របាំង​ព្រួល​ធ្វើ​ពី​សាច់​អួន ដែល​ហៅថា ឧបករណ៍​ទំនើប​កំពុងតែ​លាតសន្ធឹង​លើ​ផ្ទៃ​ទឹក យ៉ាង​ល្វឹងល្វើយ​នៅក្នុង​រដូវ​បិទ​ការនេសាទ​ក្នុងស្រុក​កំពង់លែង​
(ថ្ងៃ ទី៣០ ខែសីហា ឆ្នាំ២០១៥) ដោយៈ tcknews
 
 
​ខេត្ត​កំពង់ឆ្នាំង​ ៖ ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​ប្រកាស​នៅ​ទូទាំង​ប្រទេស​ជា​រៀងរាល់ឆ្នាំ បិទ​ការនេសាទ​ចាប់ពី ថ្ងៃទី ២ ខែ​ឧសភា ឆ្នាំ​២០១៥ ព្រោះ​រដូវ​នេះ​ជា​រដូវ​ទឹក​កំពង់តែ​ឡើង​ហើយក៏​ជា​រដូវភ្លៀង​ធ្លាក់​ផងដែរ ហ្វូង​មច្ឆជាតិ​ធ្វើចរាចរ ណ៍​ឡើង​ទៅ​រក​ទីជម្រ​កពង​កូន​បន្ត​ពូច ហើយ​ប្រជា​នេសាទ​មិន​អនុញ្ញាត​ឱ្យ​ប្រកប​មុខរបរ​នេសាទ​ណា​ដែល​មាន​លក្ខណៈ ទ្រង់ទ្រាយ​ធំ​នោះទេ ព្រោះ​ជា​រដូវ​ហាមឃាត់ ។​

​តែ​ផ្ទុយទៅវិញ លោក សោម ភិរុន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​, លោក តាត សីហា​ក់ ប្រធាន​ផ្នែក​ត្រួតពិនិត្យ ហើយ​ក៏​ទើបនឹង​ឡើង​តំណែង​ថ្មី​ដូចគ្នា សប្បាយចិត្ត​ពេក​ដេក​ញញឹម ដើរ​ញញឹម​មិន​ខ្ចី​ខ្វល់​ពី​បទល្មើស​នេសាទ ដែល​កើតមាន នៅក្នុង​រដូវ​បិទ​ការនេសាទ ហើយក៏​មិន​អនុវត្ត​តាម​បទបញ្ជា​លេខ ០២ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​កន្លងមក​ជា បន្តបន្ទាប់​ឱ្យ​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ ទប់ស្កាត់ និង​បង្ក្រាប​ឱ្យបាន​រាល់​បទល្មើស​នេសាទ​ដែល​កើតមាន​គ្រប់​រូបភាព​សុខ​ពី លក្ខណៈ​គ្រួសារ​នៅក្នុង​រដូវ​បិទ​ការនេសាទ ។

​សេចក្តីរាយការណ៍​ចេញពី​ប្រជា​នេសាទ​ជាច្រើន ដែល​ពួក​គាត់​រស់នៅ​ក្នុង​ស្រុក​កំពង់​លែង​បាន​ប្រាប់ឱ្យដឹង​ថា ទោះបី ជា​រាជរដ្ឋាភិបាល ប្រកាស​បិទ​ការនេសាទ​យ៉ាងណាក៏ដោយ​ក៏​បទល្មើស​នេសាទ​ទាំងនោះ​នៅតែ​បន្ត​កើត​ឡើង​ជា​រៀង រាល់ថ្ងៃ ប្រៀប​ដូចជា​ផ្កាយ​រះ​បទល្មើស​នេសាទ​ទាំងអស់នោះ រួមមាន របាំង​ព្រួល ដែល​ធ្វើ​ពី​សាច់​ក្រឡា​ញឹក​គ្រប់​ប្រភេទ របាំង​បរ​ណ​រ៉ាវ រាប់សិបរ​បាំង​ក្នុង​មួយរ​បាំង​មាន​ប្រវែង​ចាប់ពី​បី​រយ​ម៉ែត្រ រហូត​ដល់​ប្រាំ​រយ​ម៉ែត្រ នៅត្រង់​ចំណុច​ចុង​ផ្លូវ​ទូក ចំណុច​ព្រែក​កា​ម៉ាល់ ចំណុច​វាលភក់ ចំណុច​ព្រៃ​ប្រគាប ចំណុច​ដូនតី ចំណុច​គន្លង​មួយរយ ដែល​ស្ថិតនៅក្នុង​ភូមិ​ផ្លូវ​ទូក ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង ។​

