លោក ប៉ែន សុវណ្ណារិទ្ធ នាយ​ខណ្ឌ​ជលផល​សង្ស័យ​បាន​លាភសក្ការៈ​ពី ប្រជា​នេសាទ​ដាក់​ឆ្នុក​ចាប់​អំពូល​ភ្លើង​បឹង​ទន្លេសាប​
(ថ្ងៃ ទី១០ ខែធ្នូ ឆ្នាំ២០១៥) ដោយៈ ទស្សនៈជាតិខ្មែរ
 
 
​ខេត្ត​កំពង់ធំ ៖ យោង​តាម​សម្ដី​លោកយាយ​គង់​និង​លោក​(​ជួន​សា​)​រស់នៅ​ភូមិ​កំពីង​ត្រឡាច ឃុំ​ពាម​បា​ង ស្រុក​ស្ទោង  ខេត្ត​កំពង់ធំ​បាន​ប្រាប់​អ្នក​ព័ត៌មាន​ឲ្យដឹងថា ការរៀបចំ​ដាក់​ឆ្នុក​ចាប់​អំពូល​ភ្លើង​បាន​គឺ​ផ្ដើមចេញ​ពី​លោក​មេភូមិ​.​អនុ​ភូមិ​ពៅ​វ៉ើយ ភូមិ​កំពីង​ត្រឡាច ភូមិ​បាឡត ភូមិ​ដូន​ស្ដើង​ស្ថិតក្នុង​ឃុំ​ពាម​បា​ង ស្រុក​ស្ទោង បាន​ដើរ​ប្រាប់​ឲ្យ​ប្រជា​នេសាទ​នៅក្នុង​ភូមិ​និមួយៗ​ដាក់​ឆ្នុក​ក្នុង​មួយ​ឆ្នុក​យកលុយ​២​លាន​រៀល​ដើម្បី​យក​លុយ​ឡើង ជូន​ថ្នាក់លើ​របស់​ខ្លួន ដើម្បី​បិទបាំង​បទល្មើស​ទាំងអស់នេះ ។​

​ប្រភព​បាន​បន្ត​ឲ្យដឹងថា លោក ថន ធឿន មេភូមិ បាន​ដើរ​យក​លុយ​២​លាន​រៀល​ទៅ​តាម​ផ្ទះ​ប្រជា​នេសាទ​នៅក្នុង​ភូមិ​ពៅ​វ៉ើយ​មានបំណង​ស៊ី​ក្បាលកា​កខ្លះ​និង​ជូន​ដល់​ស្ថាប័ណ្ណ​ជំនាញ​ថ្នាក់លើ ដើម្បី​បិទបាំង​រឿង​បំផ្លាញ​មច្ឆា​ជាតិ​ក្នុង​បឹង​ទន្លេសាប ។ ការប្រព្រឹត្ត​និង​សមគំនិត​ជាមួយ​ជនល្មើស​គឺ​មេភូមិ​រូប​នេះ​កំពុង​ប្រឆាំង​ច្បាប់រដ្ឋបាល​ជលផល ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ និង​បាន​សម្រេច​បញ្ឍប់​រាល់​សកម្មភាព​ចិញ្ចឹម​ត្រី​ឆ្ដោ​ត្រី​រ៉​ស់ បន្ទាប់ពី​បាន​សិក្សា​ឃើញថា ការចិញ្ចឹម​ត្រី​ឆ្ដោ​និង​ត្រី​រ៉​ស់មាន​ផល​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ធនធាន​ផល​ផល ដោយសារតែ​មាន​ការនេសាទ​កូន​ត្រី​ពី​បឹង​ទន្លេ​ធម្មជាតិ​សម្រាប់​យក​មក​ផ្ដល់​ជា​ចំណី​ឲ្យ​ត្រី​ឆ្ដោ​និង​ត្រី​រ៉ស់​ដែល​ខ្លួន​ចិញ្ចឹម ។​

