​លោក ឆុន មេការ​ឧកញ៉ា សឹង សំអុល ដើរ​បំផុស​ឲ្យ​ប្រជាពលរដ្ឋ​ចូល​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​យកទៅលក់​នៅ​ប្រទេស​វៀតណាម
(ថ្ងៃ ទី០១ ខែមករា ឆ្នាំ2016) ដោយៈ ទស្សនៈជាតិខ្មែរ
 
 
​លោក​ឧកញ៉ា សឹង សំអុល ល្បី​ថា បាន​ប្រើល្បិច​យកឈ្មោះ ក្រុមហ៊ុន​វិនិយោគ ដី​សម្បទាន​សេដ្ឋកិច្ច ឈ្មោះ​ក្រុមហ៊ុន ដាយ​ថា​ង ធ្វើជា​ខែល​កំបាំងមុខ ក្នុង​ការកាប់​បំផ្លាញ​ព្រៃឈើ និង​ដឹកជញ្ជូន​ឈើ​ប្រណិត ឈើ​ប្រភេទ​លេខ​១ ទៅ​លក់​នៅ​ក្រៅប្រទេស ។ ឈ្មួញ​រកស៊ី​ឈើ​តូចតាច​និយាយថា លោក​ឧកញ៉ា សឹង សំអុល បាន​បញ្ជា​អោយ​មេការ​ម្នាក់​ឈ្មោះ ឆុន ជា​អ្នក​ចេញមុខ​បំផុស​អោយ​ប្រជាពលរដ្ឋ​ក្រីក្រ ចូល​អារឈើ​ក្នុងព្រៃ​អភិរក្ស ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ដែល​ចំណុច​ខ្លះ​ក្នុង​តំបន់​នោះ  ជា​ព្រៃស្រោង​នៅឡើយ ដូច្នេះ​ហើយ​វា​ជា​គោលដៅ ដែល​ក្រុម​ឈ្មួញ​រកស៊ី​ឈើ ដឹកជញ្ជូន​ឈើ​នៅ​ប្រទេស​វៀតណាម​កាប់​ឈើ​ទាំង​នោះ គ្មាន​ស្ដាយស្រណោះ​នោះឡើយ ។

​ ព្រៃ​អភិរក្ស​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ស្ថិតក្នុង​ខេត្ត​មណ្ឌលគិរី ក្រោម​ការគ្រប់គ្រង​របស់ នាយ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច គឺ​លោក សំ​រ៉ង់ ឌី​វិចិត្រ នៅតែ​រង​នូវ​ការកាប់បំផ្លាញ យ៉ាង​អនាធិបតេយ្យ គ្មាន​ការបង្ក្រាប ហើយ​លោក​ឧកញ៉ា  សឹង សំអុល ត្រូវបាន​គេ​ដឹងថា អាច​មាន​ជាប់​ពាក់ព័ន្ធ​យ៉ាងជ្រៅ នៅ​ក្នុង​ការកាប់​បំផ្លាញ់​ព្រៃឈើ នៅក្នុង​តំបន់​ព្រៃ​អភិរក្ស ដែន​ជម្រក​សត្វ ព្រៃ​ភ្នំ​ព្រេច​នេះ ។ 

​ពួកគេ​បាន​ប្រើប្រាស់រ​ណា​យន្ត រាប់រយ​គ្រឿង ក្នុងការ​ធ្វើ​សកម្មភាព​អារ​រំលំ និង​ដឹកជញ្ជូន​តាម​រថយន្ត​បង្កុង និង​រយ​ថយ​ន្ត កែច្នៃ​រាប់​សិប​គ្រឿង ចូល​ក្នុង​ក្រុមហ៊ុន ដាយ​ថា​ង  ដើម្បី​បន្លំ​ជា​ឈើ​ស្របច្បាប់ របស់​ក្រុមហ៊ុន ហើយ​ក្រុមហ៊ុន​ដឹក​ចេញ​បន្ត កាត់​តាម​ខេត្ត​ក្រចេះ ទៅ​លក់​នៅ ប្រទេស​វៀតណាម តាម​ច្រកព្រំដែន​មួយចំនួន នៅក្នុង​ខេត្ត​ត្បូងឃ្មុំ ដោយ​រលូន​មិន​រំខាន​ដល់ លោក សំ​រ៉ង់ ឌី​វិចិត្រ នាយ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច និង​សមត្ថកិច្ច​ជំនាញ តាម​ដងផ្លូវ​ឡើយ ។​

