​តែងតាំង​លោក ប្រាក់ ប៉ូ​លី ពី​ប្រធាន ភូមិបាល​ក្រុង ឡើង​ជា​ប្រធាន​មន្ទីរ រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ រង​ការរិះគន់​ពី​មហាជន​!
(ថ្ងៃ ទី២៤ ខែសីហា ឆ្នាំ២០១៥) ដោយៈ tcknews
 
 
​បន្ទាយមានជ័យ ៖ ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ មាន​មហាជន គ្រប់​មជ្ឈដ្ឋាន ជាពិសេស អ្នកលេង​ហ្វេ​សប៊ុក​ជាច្រើន បាន​នាំ​គ្នា​រិះគន់​យ៉ាងខ្លាំង តៗ​គ្នា​ពី​មួយ​ទៅមួយ ពាក់ព័ន្ធ​នឹង​ករណី ឯកឧត្តម ទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម រដ្ឋមន្ត្រី ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ស៊ីញ៉េ​តែងតាំង យ៉ាង​តក់ក្រហល់ លឿន​ដូច​ខ្យល់ព្យុះ​ឲ្យ​លោក ប្រាក់ ប៉ូ​លី ឡើង​តំណែង​បុណ្យ​សក្ដិ ពី​ត្រឹម​ថ្នាក់​ជា​ប្រធាន ភូមិបាល​ក្រុង​ប៉ោយ​ប៉ែត លោត​ផ្លោះ​មក​ធ្វើជា ប្រធានស្ដីទី និង​ក្លាយជា ប្រធាន​ពេញសិទ្ធិ នៅ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង សំណង់ ខេត្ត​បន្ទាយមានជ័យ តែ​ក្នុង​រយៈពេល ២​ថ្ងៃ ជាប់​គ្នា​ប៉ុណ្ណោះ ។​

​មើល៍ចុះ ! នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៥ ឯកឧត្តម ទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម រដ្ឋមន្ត្រី ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ស៊ីញ៉េ​តែងតាំងលោក ប្រាក់ ប៉ូ​លី ជា​ប្រធាន​ស្ដីទី ដោយ​រំលង​បានតែ ១​ថ្ងៃ​គត់​... ស្រាប់តែ​មក​ដល់​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៥ ទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម ដដែល​នេះ ក៍​បាន​តែងតាំង​លោក ប្រាក់ ប៉ូ​លី ជា​ប្រធាន​ពេញសិទ្ធិ នៃ​មន្ទីរ​រៀបចំ​ដែនដី  នគរូបនីយកម្ម និង​សំណង់ ខេត្ត​បន្ទាយមានជ័យ ដូច​ជប់​ឡើង​តែ​ម្ដង ធ្វើឲ្យ​អនុប្រធាន​មន្ទីរ​នោះ ៥​នាក់ និង​មន្ត្រីៗ​ក្រោម​ឱវាទ ជាច្រើន​នាក់​ផ្សេងទៀត បាន​ត្រឹម​មើល៍មុខ​គ្នា គ្រវីក្បាល អត់​និយាយ​ស្អី​ចេញ​... ។​

​ប្រភពព័ត៌មាន បានឲ្យដឹងថា លោក ប្រាក់ ប៉ូ​លី ប្រធាន ភូមិបាល ក្រុង​ប៉ោយប៉ែត ដែល​ប្រជាពលរដ្ឋ នៅ​តំបន់​ជាយ​ដែន កម្ពុជា​-​ថៃ ក្រុង​ប៉ោយប៉ែត ហៅថា សេដ្ឋី​វ័យក្មេង​នោះ ។ លោក ប្រាក់ ប៉ូ​លី ក្រោយ​ពី​ឡើងកាន់តំណែង ជា​ប្រធាន​ភូមិបាល ក្រុង​ប៉ោយប៉ែត រយៈពេល​ប្រមាណ មួយ​អាណត្តិ​មកនេះ គឺ​បាន​យក​បងប្រុស បង្កើត​ម្នាក់​ឈ្មោះ ប្រាក់ ប៉ូ​លីន ជា​មន្ត្រីក្រោមឱវាទ ឱ្យ​ដើរ​ប្រមូល​រក ផលប្រយោជន៍ ពី​ប្រជាពលរដ្ឋ ដែល​សាងសង់ សំណង់​ផ្ទះល្វែង ឬ​អគារ​ផ្សេងៗ រីក​ដូច​ផ្សិត​ក្នុង ១​ល្វែង ប្រមាណ​ចំនួន ៥០០​ដុល្លារ រហូតដល់ ១០០០​ដុល្លារ​... បើ​ពលរដ្ឋ​ណា​ម្នាក់ គ្មាន​លុយ​បង់​ឱ្យ តាម​ការ​កំណត់​ទេ​នោះ គឺ​មិន​អាច​សាងសង់ បានឡើយ ។​