​អនុ​ភូមិ ពៅ វ៉ើយ គឺ​លោក​ស៊ុំ​(​អឹម​)​បាន​និយាយថា បញ្ហា​ដែល​បាន​កើត​ឡើង​បែប​នេះ មិន​ដែល​មាន​មក​ទេ​តាំង​ពី​ណាណី​មក​ទើប​កើត​មាន​ថ្មីៗ​នេះ ដោយសារ​ចាញ់់បោក​ជនជាតិ​យួន​ឈ្មោះ​(​អា​ឡាំង​) មេភូមិ​រស់​នៅក្នុង​ឃុំ​ពាម​បាង​ទាំងអស់ សុខចិត្ត​ដើរ​យក​លុយ​ពី​ប្រជា​នេសាទ​ដាក់​ឆ្នុក​ចាប់​អំពូល​ភ្លើង​យក​កូន​ត្រី​ពី​បឹង​ទន្លេសាប​ក្នុង​មួយ​គ្រួសារ​២​លាន​រៀល​តាម​បង្គាប់​(​អា​ឡាំង​)​។​

​មេភូមិ​កំពីង​ត្រឡាច​ចំណុះ​ឲ្យ​ភូមិពៅ​វ៉ើយ​ឈ្មោះ​(​នួន​រស់​)​បាន​និយាយថា មាន​ការងឿងឆ្ងល់​ខ្លាំង​ដែរ​ពី​បញ្ហា​នេះ ដោយសារ​(​អា​ឡាំង​)​ជនជាតិ​យួន បាន​ចេញ​បង្គាប់​ប្រើ​ឲ្យទៅ​រាយ​លុយ​ពី​ប្រជា​នេសាទ​ដាក់​ឆ្នុក​២​លាន​រៀល បើ​មិន​បាន​លុយ​គ្រប់​ទេ នោះ​មិន​អនុញាត​ឲ្យ​ដាក់​ឡើយ ហើយ​បើ​ប្រជា​នេសាទ​ណា​បាន​បង់លុយ​គ្រប់​ចំនួន ហើយ​ត្រូវ​ចេញ​បណ្ណ​មួយ​សំគាល់​ជា​សញ្ញា​ដាក់​នៅ​លើ​អាគុយ​ឬ​កន្លែង​ដាក់​ឆ្នុក​ជាសវៀង​ក្រុម​(​អា​ឡាំង​) ដើរ​មើល​នៅពេល​យប់ តែ​បើ​មើល​មិនឃើញ​ទេ ត្រូវ​ស្រាយ​យក​អាគុយ​យក​ទៅ​កន្លែង​ផ្ទះ​មេភូមិ ឬ​គូកន​ដើម្បី​ឲ្យ​ប្រជា​នេសាទ​ទាំងនោះ​យក​លុយ​មក​លោះ​ឲ្យ​គ្រប់​ចំនូ​ន​ទើប​បាន​ឲ្យ​ដាក់ប​ន្ដ​។​
​    ​
​មេ​ភូមិ​ដូន​ស្ដើង​ឈ្មោះ (​ជា​ស៊ុយ​) បាន​និយាយថា​ការធ្វើ​ឡើង​បែន​នេះ​ជា​ការល្អ​ដែរ​គឺ​ងាយស្រួល​ក្នុង​ការចែករំលែក​ទៅដល់​ស្ថាបណ្ណ​ផ្សែងៗ​តែ​ត្រង់​ថា​អ្នក​ទទួល​លុយ​ពី​ប្រជា​នេសាទ​ទាំងនោះ​ត្រូវ​កំណត់​ឲ្យបាន​ច្បាស់លាស់​ថា​តើ​អ្នកណា​ឲ្យ​លុយឬ​មិន​ទាន់​ឲ្យ​លុយ​ត្រូវ​កត់ចំណាំ​ឲ្យបាន​ច្បាស់លាស់​ហើយ​អ្នក​ដែល​មក​ដាក់​ឆ្នុក​មកពី​ភូមិ​ណា​ឈ្មោះ​អី​ជាសវៀង​ចូល​មក​បន្លំ​។​