​ពាក់ព័ន្ធ​ការចោទប្រកាន់​ខាងលើ សារព័ត៌មាន​មិនអាច​សុំ​ការបកស្រាយ​ពី​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​បាន​ឡើយ​នៅពេលនេះ ៕  

 
 
ពត៌មានផ្សេងៗទៀត
​សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង​លោក​ម៉ាប់
ភ្នំពេញ ៖ សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​នៅ​តែ​អំពាវនាវ​ដល់​សាធារណជន​នៅ​កម្ពុជា​ប្រុងប្រយ័ត្ន​និង​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ការ
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង​របស់លោក ម៉ាប់
​ភ្នំពេញ​៖ ទោះបីមានការហាមឃាត់ពីសំណាក់ប្រមុខថ្នាក់នាំរដ្ឋាភិបាលនិងក្រសួងសុខាភិបាលមិនអោយមានការជួបជុំជៀសវៀងពីជំងឺឆ្លងកូវីដ១៩ដែលពិភពលោកកំពុងខ្វាយខ្វល់ពីងឺដ៏កាចសាហាវកូវីដ១៩នេះជាពិសេសប្រមុខថ្នាក់ដឹកនាំកម្ពុជាបានក្រើនរម្លឹកជាបន្តបន្ទាប់អោយប្រជាពលរដ្ឋរស់នៅមានអនាម័យលាងដៃនិងសាប៊ូ អាកុល ជែលនិងគម្លៀតសុវត្ថិភាព គម្លៀតសង្គមដើម្បីជៀសវៀងជំងឺកូវីដ១៩ ។ទោះយ៉ាងនេះក៏ដោយក៏សង្វៀន​ជល់​មាន់ បៀ​រ អាប៉ោង របស់លោកមាម់ បើកលេងគ្មានខ្លាចញញើតនិងបំរាមរបស់ប្រមុខថ្នាក់ដឹកនាំដែលមានសម្ដេចតេជោសែនជានាយករដ្ឋមន្ត្រី សម្ដេចបានខិតខំយកចិត្តទុកដាក់ពីសុខទុករបស់ប្រជាពលរដ្ឋលោកមិនគិតពីការនើយហត់នោះឡើយ ។ តែផ្ទុយទៅវិញលោកម៉ាម់និងបក្ខពួកបានបើក​ល្បែងលេង​នៅ​ចំណុច ​វិថីឧកញ៉ា​ឌួង​ងៀប​ ​( II) សង្កាត់​ស្ទឹងមានជ័យ​ទី​(៣)​ខណ្ឌ​មានជ័យ​រាជធានី​ភ្នំពេញ ។ ទីតាំង​ល្បែង មាន​ដី​មួយកន្លែង ហ៊ុំ​ពទ្ធ័
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
គយ​ច្រកទ្វារព្រំដែន​ម៉ឺន​ជ័យ
​ខេត្ត​ព្រៃវែង​៖ យោង​ប្រភពពី​ក្រុម​អ្នក​ដឹក​ទំនិញ​ចេញ​តាម​ច្រក​អន្តរជាតិ​ម៉ឺន​ជ័យ ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង បានឧ្យដឹងថា រថយន្ត​ធុន​តូច ឬ ធំ ដែល​ដឹក​ទំនិញ​ជាច្រើន​ប្រភេទ​ចេញ​តាម​ច្រក
(ថ្ងៃ ទី០៩ ខែមីនា ឆ្នាំ2020)
ជល់មាន់កែប
ខេត្ត​កែប ៖ ប្រភព​ពី​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​ចំការ​ដូង ស្រុក​ដំណាក់ ចង្អើរ ខេត្ត​កែប បាន​បង្ហើប​ឲ្យដឹងថា សង្វៀន ជល់​មាន់ បៀ អាប៉ោង យូគី បើក​លេង​គគ្រឹកគគ្រេង​ជា​រៀងរាល់ថ្ងៃ មាន​អ្នកញៀន​ល្បែង​រាប់រយ​នាក់​ជិះ​ម៉ូតូ​រថយន្ត​ច​លូ​ទៅលេង​ភ្នាល់​ដាក់​លុយ