​ចំពោះ​ប្រជាពលរដ្ឋ​ណា​ម្នាក់ ចង់​ទៅ​ធ្វើ​ប្លង់​រឹង ដល់​ក្រសួង​វិញ​នោះ គឺ​លោក ប្រាក់ ប៉ូ​លី  ទារ​លុយ​ឆៅៗ​ពី ៣,០០០​ដុល្លារ រហូតដល់ ៥,០០០​ដុល្លារ ទើប​អាច​ធ្វើបាន​... Sic តែម្តង ។ ដែល​ករណី​នេះ បាន​ធ្វើឱ្យ​លោក ប្រធាន​ភូមិបាល ប្រាក់ ប៉ូ​លី គ្រប់ទឹក​គ្រប់​កាក ក្នុង​ការសប្បាយ​ដើរ​កើប​លុយ យក​ទៅ​ធ្វើ​មាន​ធ្វើបាន ផ្ទាល់ខ្លួន​និង​បក្ខពួក យ៉ាង​ត្រជាក់ចិត្ត ។ ជាក់ស្ដែង លោក​សេដ្ឋី​វ័យក្មេង ប្រាក់ ប៉ូ​លី អាចមាន​លទ្ធភាព សាងសង់​ផ្ទះល្វែង យ៉ាង​ធំ​ឈរ​ជង្គ្រឹងៗ​ចំនួន ជាច្រើន​ល្វែង មាន​កម្ពស់​ដល់​ទៅ ៤-៥​ជាន់ នៅ​ខាងត្បូង​ផ្សារ​អគ្គ​ថ្មី ស្ថិតក្នុង​ភូមិ​បា​លិលេ​យ្យ​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ដោយ​ពុំមាន​ច្បាប់ ទម្លាប់​ត្រឹមត្រូវ​ទេ​... មិនតែប៉ុណ្ណោះ​លោក ប្រាក់ ប៉ូ​លី ក៍មាន​លទ្ធភាព បង្កើត​ស្ថានីយ​ប្រេង ១ កន្លែង​ទៀត នៅ​ជាប់​ពី​ខាងត្បូង ផ្លូវជាតិ​លេខ ៥ ស្ថិតក្នុង​ភូមិ​ស្ទឹង​បត់ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ទៀតផង ។​

