សមត្ថកិច្ច​ជំនាញ​មិន​អនុវត្ត​បទ​បញ្ជា​សម្តេច​តេជោ​ ហ៊ុន សែន បណ្តោយ​ឲ្យ​បទល្មើស​កើត​មាន​យ៉ាង​អនា​ធិបតេយ្យ​
(ថ្ងៃ ទី២៥ ខែកញ្ញា ឆ្នាំ២០១៥) ដោយៈ tcknews
 
 
​ខេត្ត​កំពង់ឆ្នាំង​ ៖ បន្ទាប់​ពី​សារព័ត៌មាន​យើង​បាន​ចេញ​ផ្សាយ​ម្តង​រួចមកហើយ តែ​សកម្មភាព​នៃ​បទល្មើស​នេសាទ​ទាំង នោះ គឺ​នៅតែ​បន្ត​កើតមាន​យ៉ាង​ស្អេកស្កះ​ដដែល ដែល​សកម្មភាព​ទាំងអស់នេះ​ហើយ ធ្វើឱ្យ​ពួក​ក្រុម​ជនល្មើស​កាន់តែ ផ្គើន​មិន​ខ្លាចញញើត និង​ច្បាប់​ស្តីពី​ជលផល​នៅក្នុង​រដូវ​បិទ​ការនេសាទ​ភាព​បណ្តែតបណ្តោយ​របស់​សមត្ថកិច្ច​ជំនាញ ក្នុង​ខេត្ត​កំពង់​ឆ្នាំ ធ្វើ​ឱ្យ​បទល្មើស​នេសាទ​កើនឡើង​កាន់តែខ្លាំង​ឡើងៗ យ៉ាង​ព្រោងព្រាត​តែម្តង ធ្វើឱ្យ​ធនធាន​ជល ផល​ត្រូវ​ទទួលរង​នូវ​ការបំផ្លិចបំផ្លាញ​ជា​បន្តបន្ទាប់​យ៉ាងធ្ងន់ធ្ងរ ។​

​របាំង​ព្រួល​ជា​ឧបករណ៍​ទំនើប​បែប​ថ្មី ដែល​ធ្វើ​ពី​សាច់​អួន​ដែល​ក្រឡា​គ្រប់​ប្រភេទ ដែល​ពួក​ក្រុម​ជនល្មើស​នេ សាទ​ធ្វើ​សកម្មភាព ស្ទាក់​ចាប់​ត្រី​នៅក្នុង​រដូវ​បិទ​ការនេសាទ​រៀង​រាល់​ថ្ងៃនេះ ត្រូវបាន​ប្រជា​នេសាទ​រិះគន់ថា ទំនង លោក សោម ភិរុន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្ត​, លោក តាត សីហា​ក់ ប្រធាន​ផ្នែក​ត្រួតពិនិត្យ​បទល្មើស​នេសាទ ឃុបឃិត​គ្នា​ជាមួយ​ក្រុម​ជនល្មើស​បង្កើត​ឱ្យ​មានប​ទ​ល្មើស​នេសាទ​ទាំងនោះ ហើយ​ទើប​បទល្មើស​នេសាទ​កើត​យ៉ាង អនាធិបតេយ្យ​បែប​នេះ ។

​សេចក្តីរាយការណ៍​ចេញពី​ប្រជា​នេសាទ​ជាច្រើន​បាន​ប្រាប់​អ្នកយក​ព័ត៌មាន​យើង​ដឹង​ថា សព្វថ្ងៃ​នេះ​ពួកក្រុម ជនល្មើស​នេសាទ​ធ្វើ​សកម្មភាព​ដាក់រ​បាំង​ព្រួល​ធ្វើ​ពី​សាច់​អួន​រាប់រយ​ម៉ែត្រ ក្នុង​មួយរ​បាំង​បាន​ប្រវែង​ចាប់​ពី​បី​រយ ម៉ែត្រ ទៅ​ប្រាំ​រយ​ម៉ែត្រ របាំង​មួយចំនួន​រាប់ពាន់​ម៉ែត្រ មិន​ខុស​ឡូតិ៍​នេសាទ​នោះទេ ។ នៅត្រង់​ចំណុច​ចុង​ផ្លូវ​ទូក ចំណុច​សោកម៉ោក ចំណុច​ប្រកៀប ដែល​មានឈ្មោះ ១-​ធឹង យ៉ា​, ២-​ខ្លឹម​, ៣-​ឃ្លីម​, ៤-​ប៉ឹម​, ៥-​ណេ​ត​, ៦-​ម៉ា​ង ណុ​យ​, ៧- ផេន​, ៨-​យ៉ុក យុង​, ៩.​ហាយ ហួរ​, ១០.​ហាយ សៀ​, ១១.​ជា ជី​ម​, ១២. ខ្លឹម ហ៊ី​ន​, ១៣. វី វេង​, ១៤.​វី វុត​, ១៥.​វី ឡាំង​ហេង​, ១៦.​ភាន់ វាន់​ឌី​, ១៧.​ឈាន ឈឿន សព្វថ្ងៃនេះ ពួកគេ​រស់នៅ​ក្នុងភូមិ​ពាម​ខ្នង ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង ។​

