​មេ​គយ​ច្រក​ព្រំ​លោក រ៉ិ​ច គង់ រង​ការរិះគន់ បើកភ្លើង​ខៀវ ឲ្យ​ឈ្មួញ​នាំចូល​ទំនិញ បង់ពន្ធ​មិន​គ្រប់​
(ថ្ងៃ ទី១០ ខែវិច្ឆិកា ឆ្នាំ2016) ដោយៈ ទស្សនៈជាតិខ្មែរ
 
 
ខេត្ត​ប៉ៃលិន ៖ លោក រ៉ិ​ច គង់ ប្រធានការិយាល័យ គយ​និង​រដ្ឋាករ ច្រក​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន ទទួលរង​ការរិះគន់​ថា តាំង​ពី​ឡើង​ជំនួស​លោក ម៉ៅ សំអឿន ដែល​ថ្នាក់លើ ដក​យក​ទៅ​បញ្ឈរជើង​មក ការប្រមូល​ពន្ធ​របស់​លោក រ៉ិ​ច គង់ គឺ​គ្មាន​អ្វី​ប្រែប្រួល​ជា​ដុំកំភួន ដើម្បី​បង្កើន​ចំណូល​ពន្ធគយ នៅឡើយ​ទេ ពោល​គឺ​លោក រ៉ិ​ច គង់ នៅតែ​បន្ត​អនុវត្តន៍ ល្បិច​របស់​មេ​គយ​ជំនាន់​មុន ក្នុងការ​បើកដៃ​ឲ្យ មេ​ឈ្មួញ​៦​ទៅ​៧​នាក់ ឲ្យ​ដឹក​ទំនិញ​គ្រប់​ប្រភេទ ឆ្លងកាត់​ច្រក​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន ដោយ​បង់ពន្ធ​មិន​គ្រប់ ទុក​ស៊ី​ដដែល​ហ្នឹង ដោយសារ​រឿង ឃុបឃិត​ឲ្យ​ឈ្មួញ នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់​។​

​ប្រភព​ពី​មន្ត្រី​តូចតាច ដែល​មិន​បាន​ទទួល​លាភ​សក្ខារៈ​បាន​បង្ហើប​ឲ្យដឹងថា កន្លងទៅ លោក រ៉ិ​ច គង់ កាន់តំណែង​ជា អនុប្រធាន​ការិយាល័យ គយ​និង​រដ្ឋាករ ច្រក​អន្តរជាតិ​ព្រំ គាត់​ក៏​មាន​ចំណែក ក្នុង​ការប្រព្រឹត្ត អំពើពុករលួយ និង​ទទួល​សំណូក​ពី​ឈ្មួញ ជា​មុខសញ្ញា បង់ពន្ធ​មិន​គ្រប់ ឥឡូវ​ពេល​ទទួល​បាន​តំ ប្រធានការិយាល័យ ណែ​ង​ជា  គយ​និង​រដ្ឋាករ​ច្រក​ព្រំ លោក រ៉ិ​ច គង់ ជិះសេះ​លែងដៃ​តែម្តង ព្រោះ​ធ្លាប់​ចាំ​ទទួល​ផល ពី​ការ​នាំចូល ទំនិញ​ខុសច្បាប់ របស់​ឈ្មួញ​ធំៗ​ម៉ូយ​ចាស់ ដែលមាន ទំនាក់ទំនង​ល្អ ជាមួយ​គាត់​កាលពី​មុន​រួច​ទៅ​ហើយ​។​

​ប្រភព​បាន​បង្ហើប​ថា សព្វថ្ងៃនេះ​លោក រ៉ិ​ច គង់ កំពុង​មាន​ទំនាក់ទំនង យ៉ាង​ជិតស្និទ្ធ ជាមួយ​មេ​ឈ្មួញ ដែល​នាំ​ទំនិញ​គេច​ពន្ធ ពី​ប្រទេស​ថៃ ចូល​ទឹកដី​ខ្មែរ តាម​ច្រក​អន្តរជាតិ​ព្រំ ក្នុង​មួយ​ខែៗ មិនតិច​ជាង ៣០០​រថយន្ត ធំៗ​នោះទេ​។​ឈ្មួញ​ធំៗ​ដែល​គេ​ដឹង​ថា​នាំ​ទំនិញ​ចូល​តាម​ច្រក​ព្រំ​នេះ ជាអាទិ៍​ក្រុមហ៊ុន​របស់​អ្នកមាន​អំណាច​នៅ​ក្រុង​ខេត្ត ។​