​មេភូមិ​បាឡត​ឈ្មោះ​(​អ៊ូច​ភៀន​)​បាន​និយាយថា​ចាប់តាំងពី​ជនជាតិ​យួន​ឈ្មោះ​(​អា​ឡាំង​)​បាន​បង្គាប់បញ្ជា​ដល់​ក្រុម​មេភូមិ​ទាំងអស់​ឲ្យ​ដើរ​ប្រមូល​លុយ​ពី​ក្រុម​ដាក់​ឆ្នុក​២​លាន​រៀល​ក្នុង​មួយ​ឆ្នុក​ក្រុម​ដាក់​ឆ្នុក​ទាំងនោះ​ខំ​ទៅ​រក​លុយ​ចង​ការប្រាក់​ពី​ធានា​អេស៊ីលីដា​យក​មក​ឲ្យ​មេភូមិ​ទាំងនោះ​ដើម្បី​បាន​ដាក់​ឆ្នុក​យក​កូន​ត្រី​មកឲ្យ​ចំណី​ត្រី​ឆ្ដោ​ត្រី​រ៉ស់​ដែល​ខ្លួន​ចិញ្ចឹម​។​

​មេ​កញ្ចែ​ង​នៅ​ភូមិ​បាឡត​ឈ្មោះ​(​ចែ​កា​)​បាន​និយាយថា​វា​ពិត​ដូច​អ្នកសារព័ត៌មាន​បាន​ស្រាវជ្រាវ​រក​ឃើញ​នោះ​មែន​ហើយ​តែ​ឥឡូវនេះ​អ្នកប្រមូល​លុយ​ទាំងអស់​កំពុង​ដេក​ភ័យ​បាយ​ក៏​មិន​បាន​ពិបាកចិត្ត​ខ្លួន​ដើរ​ប្រមូល​លុយ​រាបលាន​រៀល​យក​ទៅឲ្យ​ឈ្មោះ​(​អា​ឡាំង​)​ត្រូវបាន​គេ​បោកប្រាស់​ហើយ​អា​ឡាំង​បាន​លុយ​រត់គេចខ្លួន​បាត់​។​

​ប្រជា​នេសាទ​ដាក់​ឆ្នុក​ឈ្មោះ​(​ចិន​ធី​)​បាន​និយាយថា​មានពេលខ្លះ​ក្រុម​មេភូមិ​បើកកាណូត​នៅពេល​យប់​រកមើល​ឆ្នុក​ណា​មិនឃើញ​ផ្លាកសញ្ញា​នៅលើ​អាគុយ​ត្រូវ​ដក​យក​មក​ទុក​រងចាំ​ការដោះស្រាយ​លុយ​គ្រប់​ចំនួន​ទើប​ដាក់​បាន​ដូច្នេះ​គ្មាន​នរណា​ម្នាក់​គេចផុត​ពី​កណ្ដាប់ដៃ​ក្រុម​មេភូមិ​បាន​ទេ​។​

​លោក​ផាន់​ផាន​មេឃុំ​ពាម​បាង​កំពុង​សោយសុខ​លើ​ការបង្គាប់បញ្ជា​មក​កូនចៅ​ក្រោម​ឳ​វាទ​ឲ្យ​ប្រមូល​លុយ​ពី​ក្រុម​ដាក់​ឆ្នុក​ទាំងនោះ​ហើយ​កំពុង​សម្ងំ​លាក់​ខ្លួន​ដោយ​ទូរ​ស​ព្ទ័រោះ​តែ​គ្មាន​អ្នក​ទទួល​។​

​ករណី​បាន​កើតឡើង​ក្នុង​ទឹកដី​ឃុំ​ពាម​បា​ង ស្រុក​ស្ទោង ខេត្តកំពង់ធំ​មិនដឹង​លោក​អភិបាលស្រុក​ទទួលបាន​នូវ​ករណី​នេះ​ដែរ​ឬទេ​?​សូម​លោក​ព្រឹម រដ្ឋា​ជា​អភិបាល​ស្រុក​ស្ទោង​មេត្តា​ចាត់​កំលាំង​ចុះ​ត្រួតពិនិត្យ​លើ​ករណី​ជា​បន្ទាន់​ផង​។​

