បទល្មើស​ព្រៃឈើ​ត្រូវ​ក្រុម​ឈ្មួញ​ធ្វើការ​សំរុក​ដឹកជញ្ជូន​ទៅ​លក់​នៅ​ប្រទេស​វៀតណាម
(ថ្ងៃ ទី១១ ខែកញ្ញា ឆ្នាំ២០១៥) ដោយៈ tcknews
 
 
ខេត្ត​រតនគិរីៈ ជំនួញ​ឈើប្រណិត​ប្រភេទ​ធ្នុង​កំពុង​សម្រុក​ដឹកជញ្ជូន​យ៉ាងគំហុក​អនាធិបតេយ្យ ​ទៅ​ប្រទេស​វៀតណាម​តាម​រយៈ​រថយន្ត​សាំ​យ៉ុង និង​រថយន្ត​ស៊េរី​ទំនើប​ដូចជា លុច្ស​ស៊ីស បា​ឡែន ធុន​ត្រា ឡង់​គ្រីស័រ ហាយ​ឡែន​ដ័រ​ជាដើ​មដឹក​ចេញពី​ក្រុង​បាន​លុង ខេត្ត​រតនគិរី​ឆ្ពោះទៅ​តាម​ផ្លូវជាតិ​លេខ​៧៨ ច្រកទ្វារ​អន្តរជាតិ​ព្រំដែន​អូរយ៉ាដាវ ដើម្បី​លក់​នៅ​ប្រទេស​វៀតណាម ដោយ​មិន​ស្របច្បាប់​។​

​ប្រភព​ពី​ឈ្មួញ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានអោយដឹងថា រថយន្ត​សាំ​យ៉ុង​ដឹក​ឈើប្រណិត​ចេញ​ទៅ​ច្រកព្រំដែន​អូរយ៉ាដាវ​គឺ​មាន​ដឹកឈើ និង​ខ្លះ​ទៀត​បង្កប់​ឈើប្រណិត​ដោយ​កែ​បាត​រថយន្ត​លាក់​ទុក​ឈើប្រណិត​នៅ​ ខាងក្រោម​កៅអី​រថយន្ត និង​ឈើប្រណិត​ទាំងនោះ​លាក់​នៅ​ជញ្ជាំង​សង់ខាង​រថយន្ត កែ​ដំបូល​រថយន្ត​សាំ​យ៉ុង​ខាងលើ​ដើម្បី​ដាក់​ផ្ទុក​ឈើប្រណិត​ទាំងអស់នោះ​។ ឈ្មោះ​ដែល​រកស៊ី​ដឹកជញ្ជូន​ឈើ​ក៏​បាន​បង្ហើប​ប្រាប់​អ្នក​យក​ពត៌មាន​ថា ដោយសារតែ​ខ្លួន​ខឹង​ដល់​ពួក​មន្ត្រី នគរបាល​សមត្ថកិច្ច នៅតាម​ផ្លូវ​ដែល ឈរ​ចាំ​យក​លុយ​បង់​អោយ​គ្រប់​ជំនាញ​សមត្ថកិច្ច​នៅ​ទីនោះ ដោយ​រូបគេ​ដឹកជញ្ជូន​ឈើប្រណិត​តាម​រថយន្ត​សាំ​យ៉ុង ពី​ក្រុង​បាន​លុង​ឆ្ពោះ​ទៅ​ព្រំដែន​អូរយ៉ាដាវ ទៅ​លក់​នៅ​ប្រទេស​វៀតណាម បើ​គិត​ជា​ប្រាក់​ចំណេញ​ស្ទើរ​មិន​ចង់​រួច​ដើម​ផង​នោះ​។