(ថ្ងៃ ទី០៥ ខែមីនា ឆ្នាំ2020)
​បង្ក្រាប​សង្វៀន​ជល់​មាន់ អាប៉ោង និង​យូគី លោក តន
ខេត្ត​រតនគីរី ៖​ទីតាំង​ល្បែង​ជល់​មាន់ អាប៉ោង និង​យូគី មួយ​កន្លែង​ចូល​តាម​ចំការកៅស៊ូរ​លោក​ពៅ​សៀក ដែល​ស្ថិតនៅ​ចំណុច​ភ្នំ​អូរ​ត្រាវ​ក្រុង​បាន​លុង ខេត្ត​រតនគីរី កំពុងបើក​លែង​យ៉ាង​គគ្រឹកគគ្រេង​អាជ្ញាធរ
(ថ្ងៃ ទី១៦ ខែកុម្ភៈ ឆ្នាំ2020)
​រណ្ដៅ​ដី​ដ៏​ធំ
ខេត្ត​កណ្ដាល​៖ រណ្ដៅ​ដី​ដ៏​ធំ មួយកន្លែង ដែល​គេ​ស្គាល់​ថា​ជា​របស់​ឈ្មួញ​លក់​អាចម៍ដី​ធំ​ម្នាក់ រម្យ​ងារ​ជា​ឧកញ៉ា​និង​ជា​មន្ត្រី​យោធា​ក្នុង​កង​អង្គរក្ស​គឺ​លោក​ឧកញ៉ា ម៉ៅ សុផល ជា​មន្ត្រី​យោធា ជាន់ខ្ពស់​ក្នុង​កង​អង្គរក្ស​របស់ លោកនាយ​ឧត្តមសេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង
(ថ្ងៃ ទី២១ ខែមិថុនា ឆ្នាំ2019)
 លោក យី ថុល គយ​ច្រក​អន្តរជាតិ​ព្រែក​ចាក
ខេត្ត​កំពត ៖ ថ្មីៗ​នេះ​មាន​ការប្រទុសរាយ​គ្នា​រវៀង​ប្រធាន​ក្លឹប​អ្នកការសែត ឯក រាជ្យ លោក ហ៊ុន សុខា​និង​លោក យី ថុល ប្រធានការិយាល័យ​គយ​ច្រក​ព្រែក​ចាក ធ្វើឲ្យ​ផ្អើល​ដល់​សង្គម​ហ្វេស​ប៊ុក​
(ថ្ងៃ ទី០១ ខែមិថុនា ឆ្នាំ2019)
ព្រៃឈើ​នៅ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់
ខេត្ត​ពោធិ៍សាត់ ៖ យោង​ប្រភពពី​ស្រុក​ភ្នំក្រវាញ បានឲ្យដឹងថា ព្រៃឈើ​នៅ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់ តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​សំ​កុស
(ថ្ងៃ ទី៣០ ខែឧសភា ឆ្នាំ2019)
ហ្គេម​បាញ់​ត្រី​ខុសច្បាប់ នៅ​ផ្សារ​ស្ទឹង​ជ័យ​ថ្មី​
ហ្គេម​បាញ់​ត្រី​ខុសច្បាប់ នៅ​ផ្សារ​ស្ទឹង​ជ័យ​ថ្មី​បើក​លេង​យ៉ាង​ពេញបន្ទុក​ទំនង​សមត្ថកិច្ច​ទទួល​លាភសក្ការៈ​អស់​ហើយ​ទើប​មិន​ធ្វើ​ការបង្ក្រាប !
(ថ្ងៃ ទី០១ ខែឧសភា ឆ្នាំ2019)
លោក យូ ហេង
ខេត្ត​បាត់ដំបង​៖ បច្ចុប្បន្ន​មាន​ទំនិញ​គេច​ពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ ក៏​ដូច​នាំ​ទំនិញ​«​ផ្សេង » ប្រកាស​ពន្ធ​«​ផ្សឹ​ង » បន្លំ​ពន្ធ​ក្លាយ​ជា​វប្បធម៌ ចែករំលែក​គ្នា​ហែក​ពី​ចំណូល​ពន្ធ​របស់​រដ្ឋ
(ថ្ងៃ ទី០១ ខែឧសភា ឆ្នាំ2019)