​លោក ប៉ែន សុវណ្ណ នារិ​ទ្ធនាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កំពង់ធំ បានដឹង​ហើយ​ឬ​នូវ​ពី​ពួកក្រុម​ដើរ​ឆបោក​ជំរិត​ទារលុយ​ពី​ក្រុម​ដាក់​ឆ្នុក​២​លាន​រៀល ដើម្បី​យកទៅ​ជូន​ដល់​ថ្នាក់លើ ឬ​មួយ​កូនចៅ​នូវក្រោម​ឱវាទ មាន​ការបិទបាំង​ករណី​នេះ​មិន​ព្រម​ផ្ដល់​ដំណឹង​ជូន​លោក ។  សូម​ឯកឧត្តម អ៊ុត សំអន អភិបាល​ខេត្ត​កំពង់ធំ​មេត្តា​ត្រួត​ពិនិត​ក្នុង​រឿង​នេះ​ថា តើ​បញ្ហា​នេះ​បាន​កើតឡើង​ថ្មីៗ​នៅលើ​ទឹកដី​របស់​លោក​ពិតជា​មាន​ជនកំហូច​មក​ឆបោក​បណ្ដោយឲ្យ​មាន​បទល្មើស​កើតឡើង​ព្រោង​ព្រាត​ពេញ​ដែន​អាណាចក្រ​របស់ខ្លួន​ផ្ទុយស្រឡាស់​ពី​មាត្រា​ច្បាប់​។​

​សូម​ឯកឧត្តម ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពី​ពុករលួយ​មេត្តាជួយ​ចុះ​ស្រាវជ្រាវ​ពី​ករណី​នេះ​ផង ដើម្បី​វែកមុខ​រក​បុគ្គល​ខិលខូច​ដើរ​ឆបោក​យក​មក​ផ្ដន្ទាទោស​ទៅតាម​ច្បាប់​។​

​អ្នកសារព័ត៌មាន​យើង​និង​ស្រាវជ្រាវ​ករណី​នេះ​បន្ថែមទៀត​ដើម្បី​យក​មក​ចុះ​ផ្សាយ​លេខ​ក្រោយ​ទៀត ៕  

 

 

 
 