​សេចក្តីរាយការណ៍​ដដែល​នោះ​ក៏​បាន​បន្តទៀតថា សព្វថ្ងៃនេះ​ក្រុម​ជនល្មើស​ធ្វើ​សកម្មភាព​ដាក់​របាំង ស្ទាក់​ចាប់​ត្រី នៅក្នុង​រដូវ​បិទក​ការនេសាទ​យ៉ាង​គគ្រឹកគគ្រេង​បំផុត រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​អនុសាស៍ល្អៗ​ដល់​មន្ត្រី​ក្រោម​ឱវាទ គួរ​បិទ​ក្រោលសេះ​មុន សេះ​ចូល​ស៊ី​សៅ មិនមែន​សេះ​ចូល​ស៊ី​ស្មៅ​អស់ ទើប​បិទ​ក្រោល​នោះទេ​...! អនុសាសន៍​របស់​ប្រមុខ ថ្នាក់​ដឹកនាំ​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​កម្ពុជា គួរ​ឱ្យ​ចង់​ស្តាប់​ហើយ​ចង់​ស្តាប់​ទៀត គួរឱ្យ​គោរព​ទៀតផង តែ​មន្ត្រី​ជំនាញ ក្រោម​ឱវាទ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ដូចជា លោក សោម ភិរុន ដែល​ជា​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល និង​លោក តាត សីហា​ក់ ប្រធាន​ផ្នែក​ត្រួតពិនិត្យ​បទល្មើស​ជលផល​មិន​អនុវត្តន៍ និង​អនុសាសន៍​រាជរដ្ឋាភិបាល​បណ្តោយឱ្យ​បទល្មើស​នេសាទ​កើតមាន រាប់រយរ​បាំង​នៅក្នុង​ទឹកដី​ស្រុក​កំពង់លែង ។​

​យោងតាម​ប្រភព​ព័ត៌មាន​ពី​ជនល្មើស​ម្នាក់​សូម​មិន​បញ្ចោ​ញ​ឈ្មោះ​ប្រាប់ឱ្យដឹង​ថា ពួកគាត់​ធ្វើ​សកម្មភាព​ដាក់​របាំង​សព្វ ថ្ងៃនេះ​បាន​នោះ គឺ​ពួកគាត់​បាន​រត់ការ​រួចរាល់​អស់ហើយ ទើប​ក្រុម​ពួកគាត់​ដាក់​បាន​ដោយ​លែ​ក​នៅត្រង់​ចំណូ​ច​មុខ​វត្ត​ថ្នល់ ឈើទាល ឈៀង​ខាងជើង និង​ខាងត្បូង​វត្ត​ថ្នល់​ឈើ​ទាន សំបូរ​របាំង​បរ​ណ​រ៉ាវ​រាប់សិប​របាំង ត្រង់​ចំណុច​វាល​ស្រ​ង៉ែ រហូតដល់ កោះ​កូន​សៀម របាំង​ព្រួល​ធ្វើ​ពី​សាច់​អួន​រាប់សឹ​បរបាំង​ទៀត ដែល​ស្ថិត​ក្នុង​ភូមិ​ថ្នល់​ឈើទាល​ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង ។​