​ក្រុម​ឈ្មួញ​បាន​នាំ​ចូល ទំនិញ​គេច​ពន្ធ តាម​ឡាន​យី​ឌុបៗ ក៏ដូចជា កុងតឺន័រ ភាគច្រើន​ជា​ប្រភេទ​ទំនិញ ខុសច្បាប់ ដែល​ត្រូវ​បង់ពន្ធ​ខ្ពស់ ដោយ​បង់ពន្ធ​ត្រឹមតែ ៣០​ទៅ​៤០ ភាគរយ​ប៉ុណ្ណោះ និង​បង់​ត្រឹមតែ ជា​ទំនិញ​ចម្រុះ និង​គ្រឿងបន្លាស់ នាំ​ឲ្យ​រដ្ឋ​ខាតបង់ ចំណូល​ពន្ធ រាប់​សិប​លាន​រៀល ក្នុង​មួយ​ខែៗ​និង​រាប់សិប​ឆ្នាំ​មកហើយ​។​

​រថយន្ត​កុងតឺន័រ ភាគច្រើន​បាន​ដឹក ប្រភេទ​រថយន្ត​ទំនើបៗ​កាត់ត ដែល​គេ​បង់ពន្ធ ជា​គ្រឿងបន្លាស់ និង​មួយចំនួនទៀត ជា​ស្រា ភេសជ្ជៈ ទំនិញ​ចាប់ហួយ ហើយ​រាល់​ទំនិញ​គេច​ពន្ធ ឆ្លងកាត់​តាម ច្រក​អន្តរជាតិ​ព្រំ ដែល​គេ​ជឿថា​ក៏​មាន​ការបើក​ភ្លើង​ខៀវ ពី​លោក ទំ ណូន ជា​ប្រធាន​សាខាគយ ខេត្ត​ប៉ៃលិន ផងដែរ ទើប អ្វីៗ​ក៏​អាច​ដំណើរការ រលូន​ដោយ​គ្មាន​ការត្រួតពិនិត្យ​។​

​សូម​រម្លឹកថាៈ​កាលពី​ថ្ងៃ​ទី​៩​តុលា​ឆ្នាំ​២០១៦ រាជរដ្ឋាភិបាល​បាន​ចេញ​សេចក្តីសម្រេច​មួយ បង្កើត​ក្រុមការងារ​ថ្នាក់ជាតិ ទទួលខុសត្រូវ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ថ្នាក់​ខេត្ត​ទទួលខុសត្រូវ​ដោយ​ចៅហ្វាយខេត្ត ដើម្បី​ធ្វើការ​ទប់ស្កាត់​បង្ក្រាប​ប​ទ​ល្មើស​គេចពន្ធ និង​ជម្រុញ​ការប្រមូល​ពន្ធគយ ឲ្យបាន​កាន់តែ​ប្រសើរ​ឡើង​ផង​ដែរ ហេតុ​ដូច្នេះ​គួរតែ​ថ្នាក់ជាតិ​និង​ថ្នាក់​ខេត្ត កុំ​មើលរំលង​ឲ្យសោះ​នូវ​ច្រក​មួយនេះ​។​
​ពាក់ព័ន្ធ​ករណី​នេះ យើងខ្ញុំ​មិនទាន់​អាច ទាក់ទង​លោក រ៉ិ​ច គង់ ប្រធានការិយាល័យ​គយ​ច្រក​ព្រំ  ដើម្បី​បំភ្លឺ​បានទេ តែ​និង​ព្យាយាម​នូវពេល​ក្រោយ​៕
 
