើនរម្លឹកជាបន្តបន្ទាប់អោយប្រជាពលរដ្ឋរស់នៅមានអនាម័យលាងដៃនិងសាប៊ូ អាកុល ជែលនិងគម្លៀតសុវត្ថិភាព គម្លៀតសង្គមដើម្បីជៀសវៀងជំងឺកូវីដ១៩ ។ទោះយ៉ាងនេះក៏ដោយក៏សង្វៀន​ជល់​មាន់ បៀ​រ អាប៉ោង របស់លោកមាម់ បើកលេងគ្មានខ្លាចញញើតនិងបំរាមរបស់ប្រមុខថ្នាក់ដឹកនាំដែលមានសម្ដេចតេជោសែនជានាយករដ្ឋមន្ត្រី សម្ដេចបានខិតខំយកចិត្តទុកដាក់ពីសុខទុករបស់ប្រជាពលរដ្ឋលោកមិនគិតពីការនើយហត់នោះឡើយ ។ តែផ្ទុយទៅវិញលោកម៉ាម់និងបក្ខពួកបានបើក​ល្បែងលេង​នៅ​ចំណុច ​វិថីឧកញ៉ា​ឌួង​ងៀប​ ​( II) សង្កាត់​ស្ទឹងមានជ័យ​ទី​(៣)​ខណ្ឌ​មានជ័យ​រាជធានី​ភ្នំពេញ ។ ទីតាំង​ល្បែង មាន​ដី​មួយកន្លែង ហ៊ុំ​ពទ្ធ័
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
គយ​ច្រកទ្វារព្រំដែន​ម៉ឺន​ជ័យ
​ខេត្ត​ព្រៃវែង​៖ យោង​ប្រភពពី​ក្រុម​អ្នក​ដឹក​ទំនិញ​ចេញ​តាម​ច្រក​អន្តរជាតិ​ម៉ឺន​ជ័យ ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង បានឧ្យដឹងថា រថយន្ត​ធុន​តូច ឬ ធំ ដែល​ដឹក​ទំនិញ​ជាច្រើន​ប្រភេទ​ចេញ​តាម​ច្រក
(ថ្ងៃ ទី០៩ ខែមីនា ឆ្នាំ2020)
ជល់មាន់កែប
ខេត្ត​កែប ៖ ប្រភព​ពី​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​ចំការ​ដូង ស្រុក​ដំណាក់ ចង្អើរ ខេត្ត​កែប បាន​បង្ហើប​ឲ្យដឹងថា សង្វៀន ជល់​មាន់ បៀ អាប៉ោង យូគី បើក​លេង​គគ្រឹកគគ្រេង​ជា​រៀងរាល់ថ្ងៃ មាន​អ្នកញៀន​ល្បែង​រាប់រយ​នាក់​ជិះ​ម៉ូតូ​រថយន្ត​ច​លូ​ទៅលេង​ភ្នាល់​ដាក់​លុយ
(ថ្ងៃ ទី០៥ ខែមីនា ឆ្នាំ2020)
​បង្ក្រាប​សង្វៀន​ជល់​មាន់ អាប៉ោង និង​យូគី លោក តន
ខេត្ត​រតនគីរី ៖​ទីតាំង​ល្បែង​ជល់​មាន់ អាប៉ោង និង​យូគី មួយ​កន្លែង​ចូល​តាម​ចំការកៅស៊ូរ​លោក​ពៅ​សៀក ដែល​ស្ថិតនៅ​ចំណុច​ភ្នំ​អូរ​ត្រាវ​ក្រុង​បាន​លុង ខេត្ត​រតនគីរី កំពុងបើក​លែង​យ៉ាង​គគ្រឹកគគ្រេង​អាជ្ញាធរ
(ថ្ងៃ ទី១៦ ខែកុម្ភៈ ឆ្នាំ2020)
​រណ្ដៅ​ដី​ដ៏​ធំ
ខេត្ត​កណ្ដាល​៖ រណ្ដៅ​ដី​ដ៏​ធំ មួយកន្លែង ដែល​គេ​ស្គាល់​ថា​ជា​របស់​ឈ្មួញ​លក់​អាចម៍ដី​ធំ​ម្នាក់ រម្យ​ងារ​ជា​ឧកញ៉ា​និង​ជា​មន្ត្រី​យោធា​ក្នុង​កង​អង្គរក្ស​គឺ​លោក​ឧកញ៉ា ម៉ៅ សុផល ជា​មន្ត្រី​យោធា ជាន់ខ្ពស់​ក្នុង​កង​អង្គរក្ស​របស់ លោកនាយ​ឧត្តមសេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង
(ថ្ងៃ ទី២១ ខែមិថុនា ឆ្នាំ2019)
 លោក យី ថុល គយ​ច្រក​អន្តរជាតិ​ព្រែក​ចាក
ខេត្ត​កំពត ៖ ថ្មីៗ​នេះ​មាន​ការប្រទុសរាយ​គ្នា​រវៀង​ប្រធាន​ក្លឹប​អ្នកការសែត ឯក រាជ្យ លោក ហ៊ុន សុខា​និង​លោក យី ថុល ប្រធានការិយាល័យ​គយ​ច្រក​ព្រែក​ចាក ធ្វើឲ្យ​ផ្អើល​ដល់​សង្គម​ហ្វេស​ប៊ុក​
(ថ្ងៃ ទី០១ ខែមិថុនា ឆ្នាំ2019)
ព្រៃឈើ​នៅ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់
ខេត្ត​ពោធិ៍សាត់ ៖ យោង​ប្រភពពី​ស្រុក​ភ្នំក្រវាញ បានឲ្យដឹងថា ព្រៃឈើ​នៅ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់ តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​សំ​កុស
(ថ្ងៃ ទី៣០ ខែឧសភា ឆ្នាំ2019)
ហ្គេម​បាញ់​ត្រី​ខុសច្បាប់ នៅ​ផ្សារ​ស្ទឹង​ជ័យ​ថ្មី​
ហ្គេម​បាញ់​ត្រី​ខុសច្បាប់ នៅ​ផ្សារ​ស្ទឹង​ជ័យ​ថ្មី​បើក​លេង​យ៉ាង​ពេញបន្ទុក​ទំនង​សមត្ថកិច្ច​ទទួល​លាភសក្ការៈ​អស់​ហើយ​ទើប​មិន​ធ្វើ​ការបង្ក្រាប !
(ថ្ងៃ ទី០១ ខែឧសភា ឆ្នាំ2019)
លោក យូ ហេង
ខេត្ត​បាត់ដំបង​៖ បច្ចុប្បន្ន​មាន​ទំនិញ​គេច​ពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ ក៏​ដូច​នាំ​ទំនិញ​«​ផ្សេង » ប្រកាស​ពន្ធ​«​ផ្សឹ​ង » បន្លំ​ពន្ធ​ក្លាយ​ជា​វប្បធម៌ ចែករំលែក​គ្នា​ហែក​ពី​ចំណូល​ពន្ធ​របស់​រដ្ឋ
(ថ្ងៃ ទី០១ ខែឧសភា ឆ្នាំ2019)