​សេចក្តីរាយការណ៍​ដដែល​នោះ​បាន​បន្តទៀតថា ពួក​ក្រុម​ជនល្មើស​នេសាទ​ដែល​មានឈ្មោះ​ទាំងអស់​ខាងលើ នេះ​ធ្វើ​សកម្មភាព​ដាក់​របាំង​ព្រួល​ដែល​ធ្វើ​ពី​សាច់​អួន​គ្រប់​ប្រភេទ​ខួបប្រាំងខួបវស្សា​មិន​ខ្វល់​ពី​រដូវ​បិទ ឬ​រដូវ​បើក​នោះ ទេ ព្រោះ​ក្រុម​ពួកគេ​ទាំងនោះ​បាន​រត់ការ​អស់ហើយ នៅពេលដែល​មាន​ការចុះ​បង្ក្រាប​ម្តងៗ មន្ត្រី​ជំនាញ​ក្នុង​ខេត្ត កំពង់ឆ្នាំង ខ​ល​ទូរស័ព្ទ​ប្រាប់​ក្រុម​ពួកគេ​ទាំងនោះ ឱ្យ​ពន្លិច​ចូល​ក្នុង​ទឹក​សិន​ទៅ ចាំ​ពេល​កម្លាំង​ចម្រុះ​ចេញផុត​ចាំ​លើក ឡើងវិញ ក្នុង​នោះ​ផង​ដែរ មាន​មេ​ឈ្មួញ​ដុះ​ស្លែ​ពីរ​នាក់​ឈ្មោះ ហន និង​ឈ្មោះ ពួ​យ ជា​ថៅកែ​ជួយ​លុយ​ទិញ​សាច់​អួន ធ្វើ​របាំង ហើយ​ពួកគេ​ប្រមូល​ទិញ​ផល​នេសាទ​នោះ​ជា​រៀងរាល់ថ្ងៃ​តែ​ម្តង ។​

​យោងតាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ម្នាក់​សូម​មិន​បញ្ចោ​ញ​ឈ្មោះ​ដែល​រស់នៅ​ភូមិ​ផ្លូវ​ទូក​បាន​ខ្សឹប​ប្រាប់ អ្នកយកព័ត៌មាន​យើង​ដឹងថា ពួក​គាត់​ធ្លាប់​ប្រកប​មុខរបរ​ដាក់​មង​ជាច្រើន​ឆ្នាំ​កន្លងមកហើយ ទើប​តែ​ពីរ​ឆ្នាំ​នេះ​ទេ ដែល​គាត់​ដាក់មង​មិនបាន​ត្រី​លក់​ទេ រក​លុយ​មិន​បាន​សង​ថ្លៃ​មង​ទេ​របាំង​ចេះតែ​កើនឡើង​ច្រើន រីឯ​មច្ឆជាតិ​ត្រូវ​បាត់ បង់អស់​ហើយ​ពួកគាត់​ធ្លាប់​រាយការណ៍​ជូន​មន្ត្រី​ជំនាញ​ដែរ តែ​ពុំ​អើពើ​សោះ ។