 
ពត៌មានផ្សេងៗទៀត
​សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង​លោក​ម៉ាប់
ភ្នំពេញ ៖ សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​នៅ​តែ​អំពាវនាវ​ដល់​សាធារណជន​នៅ​កម្ពុជា​ប្រុងប្រយ័ត្ន​និង​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ការ
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
​សារលិខិត​ថ្លែង​អំណរ​
នៅ​ថ្ងៃ​សុក្រ ៤ កើត ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ​២០២០ នេះ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ទូល​ថ្វាយ​នូវ​សារលិខិត
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក
​ភ្នំពេញ​៖ ថ្ងៃ​សុក្រ ៤​កើត ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២០ នៅ​ទីស្ដីការក្រសួង លោកជំទាវ មឹន មាណ​វី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
សង្វៀន មាន់​ជល់ បៀ​អាប៉ោង ក្នុង​ចំការ​ស្វាយ ចន្ទី​
​ខេត្ត​កំពង់ចាម ៖ យោងតាម​ប្រភព​រាយការណ៍​ពី​ប្រជា ពលរដ្ឋ​ថ្មីៗ​នេះ​បាន​បង្ហើប​ឲ្យដឹងថា បច្ចុប្បន្ន​នៅ​ក្នុង ភូមិ​ទើត ឃុំឃ្លើន ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម​មាន​បើក​សង្វៀន​ជល់​មាន់​បៀ
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
ប្រយុទ្ឋ​ប្រឆាំង​យក​ឈ្នះ ជំងឺ​កូវី​ដ ១៩ ដំណាក់កាល​ទី ១ បាន​ជោគជយ័​
​ភ្នំពេញៈ ពិត​ជា​ដំណឹង​ល្អ​ដែល​មនុស្ស​គ្រប់​គ្នា​រង់ចាំ​យូរហើយ ពេលនេះ ក្រសួង​សុខាភិបាល អះអាងថា គិត​ត្រឹម​ម៉ោង ៧ និង ០០ នាទី ព្រឹក​ថ្ងៃ​ទី ១៦ ខែ ឧសភា ឆ្នាំ ២០២០
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
លោក​វរៈសេនីយ៍ឯក រុំ សុវិជ្ជា
​ភ្នំពេញ​៖ ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការ​រង​នគរបាលជាតិ ទទួលបន្ទុក​ការងារ​អនុវត្តន៍​ច្បាប់​ចរាចណ៍ បានអោយដឹងថា​! ពាក់ព័ន្ធ​នឹង​អំពើ​ល្មើស​ច្បាប់​របស់
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង​របស់លោក ម៉ាប់
​ភ្នំពេញ​៖ ទោះបីមានការហាមឃាត់ពីសំណាក់ប្រមុខថ្នាក់នាំរដ្ឋាភិបាលនិងក្រសួងសុខាភិបាលមិនអោយមានការជួបជុំជៀសវៀងពីជំងឺឆ្លងកូវីដ១៩ដែលពិភពលោកកំពុងខ្វាយខ្វល់ពីងឺដ៏កាចសាហាវកូវីដ១៩នេះជាពិសេសប្រមុខថ្នាក់ដឹកនាំកម្ពុជាបានក្រើនរម្លឹកជាបន្តបន្ទាប់អោយប្រជាពលរដ្ឋរស់នៅមានអនាម័យលាងដៃនិងសាប៊ូ អាកុល ជែលនិងគម្លៀតសុវត្ថិភាព គម្លៀតសង្គមដើម្បីជៀសវៀងជំងឺកូវីដ១៩ ។ទោះយ៉ាងនេះក៏ដោយក៏សង្វៀន​ជល់​មាន់ បៀ​រ អាប៉ោង របស់លោកមាម់ បើកលេងគ្មានខ្លាចញញើតនិងបំរាមរបស់ប្រមុខថ្នាក់ដឹកនាំដែលមានសម្ដេចតេជោសែនជានាយករដ្ឋមន្ត្រី សម្ដេចបានខិតខំយកចិត្តទុកដាក់ពីសុខទុករបស់ប្រជាពលរដ្ឋលោកមិនគិតពីការនើយហត់នោះឡើយ ។ តែផ្ទុយទៅវិញលោកម៉ាម់និងបក្ខពួកបានបើក​ល្បែងលេង​នៅ​ចំណុច ​វិថីឧកញ៉ា​ឌួង​ងៀប​ ​( II) សង្កាត់​ស្ទឹងមានជ័យ​ទី​(៣)​ខណ្ឌ​មានជ័យ​រាជធានី​ភ្នំពេញ ។ ទីតាំង​ល្បែង មាន​ដី​មួយកន្លែង ហ៊ុំ​ពទ្ធ័
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
ទេសរដ្ឋមន្ដ្រី និង​រដ្ឋមន្ដ្រី សរុប​ទាំង ០៩​រូប
​ភ្នំពេញ​៖ ទេសរដ្ឋមន្ដ្រី និង​រដ្ឋមន្ដ្រី សរុប​ទាំង​០៩​រូប ដែល​ត្រូវបាន​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ​តែងតាំង និង​កែសម្រួល​សមាសភាព​រាជ​រដ្ឋាភិបាល ក្រោយ​ពី​រដ្ឋសភា បាន​បើក​កិច្ចប្រជុំ​ផ្ដល់
(ថ្ងៃ ទី០១ ខែមេសា ឆ្នាំ2020)
សម្ដេច​តេជោ​ហ៊ុន សែន​
​ភ្នំពេញ ​៖ ​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​នៅក្នុង​សន្និសីទ​មួយ នៅឯ​វិមាន​រដ្ឋ​សភា នា​ព្រឹក​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០២០ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​វិសាមញ នៃ​រដ្ឋសភា ដើម្បី​បោះឆ្នោត​ផ្តល់
(ថ្ងៃ ទី០១ ខែមេសា ឆ្នាំ2020)
200318a
ភ្នំពេញ ៖ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា​បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៧ ខែ​មីនា ឆ្នាំ​២០២០ ដោយ​ក្នុង
(ថ្ងៃ ទី១៨ ខែមីនា ឆ្នាំ2020)