លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​ដាក់​ការស៊ើបអង្កេត​មន្ត្រីជលផល​ប្រព្រឹត្ត​អំពើពុករលួយ​ហើយ ?
(ថ្ងៃ ទី២២ ខែតុលា ឆ្នាំ២០១៥) ដោយៈ tcknews
 
 
ខេត្ត​កំពង់ឆ្នាំង​ ៖ អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​បង្កើត​អស់​រយៈពេល​ជា​យូរ​ឆ្នាំ​មកហើយ បាន​ធ្វើ​កិច្ចការ​នៅ ក្នុង​ស្ថាប័ន​មួយចំនួន​ពាក់ព័ន្ធ មន្ត្រី​ប្រព្រឹត្ត​អំពើពុករលួយ​យក​មក​ផ្តន្ទាទោស​ទៅតាម​ច្បាប់​ផង​ដែរ ។ ទោះ​ប​មានការ ខិតខំ​ប្រឹងប្រែង​តាម​ស៊ើបអង្កេត​រក​ជន​ដែល​ពុករលួយ​ទាំងអស់នោះ​យក​មក​កាត់ទោស​ជា​បន្តបន្ទាប់​យ៉ាងណា​ក៏ ដោយ​ក៏​មាន​ការលើកឡើង និង​រិះគន់​ទៅលើ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ថា នៅ​មាន​មន្ត្រី​ស្ថាប័ន ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ គឺ​ជំនាញ​ជលផល​គេ​ពុំ​ឃើញ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដាក់​ការស៊ើបអង្កេត​ទៅ​ករណី បទល្មើស​នេសាទ​ឱ្យបាន​ម៉ឺងម៉ាត់​នៅឡើយ ។​

​ទោះបី​មាន​ការខិតខំ​យកចិត្តទុកដាក់​ពី​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេច​បាន​ឃើញ​នូវ​ផល មច្ឆជាតិ​បាន​ថយ​ចុះ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ហើយ​ឃើញ​ទុក​លំបាក​របស់​ប្រជា​នេសាទ​ដែល​នេសាទ​ជា​លក្ខណៈ​គ្រួសារ បាន​ធ្វើ​ទុក​បុក​ម្នេញ​ពី​ក្រុម​ឈ្មួញ ។ សម្តេច​បាន​សម្រេចចិត្ត​ដកហូត​ឡូតិ៍​នេសាទ​មួយចំនួន ជាពិសេស​ឡូតិ៍​នៅ​ជុំវិញ បឹង​ទន្លេសាប​ទុកឱ្យ​រាស្ត្រ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ហើយ​ឡូតិ៍​មួយចំនួន​ត្រូវ​អភិរ​ក្ស​ពូជ​ត្រី​ផង​ដែរ ។​

​មតិ​មួយចំនួន​លើកឡើងថា ក្រោយពី​សម្តេច​តេជោ សែន ប្រកាស​ដក​ហូត​ឡូតិ៍​នេសាទ និង​នាយ​ខណ្ឌ​ជល ផល​ជុំវិញ​បឹង​ទន្លេសាប​នោះ គេ​សង្កេតឃើញ​បាន​តែ​មួយ​ដង្ហើមចង្រិត​នោះទេ ? ក្រុម​ឈ្មួញ​ធំៗ​នៅតែ​ប្រព្រឹត្ត​បទ ល្មើស​នេសាទ​ខុស​ច្បាប់​ដដែល ដោយ​ពួក​ឈ្មួញ​ទាំងអស់នោះ​មាន​លុយ​សូកប៉ាន់​ដល់​ជំនាញ​ជលផល និង​ជំនាញ ពាក់ព័ន្ធ​នៅ​ទីនោះ ពុំ​មាន​ការបើក​ភ្លើង​ខៀវ​ពី​ជំនាញ​ជលផល​ទេនោះ បទល្មើស​នេសាទ​មិន​កើត​មាន បាន​នោះ​ទេ ?

​តួ​យ៉ាង​នៅ​ខេត្ត​កំពង់ឆ្នាំង បទល្មើស​នេសាទ​កើត​យ៉ាង​អនាធិបតេយ្យ​នៅតាម​បណ្តា​ស្រុក​ជាប់​បឹង​ទន្លេសាប ជាពិសេស​ស្រុក​កំពង់លែង បទល្មើស​ដាក់​បណ​រ៉ាវ របាំង​ព្រួល ធ្វើ​អំពី​សាច់​អួន​ក្រឡា​ញឹក​ដែល​ហៅថា ឧបករណ៍​នេសាទ​សម័យ ទំនើប របាំង​នីមួយៗ​មាន​រាប់រយ​ពាន់​ម៉ែត្រ នៅ​ចំណុច​ព្រៃ​តា​ពេជ្រ រាប់ពាន់​ម៉ែត្រ​នៅក្នុង ព្រៃ​នៅ​ចំណុច​តំបន់​ព្រៃ​កោះ និង​កន្លែង​ផ្សេងៗ​ទៀត ដែល​មាន​ឈ្មួញ​ឈ្មោះ ខ្ជឹប ជា​អ្នកដឹកនាំ​ក្រុម​នេសាទ​ល្មើស​ច្បាប់​មក​ពី​ស្រុក​ជី​ក្រែង ខេត្តសៀមរាប​។