​សូមបញ្ជាក់​ថា បទល្មើស​នេសាទ​ដែល​កើតមាន​នៅ​ត្រង់​ចំណុច​ទួល​វាល​ស្រ​ង៉ែ រហូតទល់​នឹង​កោះ​កូន​សៀម ក្នុង​មួយរ​បាំង គឺ​មាន​ប្រវែង​បី​ពាន់​ម៉ែត្រ និង​ត្រង់ចំណុច​ស្ទឹង​រដ្ឋ ខ្នាយ​ទោល ព្រែក​ចង្កៀង ដែល​ស្ថិតនៅ​ភូមិ​ប្រាសាទ ឃុំ​ដា ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង ។ ប្រភព​ដដែល​បាន​បន្តទៀតថា សព្វថ្ងៃ​នេះរ​បាំង​ព្រួល​ធ្វើ​ពី​សាច់​អួន កើតមាន​កាន់តែ​ច្រើន ឡើង​មង​ដាក់​មិនបាន​ត្រី​លក់​ទេ ព្រោះ​ធនធាន​ជលផល​ត្រូវ​បាត់បង់​អស់រ​បាំង​ព្រួល​ធ្វើ​ពី​សាច់​អួន​ដែល​ហៅថា ឧបករណ៍​ទំនើប បែប​ថ្មី​មិន​មានចែង​នៅក្នុង​សៀវភៅ​បន្ទុក​ស្តីពី​ច្បាប់​ជលផល​នោះ​ទេ តែ​បទ​ល្មើស​នេសាទ​ទាំងនោះ គឺ​កើតមាន​នៅ​ជុំវិញ​ស្រុក កំពង់លែង ។

​ប្រជាពលរដ្ឋ​សំណូមពរ​ដល់​ឯកឧត្តម អេង ជា​សាន ប្រធាន​រដ្ឋបាល​ជលផល​កម្ពុជា បញ្ចោ​ញ​កម្លាំង​ជំនាញ​បង្ក្រាប ពិតៗ​របស់​រដ្ឋបាល​ជួយ​បង្ក្រាប​បទល្មើស​ទាំងអស់​ខាងលើ​នេះ​ផង​..​ទាន ! បើ​មិន​ដូច្នេះ​ទេ នោះ​ធនធាន​ជលផល​ពិតជា​ទទួល រង​នៅ​ការបំផ្លិចបំផ្លាញ​អស់ហើយ ។ យើងខ្ញុំ​ជា​ប្រជាពលរដ្ឋ​រង់ចាំ​មើល​ចំណាត់ការ​របស់ ឯកឧត្តម អេង ជា​សាន បាន​កម្រិត​ណា​ដែរ ក្នុង​ការបង្ក្រាប​បទល្មើស​នេសាទ​នៅ​ចំណុច​ខាងលើ​នេះ ៕  

 

 
 