​សូម​បញ្ជាក់​ផង​ដែរ​ថា ឈើប្រណិត​ប្រភេទ​ធ្នង់​ដែល​កំពុង​ដឹកជញ្ជូន​តាមរយៈ​ម៉ូតូ​ពី​ព្រៃ​ចូលមក​ ក្នុង​ក្រុង​បាន​លុង​តាមផ្លូវ​ស្រុក​អូរ​ជុំ និង​ផ្លូវ​ភូមិ​តឺន ដើម្បី​ដឹក​ជញ្ជូន​មក​អោយ​ក្រុម​ឈ្មួញ ឡាន​សាំ​យ៉ុង និង​រថយន្ត​ស៊េរី​ទំនើប​ខាងលើ​។ រថយន្ត​ដឹក​ឈើប្រណិត​សាំ​យ៉ុង និង​ប្រភេទ​រថយន្ត​ស៊េរី​ទំនើប​ដែល​កំពុង​ដឹកជញ្ជូន​ឈើប្រណិត​យ៉ាង​ គគ្រឹកគគ្រេង​អាណាធិបតេយ្យ​នោះ​ត្រូវ​គេ​ឃើញ​ថា នៅ​ក្នុង​មួយ​ថ្ងៃ​ដឹក​ជញ្ចូន​ឈើប្រណិត​យ៉ាងតិច​ពីរជើង ឯ​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​វិញ​នោះ​ដឹកជញ្ជូន​ឈើប្រណិត ដឹក​បាន​៤​ទៅ​៥​ជើង​ក្នុង​មួយថ្ងៃ​។​

​ជុំវិញ​ករណី​ខាងលើ​នេះ​ផង​ដែរ​មាន​មន្ត្រី​មួយ​រូប​បាន​ខ្សឹប​ប្រាប់​អ្នក​ សារពត៌មាន​យើង​អោយ​ដឹងថា រថយន្ត​ដែល​ដឹក​ឈើប្រណិត​ខុសច្បាប់​ទាំងអស់នោះ គេ​បាន​រត់ការ​បង់លុយ​ទៅ​អោយ​ខាង​មន្ត្រី​ជំនាញ​ក្នុង​ខេត្ត​និង​នៅតាម​ ដងផ្លូវ​ជាតិ​លេខ​៧៨​ទាំង​នោះ​អស់​ទៅហើយ​។ ការដឹកជញ្ជូន​បទល្មើស​ព្រៃឈើ​តាម​រថយន្ត​ខាងលើ គេ​មិន​ដែល​ឃើញ​សមត្ថកិច្ច​ពាក់ព័ន្ធ​ធ្វើការ​បង្ក្រាប​ម្តងណា​ឡើយ ។

​រីឯ​សមត្ថកិច្ច​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​អូរយ៉ាដាវ​-​ឡេ​ថាញ់​សុទ្ធតែ​ ត្រូវ​រ៉ូវ​គ្នា​អស់​ទៅហើយ​ដែរ ទើប​គេ​បើកភ្លើង​ខៀវ​អោយ​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ឆ្លងកាត់ មិន​បង្ក្រាប​ដូច្នេះ អ្នករកស៊ី​ដឹក​ជញ្ជួន​ឈើប្រណិត​ល្មើសច្បាប់ មិន​ខ្លាច​ក្រុម​អ្នក​សារពត៌មាន​ចុះផ្សាយ​ឡើយ ព្រោះ​គេ​បាន​បង់លុយ​អោយ​សមត្ថកិច្ច​ក្នុង​ក្រុង ក្រៅ​ក្រុង​រហូត​ទៅ​ដល់​ព្រំដែន​ប្រទេស​វៀតណាម​ថ្នាក់​ធំ ថ្នាក់​តូច តាម​តួនាទី​អស់​ទៅហើយ ទើប​ពួកគេ​មិន​ខ្លាច​ក្រុម​អ្នក​សារពត៌មាន​ចុះ​ផ្សព្វផ្សាយ​នោះ​ទេ​៕

 
 
