លោក អេង ជា​សាន ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ប្រធាន​រដ្ឋបាល​ជលផល បណ្តោយ​ឱ្យ​បទល្មើស​នេសាទ បន្ត​កើតមាន​ដល់​កម្រិត​ណា​ទៀត​នៅក្នុង​ស្រុក​កំពង់លែង ?
(ថ្ងៃ ទី០១ ខែធ្នូ ឆ្នាំ២០១៥) ដោយៈ ទស្សនៈជាតិខ្មែរ
 
 
​ខេត្ត​កំពង់ឆ្នាំង​ ៖ បទល្មើស​នេសាទ​ចេះ​តែ​បន្ត​កើតមាន​ជា​រៀងរាល់​ថ្ងៃ​យ៉ាង​គគ្រឹកគគ្រេង​ទាំង​យប់​ទាំង​ថ្ងៃ​នៅ​តាម​ដង​ទន្លេ ក្នុង​ស្រុក​កំពង់លែង ។ គេ​សង្កេតឃើញ​ភាគច្រើន​ជា​ជនជាតិ​វៀតណាម​ដែល​ធ្វើ​សកម្មភាព​អួ​ស​អួន អូស​នាម​សម័យ អូស​យ៉ាំង​កាវ អូស​ឆៃ​រ៉ា គ្រប​ដែលជា​ឧបករណ៍​ទំនើប​បែប​ថ្មី ដែល​ពុំ​មាន​ចែង​នៅក្នុង​សៀវភៅ​បន្ទុក​ស្តីពី​ច្បាប់​ជលផល នោះទេ បទល្មើស​នេសាទ​ទាំង អស់​នេះ​ដែល​អាច​ប្រព្រឹត្តទៅ​បាន​ក្នុង​ទ្រង់ទ្រាយ​ធំ គឺ​មាន​អ្នក​នៅ​ពីក្រោយ​ចាំ​ជួយ​ការពារ ដែល​ផ្តល់​ឱកាស​ឱ្យ​ពួកគេ​ប្រើប្រាស់​នូវ​ឧបករណ៍​ល្មើស​ទាំងនេះ ។​

​សព្វថ្ងៃនេះ​លោក សោម ភិរុន នាយ​ខណ្ឌ​ជលផល​, លោក តាត សីហា​ក់ ប្រធាន​ផ្នែក​ត្រួតពិនិត្យ​បទល្មើស​ជលផល កំពុងតែ​បណ្តោយឱ្យ​ជនជាតិ​វៀតណាម ធ្វើ​សកម្មភាព​អូស​អួន អូស​នាម​សម័យ អូស​យ៉ាំង​កាវ អូស​ឆៃ​រ៉ា​គ្រប​យ៉ាង​គគ្រឹក គគ្រេង​បំផុត​នៅលើ​ទឹកដី​ស្រុក​កំពង់លែង មិន​អនុវត្តន៍​តាម​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ​កំពូល ដែល​បាន​ដាក់​ចេញ​កន្លងមក​ជា បន្តបន្ទាប់ បែរ​ជា​ផ្គើន​អនុវត្តន៍​ផ្ទុយ​ពី​បទ​បញ្ជា​របស់​ថ្នាក់ដឹកនាំ​ទៅវិញ ធនធាន​ជលផល​ត្រូវ​ទទួលរង​នូវ​ការបំផ្លិចបំផ្លាញ​ទាំង ស្រុង ។