​ក្នុង​នោះ​ផង​ដែរ បទល្មើស​ទាំងអស់​ខាងលើនេះ គឺ​មានឈ្មោះ ហាយ ហួរ ជា​អ្នក​រត់ការ​ទើប​ប្រព្រឹត្តទៅបាន យ៉ាង​រលូន​តែម្តង ។ ប្រភព​ដដែល​នោះ​ក៏​បាន​បន្តទៀតថា ពួកក្រុម​ជនល្មើស​ទាំង​អស់នោះ ធ្វើ​សកម្មភាព​ដាក់​របាំង ស្ទាក់​ចាប់​ត្រី យ៉ាង​គគ្រឹកគគ្រេង​ទាំងយប់​ទាំង​ថ្ងៃ ហើយ​នៅ​ត្រង់​ចំណុច​ខាងជើង​វត្ត​ថ្នល់​ឈើទាល តាមផ្លូវ និង​ខាង កើត​វត្ត​ថ្នល់​ឈើទាល ក៏​មានរ​បាំង​ព្រួល​ធ្វើ​ពី​សាច់​អួន​រាប់សិប​របាំង​ផងដែរ បទល្មើស​នេសាទ​ដែល​កើតមាន​ក្នុងភូមិ ថ្នល់​ឈើទាល​ទាំងអស់ គឺ​មានឈ្មោះ ឆន វៀង​ថៃ​, ឈ្មោះ ខៀវ កៀន​, ឈ្មោះ ចែ​ណុន ជា​អ្នក​រត់ការ ។​
​សូម​រំលឹក​ថា ពាក់ព័ន្ធ​បទល្មើស​នេសាទ​ជុំវិញ​បឹង​ទន្លេសាប សម្តេច​តេជោ ហ៊ុន សែន បាន​ធ្វើ​ការព្រមាន​ខ្លាំង ៗ នឹង​ដក​តំណែង​នាយ​ខណ្ឌ​ជលផល​ជុំវិញ​បឹង​ទន្លេសាប ដោយ​សម្តេច​ដឹង​ថា មន្ត្រី​ទាំងអស់​នោះ ពាក់ព័ន្ធ​ជាមួយ​ក្រុម ឈ្មួញ​ប្រព្រឹត្ត​បទល្មើស​នេសាទ ហើយ​សម្តេច​ក៏​បាន​ដកហូត​ឡូតិ៍​នេសាទ​មួយចំនួន ជាពិសេស​ឡូតិ៍​នេសាទ​ជុំវិញ​បឹង ទន្លេសាប ដើម្បី​ទុក​ឱ្យ​ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ ហើយ​ឡូតិ៍​នេសាទ​មួយចំនួន​ត្រូវបានអ​ភិរក្ស​ផងដែរ ។

​ប្រជា​នេសាទ​រស់នៅក្នុង​ខេត្ត​កំពង់ឆ្នាំង បាន​សំណូមព​រលោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ ពុករលួយ​ដាក់​ការស៊ើបអង្កេត​ទៅលើ​មន្ត្រី​ពាក់ព័ន្ធ បង្កើត​ឱ្យ​មាន​បទល្មើស​នេសាទ​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ។ ជាពិសេស​លោក អេង ជា​សាន ប្រធាន​រដ្ឋបាល​ជលផល​ទូទាំង​ប្រទេស មេត្តា​ចាត់​វិធានការ ធ្វើការ​ព្រមាន​អស់លោក​មន្ត្រីជលផល ជាពិសេស​នាយ ខណ្ឌ​រដ្ឋបាល​ជលផល​ដែល​ស្ពឹក​ស្រ​ពន់ បណ្តែតបណ្តោយ​ធ្វើឱ្យ​កើតមាន​បទល្មើស​នេសាទ​ក្នុង​ដែន​អាណាចក្រ ខ្លួន​គ្រប់គ្រង​ប្រឆាំង​ទៅនឹង​បទបញ្ជា​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។​

​ពាក់ព័ន្ធ​បទល្មើស​នេសាទ​ខាងលើ សារព័ត៌មាន​យើង​បាន​ទូរស័ព្ទ​សុំ​ការបំភ្លឺ​ពី​លោក សោម ភិរុណ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ឆ្នាំង នៅ​ថ្ងៃ​ទី ២២ ខែ​កញ្ញា នេះ លោក​ឆ្លើយ​ថា កំពុង​ជាប់​ប្រជុំ ដោយឡែក លោក អេង ជា​សាន ប្រធាន​រដ្ឋបាល​ជលផល​ទូទាំង​ប្រទេស លោក​បាន​ឆ្លើយបំភ្លឺ​តាម​ទូរស័ព្ទ​នៅ​ថ្ងៃនេះ​ដែរ​ថា ចាំ​ឱ្យ កម្លាំង​របស់លោក ទៅ​បង្ក្រាប​បន្តទៀត​។ លោក អេង ជា​សាន បានបញ្ជាក់​ថា នៅ​កាលពី​ម្សិលមិញ​កម្លាំង​ចុះ​ទៅ ហើយ ហេតុអ្វី​បានជា​នូវមាន​ទៀត ។​

