រថយន្ត​យី​ឌុប​ផ្ទុក​ឈើ​ធ្នង់​ជាង ៦០ ម៉ែត្រគូប​លើស​ទម្ងន់ បែក​កង់​ធ្លាក់ចូល​ប្រឡាយ​ទាំង​យប់​
(ថ្ងៃ ទី៣១ ខែសីហា ឆ្នាំ២០១៥) ដោយៈ tcknews
 
 
​ខេត្ត​ព្រៃវែង ៖ រថយន្ត​ខ្នាត​យក្ស​មួយគ្រឿង បែក​កង់​ចេញ​សុទ្ធតែ​ឈើ​ប្រណីត ប្រភេទ​ធ្នង់ ប្រមាណ​ជាង ៦០ ម៉ែត្រគូប ដោយ​មាន​មុខកាត់ ចាប់ពី ២០, ៣០ ទៅ ៥០ សង់ទីម៉ែត្រ និង​មាន​បណ្តោយ​ចាប់ពី ២,៥០ , ៤ ទៅ ៥ ម៉ែត្រ បម្រុង​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ វេលា​ម៉ោង ១២ យប់ ថ្ងៃទី ២៨ ខែ​សីហា ឈានចូល​ថ្ងៃ​ទី ២៩ ខែ​សីហា ឆ្នាំ ២០១៥ នៅ​ចំណុច​ភូមិ បឹង​រការ ឃុំ​ជើងភ្នំ ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង ។​

​សេចក្តីរាយការណ៍​បានបញ្ជាក់​ថា រថយន្ត​នេះ ក្រោយពី​កើតហេតុ ត្រូវបាន​ម្ចាស់​រថយន្ត​បាន​ដោះ​ស្លាក​លេខ​ចេញ ហើយ​ក៏​រត់គេចខ្លួន​បាត់​ទៅ ។ ប៉ុន្តែ​ក្រោយ​ពេល​រថយន្ត​បាន​ធ្លាក់​ចូល​ប្រឡាយ​ទៅ ក៏​ឃើញ​លោក ជិន តា​រ៉ា នាយរង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ព្រៃវែង​បាន​ទៅដល់​កន្លែងកើតហេតុ​ភ្លាម ផងដែរ ។​

​ករណីនេះ បើ​តាម​ប្រភព​ពី​កន្លែងកើតហេតុ​បានបញ្ជាក់​ថា ហាក់បីដូច​ជា​លោក ជិន ដា​រ៉ា បាន​ដឹង​មុន​អញ្ចឹង ។​

​ជុំវិញ​ករណី​ឈើ​ប្រណីត​ខុសច្បាប់​នេះ ខាង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​បាភ្នំ ក៏​ដូច​លោក ជិន ដា​រ៉ា នាយរង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ព្រៃវែង នៅ​មិន​ទាន់​រកមុខ​ឃើញ​អ្នកបើកបរ​រថយន្ត ក៏​ដូចជា​ម្ចាស់​ឈើ​នៅ​ឡើយ​ទេ ។ ប៉ុន្តែ​បច្ចុប្បន្ន ឈើ​ទាំង​នេះ ត្រូវ​បាន​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​បាភ្នំ ដើម្បី​រង់ចាំ​មុខ​រក​អ្នកជំនួញ​ឈើ​ប្រណីត​ខុសច្បាប់​នេះ ។​

​ប្រភព​នៅ​កន្លែងកើតហេតុ​បានឲ្យដឹង​ទៀតថា ពួកគាត់​ឧស្សាហ៍​ឃើញ​រថយន្ត​ប្រភេទ​យី​ឌុប ផ្ទុក​ដឹកឈើ​លើស​ទម្ងន់ ធ្វើ​ចរាចរណ៍​តាមផ្លូវ​នេះ​ជា​ញឹកញាប់ មិនដែល​ឃើញ​សមត្ថកិច្ច​ធ្វើការ​ទប់ស្កាត់ ឬ​ក៏​សួរ​នាំ​ចំពោះ​រថយន្ត​ដឹកឈើ​ទាំំង​នេះ​ម្តង​ណាឡើយ ។​

​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​នោះ​ទទួល​បាន​លាភសក្ការៈ​រួច​អស់ហើយ ទើប​ស្ងាត់ស្ងៀម​បែបនេះ កុំ​តែ​បាន​រថយន្ត​បែក​កង់​ធ្លាក់​ចូល​ប្រឡាយ កុំ​អី​មិន​មាន​ការ​បែកធ្លាយ​ករណី​រថយន្ត​យី​ឌុប​ឈើ​ប្រណីត​តាមផ្លូវ​បាភ្នំ​នេះឡើយ ព្រោះ​សមត្ថកិច្ច​ពាក់ព័ន្ធ​នឹង​ក្រុម​ឈ្មួញ​បាន​ចងក្រង​ជា​ប្រព័ន្ធ​រួច​អស់​ឡើយ កត្តា​ទាំងអស់​នេះ​មិនគួរ​ថ្នាក់លើ​មើល​ទំនង​នោះឡើយ ៕  

 

 
 
