​ដីព្រៃ​លិច​ទឹក​ត្រូវ​បាន​កាប់​បំផ្លាញ​ជាថ្មី​
(ថ្ងៃ ទី០២ ខែមេសា ឆ្នាំ2016) ដោយៈ ទស្សនៈជាតិខ្មែរ
 
 
​ខេត្ត​កំពង់ឆ្នាំង​ ៖ សកម្មភាព​កាប់បំផ្លាញ​ព្រៃ​លិច​ទឹក បាន​កើតមានឡើង​ជា​ថ្មី ក្រោយ​ពី​ស្ងប់ស្ងាត់​មួយ​រយៈ​ហើយ ការកាប់ បំផ្លាញ​ព្រៃ​ដែល​ជា​ដែន​ជម្រក​ត្រី​ពង​កូន​ជា​ថ្មី​នេះ ទំនងជា​មាន​ការឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ទើប​អាច​ឱ្យ​ប្រជាពលរដ្ឋ​មួយចំនួន ចូល​ទៅ​ធ្វើការ​រុករាន​ទន្ទ្រាន​ដី​របស់​រដ្ឋ​បាន​នោះ ។​

​យោងតាម​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​កាលពី​ពេល​ថ្មីៗ​នេះ បានឱ្យដឹងថា មាន​ប្រជាពលរដ្ឋ​មួយចំនួន​បាន​កំពុង តែ​ធ្វើ​សកម្មភាព​កាប់បំផ្លាញ​ព្រៃ​លិច​ទឹកជា​ជម្រក​ត្រី​ពង​កូន ស្ថិត​ក្នុង​ទឹកដី​ភូមិ​ថ្មី ឃុំ​កំពង់​ឱ​ស ស្រុក​ជល​គី​រី ខេត្ត​កំពង់ឆ្នាំង ។ សកម្មភាព​កាប់បំផ្លាញ​ព្រៃ​លិច​ទឹក​នេះ បាន​កើតឡើង​ជា​ថ្មី​ក្រោយ​ពី​ប្រមុខ​រាជរដ្ឋាភិបាល​បាន​បញ្ចោ​ញ​ប្រតិកម្ម​យ៉ាងខ្លាំង​ពី​ឆ្នាំ មុន​ឱ្យ​បញ្ឈប់​ការកាប់​បំផ្លាញ​ព្រៃ​លិច​ទឹកជា​ជម្រក​ត្រី​ពង​កូន​ដែល​នាំឱ្យ​ប៉ះពាល់​ដល់​ពូជ​មច្ឆជាតិ ។​

​ប្រភព​ដដែល​បាន​ឱ្យដឹងទៀតថា សកម្មភាព​កាប់បំផ្លាញ​ព្រៃ​លិច​ទឹក​នៅ​ចំណុច​ភូមិ​ថ្មី​នេះ ទំនងជា​មាន​ការឃុបឃិត​គ្នា ជា​ប្រព័ន្ធ​ពី​ថ្នាក់​ក្រោម រហូត​ទៅ​ដល់​ថ្នាក់លើ ទើប​ប្រជាពលរដ្ឋ​អាច​ចូល​ទៅ​កាប់​ព្រៃ​លិច​ទឹក​ដែល​គ្រប់គ្រង​ដោយ​លោក សុង សារឿ​ន នាយ​សង្កាត់​រដ្ឋបាល​ជ​ល​ផល ។ ប្រសិនបើ​ពុំ​មាន​ការអនុញ្ញាត​ពី​សំណាក់​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ទេនោះ លោក សុង សារឿ​ន មាន​តួនាទី​ត្រឹមតែ​ជា​នាយ​សង្កាត់​ក៏​មិន​ថ្លើមធំ​ហ៊ាន​ឱ្យ​ប្រជាពលរដ្ឋ​ចូល​ទៅ​កាប់​បំផ្លាញ​ព្រៃ​ទាំងអស់​នោះ​ដែរ ។​