​ក្រុម​លោក ខ្ជឹប នេះ​បើ​តាម​ប្រភព​បាន​ឱ្យដឹងថា មាន​មន្ត្រី​ជលផល​ថ្នាក់​អន្ទ្រើស​ម្នាក់​ចាំកាង​មន្ត្រីជលផល រូបនេះ មិនមែន​កាង​តែ​ក្រុម​ឈ្មួញ​លោក ខ្ជឹប នោះទេ គឺ​កាង​អ្នក​ចិញ្ចឹម​ត្រី​ស្ទើរ​គ្រប់​ផ្ទះ​នៅ​ឃុំ​ផ្លូវ​ទូក និយាយ​រួម​មន្ត្រី​រូប​នេះ កាង​បទល្មើស​គ្រប់​ទីកន្លែង​ក្នុង​ខេត្ត​កំពង់ឆ្នាំង ។​

​ប្រភព​បាន​បន្តទៀតថា មន្ត្រី​រូប​នេះ​កំពុង​ស្រង់ដើម ព្រោះ​រូបគេ​ចំណាយ​អស់​ច្រើនណាស់ ទើប​មាន​ថ្ងៃនេះ ? បទបញ្ជា​សម្តេច​តេជោ ហ៊ុន សែន ទុក​ម្តុំ​សិន ហើយ​ចាំ​ពេល​ណា​ទៀត ទាន់​ឱកាស​ធ្វើ​មាន​បាន​ធ្វើ​សិន​ហើយ​... បើ​និយាយ​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ក៏​មិន​ងាយ​រក​កំហុស​ពួក​គេ​ឃើញ​ដែរ ។

​ប្រជាពលរដ្ឋ​បាន​សំណូមពរ​ដល់​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ មេត្តា​ដាក់​ការ ស៊ើបអង្កេត​មន្ត្រីជលផល​ខេត្ត​កំពង់ឆ្នាំង ប្រព្រឹត្ត​អំពើ​ពុករលួយ​បង្កើត​ឱ្យ​មាន​បទល្មើស​នេសាទ​កើតឡើង​យ៉ាង​អ​នា ធិបតេយ្យ​ប្រឆាំង​បទបញ្ជា​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី យក​មក​ផ្តន្ទាទោស​ដើម្បី​ជា​គំរូ​កុំឱ្យ​អ្នកផ្សេង យក​តម្រាប់​តាម​ប្រយោជន៍​សង្គម​ជាតិ​ទាំងមូល ។​

​សូម​រំលឹក​ថា បទល្មើស​នេសាទ​ប្រភេទ​អួន​បាន​ចាប់​កម្រើក​វិញ​ហើយ មាន​សេចក្តីរាយការណ៍​មក​ថា ក្រុម អ្នក​រត់ការ​ទូក​អូស​អួន​កំពុង​រត់​ការទាក់ទង សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ដើម្បី​ដំណើរការ​ឆាប់ៗ​នៅពេល​ខាងមុខ​នេះ ហើយ ។ សារព័ត៌មាន​យើង និង​តាមដាន​សកម្មភាព​ក្រុម​រកស៊ី​បទល្មើស​នេសាទ​ផ្សាយ​ជា​បន្តបន្ទាប់​ទៀត ៕
 