ពត៌មានផ្សេងៗទៀត
​សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង​លោក​ម៉ាប់
ភ្នំពេញ ៖ សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​នៅ​តែ​អំពាវនាវ​ដល់​សាធារណជន​នៅ​កម្ពុជា​ប្រុងប្រយ័ត្ន​និង​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ការ
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
​សារលិខិត​ថ្លែង​អំណរ​
នៅ​ថ្ងៃ​សុក្រ ៤ កើត ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ​២០២០ នេះ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ទូល​ថ្វាយ​នូវ​សារលិខិត
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក
​ភ្នំពេញ​៖ ថ្ងៃ​សុក្រ ៤​កើត ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២០ នៅ​ទីស្ដីការក្រសួង លោកជំទាវ មឹន មាណ​វី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
សង្វៀន មាន់​ជល់ បៀ​អាប៉ោង ក្នុង​ចំការ​ស្វាយ ចន្ទី​
​ខេត្ត​កំពង់ចាម ៖ យោងតាម​ប្រភព​រាយការណ៍​ពី​ប្រជា ពលរដ្ឋ​ថ្មីៗ​នេះ​បាន​បង្ហើប​ឲ្យដឹងថា បច្ចុប្បន្ន​នៅ​ក្នុង ភូមិ​ទើត ឃុំឃ្លើន ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម​មាន​បើក​សង្វៀន​ជល់​មាន់​បៀ
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
ប្រយុទ្ឋ​ប្រឆាំង​យក​ឈ្នះ ជំងឺ​កូវី​ដ ១៩ ដំណាក់កាល​ទី ១ បាន​ជោគជយ័​
​ភ្នំពេញៈ ពិត​ជា​ដំណឹង​ល្អ​ដែល​មនុស្ស​គ្រប់​គ្នា​រង់ចាំ​យូរហើយ ពេលនេះ ក្រសួង​សុខាភិបាល អះអាងថា គិត​ត្រឹម​ម៉ោង ៧ និង ០០ នាទី ព្រឹក​ថ្ងៃ​ទី ១៦ ខែ ឧសភា ឆ្នាំ ២០២០
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
លោក​វរៈសេនីយ៍ឯក រុំ សុវិជ្ជា
​ភ្នំពេញ​៖ ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការ​រង​នគរបាលជាតិ ទទួលបន្ទុក​ការងារ​អនុវត្តន៍​ច្បាប់​ចរាចណ៍ បានអោយដឹងថា​! ពាក់ព័ន្ធ​នឹង​អំពើ​ល្មើស​ច្បាប់​របស់
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង​របស់លោក ម៉ាប់
​ភ្នំពេញ​៖ ទោះបីមានការហាមឃាត់ពីសំណាក់ប្រមុខថ្នាក់នាំរដ្ឋាភិបាលនិងក្រសួងសុខាភិបាលមិនអោយមានការជួបជុំជៀសវៀងពីជំងឺឆ្លងកូវីដ១៩ដែលពិភពលោកកំពុងខ្វាយខ្វល់ពីងឺដ៏កាចសាហាវកូវីដ១៩នេះជាពិសេសប្រមុខថ្នាក់ដឹកនាំកម្ពុជាបានក្រើនរម្លឹកជាបន្តបន្ទាប់អោយប្រជាពលរដ្ឋរស់នៅមានអនាម័យលាងដៃនិងសាប៊ូ អាកុល ជែលនិងគម្លៀតសុវត្ថិភាព គម្លៀតសង្គមដើម្បីជៀសវៀងជំងឺកូវីដ១៩ ។ទោះយ៉ាងនេះក៏ដោយក៏សង្វៀន​ជល់​មាន់ បៀ​រ អាប៉ោង របស់លោកមាម់ បើកលេងគ្មានខ្លាចញញើតនិងបំរាមរបស់ប្រមុខថ្នាក់ដឹកនាំដែលមានសម្ដេចតេជោសែនជានាយករដ្ឋមន្ត្រី សម្ដេចបានខិតខំយកចិត្តទុកដាក់ពីសុខទុករបស់ប្រជាពលរដ្ឋលោកមិនគិតពីការនើយហត់នោះឡើយ ។ តែផ្ទុយទៅវិញលោកម៉ាម់និងបក្ខពួកបានបើក​ល្បែងលេង​នៅ​ចំណុច ​វិថីឧកញ៉ា​ឌួង​ងៀប​ ​( II) សង្កាត់​ស្ទឹងមានជ័យ​ទី​(៣)​ខណ្ឌ​មានជ័យ​រាជធានី​ភ្នំពេញ ។ ទីតាំង​ល្បែង មាន​ដី​មួយកន្លែង ហ៊ុំ​ពទ្ធ័
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
ទេសរដ្ឋមន្ដ្រី និង​រដ្ឋមន្ដ្រី សរុប​ទាំង ០៩​រូប
​ភ្នំពេញ​៖ ទេសរដ្ឋមន្ដ្រី និង​រដ្ឋមន្ដ្រី សរុប​ទាំង​០៩​រូប ដែល​ត្រូវបាន​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ​តែងតាំង និង​កែសម្រួល​សមាសភាព​រាជ​រដ្ឋាភិបាល ក្រោយ​ពី​រដ្ឋសភា បាន​បើក​កិច្ចប្រជុំ​ផ្ដល់
(ថ្ងៃ ទី០១ ខែមេសា ឆ្នាំ2020)
សម្ដេច​តេជោ​ហ៊ុន សែន​
​ភ្នំពេញ ​៖ ​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​នៅក្នុង​សន្និសីទ​មួយ នៅឯ​វិមាន​រដ្ឋ​សភា នា​ព្រឹក​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០២០ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​វិសាមញ នៃ​រដ្ឋសភា ដើម្បី​បោះឆ្នោត​ផ្តល់
(ថ្ងៃ ទី០១ ខែមេសា ឆ្នាំ2020)
200318a
ភ្នំពេញ ៖ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា​បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៧ ខែ​មីនា ឆ្នាំ​២០២០ ដោយ​ក្នុង
(ថ្ងៃ ទី១៨ ខែមីនា ឆ្នាំ2020)