​ប្រភព​ដដែល​បាន​បន្ត​ឱ្យដឹងទៀតថា សកម្មភាព​ល្មើសច្បាប់​ទាំងអស់នេះ កំពុងតែ​កើតមាន​ឡើង​ជា​រៀងរាល់ថ្ងៃ ហើយ​បែរ​ជា​មន្ត្រី​ជំនាញ​នៅ​ស្ងាត់ស្ងៀម​ហាក់បីដូចជា ពុំ​មាន​រឿង​អ្វី​ដែល​បាន​កើតឡើង​នៅក្នុង​ដែនដី ដែល​លោក​បាំង​កំពុង តែ​គ្រប់គ្រង​ដោយ​បណ្តែតបណ្តោយ​ឱ្យ​មាន​ការ​កាប់​បំផ្លាញ​ទ្រព្យសម្បត្តិ​ជាតិ​បែបនេះ ។​

​គួរ​រំលឹក​ផងដែរ​ថា សកម្មភាព​កាប់បំផ្លាញ​ព្រៃ​លិច​ទឹក នៅ​ចំណុច​ភូមិ​ថ្មី បាន​កើតឡើង​ចាប់ពី​ឆ្នាំ​២០១៤ រហូតមក ដល់​ពាក់កណ្តាល​ឆ្នាំ​២០១៥ ហើយ​មក​ដល់​ឆ្នាំ​២០១៦ នា​ខែ​មីនា​នេះ បាន​កើតឡើង​ជា​ថ្មី​ទៀត​ហើយ ៕    

 

 
 