​សូម​រម្លឹក​ត្រួសៗ​ដែរ​ថា កន្លងមក ប្រជាពលរដ្ឋ​រស់នៅ ខេត្ត​បន្ទាយមានជ័យ ជាពិសេស អ្នក​នៅ​ក្រុង​ប៉ោយ​ប៉ែត បាន​នាំគ្នា​និយាយ រិះគន់​ធ្ងន់ៗ​ថា ចាប់តាំងពី​ឯកឧត្តម ទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម រដ្ឋមន្ត្រី ក្រសួង​រៀបចំ​ដែនដី នគរូបនីយ៍កម្ម និង​សំណង់ បាន​តែងតាំង​លោក ប្រាក់ ប៉ូ​លី ជា​ប្រធាន​ការិយាល័យ ភូមិបាល និង​សុរិយោដី ក្រុង​ប៉ោយប៉ែត កាលណា​មក បាន​ធ្វើឲ្យ​កើតមាន សំណង់​ខុសច្បាប់ អនាធិបតេយ្យ រីកដុះដាល ច្រើនឡើងៗ នៅលើ​ទឹកដី ក្រុង​ប៉ោយប៉ែត​នោះ ។ ទោះបី​តំណែង​អភិបាល ខេត្ត​បន្ទាយមានជ័យ ត្រូវបាន​ផ្លាស់ប្ដូរ​ថ្មី ប្រគល់​ឲ្យ​ឯកឧត្តម គោ ស៊ុំ​សារឿ​ត ជា​អ្នក​ទៅ​ដឹកនាំ​គ្រប់គ្រង បន្ត​ពី​សព​ឯកឧត្តម ទ្រី ណារិន រួច​ហើយ​ក៍ដោយ ក៍លោក​ប្រធាន​មន្ទីរ លី សារី និង​លោក​ប្រធាន ការិយាល័យ ប្រាក់ ប៉ូ​លី នៅ​តែ​ដឹកនាំ​ការងារ តាមរបៀប​ជិះសេះ លែងដៃ​ដដែល​ដែរ ហាក់ដូចជា​មិន​ខ្លាចញញើត អំណាច​ឯកឧត្តម អភិបាលខេត្ត​ថ្មី​នេះ​ទេ ។​

​ប្រភព​បាន​បញ្ជាក់​ប្រាប់​ថា សំណង់​ខុសច្បាប់ អនាធិបតេយ្យ បានកើត​រីកដុះដាល ច្រើនឡើងៗ​នៅ​ទឹកដី ក្រុង​ប៉ោយប៉ែត ដោយសារតែ​លោក​ប្រធាន​មន្ទីរ លី សារី បណ្ដោយ​ឲ្យ​លោក ប្រធានការិយាល័យ ប្រាក់ ប៉ូ​លី ដឹកនាំ​ធ្វើ​ការងារ​ប្រព្រឹត្ត អំពើពុករលួយ​ពួយ​រលីង តាម​អំពើ​ចិត្ត ដោយ​មិន​គិត​បំពេញ​តួនាទី ឲ្យបាន​ល្អ​ប្រសើរ ក្នុង​ការជួយ​រៀបចំ សណ្ដាប់ធ្នាប់ សំណង់​ផ្សេងៗ ឲ្យបាន​ត្រឹមត្រូវ តាម​ច្បាប់​កំណត់​នោះទេ ។ ការប្រព្រិត្ត​ប្រព្រឹត្ត អំពើ​ពុករលួយ​នេះ បាន​ធ្វើ​ឲ្យ​លោក ប្រាក់ ប៉ូ​លី ក្លាយទៅជា​អ្នកមាន លុយកាក់ ទ្រព្យសម្បត្តិ​យ៉ាងច្រើន ក្នុង​រយៈពេល តែ​មួយ​ពព្រិច​ភ្នែក​... ។​

​ប្រជាពលរដ្ឋ នៅ​ក្រុង​ប៉ោយ​ប៉ែត បាន​និយាយ​ប្រាប់​ទៀត​ថា ឱ្យតែ​មាន​លុយ​បង់​ឱ្យ មន្ត្រី​សុរិយោដី​របស់លោក ប្រាក់ ប៉ូ​លី ជា​សង់ផ្ទះ ខុស​ច្បាប់​ទម្លាប់ ក៍​អាច​សង់​បានដែរ ព្រោះ​ពួក​មន្ត្រីៗ​ទាំងនេះ បាន​ចេះ​ត្រឹមតែ​យក​ច្បាប់ មក​ធ្វើជា​ឧបករណ៍   សម្រាប់​ស្វែងរក​ផល ប្រយោជន៍​ផ្ទាល់ខ្លួន និង​បក្ខពួក មួយ​ក្ដាប់​តូច​ប៉ុណ្ណោះ ទាន់​ពេល​ពួកគេ នៅ​មាន​អំណាច អាច​ឆ្លៀត​ឱកាស​ធ្វើបាន ។ អញ្ចឹង​ហើយ បានជា​ធ្វើឲ្យ​គណបក្ស ប្រជាជន​កម្ពុជា បាត់បង់​សន្លឹកឆ្នោត អស់​យ៉ាងច្រើន ដោយសារ​តែ​ពួក​មន្ត្រី «​ត្រីងៀត ឆ្លៀត​ពង​» ឬ​មន្ត្រីៗ​គ្រាប់​ល្ពៅ​ស្ងោ ដាំ​ដុះ​បាន​ផល​ទាំងនោះ ។​