 
ពត៌មានផ្សេងៗទៀត
​សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង​លោក​ម៉ាប់
ភ្នំពេញ ៖ សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​នៅ​តែ​អំពាវនាវ​ដល់​សាធារណជន​នៅ​កម្ពុជា​ប្រុងប្រយ័ត្ន​និង​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ការ
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
​សារលិខិត​ថ្លែង​អំណរ​
នៅ​ថ្ងៃ​សុក្រ ៤ កើត ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ​២០២០ នេះ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ទូល​ថ្វាយ​នូវ​សារលិខិត
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក
​ភ្នំពេញ​៖ ថ្ងៃ​សុក្រ ៤​កើត ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២០ នៅ​ទីស្ដីការក្រសួង លោកជំទាវ មឹន មាណ​វី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
សង្វៀន មាន់​ជល់ បៀ​អាប៉ោង ក្នុង​ចំការ​ស្វាយ ចន្ទី​
​ខេត្ត​កំពង់ចាម ៖ យោងតាម​ប្រភព​រាយការណ៍​ពី​ប្រជា ពលរដ្ឋ​ថ្មីៗ​នេះ​បាន​បង្ហើប​ឲ្យដឹងថា បច្ចុប្បន្ន​នៅ​ក្នុង ភូមិ​ទើត ឃុំឃ្លើន ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម​មាន​បើក​សង្វៀន​ជល់​មាន់​បៀ
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
ប្រយុទ្ឋ​ប្រឆាំង​យក​ឈ្នះ ជំងឺ​កូវី​ដ ១៩ ដំណាក់កាល​ទី ១ បាន​ជោគជយ័​
​ភ្នំពេញៈ ពិត​ជា​ដំណឹង​ល្អ​ដែល​មនុស្ស​គ្រប់​គ្នា​រង់ចាំ​យូរហើយ ពេលនេះ ក្រសួង​សុខាភិបាល អះអាងថា គិត​ត្រឹម​ម៉ោង ៧ និង ០០ នាទី ព្រឹក​ថ្ងៃ​ទី ១៦ ខែ ឧសភា ឆ្នាំ ២០២០
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
លោក​វរៈសេនីយ៍ឯក រុំ សុវិជ្ជា
​ភ្នំពេញ​៖ ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការ​រង​នគរបាលជាតិ ទទួលបន្ទុក​ការងារ​អនុវត្តន៍​ច្បាប់​ចរាចណ៍ បានអោយដឹងថា​! ពាក់ព័ន្ធ​នឹង​អំពើ​ល្មើស​ច្បាប់​របស់
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង​របស់លោក ម៉ាប់
​ភ្នំពេញ​៖ ទោះបីមានការហាមឃាត់ពីសំណាក់ប្រមុខថ្នាក់នាំរដ្ឋាភិបាលនិងក្រសួងសុខាភិបាលមិនអោយមានការជួបជុំជៀសវៀងពីជំងឺឆ្លងកូវីដ១៩ដែលពិភពលោកកំពុងខ្វាយខ្វល់ពីងឺដ៏កាចសាហាវកូវីដ១៩នេះជាពិសេសប្រមុខថ្នាក់ដឹកនាំកម្ពុជាបានក្រើនរម្លឹកជាបន្តបន្ទាប់អោយប្រជាពលរដ្ឋរស់នៅមានអនាម័យលាងដៃនិងសាប៊ូ អាកុល ជែលនិងគម្លៀតសុវត្ថិភាព គម្លៀតសង្គមដើម្បីជៀសវៀងជំងឺកូវីដ១៩ ។ទោះយ៉ាងនេះក៏ដោយក៏សង្វៀន​ជល់​មាន់ បៀ​រ អាប៉ោង របស់លោកមាម់ បើកលេងគ្មានខ្លាចញញើតនិងបំរាមរបស់ប្រមុខថ្នាក់ដឹកនាំដែលមានសម្ដេចតេជោសែនជានាយករដ្ឋមន្ត្រី សម្ដេចបានខិតខំយកចិត្តទុកដាក់ពីសុខទុករបស់ប្រជាពលរដ្ឋលោកមិនគិតពីការនើយហត់នោះឡើយ ។ តែផ្ទុយទៅវិញលោកម៉ាម់និងបក្ខពួកបានបើក​ល្បែងលេង​នៅ​ចំណុច ​វិថីឧកញ៉ា​ឌួង​ងៀប​ ​( II) សង្កាត់​ស្ទឹងមានជ័យ​ទី​(៣)​ខណ្ឌ​មានជ័យ​រាជធានី​ភ្នំពេញ ។ ទីតាំង​ល្បែង មាន​ដី​មួយកន្លែង ហ៊ុំ​ពទ្ធ័
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
ទេសរដ្ឋមន្ដ្រី និង​រដ្ឋមន្ដ្រី សរុប​ទាំង ០៩​រូប
​ភ្នំពេញ​៖ ទេសរដ្ឋមន្ដ្រី និង​រដ្ឋមន្ដ្រី សរុប​ទាំង​០៩​រូប ដែល​ត្រូវបាន​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ​តែងតាំង និង​កែសម្រួល​សមាសភាព​រាជ​រដ្ឋាភិបាល ក្រោយ​ពី​រដ្ឋសភា បាន​បើក​កិច្ចប្រជុំ​ផ្ដល់
(ថ្ងៃ ទី០១ ខែមេសា ឆ្នាំ2020)
សម្ដេច​តេជោ​ហ៊ុន សែន​
​ភ្នំពេញ ​៖ ​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​នៅក្នុង​សន្និសីទ​មួយ នៅឯ​វិមាន​រដ្ឋ​សភា នា​ព្រឹក​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០២០ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​វិសាមញ នៃ​រដ្ឋសភា ដើម្បី​បោះឆ្នោត​ផ្តល់
(ថ្ងៃ ទី០១ ខែមេសា ឆ្នាំ2020)
200318a
ភ្នំពេញ ៖ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា​បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៧ ខែ​មីនា ឆ្នាំ​២០២០ ដោយ​ក្នុង
(ថ្ងៃ ទី១៨ ខែមីនា ឆ្នាំ2020)