​សេចក្តីរាយការណ៍​ចេញពី​ប្រជា​នេសាទ​ជាច្រើន​ដែល​ពួក​គាត់​រស់នៅ​ក្នុង​ស្រុក​កំពង់លែង បាន​ប្រាប់​ឱ្យដឹងថា ជា​រៀង រាល់​យប់​ក្រុម​ជនជាតិ​វៀតណាម​ធ្វើ​សកម្មភាព អូស​អួន អូស​នាម​សម័យ អូស​យ៉ាំង​កាវ​ដោយ​ប្រើ​ម៉ាស៊ីន​ឡាន​ម៉ាក នី​សាន់ កម្លាំង​សេះ ៣៥​សេះ ទាញ​ម្ខាង​មួយ​គ្រឿង​នៅ​ត្រង់​ចំណុច​ឡូតិ៍​ជ្រោយ​បបូស​, ចំណុច​ចុង​ភូមិ​កោះត្រ​វា​, ចំណុច​មុខ ភូមិ​ត្អួ​រលំ​, ចំណុច​កោះ​បាយ​ក្រៀម​, ចំណុច​ឡូតិ៍​សាច់​ស្ពៃ រហូត​ដល់​ក្បាលកោះ​ខ្មោច ដែល​ស្ថិត​ក្នុង​ទឹកដី​ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង ។​

​សេចក្តីរាយការណ៍​ដដែល​នោះ​បាន​បន្តទៀតថា ជា​រៀងរាល់ថ្ងៃ គឺ​ពួកគាត់​ទទួលរង​នូវ​ការខាតបង់​ជា​រៀងរាល់ថ្ងៃ ដាក់មង​អស់​មង​ដាក់​ស​ង្ទួ​ចូអ​ស់​សន្ទួចូ​ដាក់​ក្រសុំ​អស់​ក្រសុំ ប្រជា​នេសាទ​ជាច្រើន​នៅក្នុង​ស្រុក​កំពង់លែង ត្រូវ​ទទួលរង​នូវ​ការ លំបាក​ក្នុង​ការប្រកបមុខរប​រ​ជា​លក្ខណៈ​គ្រួសារ​ក្រុម​ពួក​ប្រព្រឹត្ត​បទល្មើស​នេសាទ​ជនជាតិ​វៀតណាម​ដែល​មានឈ្មោះ ១- ង៉ុក អាន់​, ២-​វៀង យ៉ាំង​អ៊ុក​, ៣-​ចាំង យ៉ាង​កេ​, ៤- ចាំង យ៉ាង​គូ​, ៥- ចាំង យ៉ាង​យូយ​, និង​៦-​វៀង យ៉ាំង​ផាក ធ្វើ​សកម្មភាព​អូស​អួន អូស​នាម​សម័យ អូស​យ៉ាំង​កាវ យ៉ាង​អនាធិបតេយ្យ​នៅ​តាម​ដង​ទន្លេ​ក្នុង​ស្រុក​កំពង់លែង ។​

​យោងតាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ម្នាក់​សូម​មិន​បញ្ចោ​ញ​ឈ្មោះ​បាន​បង្ហើប​ឱ្យដឹងថា ក្រុម​ពួក​ប្រព្រឹត្ត​បទល្មើស នេសាទ​ដែល​មានឈ្មោះ​ខាងលើ​ទាំងអស់ គឺ​សុទ្ធសឹង​ជា​ជើង​ខ្លាំង​ព្រោះ​មាន​អ្នកកាង​ដ៏​ដុះ​ស្លែ​ប្រចាំ​ខេត្ត​កំពង់ឆ្នាំង គ្មាន​សមត្ថកិច្ច​ជំនាញ​ណា​ម្នាក់​ហ៊ាន​ចេញ​មុខ​បង្ក្រាប​នោះ​ទេ ព្រោះ​ត្រូវ​ថ្នាំ​សណ្តំ​អស់​ហើយ​នៅ​តាម​ដង​ទន្លេ​ក្នុង​ស្រុក​កំពង់លែង បែក​ភក់​ល្អក់​ទឹក​ពេញ​ផ្ទៃ​ទន្លេ​តែម្តង ។

​រីឯ​លោក សោម ភិរុន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​, លោក​តាត សីហា​ក់ ប្រធាន​ផ្នែក​ត្រួត ពិនិត្យ​បទល្មើស​ជលផល​អត់​ការងារ​ធ្វើ​ទេ ព្រោះ​បទល្មើស​ទាំងអស់នោះ មើលឃើញ​បទល្មើស​នេសាទ​ទាំងនោះ​ឡើយ​។