​ឥឡូវនេះ បើ​តាម​ឮ​ព័ត៌មាន ប្រាប់​មក​ថា ប្រជារាស្ត្រ ប្រជាជន ប្រជាពលរដ្ឋ ម្ចាស់ឆ្នោត​ភាគច្រើន នៅ​ខេត្ត​បន្ទាយមានជ័យ កាន់តែ​នាំ​គ្នា​ខឹងសម្បារ ខ្លាំង​ឡើងៗ​ជាង​មុន​ទៅទៀត បន្ទាប់ពី​លោក ប្រាក់ ប៉ូ​លី មិន​ត្រូវបាន​ថ្នាក់លើ ដាក់​ទោសពៃរ៍​ហើយ​... បែរជា​ត្រូវបាន ឯកឧត្តម ទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម រដ្ឋមន្ត្រី ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដ៍​ឧត្តុង្គឧត្តម ស៊ីញ៉េ​តែងតាំង យ៉ាង​តក់ក្រហល់ លឿន​ដូច​ខ្យល់ព្យុះ ឲ្យ​ឡើង​តំណែង បុណ្យ​សក្ដិ ពី​ត្រឹម​ថ្នាក់ ជា​ប្រធាន​ភូមិបាល ក្រុង​ប៉ោយប៉ែត លោត​ផ្លោះ​មក​ធ្វើជា ប្រធានស្ដីទី និង​ក្លាយជា ប្រធាន​ពេញសិទ្ធិ នៅ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ខេត្ត​បន្ទាយមានជ័យ តែ​ក្នុង​រយៈពេល ២​ថ្ងៃ ជាប់​គ្នា​ប៉ុណ្ណោះ​... ចំណែកឯ​លោក លី សារី ក៍​ត្រូវបាន​តែងតាំង​ឲ្យ​ឡើង បុណ្យ​សក្ដិ ធំ​ជាង​មុន​ជា អភិបាលរង ខេត្ត​បន្ទាយមានជ័យ ផងដែរ បន្ទាប់ពី​គាត់ (​លី សារី ) ធ្លាប់​ត្រូវបាន អង្គភាព​ប្រឆាំង អំពើពុករលួយ កោះហៅ​ទៅ​សាកសួរ ពាក់ព័ន្ធ​នឹង​ការប្រព្រិត្ត អំពើ​ពុល​រលួយ កាល​ពី​កន្លងទៅ រួចមក​នោះ​... ។

​បងប្អូន​ម្ចាស់ឆ្នោត បាន​និយាយថា ពួកគាត់​អាណិត ស្រឡាញ់ ពេញចិត្ត​... សម្ដេច​តេជោ ហ៊ុន សែន ដោយ​ផុសចេញ ពី​ទឹកចិត្ត​ពិតប្រាកដ​... តែ​ពួក​មន្ត្រីៗ​ខិលខូច មួយ​ក្ដាប់​តូច ដូចជា​លោក លី សារី​, ប្រាក់ ប៉ូ​លី និង​បក្ខពួក​... ប្រហែលជា​ពួក​គេ អាណិត ស្រឡាញ់ ពេញចិត្ត​... សម្ដេច​តេជោ ហ៊ុន សែន តែ​មាត់​ក្រៅ​ប៉ុណ្ណោះ​... ឯ​បេះដូង​ខាងក្នុង​វិញ មិនដឹង​ជា​យ៉ាងណាទេ បានជា​ពួកគេ​នាំគ្នា ធ្វើ​អ្វីៗ​ដោយ​មិន​ខ្លាច ប្រជារាស្ត្រ ប្រជាពលរដ្ឋ ប្រជាជន​ម្ចាស់ឆ្នោត ស្អប់ខ្ពើម និង​ខឹងសម្បា​រសោះ​... ៕​  