ពត៌មានផ្សេងៗទៀត
​សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង​លោក​ម៉ាប់
ភ្នំពេញ ៖ សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​នៅ​តែ​អំពាវនាវ​ដល់​សាធារណជន​នៅ​កម្ពុជា​ប្រុងប្រយ័ត្ន​និង​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ការ
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
​សារលិខិត​ថ្លែង​អំណរ​
នៅ​ថ្ងៃ​សុក្រ ៤ កើត ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ​២០២០ នេះ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ទូល​ថ្វាយ​នូវ​សារលិខិត
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក
​ភ្នំពេញ​៖ ថ្ងៃ​សុក្រ ៤​កើត ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២០ នៅ​ទីស្ដីការក្រសួង លោកជំទាវ មឹន មាណ​វី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
សង្វៀន មាន់​ជល់ បៀ​អាប៉ោង ក្នុង​ចំការ​ស្វាយ ចន្ទី​
​ខេត្ត​កំពង់ចាម ៖ យោងតាម​ប្រភព​រាយការណ៍​ពី​ប្រជា ពលរដ្ឋ​ថ្មីៗ​នេះ​បាន​បង្ហើប​ឲ្យដឹងថា បច្ចុប្បន្ន​នៅ​ក្នុង ភូមិ​ទើត ឃុំឃ្លើន ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម​មាន​បើក​សង្វៀន​ជល់​មាន់​បៀ
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
ប្រយុទ្ឋ​ប្រឆាំង​យក​ឈ្នះ ជំងឺ​កូវី​ដ ១៩ ដំណាក់កាល​ទី ១ បាន​ជោគជយ័​
​ភ្នំពេញៈ ពិត​ជា​ដំណឹង​ល្អ​ដែល​មនុស្ស​គ្រប់​គ្នា​រង់ចាំ​យូរហើយ ពេលនេះ ក្រសួង​សុខាភិបាល អះអាងថា គិត​ត្រឹម​ម៉ោង ៧ និង ០០ នាទី ព្រឹក​ថ្ងៃ​ទី ១៦ ខែ ឧសភា ឆ្នាំ ២០២០
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
លោក​វរៈសេនីយ៍ឯក រុំ សុវិជ្ជា
​ភ្នំពេញ​៖ ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការ​រង​នគរបាលជាតិ ទទួលបន្ទុក​ការងារ​អនុវត្តន៍​ច្បាប់​ចរាចណ៍ បានអោយដឹងថា​! ពាក់ព័ន្ធ​នឹង​អំពើ​ល្មើស​ច្បាប់​របស់
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង​របស់លោក ម៉ាប់
​ភ្នំពេញ​៖ ទោះបីមានការហាមឃាត់ពីសំណាក់ប្រមុខថ្នាក់នាំរដ្ឋាភិបាលនិងក្រសួងសុខាភិបាលមិនអោយមានការជួបជុំជៀសវៀងពីជំងឺឆ្លងកូវីដ១៩ដែលពិភពលោកកំពុងខ្វាយខ្វល់ពីងឺដ៏កាចសាហាវកូវីដ១៩នេះជាពិសេសប្រមុខថ្នាក់ដឹកនាំកម្ពុជាបានក្រើនរម្លឹកជាបន្តបន្ទាប់អោយប្រជាពលរដ្ឋរស់នៅមានអនាម័យលាងដៃនិងសាប៊ូ អាកុល ជែលនិងគម្លៀតសុវត្ថិភាព គម្លៀតសង្គមដើម្បីជៀសវៀងជំងឺកូវីដ១៩ ។ទោះយ៉ាងនេះក៏ដោយក៏សង្វៀន​ជល់​មាន់ បៀ​រ អាប៉ោង របស់លោកមាម់ បើកលេងគ្មានខ្លាចញញើតនិងបំរាមរបស់ប្រមុខថ្នាក់ដឹកនាំដែលមានសម្ដេចតេជោសែនជានាយករដ្ឋមន្ត្រី សម្ដេចបានខិតខំយកចិត្តទុកដាក់ពីសុខទុករបស់ប្រជាពលរដ្ឋលោកមិនគិតពីការនើយហត់នោះឡើយ ។ តែផ្ទុយទៅវិញលោកម៉ាម់និងបក្ខពួកបានបើក​ល្បែងលេង​នៅ​ចំណុច ​វិថីឧកញ៉ា​ឌួង​ងៀប​ ​( II) សង្កាត់​ស្ទឹងមានជ័យ​ទី​(៣)​ខណ្ឌ​មានជ័យ​រាជធានី​ភ្នំពេញ ។ ទីតាំង​ល្បែង មាន​ដី​មួយកន្លែង ហ៊ុំ​ពទ្ធ័
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
ទេសរដ្ឋមន្ដ្រី និង​រដ្ឋមន្ដ្រី សរុប​ទាំង ០៩​រូប
​ភ្នំពេញ​៖ ទេសរដ្ឋមន្ដ្រី និង​រដ្ឋមន្ដ្រី សរុប​ទាំង​០៩​រូប ដែល​ត្រូវបាន​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ​តែងតាំង និង​កែសម្រួល​សមាសភាព​រាជ​រដ្ឋាភិបាល ក្រោយ​ពី​រដ្ឋសភា បាន​បើក​កិច្ចប្រជុំ​ផ្ដល់
(ថ្ងៃ ទី០១ ខែមេសា ឆ្នាំ2020)
សម្ដេច​តេជោ​ហ៊ុន សែន​
​ភ្នំពេញ ​៖ ​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​នៅក្នុង​សន្និសីទ​មួយ នៅឯ​វិមាន​រដ្ឋ​សភា នា​ព្រឹក​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០២០ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​វិសាមញ នៃ​រដ្ឋសភា ដើម្បី​បោះឆ្នោត​ផ្តល់
(ថ្ងៃ ទី០១ ខែមេសា ឆ្នាំ2020)
200318a
ភ្នំពេញ ៖ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា​បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៧ ខែ​មីនា ឆ្នាំ​២០២០ ដោយ​ក្នុង
(ថ្ងៃ ទី១៨ ខែមីនា ឆ្នាំ2020)