ពត៌មានផ្សេងៗទៀត
​លោក ខៀវ សារឿ​ន
ខេត្ត​ស្វាយរៀង​៖ យោង​តាម​សេចក្តី​រាយ​កាណ៍ ពី​ខេត្ត​ស្វាយរៀង បានឲ្យដឹងថា បច្ចុប្បន្ន មាន​ក្រុម ឈ្មួញ​នាំ​ចូល​ទំនិញ គេចពន្ធ ទំនិញ​បងពន្ធ​មិន​គ្រប់ ចូល​ប្រទេស​កម្ពុជា តាម​ច្រក​អន្តរជាតិ​បាវិត និង​របៀង​មួយចំនួន
(ថ្ងៃ ទី០៥ ខែវិច្ឆិកា ឆ្នាំ2019)
​រណ្ដៅ​ដី​ដ៏​ធំ
ខេត្ត​កណ្ដាល​៖ រណ្ដៅ​ដី​ដ៏​ធំ មួយកន្លែង ដែល​គេ​ស្គាល់​ថា​ជា​របស់​ឈ្មួញ​លក់​អាចម៍ដី​ធំ​ម្នាក់ រម្យ​ងារ​ជា​ឧកញ៉ា​និង​ជា​មន្ត្រី​យោធា​ក្នុង​កង​អង្គរក្ស​គឺ​លោក​ឧកញ៉ា ម៉ៅ សុផល ជា​មន្ត្រី​យោធា ជាន់ខ្ពស់​ក្នុង​កង​អង្គរក្ស​របស់ លោកនាយ​ឧត្តមសេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង
(ថ្ងៃ ទី២១ ខែមិថុនា ឆ្នាំ2019)
 លោក យី ថុល គយ​ច្រក​អន្តរជាតិ​ព្រែក​ចាក
ខេត្ត​កំពត ៖ ថ្មីៗ​នេះ​មាន​ការប្រទុសរាយ​គ្នា​រវៀង​ប្រធាន​ក្លឹប​អ្នកការសែត ឯក រាជ្យ លោក ហ៊ុន សុខា​និង​លោក យី ថុល ប្រធានការិយាល័យ​គយ​ច្រក​ព្រែក​ចាក ធ្វើឲ្យ​ផ្អើល​ដល់​សង្គម​ហ្វេស​ប៊ុក​
(ថ្ងៃ ទី០១ ខែមិថុនា ឆ្នាំ2019)
ព្រៃឈើ​នៅ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់
ខេត្ត​ពោធិ៍សាត់ ៖ យោង​ប្រភពពី​ស្រុក​ភ្នំក្រវាញ បានឲ្យដឹងថា ព្រៃឈើ​នៅ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់ តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​សំ​កុស
(ថ្ងៃ ទី៣០ ខែឧសភា ឆ្នាំ2019)
ហ្គេម​បាញ់​ត្រី​ខុសច្បាប់ នៅ​ផ្សារ​ស្ទឹង​ជ័យ​ថ្មី​
ហ្គេម​បាញ់​ត្រី​ខុសច្បាប់ នៅ​ផ្សារ​ស្ទឹង​ជ័យ​ថ្មី​បើក​លេង​យ៉ាង​ពេញបន្ទុក​ទំនង​សមត្ថកិច្ច​ទទួល​លាភសក្ការៈ​អស់​ហើយ​ទើប​មិន​ធ្វើ​ការបង្ក្រាប !
(ថ្ងៃ ទី០១ ខែឧសភា ឆ្នាំ2019)
លោក យូ ហេង
ខេត្ត​បាត់ដំបង​៖ បច្ចុប្បន្ន​មាន​ទំនិញ​គេច​ពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ ក៏​ដូច​នាំ​ទំនិញ​«​ផ្សេង » ប្រកាស​ពន្ធ​«​ផ្សឹ​ង » បន្លំ​ពន្ធ​ក្លាយ​ជា​វប្បធម៌ ចែករំលែក​គ្នា​ហែក​ពី​ចំណូល​ពន្ធ​របស់​រដ្ឋ
(ថ្ងៃ ទី០១ ខែឧសភា ឆ្នាំ2019)
ការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត
បន្ទាយមានជ័យ​៖ យោង​ប្រភព​ពី​មន្ត្រី​គយ​នៅ​ខេត្ត​បន្ទាយមានជ័យ មួយចំនួន​បាន​បង្ហើប​ឲ្យដឹងថា ក្រោយពេល​ទទួលបាន​តំណែង​ជា​ប្រធាន​ការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត
(ថ្ងៃ ទី២៤ ខែមេសា ឆ្នាំ2019)
​លោក​ទុំ ណូ
​ខេត្ត​ព្រះសីហនុ ៖ យោង​ប្រភព​ពី​មន្ត្រី​គយ​លួចខ្សឹប​ថា លោក ទុំ ណូ ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ ដែល​ធ្លាប់​មាន​រឿងអាស្រូវ​កាល​ពី​កាន់ដំណែង ប្រធាន​សាខាគយ នៅ​ខេត្ត​ប៉ៃលិន បាន​ដើរ
(ថ្ងៃ ទី២២ ខែមីនា ឆ្នាំ2019)
លោក កឹង ឃន
ខេត្ត​ស្វាយរៀង ៖ នគរបាល​ក្រោម​ឱវាទ​ជាង ២០​រូប និង​ប្រជាពលរដ្ឋ ចោទ​ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង គឺ​លោក កឹង ឃ​ន ថា រំលោភ​អំណាច ប្រព្រឹត្ត​អំពើ​ពុករលួយ និង​ទទួល​សំណូក​ពី​ឈ្មួញ​ជនជាតិ​វៀតណាម
(ថ្ងៃ ទី១៧ ខែមីនា ឆ្នាំ2019)
ស្រេង សុខា
ភ្នំពេញ​៖ អ្វីៗ​ពិតជា​មិន​ខុសពី​ការប៉ាន់ស្មាន​របស់​បង​ប្អូន​មហាជន​មែន ដោយ​ម្សិលមិញ​នេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ចេញ​លិខិត​មួយច្បាប់ ដោយ​នឹង​បើក​ការស៊ើបអង្កេត ដូចគ្នា​ទៅ​នឹង​ករណី​លោក គីម រស្មី
(ថ្ងៃ ទី២៨ ខែកុម្ភៈ ឆ្នាំ2019)