 
 
ពត៌មានផ្សេងៗទៀត
​សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង​លោក​ម៉ាប់
ភ្នំពេញ ៖ សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​នៅ​តែ​អំពាវនាវ​ដល់​សាធារណជន​នៅ​កម្ពុជា​ប្រុងប្រយ័ត្ន​និង​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ការ
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង​របស់លោក ម៉ាប់
​ភ្នំពេញ​៖ ទោះបីមានការហាមឃាត់ពីសំណាក់ប្រមុខថ្នាក់នាំរដ្ឋាភិបាលនិងក្រសួងសុខាភិបាលមិនអោយមានការជួបជុំជៀសវៀងពីជំងឺឆ្លងកូវីដ១៩ដែលពិភពលោកកំពុងខ្វាយខ្វល់ពីងឺដ៏កាចសាហាវកូវីដ១៩នេះជាពិសេសប្រមុខថ្នាក់ដឹកនាំកម្ពុជាបានក្រើនរម្លឹកជាបន្តបន្ទាប់អោយប្រជាពលរដ្ឋរស់នៅមានអនាម័យលាងដៃនិងសាប៊ូ អាកុល ជែលនិងគម្លៀតសុវត្ថិភាព គម្លៀតសង្គមដើម្បីជៀសវៀងជំងឺកូវីដ១៩ ។ទោះយ៉ាងនេះក៏ដោយក៏សង្វៀន​ជល់​មាន់ បៀ​រ អាប៉ោង របស់លោកមាម់ បើកលេងគ្មានខ្លាចញញើតនិងបំរាមរបស់ប្រមុខថ្នាក់ដឹកនាំដែលមានសម្ដេចតេជោសែនជានាយករដ្ឋមន្ត្រី សម្ដេចបានខិតខំយកចិត្តទុកដាក់ពីសុខទុករបស់ប្រជាពលរដ្ឋលោកមិនគិតពីការនើយហត់នោះឡើយ ។ តែផ្ទុយទៅវិញលោកម៉ាម់និងបក្ខពួកបានបើក​ល្បែងលេង​នៅ​ចំណុច ​វិថីឧកញ៉ា​ឌួង​ងៀប​ ​( II) សង្កាត់​ស្ទឹងមានជ័យ​ទី​(៣)​ខណ្ឌ​មានជ័យ​រាជធានី​ភ្នំពេញ ។ ទីតាំង​ល្បែង មាន​ដី​មួយកន្លែង ហ៊ុំ​ពទ្ធ័
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
គយ​ច្រកទ្វារព្រំដែន​ម៉ឺន​ជ័យ
​ខេត្ត​ព្រៃវែង​៖ យោង​ប្រភពពី​ក្រុម​អ្នក​ដឹក​ទំនិញ​ចេញ​តាម​ច្រក​អន្តរជាតិ​ម៉ឺន​ជ័យ ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង បានឧ្យដឹងថា រថយន្ត​ធុន​តូច ឬ ធំ ដែល​ដឹក​ទំនិញ​ជាច្រើន​ប្រភេទ​ចេញ​តាម​ច្រក
(ថ្ងៃ ទី០៩ ខែមីនា ឆ្នាំ2020)
ជល់មាន់កែប
ខេត្ត​កែប ៖ ប្រភព​ពី​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​ចំការ​ដូង ស្រុក​ដំណាក់ ចង្អើរ ខេត្ត​កែប បាន​បង្ហើប​ឲ្យដឹងថា សង្វៀន ជល់​មាន់ បៀ អាប៉ោង យូគី បើក​លេង​គគ្រឹកគគ្រេង​ជា​រៀងរាល់ថ្ងៃ មាន​អ្នកញៀន​ល្បែង​រាប់រយ​នាក់​ជិះ​ម៉ូតូ​រថយន្ត​ច​លូ​ទៅលេង​ភ្នាល់​ដាក់​លុយ