​ប្រភព​ដដែល​នោះ​ក៏​បាន​បន្តទៀតថា ភាពអនាធិបតេយ្យ​នៃ​បទល្មើស​នេសាទ​ក្នុង​ស្រុក​កំពង់លែង​កើនឡើង​កាន់តែ ខ្លាំង​ឡើង​ហើយ ក៏​កាន់តែ​ផ្គើន​ខ្លាំង​ដែរ ប្រជា​នេសាទ​ជា​ច្រើន​រស់នៅ​ក្នុង​ស្រុក​កំពង់លែង និង​រង​ចាំ​មើល​ថា តើ​បទបញ្ជា បង្ក្រាប​បទល្មើស​នេសាទ​របស់ លោក អេង ជា​សាន ជា​ប្រធាន​រដ្ឋបាល​ជលផល​កម្ពុ​ជា មកលើ​លោក សោម ភិរុណ នាយខ​ណ្ឌ លោក​តាត សីហា​ក់ ប្រធាន​ផ្នែក​ត្រួតពិនិត្យ តើ​មាន​ប្រសិទ្ធភាព​កម្រិតណា​ក្នុង​ការបង្ក្រាប​បទល្មើស​នេសាទ​ក្នង​ស្រុក​កំពង់ លែង ៕  

 

 
 