ពត៌មានផ្សេងៗទៀត
12
ភ្នំពេញ​៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន នៅ​ថ្ងៃ​ទី​០៤ ខែ​ធ្នូ ឆ្នាំ​២០១៩​នេះ បាន​ចេញ​អនុក្រឹត្យ​លេខ​១៩២ អនក្របក ស្តី​ពី​ការកែប្រែ​តម្លៃ​ឯ​កតា​នៃ​ស​ន្ទ​ស្សន៍​បៀវត្ស​មូលដ្ឋាន របស់​មន្ត្រីរាជការ ឆ្នាំ​២០២០​។​
(ថ្ងៃ ទី០៥ ខែធ្នូ ឆ្នាំ2019)
​សម្ដេច​ក្រឡាហោម ស ខេង​អបអរសាទរ​ក្រុមបាល់ទាត់​គោព្រៃ​កម្ពុជា
ភ្នំពេញ​៖ នៅ​ថ្ងៃ​នេះ​សម្ដេច​ក្រឡាហោម ស ខេង បាន​ផ្ញើរ​សារ​តាម​បណ្ដាញ​សង្គម​របស់​សម្ដេច
(ថ្ងៃ ទី០៥ ខែធ្នូ ឆ្នាំ2019)
​បណ្ឌិត ប៊ិន ឈិន
ភ្នំពេញ​៖ នា​រសៀល​ថ្ងៃ​ទី​៣ ខែ​ធ្នូ ឆ្នាំ​២០១៩ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី
(ថ្ងៃ ទី០៥ ខែធ្នូ ឆ្នាំ2019)
សារធាតុ​ញៀន​ខុសច្បាប់
ភ្នំពេញ ៖ កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​ក្រសួង​មហាផ្ទៃ សហការ​ជាមួយ​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ លោក ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន
(ថ្ងៃ ទី០៥ ខែធ្នូ ឆ្នាំ2019)
2
ភ្នំពេញ ​៖ អគារ​កម្ពស់​៩​ជាន់​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​កសាង​រួចរាល់​រយៈពេល​២​ឆ្នាំ​ខាងមុខនេះ​ជំនួស​អគារ​ចាស់​សម្រាប់ឲ្យ​មន្ត្រី​នគរបាល​រាជធានី​ភ្នំពេញ​មាន​កន្លែង​ធ្វើ​ការងារ​ឲ្យបាន​សមរម្យ
(ថ្ងៃ ទី០១ ខែធ្នូ ឆ្នាំ2019)
1
ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ សមត្ថកិច្ច​ខណ្ឌ​ដូនពេញ ឃាត់ខ្លួន​បាន​មនុស្ស ៦​នាក់ និង​ដកហូត​បាន​ស្លាក​លេខ​ក្លែងក្លាយ​ជាច្រើន ព្រម​ទាំង​ឧបករណ៍​សម្រាប់​ធ្វើ​ស្លាក​លេខ​មួយចំនួន​ទៀត​ផង​ដែរ​។​
(ថ្ងៃ ទី០២ ខែធ្នូ ឆ្នាំ2019)
គម្រោង​ស្ថាបនា​ផ្លូវជាតិ​លេខ​៥
​ក្រសួង​សូម​ធ្វើ​ការឆ្លើយបំភ្លឺ​ករណី ការលើកឡើង​ពី​សំណាក់​មតិ​មួយចំនួន ចំពោះ​គម្រោង​ស្ថាបនា​កំណាត់​ផ្លូវជាតិ​លេខ​៥ ភាគខាងត្បូង ចាប់​ពី​
(ថ្ងៃ ទី២៦ ខែវិច្ឆិកា ឆ្នាំ2019)
ស្នងការរង​ចំនួន ៦​រូ
ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ១៤​រោច ខែ​កត្តិក ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​សាលប្រជុំ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ
(ថ្ងៃ ទី២៦ ខែវិច្ឆិកា ឆ្នាំ2019)
ការសេព​ការជួញដូរ​គ្រឿងញៀន
​ខេត្ត​កំពង់ស្ពឺ ៖ ក្រោម​កិច្ច​សហការ​រៀបចំ​ពី​ក្រសួង​កិច្ចការនារី នៅ​សាលាឃុំ​សំបូរ និង​សាលាឃុំ​រលាំងគ្រើល នៃ​ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ មាន​បើក​វេទិកា​ក្រោម​ប្រធានបទ
(ថ្ងៃ ទី២៦ ខែវិច្ឆិកា ឆ្នាំ2019)
សត្វ​ជ្រូក​រាប់រយ​ក្បាល​ងាប់ នឹង​របួស ស្រែក​ពេញ​ផ្លូវ !
ខេត្ត​ពោធិ៍សាត់ : ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ​នៅលើ​ផ្លូវជាតិ​លេខ​៥​ស្ថិត នៅ​ស្រុក​ក្រគរ​ខេត្ត​ពោធិ៍សាត់ ។
(ថ្ងៃ ទី២៦ ខែវិច្ឆិកា ឆ្នាំ2019)