​ប៉េអឹម​ឈ្មោះ ខុន កាង​រថយន្ត​ដឹកឈើ​ខ្នាត​យក្ស​ក្រឡាប់ ផ្ងា​ជើង សង្ស័យ​ដឹក​លើស​ចំណុះ
(ថ្ងៃ ទី៣០ ខែសីហា ឆ្នាំ២០១៥) ដោយៈ tcknews
 
 
ខេត្ត​មណ្ឌលគិរី ៖ រថយន្ត​ដឹកឈើ​ខ្នាត់​យក្ស​មួយគ្រឿង សង្ស័យ​ដឹក​លើស​ចំណុះ​ក្រឡាប់​ផ្ងាជើង​ឡើង​លើ ត្រង់ចំណុច ស្ពាន​អូរ​ខ្ចង ស្ថិតក្នុង​ឃុំ ខ្សឹម ស្រុក​ស្នួល ខេត្ត​ក្រចេះ កាលពី​វេលា​ម៉ោង 10​ៈ​30​នាទី​យប់ ថ្ងៃទី​25 សីហា ឆ្នាំ​2015 គ្រា​ដែល​ក្បួន​រថយន្ត​ខ្នាត់​ធំ​ទាំង​នេះ ធ្វើដំណើរ​ចេញមក​ពី​ក្រុមហ៊ុន ប៊ិន​ហ្វឿក​1 ដែល​មាន​ទីតាំង​នៅ​ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី​។​



​បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែងកើតហេតុ​បានឱ្យដឹងថា រថយន្ត​ដឹកឈើ​ធុន​យក្ស​ចំនួន​5​គ្រឿង បាន​ដឹក​ឈើ​ចេញ​ពី​ក្រុមហ៊ុន​វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច​ប៊ិក​ហ្វឿក​1 ដែល​មាន​ទីតាំង​នៅ​ឃុំ​ស្រែ​ឈូក​ស្រុក​កែវ​សីមា ដឹកឈើ​យកទៅលក់​នៅ​ប្រទេស​វៀតណាម ។
​ការដឹកជញ្ជូន​ឈើ​របស់​ក្រុមហ៊ុន​ប៊ិន​ហ្វឿក​1​គឺ​ធ្វើ​ការដឹកជញ្ជូន​ស្ទើរ​រាល់ថ្ងៃ ហើយ​តែង​ជួប​បញ្ហា ជាប្រចាំ បើ​មិន​បាក​ស្ពាន ក៏​ក្រឡាប់​ខ្លួនឯង​ដែរ ហើយ​រាល់ពេល​ជួប​បញ្ហា គេ​មិន​ដែល​ឃើញ​មន្ត្រី​ជំនាញ ចុះ​មក​ពិនិត្យ​នោះឡើយ ។​

​ប្រភព​បាន​បន្តទៀតថា ក្បួន​រថយន្ត​ដឹកឈើ​ទាំង​ប្រាំ​គ្រឿង​ខាងលើ ជា​របស់​លោក​ឧកញ៉ា សឹង្ហ សំអុល ដែល​មាន​មេការ​ឈ្មោះ ខុន ជា​ប៉េអឹម​ជា​អ្នក​រត់ការ​បង់លុយ​ឱ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ តាម​ដងផ្លូវ​កុំឱ្យ​រំខាន​នៅពេល​ក្បួន​រថយន្ត​ដឹកឈើ​ចេញពី​គោលដៅ ទៅ ដល់​ចំណុចសូន្យ​ព្រំដែន​វៀតណាម ។ មេ​ឈ្មួញ​ឈើ​ឈ្មោះ ឧកញ៉ា សឹង្ហ សំអុល ដែល​គេ​ស្គាល់​ភាពល្បីល្បាញ​ខាង​ជំនួញ​ឈើ​មិន​ចាញ់​ឧកញ៉ា ទ្រី ភាព នោះទេ ។