(ថ្ងៃ ទី០៥ ខែមីនា ឆ្នាំ2020)
​បង្ក្រាប​សង្វៀន​ជល់​មាន់ អាប៉ោង និង​យូគី លោក តន
ខេត្ត​រតនគីរី ៖​ទីតាំង​ល្បែង​ជល់​មាន់ អាប៉ោង និង​យូគី មួយ​កន្លែង​ចូល​តាម​ចំការកៅស៊ូរ​លោក​ពៅ​សៀក ដែល​ស្ថិតនៅ​ចំណុច​ភ្នំ​អូរ​ត្រាវ​ក្រុង​បាន​លុង ខេត្ត​រតនគីរី កំពុងបើក​លែង​យ៉ាង​គគ្រឹកគគ្រេង​អាជ្ញាធរ
(ថ្ងៃ ទី១៦ ខែកុម្ភៈ ឆ្នាំ2020)
​រណ្ដៅ​ដី​ដ៏​ធំ
ខេត្ត​កណ្ដាល​៖ រណ្ដៅ​ដី​ដ៏​ធំ មួយកន្លែង ដែល​គេ​ស្គាល់​ថា​ជា​របស់​ឈ្មួញ​លក់​អាចម៍ដី​ធំ​ម្នាក់ រម្យ​ងារ​ជា​ឧកញ៉ា​និង​ជា​មន្ត្រី​យោធា​ក្នុង​កង​អង្គរក្ស​គឺ​លោក​ឧកញ៉ា ម៉ៅ សុផល ជា​មន្ត្រី​យោធា ជាន់ខ្ពស់​ក្នុង​កង​អង្គរក្ស​របស់ លោកនាយ​ឧត្តមសេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង
(ថ្ងៃ ទី២១ ខែមិថុនា ឆ្នាំ2019)
 លោក យី ថុល គយ​ច្រក​អន្តរជាតិ​ព្រែក​ចាក
ខេត្ត​កំពត ៖ ថ្មីៗ​នេះ​មាន​ការប្រទុសរាយ​គ្នា​រវៀង​ប្រធាន​ក្លឹប​អ្នកការសែត ឯក រាជ្យ លោក ហ៊ុន សុខា​និង​លោក យី ថុល ប្រធានការិយាល័យ​គយ​ច្រក​ព្រែក​ចាក ធ្វើឲ្យ​ផ្អើល​ដល់​សង្គម​ហ្វេស​ប៊ុក​
(ថ្ងៃ ទី០១ ខែមិថុនា ឆ្នាំ2019)
ព្រៃឈើ​នៅ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់
ខេត្ត​ពោធិ៍សាត់ ៖ យោង​ប្រភពពី​ស្រុក​ភ្នំក្រវាញ បានឲ្យដឹងថា ព្រៃឈើ​នៅ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់ តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​សំ​កុស
(ថ្ងៃ ទី៣០ ខែឧសភា ឆ្នាំ2019)
ហ្គេម​បាញ់​ត្រី​ខុសច្បាប់ នៅ​ផ្សារ​ស្ទឹង​ជ័យ​ថ្មី​
ហ្គេម​បាញ់​ត្រី​ខុសច្បាប់ នៅ​ផ្សារ​ស្ទឹង​ជ័យ​ថ្មី​បើក​លេង​យ៉ាង​ពេញបន្ទុក​ទំនង​សមត្ថកិច្ច​ទទួល​លាភសក្ការៈ​អស់​ហើយ​ទើប​មិន​ធ្វើ​ការបង្ក្រាប !
(ថ្ងៃ ទី០១ ខែឧសភា ឆ្នាំ2019)
លោក យូ ហេង
ខេត្ត​បាត់ដំបង​៖ បច្ចុប្បន្ន​មាន​ទំនិញ​គេច​ពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ ក៏​ដូច​នាំ​ទំនិញ​«​ផ្សេង » ប្រកាស​ពន្ធ​«​ផ្សឹ​ង » បន្លំ​ពន្ធ​ក្លាយ​ជា​វប្បធម៌ ចែករំលែក​គ្នា​ហែក​ពី​ចំណូល​ពន្ធ​របស់​រដ្ឋ
(ថ្ងៃ ទី០១ ខែឧសភា ឆ្នាំ2019)