ពត៌មានផ្សេងៗទៀត
លោក ចាន់ ពៅ
ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ឯក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានសម្រេច​ផ្អាក​ការងារ​លោក ចាន់ ពៅ អធិការរង​នគរបាល​ខណ្ឌ​ឫស្សីកែវ​ទទួល​ផែន​សេនាធិការ
(ថ្ងៃ ទី០៦ ខែកញ្ញា ឆ្នាំ2019)
ទឹក​ជន់​លិច​ផ្លូវ
​ខេត្ត​ឧត្តរមានជ័យ​៖ អាជ្ញាធរ និង​សមត្ថកិច្ច​បាន​សម្រេច​ផ្អាក​ការដឹកជញ្ជូន​កសិផល របស់​ប្រជាពលរដ្ឋ​ជា​បណ្ដោះអាសន្ន នៅក្នុង​មូលដ្ឋាន​ស្រុក​អន្លង់វែង
(ថ្ងៃ ទី០៥ ខែកក្កដា ឆ្នាំ2019)
ដាក់​ពន្ធនាគារ​រយៈពេល​១៣​ឆ្នាំ​
​ភ្នំពេញ​៖ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ហម ម៉េង​សែ នៅ​ព្រឹក​ថ្ងៃទី​២ ខែ​កញ្ញា នេះ ប្រកា​សាលក្រម​ផ្តន្ទាទោស​លោក ឡាយ វណ្ណៈ អតីត​អភិបាលខេត្ត​តាកែវ ដាក់​ពន្ធនាគារ​រយៈ
(ថ្ងៃ ទី០២ ខែកញ្ញា ឆ្នាំ2019)
សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ានី ហ៊ុន ​សែន
ខេត្ត​ត្បូង ឃ្មុំ ៖ នៅ​ព្រឹក​ថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ​២០១៩​នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​គណៈប្រតិភូ បាន​អញ្ជើញ​បូជា​ទៀន ធូប ផ្កា​ភ្ញី ថ្វាយ​ព្រះ​រតនត្រ័យ
(ថ្ងៃ ទី០១ ខែកញ្ញា ឆ្នាំ2019)
ខេត្តកំពង់ស្ពឺ មាន​ក្រុម​ហ៑ុន ៣ រួមមាន ហុងកុង ស្វីស
ខេត្ត​កំពង់ស្ពឺ ៖ គម្រោង​សាងសង់​កន្លែង​កម្សាន្ត​ដ៏​ធំ ក្រោម​ការវិនិយោគ​រួម​គ្នា​រវាង​ក្រុមហ៊ុន​មក​ពី​ប្រទេស​ផ្សេង​គ្នា​ចំនួន ៣ រួមមាន ហុងកុង ស្វីស និង​សិង្ហ​បុរី បាន​ចាប់ផ្តើម​មាន​សកម្មភាព​ជា​បណ្ដើរៗ​ហើយ​។ គម្រោង​នេះ​ស្ថិត​នៅ​ម្តុំ​គីឡូម៉ែត្រលេខ​៥៦- ៥៧- ៥៨
(ថ្ងៃ ទី០១ ខែកញ្ញា ឆ្នាំ2019)
លោក ខៀវ សារឿន
ខេត្តស្វាយរៀង៖ យោងតាមសេចក្តីរាយកាណ៍ ពីខេត្តស្វាយរៀង បានឲ្យដឹងថា បច្ចុប្បន្ន មានក្រុម ឈ្មួញនាំចូលទំនិញ គេចពន្ធ ទំនិញបងពន្ធមិនគ្រប់ ចូលប្រទេសកម្ពុជា តាមច្រកអន្តរជាតិបាវិត និងរបៀងមួយចំនួន ដូចជាច្រក៨ ច្រក
(ថ្ងៃ ទី២៥ ខែសីហា ឆ្នាំ2019)
នាយឧត្តមសេនីយ៍ គន់ គីម
ភ្នំពេញ ៖ គិតមកដល់ព្រឹកថ្ងៃទី២៤ សីហា នេះ គឺភ្លើងនៅតែបន្តឆាបឆេះខាងក្នុងអគារ ដោយមិនទាន់រលត់ទាំងស្រុងនៅឡើយ ក្នុងនោះ ខាងកម្លាំងរថយន្តពន្លត់អគ្គិភ័យបានបន្តចុះទៅបាញ់ ទឹកបន្តបន្ទាប់ទៀតនៅអគារដែលដែលកំពុងឆេះ
(ថ្ងៃ ទី២៥ ខែសីហា ឆ្នាំ2019)
លោក​ឃួន​សៅ​រុំ​ក្រុមប្រឹក្សា​
​ខេត្ត​កំពង់ឆ្នាំង ​៖ ​នៅ​ព្រឹក​ថ្ងៃទី ៥ ខែកក្កដា​ឆ្នាំ ២១៩​នេះ លោក​ឃួន សៅ​រុំ​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​បរិបូរណ៍​បាន​ដឹកនាំ​ក្រុម​ការងារ​ចុះ​សួរ​​​សុខទុក្ខ​និង​បាន​នាំយក​អំណោយ​សប្បរ​សជ​ន​ជូន​លោក​សំរិទ្ធ ផេង​អតីត​មេឃុំ​ឆ្នុកទ្រូ​ដែល
(ថ្ងៃ ទី០៧ ខែកក្កដា ឆ្នាំ2019)
ផ្លូវ​បេតុង​មួយ​ខ្សែ មាន​ប្រវែង ១០៧០​ម៉ែត្រ
បន្ទាយមានជ័យ ៖ ផ្លូវ​បេតុង​ប្រវែង ១០៧០​ម៉ែត្រ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ខេត្ត​បន្ទាយមានជ័យ និង​លោកជំទាវ នៅ​ភូមិ​ចក សង្កាត់​ព្រះ​ព​ន្លា
(ថ្ងៃ ទី០៧ ខែកក្កដា ឆ្នាំ2019)
លោក អ៊ី សុខ​ឡេង អភិបាលក្រុង និង លោក ចេង ស្រុង
ខេត្ត​ព្រះសីហនុ ៖ មហាជន និយាយថា ករណីរ​លំបាក់​អាគារ​៧​ជាន់​ស្លាប់​និង​របួស​ជាង​៥០​នាក់ គឺមាន មនុស្ស បី​នាក់​ជា​អ្នក​ទទួលខុស ត្រូវ​ក្នុងករណី​នោះ គឺ លោក យន្ត មីន ចៅហ្វាយ ខេត្ត លោក​អ៊ី សុខ​ឡេង ចៅហ្វាយក្រុង
(ថ្ងៃ ទី២៦ ខែមិថុនា ឆ្នាំ2019)