​គេ​សង្កេតឃើញ​ក្រុម​មេ​ការដែល​ការពារ​មុខ​ជំនួញ​ឈើ​ជា​សមត្ថកិច្ច​កងកម្លាំង​ដែល​មក​ការពារ​ជំនួញ​ឈើ​តាំងខ្លួន​ជា​ខ្លា​កំណាច​ប្រឆាំង​ទៅនឹង​បទបញ្ជា​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេច​តែងតែ​ដាក់​បទបញ្ជា​ឱ្យ​កងកម្លាំងប្រដាប់អាវុធ ដកខ្លួន​ចេញពី​បទ​ល្មើស​ជា ពិសេស​បទល្មើស​ព្រៃឈើ ហើយ​សម្តេច ហ៊ុន សែន បាន​ព្រមាន​ដក​តំណែង​ទៀត​ផង ។

​ទោះបី​ប្រមុខ​រាជរដ្ឋាភិបាល​បាន​ព្រមាន​បែបនេះ​ក៏ដោយ​ក៏​មន្ត្រី​មួយចំនួន​មិន​បាន​អនុវត្ត​បទបញ្ជា​នេះ​ឱ្យមាន​ប្រសិទ្ធភាព​ឡើយ ថែម​ទាំង​ប្រឆាំង​ដោយ​ចំៗ​តែម្តង តួ​យ៉ាង​ដូច​លោក ខុន ជា​មន្ត្រី​ប៉េអឹម​ការពារ​ក្បួន​រថយន្ត​ដឹកឈើ​ទាំង​ប្រាំ​ខាងលើនេះ ក៏ដូចជា ពេល​កន្លង​មក​ផង​ដែរ ។​

​ដោយឡែក ប្រភព​ផ្សេង​មួយទៀត​បាន​ទម្លាយ​អោយដឹងថា បច្ចុប្បន្ន​ផ្ទៃ​ដី​របស់​ក្រុមហ៊ុន​ប៊ិន​ហ្វឿក​1​បាន​ក្លាយជា ចំការ​នឹង​ដំណាំ​កៅស៊ូ​អស់​ទៅហើយ មិន​មាន​សេសសល់ ដើមឈើ ឬ​ដី នៅ​មាន​ព្រៃឈើ​នោះ​ទេ ហើយ​ឈើ​ដែល​បន្ត​ដឹក​ចេញ​រាល់​ថ្ងៃ​ជា​ឈើ​ដែល​ក្រុម​ឈ្មួញ ដឹក​ចូល​ពី​ក្រៅ​ដែន​ក្រុមហ៊ុន ហើយ​ក្រុម​ឈ្មួញ​ទាំងនោះ កំពុង​បំផុស​ពលរដ្ឋ​ឱ្យ​ចូល​កាប់ អារច្រៀក​ឈើ ដឹក​ចូល​ក្រុមហ៊ុន ដោយ​ក្រុម​ឈ្មួញ​ទាំងនោះ​សុទ្ធ​សឹង្ហ​ជា អ្នកមានអំណាច នឹង​ខ្នងបង្អែក​ធំៗ​ទៀតផង ។

ជាក់ស្តែង​ករណី​ក្រឡាប់​រថយន្ត​ដឹកឈើ​ធុន​ធំ ដែល​ក្រឡាប់​ផ្ញារជើង​ចេញ​សុទ្ធតែឈើ លឺ​គេ​ខ្សិបខ្សៀវ​ដាក់គ្នាថា ជា​របស់​លោក​ស្នងការ​ខេត្ត​ក្រចេះ ។​

​អ្នកវិភាគ​ឯករាជ្យ​បាន​លើកឡើង​ថា ព្រៃឈើ​ស្រុក​ខ្មែរ​ជិត​រលាយ​ផុត​ពូជ​អស់ហើយ ព្រោះ​បទល្មើស​កើតចេញ​ពី​សមត្ថកិច្ច កងកម្លាំង និង​អ្នកមានអំណាច​ផង ។ ពួកគេ​នាំគ្នា​ប្រព្រឹត្ត​បទ ល្មើស​ព្រៃឈើ​ផ្ទាល់ខ្លួន​ផង និង​តាំងខ្លួន​ជា​អ្នក​កាង​បទល្មើស​ព្រៃឈើ​ឱ្យ​ឈ្មួញ​ជាដើម ៘