​នៅក្នុង​អាណត្តិ​ទី ៥ នេះ​ផង​ដែរ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា មន្ត្រី​ស្ថាប័ន រដ្ឋ កុំ​ធ្វើ​ជា​មន្ត្រី​ជើង ១០ សម្តេច​តេជោ បាន​បកស្រាយ​ថា មន្ត្រី​ជើង ១០ គឺ​ជើង​តុ ៤ ជើង​កៅអី ៤ និង​ជើងមនុស្ស ២ មន្ត្រី​ទាំងអស់​នោះ អង្គុយ​ក្នុង​ប៊ុយ​រ៉ូ​ទេ ចាំ​អាន​តែ​របាយការណ៍​ក្នុង​ប៊ុយ​រ៉ូ​មិនដឹង ស្ថានភាព​ខាងក្រៅ​ពិតប្រាកដ យ៉ាង ណា​នោះ​ទេ ? សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​ខ្លាំងៗ​ដល់​មន្ត្រី​ទាំងអស់ កុំ​ធ្វើ​មន្ត្រី​ជើង ១០​ឱ្យ សោះ ។​

​សូម​រំលឹក​ថា មច្ឆជាតិ​បាន​ថយ​ចុះ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ជិត​រលាយ​ផុត​ពូជ​អស់ហើយ ដោយសារ​មន្ត្រី​ជំនាញ បណ្តែតបណ្តោយ​ឱ្យ​ក្រុម​ឈ្មួញ​ប្រព្រឹត្ត​បទល្មើស​នេសាទ​តាមតែ​អំពើ​ចិត្ត​បើ​ប្រៀបធៀប​ទៅនឹង​បទល្មើស​ព្រៃឈើ អាច​នឹង​វិនាស​ជាង​ព្រៃឈើ​ទៅទៀត ៕  

 

 

 

 
 