ពត៌មានផ្សេងៗទៀត
​សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង​លោក​ម៉ាប់
ភ្នំពេញ ៖ សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​នៅ​តែ​អំពាវនាវ​ដល់​សាធារណជន​នៅ​កម្ពុជា​ប្រុងប្រយ័ត្ន​និង​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ការ
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
​សារលិខិត​ថ្លែង​អំណរ​
នៅ​ថ្ងៃ​សុក្រ ៤ កើត ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ​២០២០ នេះ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ទូល​ថ្វាយ​នូវ​សារលិខិត
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក
​ភ្នំពេញ​៖ ថ្ងៃ​សុក្រ ៤​កើត ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២០ នៅ​ទីស្ដីការក្រសួង លោកជំទាវ មឹន មាណ​វី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
សង្វៀន មាន់​ជល់ បៀ​អាប៉ោង ក្នុង​ចំការ​ស្វាយ ចន្ទី​
​ខេត្ត​កំពង់ចាម ៖ យោងតាម​ប្រភព​រាយការណ៍​ពី​ប្រជា ពលរដ្ឋ​ថ្មីៗ​នេះ​បាន​បង្ហើប​ឲ្យដឹងថា បច្ចុប្បន្ន​នៅ​ក្នុង ភូមិ​ទើត ឃុំឃ្លើន ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម​មាន​បើក​សង្វៀន​ជល់​មាន់​បៀ
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
ប្រយុទ្ឋ​ប្រឆាំង​យក​ឈ្នះ ជំងឺ​កូវី​ដ ១៩ ដំណាក់កាល​ទី ១ បាន​ជោគជយ័​
​ភ្នំពេញៈ ពិត​ជា​ដំណឹង​ល្អ​ដែល​មនុស្ស​គ្រប់​គ្នា​រង់ចាំ​យូរហើយ ពេលនេះ ក្រសួង​សុខាភិបាល អះអាងថា គិត​ត្រឹម​ម៉ោង ៧ និង ០០ នាទី ព្រឹក​ថ្ងៃ​ទី ១៦ ខែ ឧសភា ឆ្នាំ ២០២០
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
លោក​វរៈសេនីយ៍ឯក រុំ សុវិជ្ជា
​ភ្នំពេញ​៖ ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការ​រង​នគរបាលជាតិ ទទួលបន្ទុក​ការងារ​អនុវត្តន៍​ច្បាប់​ចរាចណ៍ បានអោយដឹងថា​! ពាក់ព័ន្ធ​នឹង​អំពើ​ល្មើស​ច្បាប់​របស់
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង​របស់លោក ម៉ាប់
​ភ្នំពេញ​៖ ទោះបីមានការហាមឃាត់ពីសំណាក់ប្រមុខថ្នាក់នាំរដ្ឋាភិបាលនិងក្រសួងសុខាភិបាលមិនអោយមានការជួបជុំជៀសវៀងពីជំងឺឆ្លងកូវីដ១៩ដែលពិភពលោកកំពុងខ្វាយខ្វល់ពីងឺដ៏កាចសាហាវកូវីដ១៩នេះជាពិសេសប្រមុខថ្នាក់ដឹកនាំកម្ពុជាបានក្រើនរម្លឹកជាបន្តបន្ទាប់អោយប្រជាពលរដ្ឋរស់នៅមានអនាម័យលាងដៃនិងសាប៊ូ អាកុល ជែលនិងគម្លៀតសុវត្ថិភាព គម្លៀតសង្គមដើម្បីជៀសវៀងជំងឺកូវីដ១៩ ។ទោះយ៉ាងនេះក៏ដោយក៏សង្វៀន​ជល់​មាន់ បៀ​រ អាប៉ោង របស់លោកមាម់ បើកលេងគ្មានខ្លាចញញើតនិងបំរាមរបស់ប្រមុខថ្នាក់ដឹកនាំដែលមានសម្ដេចតេជោសែនជានាយករដ្ឋមន្ត្រី សម្ដេចបានខិតខំយកចិត្តទុកដាក់ពីសុខទុករបស់ប្រជាពលរដ្ឋលោកមិនគិតពីការនើយហត់នោះឡើយ ។ តែផ្ទុយទៅវិញលោកម៉ាម់និងបក្ខពួកបានបើក​ល្បែងលេង​នៅ​ចំណុច ​វិថីឧកញ៉ា​ឌួង​ងៀប​ ​( II) សង្កាត់​ស្ទឹងមានជ័យ​ទី​(៣)​ខណ្ឌ​មានជ័យ​រាជធានី​ភ្នំពេញ ។ ទីតាំង​ល្បែង មាន​ដី​មួយកន្លែង ហ៊ុំ​ពទ្ធ័
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
ទេសរដ្ឋមន្ដ្រី និង​រដ្ឋមន្ដ្រី សរុប​ទាំង ០៩​រូប
​ភ្នំពេញ​៖ ទេសរដ្ឋមន្ដ្រី និង​រដ្ឋមន្ដ្រី សរុប​ទាំង​០៩​រូប ដែល​ត្រូវបាន​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ​តែងតាំង និង​កែសម្រួល​សមាសភាព​រាជ​រដ្ឋាភិបាល ក្រោយ​ពី​រដ្ឋសភា បាន​បើក​កិច្ចប្រជុំ​ផ្ដល់
(ថ្ងៃ ទី០១ ខែមេសា ឆ្នាំ2020)
សម្ដេច​តេជោ​ហ៊ុន សែន​
​ភ្នំពេញ ​៖ ​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​នៅក្នុង​សន្និសីទ​មួយ នៅឯ​វិមាន​រដ្ឋ​សភា នា​ព្រឹក​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០២០ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​វិសាមញ នៃ​រដ្ឋសភា ដើម្បី​បោះឆ្នោត​ផ្តល់
(ថ្ងៃ ទី០១ ខែមេសា ឆ្នាំ2020)
200318a
ភ្នំពេញ ៖ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា​បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៧ ខែ​មីនា ឆ្នាំ​២០២០ ដោយ​ក្នុង
(ថ្ងៃ ទី១៨ ខែមីនា ឆ្នាំ2020)