អ្នកវិភាគ​ឯករាជ្យ​បាន​បន្ត​ទៀត ថា ករណី​ជំនួញ​នៅ​ភាគ​ឦសាន្ត​ជាពិសេស​នៅ​ខេត្ត​ក្រចេះ ក្រុម​ឈ្មួញ​រកស៊ី​ឈើ​បានធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​តាមតែ​អំពើ​ចិត្ត ព្រោះ ពួកគេ​ត្រូវដង​ត្រូវផ្លែ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​អស់ហើយ ។
​នៅពេល​សារព័ត៌មាន​ឃើញ​សកម្មភាព​ដឹកជញ្ជូន​ឈើ​យ៉ាង​អ​នា ធិបតេយ្យ​នៅ​តំបន់​នោះ ពួកគេ​បាន​ចុះ​ទៅ​យក​ព័ត៌មាន​ត្រូវបាន​រងគ្រោះ​ជា​បន្តបន្ទាប់ ពី​សំណាក់​ក្រុម​ឈ្មួញ​ទុច្ចរិត ឬក៏​រងគ្រោះ​ពី​ក្រុម​អាជ្ញា ធរ​នៅ​តំបន់​នោះ​ចោទថា ដាក់​កុងត្រូលជជុះ តែ​ធាតុ​ពិត​ជា​ការបិទបាំង​នៅ​បទល្មើស​ព្រៃឈើ​ទាំងនោះ ។ ទោះបី​មានការ​បាត់បង់​ជីវិត ឬ​មាន​ការ​រងគ្រោះ​យ៉ាងណាក៏ដោយ​ក៏​អ្នក​សារព័ត៌ មាន​មិន​រា​ថយ​ដែ ។​



ដោយឡែក​លោក រឿង សុផាត នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​កែវ​សីមា បានឱ្យ​ដឹង​ដែរ​ថា រថយន្ត​ដឹកឈើ​ក្រឡាប់​នោះ លោក​មិនដឹងថា ជា​កម្មសិទ្ធិ​របស់​អ្នកណា​នោះ​ទេ គ្រាន់តែ​ដឹងថា មាន​រថយន្ត​ដឹកឈើ​មាន ប៉េសេ របស់​ក្រុមហ៊ុន​ប៊ិន ហ្វឿក​1​ធ្វើ​ការដឹកជញ្ជូន​ចេញពី​ក្រុមហ៊ុន ៕  

 
 