ពត៌មានផ្សេងៗទៀត
​រណ្ដៅ​ដី​ដ៏​ធំ
ខេត្ត​កណ្ដាល​៖ រណ្ដៅ​ដី​ដ៏​ធំ មួយកន្លែង ដែល​គេ​ស្គាល់​ថា​ជា​របស់​ឈ្មួញ​លក់​អាចម៍ដី​ធំ​ម្នាក់ រម្យ​ងារ​ជា​ឧកញ៉ា​និង​ជា​មន្ត្រី​យោធា​ក្នុង​កង​អង្គរក្ស​គឺ​លោក​ឧកញ៉ា ម៉ៅ សុផល ជា​មន្ត្រី​យោធា ជាន់ខ្ពស់​ក្នុង​កង​អង្គរក្ស​របស់ លោកនាយ​ឧត្តមសេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង
(ថ្ងៃ ទី២១ ខែមិថុនា ឆ្នាំ2019)
 លោក យី ថុល គយ​ច្រក​អន្តរជាតិ​ព្រែក​ចាក
ខេត្ត​កំពត ៖ ថ្មីៗ​នេះ​មាន​ការប្រទុសរាយ​គ្នា​រវៀង​ប្រធាន​ក្លឹប​អ្នកការសែត ឯក រាជ្យ លោក ហ៊ុន សុខា​និង​លោក យី ថុល ប្រធានការិយាល័យ​គយ​ច្រក​ព្រែក​ចាក ធ្វើឲ្យ​ផ្អើល​ដល់​សង្គម​ហ្វេស​ប៊ុក​
(ថ្ងៃ ទី០១ ខែមិថុនា ឆ្នាំ2019)
ព្រៃឈើ​នៅ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់
ខេត្ត​ពោធិ៍សាត់ ៖ យោង​ប្រភពពី​ស្រុក​ភ្នំក្រវាញ បានឲ្យដឹងថា ព្រៃឈើ​នៅ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់ តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​សំ​កុស
(ថ្ងៃ ទី៣០ ខែឧសភា ឆ្នាំ2019)
ហ្គេម​បាញ់​ត្រី​ខុសច្បាប់ នៅ​ផ្សារ​ស្ទឹង​ជ័យ​ថ្មី​
ហ្គេម​បាញ់​ត្រី​ខុសច្បាប់ នៅ​ផ្សារ​ស្ទឹង​ជ័យ​ថ្មី​បើក​លេង​យ៉ាង​ពេញបន្ទុក​ទំនង​សមត្ថកិច្ច​ទទួល​លាភសក្ការៈ​អស់​ហើយ​ទើប​មិន​ធ្វើ​ការបង្ក្រាប !
(ថ្ងៃ ទី០១ ខែឧសភា ឆ្នាំ2019)
លោក យូ ហេង
ខេត្ត​បាត់ដំបង​៖ បច្ចុប្បន្ន​មាន​ទំនិញ​គេច​ពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ ក៏​ដូច​នាំ​ទំនិញ​«​ផ្សេង » ប្រកាស​ពន្ធ​«​ផ្សឹ​ង » បន្លំ​ពន្ធ​ក្លាយ​ជា​វប្បធម៌ ចែករំលែក​គ្នា​ហែក​ពី​ចំណូល​ពន្ធ​របស់​រដ្ឋ
(ថ្ងៃ ទី០១ ខែឧសភា ឆ្នាំ2019)
ការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត
បន្ទាយមានជ័យ​៖ យោង​ប្រភព​ពី​មន្ត្រី​គយ​នៅ​ខេត្ត​បន្ទាយមានជ័យ មួយចំនួន​បាន​បង្ហើប​ឲ្យដឹងថា ក្រោយពេល​ទទួលបាន​តំណែង​ជា​ប្រធាន​ការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត
(ថ្ងៃ ទី២៤ ខែមេសា ឆ្នាំ2019)
​លោក​ទុំ ណូ
​ខេត្ត​ព្រះសីហនុ ៖ យោង​ប្រភព​ពី​មន្ត្រី​គយ​លួចខ្សឹប​ថា លោក ទុំ ណូ ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ ដែល​ធ្លាប់​មាន​រឿងអាស្រូវ​កាល​ពី​កាន់ដំណែង ប្រធាន​សាខាគយ នៅ​ខេត្ត​ប៉ៃលិន បាន​ដើរ
(ថ្ងៃ ទី២២ ខែមីនា ឆ្នាំ2019)
លោក កឹង ឃន
ខេត្ត​ស្វាយរៀង ៖ នគរបាល​ក្រោម​ឱវាទ​ជាង ២០​រូប និង​ប្រជាពលរដ្ឋ ចោទ​ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង គឺ​លោក កឹង ឃ​ន ថា រំលោភ​អំណាច ប្រព្រឹត្ត​អំពើ​ពុករលួយ និង​ទទួល​សំណូក​ពី​ឈ្មួញ​ជនជាតិ​វៀតណាម
(ថ្ងៃ ទី១៧ ខែមីនា ឆ្នាំ2019)
ស្រេង សុខា
ភ្នំពេញ​៖ អ្វីៗ​ពិតជា​មិន​ខុសពី​ការប៉ាន់ស្មាន​របស់​បង​ប្អូន​មហាជន​មែន ដោយ​ម្សិលមិញ​នេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ចេញ​លិខិត​មួយច្បាប់ ដោយ​នឹង​បើក​ការស៊ើបអង្កេត ដូចគ្នា​ទៅ​នឹង​ករណី​លោក គីម រស្មី
(ថ្ងៃ ទី២៨ ខែកុម្ភៈ ឆ្នាំ2019)
saing norn
ខេត្ត​បន្ទាយមានជ័យ​៖ យោង​ប្រភពពី​ក្រុម​ឈ្មួញ​និង​អាជីវករ ដែល ដឹកជញ្ជូន​ទំនិញតាម​ផ្លូវជាតិ​លេខ​ ៥ ចំណុច ប៉ុស្តិ៍ភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ាយប៉ែត រង​ការគាបសង្កត់​ពី ក្រុម​គយ​ច​លត័​បាន​អំពាវនាវ​ឲ្យ ឯកឧត្តម ឱម យ៉ិន ទៀង ប្រធាន​អង្គភាព​ប្រឆាំង
(ថ្ងៃ ទី២៥ ខែកុម្ភៈ ឆ្នាំ2019)