ពត៌មានផ្សេងៗទៀត
​សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង​លោក​ម៉ាប់
ភ្នំពេញ ៖ សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​នៅ​តែ​អំពាវនាវ​ដល់​សាធារណជន​នៅ​កម្ពុជា​ប្រុងប្រយ័ត្ន​និង​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ការ
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
​សារលិខិត​ថ្លែង​អំណរ​
នៅ​ថ្ងៃ​សុក្រ ៤ កើត ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ​២០២០ នេះ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ទូល​ថ្វាយ​នូវ​សារលិខិត
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក
​ភ្នំពេញ​៖ ថ្ងៃ​សុក្រ ៤​កើត ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២០ នៅ​ទីស្ដីការក្រសួង លោកជំទាវ មឹន មាណ​វី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
សង្វៀន មាន់​ជល់ បៀ​អាប៉ោង ក្នុង​ចំការ​ស្វាយ ចន្ទី​
​ខេត្ត​កំពង់ចាម ៖ យោងតាម​ប្រភព​រាយការណ៍​ពី​ប្រជា ពលរដ្ឋ​ថ្មីៗ​នេះ​បាន​បង្ហើប​ឲ្យដឹងថា បច្ចុប្បន្ន​នៅ​ក្នុង ភូមិ​ទើត ឃុំឃ្លើន ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម​មាន​បើក​សង្វៀន​ជល់​មាន់​បៀ
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
ប្រយុទ្ឋ​ប្រឆាំង​យក​ឈ្នះ ជំងឺ​កូវី​ដ ១៩ ដំណាក់កាល​ទី ១ បាន​ជោគជយ័​
​ភ្នំពេញៈ ពិត​ជា​ដំណឹង​ល្អ​ដែល​មនុស្ស​គ្រប់​គ្នា​រង់ចាំ​យូរហើយ ពេលនេះ ក្រសួង​សុខាភិបាល អះអាងថា គិត​ត្រឹម​ម៉ោង ៧ និង ០០ នាទី ព្រឹក​ថ្ងៃ​ទី ១៦ ខែ ឧសភា ឆ្នាំ ២០២០
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
លោក​វរៈសេនីយ៍ឯក រុំ សុវិជ្ជា
​ភ្នំពេញ​៖ ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការ​រង​នគរបាលជាតិ ទទួលបន្ទុក​ការងារ​អនុវត្តន៍​ច្បាប់​ចរាចណ៍ បានអោយដឹងថា​! ពាក់ព័ន្ធ​នឹង​អំពើ​ល្មើស​ច្បាប់​របស់
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង​របស់លោក ម៉ាប់
​ភ្នំពេញ​៖ ទោះបីមានការហាមឃាត់ពីសំណាក់ប្រមុខថ្នាក់នាំរដ្ឋាភិបាលនិងក្រសួងសុខាភិបាលមិនអោយមានការជួបជុំជៀសវៀងពីជំងឺឆ្លងកូវីដ១៩ដែលពិភពលោកកំពុងខ្វាយខ្វល់ពីងឺដ៏កាចសាហាវកូវីដ១៩នេះជាពិសេសប្រមុខថ្នាក់ដឹកនាំកម្ពុជាបានក្រើនរម្លឹកជាបន្តបន្ទាប់អោយប្រជាពលរដ្ឋរស់នៅមានអនាម័យលាងដៃនិងសាប៊ូ អាកុល ជែលនិងគម្លៀតសុវត្ថិភាព គម្លៀតសង្គមដើម្បីជៀសវៀងជំងឺកូវីដ១៩ ។ទោះយ៉ាងនេះក៏ដោយក៏សង្វៀន​ជល់​មាន់ បៀ​រ អាប៉ោង របស់លោកមាម់ បើកលេងគ្មានខ្លាចញញើតនិងបំរាមរបស់ប្រមុខថ្នាក់ដឹកនាំដែលមានសម្ដេចតេជោសែនជានាយករដ្ឋមន្ត្រី សម្ដេចបានខិតខំយកចិត្តទុកដាក់ពីសុខទុករបស់ប្រជាពលរដ្ឋលោកមិនគិតពីការនើយហត់នោះឡើយ ។ តែផ្ទុយទៅវិញលោកម៉ាម់និងបក្ខពួកបានបើក​ល្បែងលេង​នៅ​ចំណុច ​វិថីឧកញ៉ា​ឌួង​ងៀប​ ​( II) សង្កាត់​ស្ទឹងមានជ័យ​ទី​(៣)​ខណ្ឌ​មានជ័យ​រាជធានី​ភ្នំពេញ ។ ទីតាំង​ល្បែង មាន​ដី​មួយកន្លែង ហ៊ុំ​ពទ្ធ័
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
ទេសរដ្ឋមន្ដ្រី និង​រដ្ឋមន្ដ្រី សរុប​ទាំង ០៩​រូប
​ភ្នំពេញ​៖ ទេសរដ្ឋមន្ដ្រី និង​រដ្ឋមន្ដ្រី សរុប​ទាំង​០៩​រូប ដែល​ត្រូវបាន​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ​តែងតាំង និង​កែសម្រួល​សមាសភាព​រាជ​រដ្ឋាភិបាល ក្រោយ​ពី​រដ្ឋសភា បាន​បើក​កិច្ចប្រជុំ​ផ្ដល់
(ថ្ងៃ ទី០១ ខែមេសា ឆ្នាំ2020)
សម្ដេច​តេជោ​ហ៊ុន សែន​
​ភ្នំពេញ ​៖ ​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​នៅក្នុង​សន្និសីទ​មួយ នៅឯ​វិមាន​រដ្ឋ​សភា នា​ព្រឹក​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០២០ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​វិសាមញ នៃ​រដ្ឋសភា ដើម្បី​បោះឆ្នោត​ផ្តល់
(ថ្ងៃ ទី០១ ខែមេសា ឆ្នាំ2020)
200318a
ភ្នំពេញ ៖ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា​បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៧ ខែ​មីនា ឆ្នាំ​២០២០ ដោយ​ក្នុង
(ថ្ងៃ ទី១៨ ខែមីនា ឆ្នាំ2020)